កម្ពុជា-ថៃ Archives - Kampuchea Thmey Daily

ជំនួបក្រៅផ្លូវការរវាងនាយករដ្ឋមន្រ្តី កម្ពុជា-ថៃ៖ សម្តេច ហ៊ុន ម៉ាណែត លើក ៤ចំណុច ផ្តោតសំខាន់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលមានស្រាប់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា សម្តេចបានជួបជជែកក្រៅផ្លូវការជាមួយលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្សី ដោយបានលើកឡើងពីជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីបានលើកឡើងថា សម្រាប់បញ្ហាព្រំដែនសមុទ្រ ភាគីទាំងពីរគួរបន្តដោះស្រាយតាមរយៈយន្តការ Compulsory Conciliation ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលកំពុងដំណើរការ។

ចំពោះបញ្ហាព្រំដែនគោក សម្តេចធិបតីបញ្ជាក់ថា កម្ពុជានៅតែជ្រើសរើសយន្តការទ្វេភាគីដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។

ទន្ទឹមនេះ កម្ពុជាបានជំរុញឱ្យភាគីថៃតែងតាំងប្រធាន JBC របស់ខ្លួន និងចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានចុះហត្ថលេខា។

សម្តេចធិបតីក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក គឺមិនមានភាពចាំបាច់ក្នុងការលើកយកមកពិភាក្សានាពេលនេះទេ៕

The post ជំនួបក្រៅផ្លូវការរវាងនាយករដ្ឋមន្រ្តី កម្ពុជា-ថៃ៖ សម្តេច ហ៊ុន ម៉ាណែត លើក ៤ចំណុច ផ្តោតសំខាន់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលមានស្រាប់ appeared first on Kampuchea Thmey Daily.

បទវិភាគ៖ កម្ពុជាតែងតែគោរពនិយាមច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយជម្លោះ
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ រូបភាពពីប្រទេសវៀតណាម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីរូបភាពចាប់ដៃជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ក្នុងឱកាសដែលសម្ដេចបានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយនាយករដ្ឋមន្ត្រីថៃ នៅមុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន លើកទី៣ បានបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែបានបើកទ្វារយ៉ាងទូលាយទាំងនៅក្នុងកិច្ចការការទូត ការសន្ទនាទ្វេភាគី ពហុភាគី ជាពិសេស ទៅលើទំនាក់ទំនងទ្វេភាគីជាមួយនឹងថៃ។

ដូចដែលយើងបានដឹងស្រាប់ បើទោះបីជាថៃឈ្លានពានប្រទេសកម្ពុជា កាន់កាប់ទឹកដីមួយចំនួនដោយខុសច្បាប់ រាយបន្លាលួស ទូរកុងតឺន័រ និងបង្កបញ្ហាមួយចំនួនទៀតនៅតាមព្រំដែនក្ដី ប៉ុន្តែ ទំនាក់ទំនងទ្វេភាគីពុំបានបិទទាំងស្រុងទេ។ នៅក្នុងនោះ ការធ្វើដំណើរផ្លូវអាកាសក៏នៅតែបើកចរាចរណ៍ផ្លូវទឹកក៏នៅតែបន្ត ហើយទំនាក់ទំនងការទូតក៏នៅតែមានជាប្រក្រតី ដោយមានតែព្រំដែនគោកប៉ុណ្ណោះ ដែលភាគីថៃបានបិទជាឯកតោភាគី ដែលត្រង់ចំណុចនេះ យើងមើលឃើញយ៉ាងច្បាស់គ្រប់ៗគ្នា។

ក្នុងខណៈដែលប្រទេសថៃ ជាពិសេស លោក អានុទីន ផ្ទាល់ បានប្រកាសយ៉ាងដាច់អហង្ការមិនចរចាជាមួយកម្ពុជានៅក្នុងការបើកព្រំដែនគោក ឬក៏យន្តការព្រំដែនទ្វេភាគីដែលរួមមានគណៈកម្មារធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការព្រំដែនរួម កម្ពុជា-ថៃ (JBC) ក៏ដោយ ដោយប្រទេសកម្ពុជាបានសម្រេចជ្រើសរើសយកយន្តការផ្សះផ្សារដោយបង្ខំ ក្រោមឆ័ត្រអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាមិនបានប្រកាន់នូវនយោបាយមិនច្បាស់លាស់ដូចប្រទេសថៃនោះទេ ខណៈដែលកម្ពុជានិងថៃ មានព្រំដែនជាប់គ្នាទាំងព្រំដែនគោក និងព្រំដែនទឺក និងជាប្រទេសសមាជិកអាស៊ានដូចគ្នា ហើយអ្វីដែលសំខាន់បំផុត ព្រំដែនគោករវាងប្រទេសទាំងពីរដែលមានរហូតដល់ជាង៨០០គីឡូម៉ែត្រ ដែលកត្តាសត្យានុម័តនៃជាតិសាសន៍ នយោបាយ សេដ្ឋកិច្ច និងសង្គម នៃប្រទេសជិតខាងទាំងពីរ ដែលប្រជាពលរដ្ឋត្រូវការឆ្លងកាត់ទៅវិញទៅមកដើម្បីប្រាស្រ័យទាក់ទង ដោះដូរពាណិជ្ជកម្ម ការដោះដូរវប្បធម៌ និងសកម្មភាពក្នុងជីវភាពប្រចាំថ្ងៃនាថ្ងៃអនាគតជាចាំបាច់។

