ព័ត៌មានជាតិ
ស្នងការខេត្តកំពត ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមអនឡាញ ព្រោះជាកម្ចីខុសច្បាប់ និងឆបោក
តាមរយៈទំព័រហ្វេសប៊ុក ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមអនឡាញ ពីព្រោះក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនផ្ដល់កម្ចីខុសច្បាប់ និងឆបោក។ ស្នងការនគរបាលខេត្តកំពត អះអាងថា មានពលរដ្ឋជាច្រើនអ្នកដែលបានចាញ់បោកក្រុមហ៊ុនដែលផ្ដល់កម្ចីតាមអនឡាញ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ សរសេលើទំព័រហ្វេសប៊ុក នាថ្ងៃទី០៦ ខែមករា ដូច្នេះ៖«សូមរំលឹក និងសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាប កម្ចីតាម online គឺជាកម្ចីខុសច្បាប់ ហើយជាក្រុមហ៊ុនឆបោក សូមបងប្អូនប្រយ័ត្នប្រយ៉ែង ច្រើននាក់ហើយដែលបានចាញ់បោកក្រុមហ៊ុនកម្ចីតាម online នេះ»។

ជុំវិញបញ្ហាកម្ចីអនឡាញ នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចាត់ទុកថា កម្ចីនេះផ្ដល់គ្រោះថ្នាក់ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ បានខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់កើនឡើងទ្វេដង។ ភ្ជាប់ជាមួយគ្នានេះ លោកអភិបាល ក៏បានលើកឡើងពីកម្ចីរបស់ជនជាតិឥណ្ឌាផងដែរ ដោយលោក បានបញ្ជាក់ប្រាប់ទៅកាន់ពលរដ្ឋ ថា ការខ្ចីប្រាក់ពីជនជាតិឥណ្ឌានេះ ក៏មានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ ខណៈការខ្ចីនេះ រយៈពេលកាន់តែយូរទៅ បំណុលកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យពលរដ្ឋសងពួកគេមិនចេះអស់។

ជាដំណោះស្រាយជូនពលរដ្ឋ លោក គួច ចំរើន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋណា ដែលជំពាក់កម្ចីតាមអនឡាញ ក៏ដូចជាជំពាក់បំណុលជនជាតិឥណ្ឌា ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរ ពិនិត្យ និងសម្របសម្រួល ជៀសវាងជាប់បំណុល ដែលចេះតែកើនឡើងឥតឈប់ឈរ រហូតដល់ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។ លោក បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ខ្ចីលុយតាមប្រព័ន្ធអនឡាញ និងលុយរាប់ពីជនជាតិឥណ្ឌាបន្តទៀត។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក៏ធ្លាប់បានប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកម្ចីតាមអនឡាញខុសច្បាប់ និងមានលក្ខណៈជាប្រព័ន្ធនេះផងដែរ។ដើម្បីចៀសវាងពីគ្រោះថ្នាក់នៃកម្ចីតាមអនឡាញ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យពលរដ្ឋត្រូវ ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ត្រូវសិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី។ កុំថតអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយដាក់ធានាដើម្បីទទួលបានកម្ចីនានា និងត្រូវរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើពលរដ្ឋជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


