ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាអំពាវនាវពលរដ្ឋកុំខ្ចីប្រាក់ពីឥទានក្រៅផ្លូវការដែលប្រឈមនឹងហានិភ័យខ្ពស់
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកុំខ្ចីប្រាក់ពីឥណទានក្រៅផ្លូវការអាចនាំឱ្យខាតបង់ប្រាក់ឥតប្រយោជន៍និងប្រឈមនឹងហានិភ័យខ្ពស់ ដូច្នេះសាធារណជូនគួរងាកមកខ្ចីតាមប្រព័ន្ធធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីអាជ្ញាធរ។

ថ្លែងក្នុងសន្និសីទសារព័ត៍មានមួយកាលពីល្ងាចថ្ងៃទី០៨តុលានៅសណ្ឋាគារហាយ៉ាត លោកស្រីបានមានប្រសាសន៍ថា«ថ្មីៗនេះមានការសន្យាថាដាក់លុយជាមួយគេទទួលបានការប្រាក់ខ្ពស់ ដូចជាតាមតិកតុក តាមរយៈគ្រុបតេឡេក្រាម តាមហ្វេប៊ុក ឥណទានដែលមិនមានទីតាំងច្បាស់លាស់ពិសេសឥណទានបិទតាមដើមឈើដែលជាឥទានក្រៅផ្លូវការដូចដាក់៣០០ដុល្លារទទួលកាប្រាក់រហូតដល់១៨០០ដុល្លារក្នុងរយៈពេល២៤ម៉ោង។៥០០ដុល្លារទទួលបាន៣៥០០ដុល្លារបន្ទាប់ពី២៤ម៉ោងដូចគ្នាដោយមានកញ្ចប់វីអាយភីនៅខែធ្នូខាងមុខនេះ។ប្រសិនបើទទួលបានកាប្រាក់ច្រើនបែបនេះមិនចាំបាច់ទៅធ្វើការនិងរកស៊ីអ្វីទេគ្រាន់តែយកលុយទៅដាក់ទៅទទួលបានប្រាក់ហើយ»។
លោកស្រីបានបន្តថា« ការខ្ចីប្រាក់ពីប្រព័ន្ធក្រៅផ្លូវការនេះវាងាយស្រួលខ្ចីភ្លាមគេទម្លាក់លុយឱ្យភ្លាមប៉ុន្តែពេលមានបញ្ហាជួយអត់បានអាហ្នឹងដែលបញ្ហាឱ្យធនាគារជាតិជួយៗយ៉ាងមិចមិនដឹងទៅរកនៅឯណា។អីចឹងសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នព្រោះក្នុងរយៈពេលនេះមានជនឆ្លៀតឪកាសច្រើននៅពេលដែលគាត់ទៅខ្ចីធនាគារអតបានគាត់ងាកទៅខ្ចីក្រៅប្រព័ន្ធស្រួល។សូមយល់ថាធនាគារឬគ្រឹះស្ថានកាលណាគេមិនឱ្យយើងខ្ចីដោយសារគេមើលឃើញថាយើងមិនមានលទ្ធភាពសងត្រលប់វិញទេ»។

លោកស្រីបានបន្តទៀតថាអ្នកផ្តល់កម្ចីស្របច្បាប់មិនយកអត្តសញ្ញាបណ្ណឬបណ្ណក្រីក្រឬសំបុត្រកំណើតកូន សៀវភៅគ្រួសារយើង ធ្វើវត្ថុបញ្ចាំដូចពួកអ្នកកម្ចីក្រៅប្រព័ន្ធទេ។ធនាគារជាតិហាមមិនឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារយកវត្ថុទាំងនេះជាវត្ថុប្រចាំឡើយ។
លោកស្រីបានបន្ថែមទៀតថា« ខ្ញុំបានលើកជារឿយៗពីការខ្ចីប្រាក់ពីអ្នកចងកាក្រៅផ្លូវការនេះដោយសារពួកគាត់ឃើញកាប្រាក់ខ្ពស់ក៏ទៅខ្ចីលុយពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកដាក់ជាមួយក្រុមទាំងនេះ។ដល់ពេលគេយកទៅបាត់ទៅគាត់មានបញ្ហាមកពីគាត់ខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកទារលុយ។មានន័យថាគាត់ខ្ចីខុសទិសដៅដោយយើងស្មានថាគាត់ខ្ចីទៅពង្រីកអាជីវកម្មតិចតួចមិនយកទៅពង្រីកគាត់យកទៅបង់អាចឹងៗទៅ»។
លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញវត្ថុកម្ពុជាបានលើកឡើងថាថ្មីៗនេះមានជនឆបោកមានលេខទូរស័ព្ទអតិថិជនរបស់មីក្រូហិរញ្ញវត្ថុដោយឱ្យអតិថិជនបង់តាមរយៈពួកគេទៅតាមចំនួនបង់ប្រចាំខែតាមរយៈវីងឬតាមឃ្យូអកូដហើយអតិថិជនមិនចាំបាច់បង់រយៈពេល៦ខែឬ១ឆ្នាំ។ពេលមន្ត្រីឥណទានទៅសួរនាំរឿងបង់គាត់ថាបានបង់រួចហើយ។ប៉ុន្តែមានអតិថិជនខ្លះបានទូរស័ព្ទសាកសួរព័ត៍មានបន្ថែមទៅគ្រឹះស្ថានឬមន្ត្រីឥណទានដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ពេលដែលជនឆបោកទូរស័ព្ទទៅទើបដឹងថាជាជនឆបោក។

លោកស្រី បណ្ឌិត ជាសិរី បានណែនាំដល់ប្រជាពលរដ្ឋសូមខ្ចីប្រាក់តាមប្រព័ន្ធធនាគារឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របច្បាប់ពីធនាគារជាតិកម្ពុជាដោយយើងមានបង្ហោះនូវបញ្ជីឈ្មោះធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណហើយយើងតម្រូវឱ្យសាខាធនាគារឬគ្រឹះស្ថានទាំងនោះដាក់ផ្លាកអាជ្ញាប័ណ្ណហើយប្រសិនបើបងប្អូនចូលទៅអត់ឃើញអាជ្ញាប័ណ្ណទេមានន័យថាមិនត្រឹមត្រូវទេហើយបើមិនច្បាស់ទេអាចសាកសួរមកកាន់ធនាគារជាតិតាមរយៈទូរស័ព្ទហតឡាញដែលបានដាក់នៅក្នុងផេកធនាគារជាតិនិងតាមសមាគមធនាគារនិងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕
អត្ថបទ៖សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


