សន្តិសុខសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនថៅកែប្រាក់កម្ចីអនឡាញម្នាក់បញ្ជូនទៅសាលាតុលាការ
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នា២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ជាថៅកែប្រាក់កម្ចីអនឡាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់។ ការឃាត់ខ្លួនថៅកែប្រាក់កម្មីអនឡាញជនជាតិម៉ាឡេស៊ីនេះ បានធ្វើឡើងតាមបណ្ដឹង និងសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមរកស៊ីកម្ចីប្រាក់តាមអនឡាញនេះ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ TEE PAU ANN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី ជាថៅកែប្រាក់កម្ចីអនឡាញគ្មានច្បាប់អនុញ្ញាត។
តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ សីហានេះថា ជនសង្ស័យបានចូលមកប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ២០១៩ ក្នុងគោលបំណងរកស៊ីកម្ចីប្រាក់តាមអនឡាញរហូតដល់បច្ចុប្បន្ន ដោយមានក្រុមការងារជាអ្នកទំនាក់ទំនងរកភ្ញៀវ។ លុះទំនាក់ទំនងរកបានអ្នកខ្ចីហើយ គឺជនសង្ស័យជាអ្នកចុះទៅពិនិត្យមើលដល់ទីតាំងផ្ទាល់ ថាគួរឲ្យ ឬមិនគួរឲ្យ ដោយកំណត់អាត្រាការប្រាក់ចន្លោះពី១៥% ទៅ១៨% ក្នុងរយ:ពេល២០ថ្ងៃ ដែលជាការបើកកម្ចីប្រាក់តាមអនឡាញដោយគ្មានច្បាប់អនុញ្ញាត និងផ្ទុយពីបញ្ញាត្តិមាត្រា៥៥ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
របាយការណ៍បន្ថែមថា ក្នុងករណីភ្ញៀវមិនសង ឬមិនមានលទ្ធភាពសង គឺបុគ្គលនេះចុះទៅទារប្រាក់ផ្ទាល់ដល់ទីតាំងភ្ញៀវ ហើយក៏ជាអ្នកនាំបក្ខពួកជាជនជាតិខ្មែរទៅអុកឡុក ស្រែកឡូឡា តាមមុខផ្ទះ និងហាងរកស៊ីរបស់អ្នកខ្ចី ហើយថែមទាំងយករូបរបស់អ្នកខ្ចី និងអ្នកដែលសងប្រាក់រួចយកទៅបង្ហោះគំរាមបរិហារកេរ្តិ៍តាមបណ្ដាញសង្គម និងបានឆាតទៅគំរាមកំហែង បាចខិត្តប័ណ្ណតាមហាងមុខផ្ទះរបស់អ្នកខ្ចី ដែលសកម្មភាពនេះបង្ករឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច និងធ្វើឲ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្ដាប់ធ្នាប់សារធារណៈសង្គម។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន មេត្តាពិនិត្យពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមអនឡាញ ជាពិសេសសូមពិនិត្យថា តើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


