សន្តិសុខសង្គម
ស្នងការខេត្តបន្ទាយមានជ័យ ជំរុញឲ្យពលរដ្ឋដាក់ពាក្យបណ្ដឹង ក្រោយគណនីហ្វេសប៊ុកមួយយករូបថតទៅផ្សព្វផ្សាយរឿងកម្ចីអនឡាញ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជំរុញឲ្យប្រជាពលរដ្ឋដែលត្រូវបានក្រុមកម្ចីអនឡាញខុសច្បាប់យករូបថតទៅបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម មកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋានខេត្ត ឬតាមបណ្ដាអធិការដ្ឋាន ក្រុង ស្រុក ដើម្បីកម្លាំងជំនាញអនុវត្តវិធានការច្បាប់។

បើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្ត គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” ជាប្រភេទគណនីហ្វេសប៊ុកក្លែងក្លាយ (fake account) ពុំមានអត្តសញ្ញាណ ឬអាសយដ្ឋានរបស់អ្នកប្រើប្រាស់ពិតប្រាកដឡើយ និងជាបក្ខពួករបស់ក្រុមហ៊ុនកម្ចីប្រាក់អនឡាញខុសច្បាប់ ដោយបង្កើតឡើងក្នុងគោលបំណងបង្ហោះ (post) នូវរូបភាពរបស់ប្រជាពលរដ្ឋភ្ជាប់ជាមួយការសរសេរខ្លឹមសារដើម្បីបរិហារកេរ្តិ៍។

តាមសេចក្តីបំភ្លឺ មកដល់ពេលនេះ កម្លាំងជំនាញបានទទួលបណ្តឹងពីជនរងគ្រោះជាបន្តបន្ទាប់ និងអំពាវនាវដល់ជនរងគ្រោះផ្សេងទៀតមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត ឬនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីចាត់ការតាមនីតិវិធី ។

សូមជម្រាបថា នាពេលថ្មីនេះ គណនីហ្វេសប៊ុកឈ្មោះ “Vy Rika” បានយករូបថតប្រជាពលរដ្ឋជាច្រើនទៅបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយខ្លឹមសារថា «ពួកអារួមគំនិត ជនបោកប្រាស់ ជនពាក់ព័ន្ធ» ដែលទង្វើនេះ គឺជាការ បរិហារកេរ្តិ៍ នៅលើបណ្ដាលសង្គមជាសាធារណៈ៕
អត្ថបទ៖ អ ពៅ

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


