Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ងាកទៅរកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចោល AstraZeneca ខណៈកូវីដរលកទី៣ផ្ទុះឡើង

បានផុស

នៅ

ឥឡូវនេះ សហភាពអ៊ឺរ៉ុបត្រៀមទទួលយកវ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ីបន្ទាប់ពីប្រទេសជាច្រើនបានបដិសេធចាក់វ៉ាក់សាំង AstraZeneca របស់ចក្រភពអង់គ្លេសដោយភ័យខ្លាចថា វាអាចបណ្តាលឲ្យមានការកកឈាម។

This image has an empty alt attribute; its file name is GettyImages-1231344452-1320x880-1-1024x683.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើងថ្វីបើនិយតករអឺរ៉ុប​ អង្គការសុខភាពពិភពលោកនិងក្រុមហ៊ុន AstraZeneca និយាយថា វាមានសុវត្ថិភាពក៏ដោយ។

This image has an empty alt attribute; its file name is covidvaccine-1024x576.jpg

អៀរឡង់ បានក្លាយជាប្រទេសចុងក្រោយបង្អស់ដែលផ្អាកការចាក់វ៉ាក់សាំង AstraZeneca កាលពីម្សិលមិញ បន្ទាប់ពីហូឡង់ ដាណឺម៉ាក ន័រវែស អ៊ីស្លង់និងប៊ុលហ្គារីធ្វើបែបនេះ។

This image has an empty alt attribute; its file name is 557027-1024x576.jpg

រោងចក្រអ៊ឺរ៉ុបកំពុងត្រៀមផលិតវ៉ាក់សាំងកូវីដរបស់រុស្ស៊ី នៅពេលដែលនិយតករកាន់តែខិតជិតទៅរកការអនុម័តថ្នាំបង្ការនេះ ក្នុងក្តីសង្ឃឹមពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ទ្វីបនេះ។

This image has an empty alt attribute; its file name is Paris-fran-boloni-unsplash-1024x684.jpg

លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីដែលផ្តល់ហិរញ្ញប្បទានផលិតវ៉ាក់សាំង Sputnik V បាននិយាយកាលពីថ្ងៃចន្ទថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីតាលី​ អេស្ប៉ាញ បារាំងនិងអាឡឺម៉ង់ដើម្បីចាប់ផ្តើមធ្វើវា។

លោក Dmitriev និយាយថា រោងចក្រទាំងនេះនឹងត្រូវបានប្រើ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង Sputnik V ទៅឲ្យអឺរ៉ុប នៅពេលមានការយល់ព្រមពីទីភ្នាក់ងារថ្នាំអឺរ៉ុប។

This image has an empty alt attribute; its file name is 0778bd9e-3582-46c9-9db9-f85e3dd82ecf-1024x576.jpg

ប្រទេសអ៊ីតាលីដែលផ្អាកការប្រើប្រាស់វ៉ាក់សាំង Astra នឹងចាប់ផ្តើមវិធានការបិទសាជាថ្មីនៅថ្ងៃនេះ ខណៈទីក្រុងប៉ារីសកំពុងប្រឈមមុខនឹងវិធានការកាន់តែតឹងរ៉ឹងព្រោះមន្ទីរពេទ្យជាច្រើនកំពុងផ្ទុកអ្នកជំងឺហួសប្រមាណ ហើយវេជ្ជបណ្ឌិត ICU របស់អាឡឺម៉ង់បានព្រមានថា ចាំបាច់ត្រូវវិលត្រឡប់ទៅរកការរឹតត្បិតវិញជាបន្ទាន់។

This image has an empty alt attribute; its file name is 5472.jpg

ករណីជំងឺកូវីដ១៩ក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ នៅក្នុងប្រទេសមួយចំនួនដូចជា ស៊ុយអែត ប៉ូឡូញ ហុងគ្រី សាធារណរដ្ឋឆែកនិងប្រទេសមិនមែនជាសមាជិក EU គឺស៊ែប៊ី ខណៈអ្នកជំនាញព្រមានថា រលកទីបីបានចាប់ផ្តើមរួចទៅហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រដ្ឋមន្រ្តីក្រសួងអប់រំប្រាប់ឱ្យរៀបចំស្ថិតិគ្រូបង្រៀននៅភ្នំពេញដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

ចុចអាន៖ ក្រុមហ៊ុន AstraZeneca បញ្ជាក់ច្បាស់ៗអំពីសុវត្ថិភាពវ៉ាក់សាំង ចំពេលមានការព្រួយបារម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម