កម្ចីអនឡាញ Archives - Kampuchea Thmey Daily

ស្នងការខេត្តបន្ទាយមានជ័យ ជំរុញឲ្យពលរដ្ឋដាក់ពាក្យបណ្ដឹង ក្រោយគណនីហ្វេសប៊ុកមួយយករូបថតទៅផ្សព្វផ្សាយរឿងកម្ចីអនឡាញ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជំរុញឲ្យប្រជាពលរដ្ឋដែលត្រូវបានក្រុមកម្ចីអនឡាញខុសច្បាប់យករូបថតទៅបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម មកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋានខេត្ត ឬតាមបណ្ដាអធិការដ្ឋាន ក្រុង ស្រុក ដើម្បីកម្លាំងជំនាញអនុវត្តវិធានការច្បាប់។

បើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្ត គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ជាប្រភេទគណនីហ្វេសប៊ុកក្លែងក្លាយ (fake account) ពុំមានអត្តសញ្ញាណ ឬអាសយដ្ឋានរបស់អ្នកប្រើប្រាស់ពិតប្រាកដឡើយ និងជាបក្ខពួករបស់ក្រុមហ៊ុនកម្ចីប្រាក់អនឡាញខុសច្បាប់ ដោយបង្កើតឡើងក្នុងគោលបំណងបង្ហោះ (post) នូវរូបភាពរបស់ប្រជាពលរដ្ឋភ្ជាប់ជាមួយការសរសេរខ្លឹមសារដើម្បីបរិហារកេរ្តិ៍។

តាមសេចក្តីបំភ្លឺ​ មកដល់ពេលនេះ កម្លាំងជំនាញបានទទួលបណ្តឹងពីជនរងគ្រោះជាបន្តបន្ទាប់ និងអំពាវនាវដល់ជនរងគ្រោះផ្សេងទៀតមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត ឬនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

សូមជម្រាបថា នាពេលថ្មីនេះ គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” បានយករូបថតប្រជាពលរដ្ឋជាច្រើនទៅបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយខ្លឹមសារថា «ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ» ដែលទង្វើនេះ គឺជាការ បរិហារកេរ្តិ៍ នៅលើបណ្ដាលសង្គមជាសាធារណៈ៕

អត្ថបទ៖ អ ពៅ

The post ស្នងការខេត្តបន្ទាយមានជ័យ ជំរុញឲ្យពលរដ្ឋដាក់ពាក្យបណ្ដឹង ក្រោយគណនីហ្វេសប៊ុកមួយយករូបថតទៅផ្សព្វផ្សាយរឿងកម្ចីអនឡាញ appeared first on Kampuchea Thmey Daily.

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
ដោយកម្ចីអនឡាញកំពុងក្លាយជាអន្ទាក់បំណុលក្នុងសម័យឌីជីថល ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់កុំឱ្យមានកម្ចីប្រាក់ខុសច្បាប់ ពិសេសកម្ចីអនឡាញពីជនបរទេស។ ភ្ជាប់នឹងបញ្ជាទៅកាន់អាជ្ញាធរ លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់ពលរដ្ឋ ដែលខ្ចីប្រាក់តាមអនឡាញខុសច្បាប់នេះ កុំសង បើគេរករឿង ប្ដឹងមកសមត្ថកិច្ច។

លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេសបន្តផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងចូលរួមអនុវត្តឱ្យបានក្នុងការទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ការខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិតនៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់ ជាអាទិ៍។

ប្រសិនបើក្រុមឱ្យខ្ចីប្រាក់ ជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញ ជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។ នេះជាការណែនាំបន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានប្រលយចេញពីវេទិកាសន្និបាតក្រសួងមហាផ្ទៃ។ តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមហាផ្ទៃ បានណែនាំបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង។

ក្នុងចំណោមប្រធានបទសំខាន់ៗផ្សេងទៀតនៃសន្ទរកថាបិទសន្និបាតក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានសង្កត់ធ្ងន់ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ពិសេសរដ្ឋបាលនៅថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ឱ្យខានតែបានលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀនខុសច្បាប់ ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង រួមទាំងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាប្រធានបទគួរឱ្យព្រួយបារម្ភ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច   appeared first on Kampuchea Thmey Daily.

ស្នងការខេត្តកំពត ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមអនឡាញ ព្រោះជាកម្ចីខុសច្បាប់ និងឆបោក
តាមរយៈទំព័រហ្វេសប៊ុក ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមអនឡាញ ពីព្រោះក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនផ្ដល់កម្ចីខុសច្បាប់ និងឆបោក។ ស្នងការនគរ​បាលខេត្តកំពត អះអាងថា មានពលរដ្ឋជាច្រើនអ្នកដែលបានចាញ់បោកក្រុមហ៊ុនដែលផ្ដល់កម្ចីតាមអនឡាញ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ សរសេលើទំព័រហ្វេសប៊ុក នាថ្ងៃទី០៦ ខែមករា ដូច្នេះ៖«សូមរំលឹក និងសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាប កម្ចីតាម online គឺជាកម្ចីខុសច្បាប់ ហើយជាក្រុមហ៊ុនឆបោក សូមបងប្អូនប្រយ័ត្នប្រយ៉ែង ច្រើននាក់ហើយដែលបានចាញ់បោកក្រុមហ៊ុនកម្ចីតាម online នេះ»។

ជុំវិញបញ្ហាកម្ចីអនឡាញ នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចាត់ទុកថា កម្ចីនេះផ្ដល់គ្រោះថ្នាក់ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ បានខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់កើនឡើងទ្វេដង។ ភ្ជាប់ជាមួយគ្នានេះ លោកអភិបាល ក៏បានលើកឡើងពីកម្ចីរបស់ជនជាតិឥណ្ឌាផងដែរ ដោយលោក បានបញ្ជាក់ប្រាប់ទៅកាន់ពលរដ្ឋ ថា ការខ្ចីប្រាក់ពីជនជាតិឥណ្ឌានេះ ក៏មានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ ខណៈការខ្ចីនេះ រយៈពេលកាន់តែយូរទៅ បំណុលកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យពលរដ្ឋសងពួកគេមិនចេះអស់។

ជាដំណោះស្រាយជូនពលរដ្ឋ លោក គួច ចំរើន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋណា ដែលជំពាក់កម្ចីតាមអនឡាញ ក៏ដូចជាជំពាក់បំណុលជនជាតិឥណ្ឌា ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរ ពិនិត្យ និងសម្របសម្រួល ជៀសវាងជាប់បំណុល ដែលចេះតែកើនឡើងឥតឈប់ឈរ រហូតដល់ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។ លោក បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ខ្ចីលុយតាមប្រព័ន្ធអនឡាញ និងលុយរាប់ពីជនជាតិឥណ្ឌាបន្តទៀត។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក៏ធ្លាប់បានប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកម្ចីតាមអនឡាញខុសច្បាប់ និងមានលក្ខណៈជាប្រព័ន្ធនេះផងដែរ។ដើម្បីចៀសវាងពីគ្រោះថ្នាក់នៃកម្ចីតាមអនឡាញ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យពលរដ្ឋត្រូវ ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ត្រូវសិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី។  កុំថតអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយដាក់ធានាដើម្បីទទួលបានកម្ចីនានា និងត្រូវរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើពលរដ្ឋជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ស្នងការខេត្តកំពត ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមអនឡាញ ព្រោះជាកម្ចីខុសច្បាប់ និងឆបោក appeared first on Kampuchea Thmey Daily.

អភិបាលខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋ កុំប្រើកម្ចីអនឡាញ ព្រោះជាកម្ចីគ្រោះថ្នាក់
លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញជាកម្ចីដែលគ្រោះថ្នាក់។ លោកបានពាវនាវបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ០១០ប័ណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិល្វាសរលើក ភូមិល្វាសរកណ្ដាល និងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម។

លោកអភិបាលខេត្ត បានលើកឡើងថា កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់ សម្រាប់ប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ មានការខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់មានការកើនឡើងទ្វេដង។ លោកបន្តថាប្រសិនបើប្រជាពលរដ្ឋណា មានការជំពាក់កម្ចីអនឡាញ សូមធ្វើការរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ទៅលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានធ្វើការពិនិត្យ និងសម្របសម្រួល ជៀសវាងបំណុលអនឡាញមានការកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យប្រជាពលរដ្ឋ ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ជាមួយគ្នាដែរ លោកក៏បានសម្ដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋទាំង ចំនួន ៣ភូមិ ក្នុងឃុំល្វាសរ ស្រុកល្វាឯម ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ៕

The post អភិបាលខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋ កុំប្រើកម្ចីអនឡាញ ព្រោះជាកម្ចីគ្រោះថ្នាក់ appeared first on Kampuchea Thmey Daily.

អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋឈប់ប្រើកម្ចីអនឡាញ រួមទាំងកម្ចីពីជនជាតិឥណ្ឌា
ដោយកម្ចីអនឡាញកំពុងបានក្លាយជាអន្ទាក់នៃបំណុលក្នុងសម័យឌីជីថល អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានប្រាប់ឱ្យប្រជាពលរដ្ឋឈប់ប្រើកម្ចីអនឡាញ ពិសេសកម្ចីពីជនជាតិឥណ្ឌា ព្រោះថា កម្ចីបែបនេះហានិភ័យណាស់ ដែលអាចឈានទៅធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌករ។

លោក គួច ចំរើន លើកឡើងថា កម្ចីអនឡាញ គឺពិតជាគ្រោះថ្នាក់ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ បានខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់កើនឡើងទ្វេដង។ ភ្ជាប់ជាមួយគ្នានេះ លោកអភិបាល ក៏បានលើកឡើងពីកម្ចីរបស់ជនជាតិឥណ្ឌាផងដែរ ដោយលោក បានបញ្ជាក់ប្រាប់ទៅកាន់ពលរដ្ឋ ថា ការខ្ចីរបស់ជនជាតិឥណ្ឌានេះ ក៏មានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ ខណៈការខ្ចីនេះ រយៈពេលកាន់តែយូរទៅ បំណុលកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យពលរដ្ឋសងពួកគេមិនចេះអស់។

ប្រសិនបើប្រជាពលរដ្ឋណា មានជំពាក់កម្ចីអនឡាញ ក៏ដូចជាកម្ចីពីជនជាតិឥណ្ឌា លោកអភិបាលខេត្ត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរ ពិនិត្យ និងសម្របសម្រួល ជៀសវាងជាប់បំណុល ដែលចេះតែកើនឡើងឥតឈប់ឈរ រហូតដល់ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។ លោក បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ខ្ចីលុយតាមប្រព័ន្ធអនឡាញ និងលុយរាប់ពីជនជាតិឥណ្ឌាបន្តទៀត។

ការលើកឡើងទាំងនេះរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកស្អាង៕

The post អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋឈប់ប្រើកម្ចីអនឡាញ រួមទាំងកម្ចីពីជនជាតិឥណ្ឌា appeared first on Kampuchea Thmey Daily.

ធនាគារជាតិនៃកម្ពុជាអំពាវនាវពលរដ្ឋកុំខ្ចីប្រាក់​ពីឥទានក្រៅផ្លូវការដែលប្រឈមនឹងហានិភ័យខ្ពស់
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកុំខ្ចីប្រាក់ពីឥណទានក្រៅផ្លូវការអាចនាំឱ្យខាតបង់ប្រាក់ឥតប្រយោជន៍និងប្រឈមនឹងហានិភ័យខ្ពស់ ដូច្នេះសាធារណជូនគួរងាកមកខ្ចីតាមប្រព័ន្ធធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីអាជ្ញាធរ។

ថ្លែងក្នុងសន្និសីទសារព័ត៍មានមួយកាលពីល្ងាចថ្ងៃទី០៨តុលានៅសណ្ឋាគារហាយ៉ាត លោកស្រីបានមានប្រសាសន៍ថា«ថ្មីៗនេះមានការសន្យាថាដាក់លុយជាមួយគេទទួលបានការប្រាក់ខ្ពស់ ដូចជាតាមតិកតុក តាមរយៈគ្រុបតេឡេក្រាម តាមហ្វេប៊ុក ឥណទានដែលមិនមានទីតាំងច្បាស់លាស់ពិសេសឥណទានបិទតាមដើមឈើដែលជាឥទានក្រៅផ្លូវការដូចដាក់៣០០ដុល្លារទទួលកាប្រាក់រហូតដល់១៨០០ដុល្លារក្នុងរយៈពេល២៤ម៉ោង។៥០០ដុល្លារទទួលបាន៣៥០០ដុល្លារបន្ទាប់ពី២៤ម៉ោងដូចគ្នាដោយមានកញ្ចប់វីអាយភីនៅខែធ្នូខាងមុខនេះ។ប្រសិនបើទទួលបានកាប្រាក់ច្រើនបែបនេះមិនចាំបាច់ទៅធ្វើការនិងរកស៊ីអ្វីទេគ្រាន់តែយកលុយទៅដាក់ទៅទទួលបានប្រាក់ហើយ»។

លោកស្រីបានបន្តថា« ការខ្ចីប្រាក់ពីប្រព័ន្ធក្រៅផ្លូវការនេះវាងាយស្រួលខ្ចីភ្លាមគេទម្លាក់លុយឱ្យភ្លាមប៉ុន្តែពេលមានបញ្ហាជួយអត់បានអាហ្នឹងដែលបញ្ហាឱ្យធនាគារជាតិជួយៗយ៉ាងមិចមិនដឹងទៅរកនៅឯណា។អីចឹងសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នព្រោះក្នុងរយៈពេលនេះមានជនឆ្លៀតឪកាសច្រើននៅពេលដែលគាត់ទៅខ្ចីធនាគារអតបានគាត់ងាកទៅខ្ចីក្រៅប្រព័ន្ធស្រួល។សូមយល់ថាធនាគារឬគ្រឹះស្ថានកាលណាគេមិនឱ្យយើងខ្ចីដោយសារគេមើលឃើញថាយើងមិនមានលទ្ធភាពសងត្រលប់វិញទេ»។

លោកស្រីបានបន្តទៀតថាអ្នកផ្តល់កម្ចីស្របច្បាប់មិនយកអត្តសញ្ញាបណ្ណឬបណ្ណក្រីក្រឬសំបុត្រកំណើតកូន សៀវភៅគ្រួសារយើង ធ្វើវត្ថុបញ្ចាំដូចពួកអ្នកកម្ចីក្រៅប្រព័ន្ធទេ។ធនាគារជាតិហាមមិនឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារយកវត្ថុទាំងនេះជាវត្ថុប្រចាំឡើយ។

លោកស្រីបានបន្ថែមទៀតថា« ខ្ញុំបានលើកជារឿយៗពីការខ្ចីប្រាក់ពីអ្នកចងកាក្រៅផ្លូវការនេះដោយសារពួកគាត់ឃើញកាប្រាក់ខ្ពស់ក៏ទៅខ្ចីលុយពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកដាក់ជាមួយក្រុមទាំងនេះ។ដល់ពេលគេយកទៅបាត់ទៅគាត់មានបញ្ហាមកពីគាត់ខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកទារលុយ។មានន័យថាគាត់ខ្ចីខុសទិសដៅដោយយើងស្មានថាគាត់ខ្ចីទៅពង្រីកអាជីវកម្មតិចតួចមិនយកទៅពង្រីកគាត់យកទៅបង់អាចឹងៗទៅ»។

លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញវត្ថុកម្ពុជាបានលើកឡើងថាថ្មីៗនេះមានជនឆបោកមានលេខទូរស័ព្ទអតិថិជនរបស់មីក្រូហិរញ្ញវត្ថុដោយឱ្យអតិថិជនបង់តាមរយៈពួកគេទៅតាមចំនួនបង់ប្រចាំខែតាមរយៈវីងឬតាមឃ្យូអកូដហើយអតិថិជនមិនចាំបាច់បង់រយៈពេល៦ខែឬ១ឆ្នាំ។ពេលមន្ត្រីឥណទានទៅសួរនាំរឿងបង់គាត់ថាបានបង់រួចហើយ។ប៉ុន្តែមានអតិថិជនខ្លះបានទូរស័ព្ទសាកសួរព័ត៍មានបន្ថែមទៅគ្រឹះស្ថានឬមន្ត្រីឥណទានដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ពេលដែលជនឆបោកទូរស័ព្ទទៅទើបដឹងថាជាជនឆបោក។

លោកស្រី បណ្ឌិត ជាសិរី បានណែនាំដល់ប្រជាពលរដ្ឋសូមខ្ចីប្រាក់តាមប្រព័ន្ធធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របច្បាប់ពីធនាគារជាតិកម្ពុជាដោយយើងមានបង្ហោះនូវបញ្ជីឈ្មោះធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណហើយយើងតម្រូវឱ្យសាខាធនាគារឬគ្រឹះស្ថានទាំងនោះដាក់ផ្លាកអាជ្ញាប័ណ្ណហើយប្រសិនបើបងប្អូនចូលទៅអត់ឃើញអាជ្ញាប័ណ្ណទេមានន័យថាមិនត្រឹមត្រូវទេហើយបើមិនច្បាស់ទេអាចសាកសួរមកកាន់ធនាគារជាតិតាមរយៈទូរស័ព្ទហតឡាញដែលបានដាក់នៅក្នុងផេកធនាគារជាតិនិងតាមសមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕

អត្ថបទ៖សំអឿន

The post ធនាគារជាតិនៃកម្ពុជាអំពាវនាវពលរដ្ឋកុំខ្ចីប្រាក់​ពីឥទានក្រៅផ្លូវការដែលប្រឈមនឹងហានិភ័យខ្ពស់ appeared first on Kampuchea Thmey Daily.

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនថៅកែប្រាក់កម្ចីអនឡាញម្នាក់បញ្ជូនទៅសាលាតុលាការ
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នា២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ជាថៅកែប្រាក់កម្ចីអនឡាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់។ ការឃាត់ខ្លួនថៅកែប្រាក់កម្មីអនឡាញជនជាតិម៉ាឡេស៊ីនេះ បានធ្វើឡើងតាមបណ្ដឹង និងសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមរកស៊ីកម្ចីប្រាក់តាមអនឡាញនេះ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ TEE PAU ANN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី ជាថៅកែប្រាក់កម្ចីអនឡាញគ្មានច្បាប់អនុញ្ញាត។

តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ សីហានេះថា ជនសង្ស័យបានចូលមកប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ២០១៩ ក្នុងគោលបំណងរកស៊ីកម្ចីប្រាក់តាមអនឡាញរហូតដល់បច្ចុប្បន្ន ដោយមានក្រុមការងារជាអ្នកទំនាក់ទំនងរកភ្ញៀវ។ លុះទំនាក់ទំនងរកបានអ្នកខ្ចីហើយ គឺជនសង្ស័យជាអ្នកចុះទៅពិនិត្យមើលដល់ទីតាំងផ្ទាល់ ថាគួរឲ្យ ឬមិនគួរឲ្យ ដោយកំណត់អាត្រាការប្រាក់ចន្លោះពី១៥% ទៅ១៨% ក្នុងរយ:ពេល២០ថ្ងៃ ដែលជាការបើកកម្ចីប្រាក់តាមអនឡាញដោយគ្មានច្បាប់អនុញ្ញាត និងផ្ទុយពីបញ្ញាត្តិមាត្រា៥៥ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

របាយការណ៍បន្ថែមថា ក្នុងករណីភ្ញៀវមិនសង ឬមិនមានលទ្ធភាពសង គឺបុគ្គលនេះចុះទៅទារប្រាក់ផ្ទាល់ដល់ទីតាំងភ្ញៀវ ហើយក៏ជាអ្នកនាំបក្ខពួកជាជនជាតិខ្មែរទៅអុកឡុក ស្រែកឡូឡា តាមមុខផ្ទះ និងហាងរកស៊ីរបស់អ្នកខ្ចី ហើយថែមទាំងយករូបរបស់អ្នកខ្ចី និងអ្នកដែលសងប្រាក់រួចយកទៅបង្ហោះគំរាមបរិហារកេរ្តិ៍តាមបណ្ដាញសង្គម និងបានឆាតទៅគំរាមកំហែង បាចខិត្តប័ណ្ណតាមហាងមុខផ្ទះរបស់អ្នកខ្ចី ដែលសកម្មភាពនេះបង្ករឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច និងធ្វើឲ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្ដាប់ធ្នាប់សារធារណៈសង្គម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន មេត្តាពិនិត្យពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមអនឡាញ ជាពិសេសសូមពិនិត្យថា តើអ្នកផ្តល់កម្ចីនោះមានស្ថាប័ន​កម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕

អត្ថបទ៖ សុខុម

The post នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនថៅកែប្រាក់កម្ចីអនឡាញម្នាក់បញ្ជូនទៅសាលាតុលាការ appeared first on Kampuchea Thmey Daily.

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនកម្ចីអនឡាញម្នាក់ ក្រោយរកឃើញមិនមានច្បាប់អនុញ្ញាត
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ជាបុគ្គលិកក្រុមហ៊ុនកម្ចីតាមអន​ឡាញដែលមិនមានច្បាប់អនុញ្ញាត។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នន់ កុសល ភេទស្រី អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី។

នាយកដ្ឋាន​ប្រឆាំងបទល្មើសបច្ចេកវិទ្យា បាន​បន្ត​​ក្រើន​រំលឹក​​សាធារណៈ​ជន​ទាំង​អស់​ថា​ ការ​ផ្តល់​កម្ចី​ជា​អាជីវកម្ម​ជូន​ប្រជា​ពលរដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត​ គឺ​ជាអំពើខុស​ច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​។ បើតាមនាយកដ្ឋាន ចំពោះទំនាក់ទំនងសិទ្ធិលើបំណុល​ម្ចាស់​បំណុល​នៅ​តែ​មាន​សិទ្ធិ​ប្តឹងទាមទារ​បំណុល​ពី​កូន​បំណុល​ស្រប​តាម​នីតិ​វិធី​នៃ​ច្បាប់​ទៅកាន់ស្ថាប័នតុលាការ។ ហេតុ​ដូច្នេះ​សូម​សាធារណ:ជន ជៀស​វាង​ការ​​កម្ចី​ប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាក់ក្រុមកម្ចីខុសច្បាប់ទាំងនោះ៕

The post ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនកម្ចីអនឡាញម្នាក់ ក្រោយរកឃើញមិនមានច្បាប់អនុញ្ញាត appeared first on Kampuchea Thmey Daily.