ប្រទេសទាំងពីរ អាចនឹងបញ្ចប់អរិភាពនឹងគ្នាដោយកិច្ចសន្ទនា ការចរចា និងបញ្ចប់ដោយការអនុវត្តស្របទៅតាមច្បាប់អន្តរជាតិ ដោយចៀសពុំរួច។ កម្ពុជាបានប្រកាន់ឥរិយាបថជារដ្ឋស៊ីវិល័យ ដោយឈរលើជំហរដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងជំរុញទំនាក់ទំនងការទូត និងការចរចា ដើម្បីឆ្ពោះទៅជំរុញទំនាក់ទំនងជាប្រក្រតី បើទោះបីជាថៃនៅតែប្រកាន់នូវឥរិយាបថច្រឡោងខាម ឬក្រអឺតក្រទមយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់លើកិច្ចការងារនេះ ទាំងយន្តការការទូត និងច្បាប់អន្តរជាតិ។

យើងរំពឹងថា ប្រទេសទាំងពីរនឹងបញ្ចប់វិវាទ និងបញ្ចប់ការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាតាមរយៈការចរចាការទូត ការសន្ទនា និងច្បាប់អន្តរជាតិ មិនមែនតាមរយៈការយកសង្គ្រាមទៅបញ្ចប់សង្គ្រាមនោះទេ។ ប្រជាជនថៃ ត្រូវតែយល់ដឹងអំពីចំណុចទាំងនេះ ព្រោះរូបភាពនៃការចាប់ដៃរវាងមេដឹកនាំប្រទេសទាំងពីរ អាចនឹងត្រូវបានក្រុមជ្រុលនិយមថៃ រិះគន់និងវាយប្រហារ។ ទោះជាយ៉ាងណា យើងមានក្ដីសង្ឃឹមថា អ្នកជាតិនិយមថៃ និងប្រជាពលរដ្ឋថៃទាំងអស់នឹងឈ្វេងយល់ដឹងអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕

ដោយ៖ បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ

The post បទវិភាគ៖ កម្ពុជាតែងតែគោរពនិយាមច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយជម្លោះ appeared first on Kampuchea Thmey Daily.

បទវិភាគ៖ «ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ!»
ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ តែថៃទៅវិញទេដែលតែងគិត ​និងនិយាយអំពីការបិទច្រមុះខ្មែរ។ តាមរយៈវោហារសព្ទនយោ​បាយ ​និងសកម្មភាពជាក់ស្តែង មួយថ្ងៃៗ គេនិយាយតែពីការបិទច្រមុះខ្មែរ ផ្តាច់ជំនួយ និងផ្តាច់ទំនាក់ទំនងគ្រប់កម្រិត និងគ្រប់វិស័យ។

តាំងពីចុងខែឧសភាឆ្នាំមុន គេបានបង្កហេតុដោយចូលមកបាញ់សម្លាប់កងទ័ពយើងម្នាក់នៅក្នុងលេណដ្ឋានឱ្យបាត់បង់ជីវិតយ៉ាងអយុត្តិធម៌។ ចាប់តាំងពីពេលនោះមក គេបានបង្កហេតុជាបន្តបន្ទាប់ ហើយឈានទៅដល់ការបិទព្រំដែនជាឯកតោភាគី។ នៅ​​ក្នុង​ប្រទេសគេឯណោះវិញ ក៏មានសំឡេងពីគ្រប់ច្រកល្ហក អំពាវនាវឱ្យផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត បិទការនាំចូលប្រេងឥន្ធនៈ និងបញ្ឈប់ការនាំចូលទំនិញពីថៃសព្វបែបយ៉ាង។ គេគិតថា ការបិទច្រមុះខ្មែរបែបនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចខ្មែរដួលរលំ ហើយប្រជាជនខ្មែរនឹងស្លាប់ក្នុងរយៈពេលបីខែ។ គេបានមើលងាយខ្មែរយើងថា ជាប្រទេសតូច ក្រីក្រ និងមានប្រជាជនកន្លះប្រទេសជាអ្នកសុំទាន ហើយបើគ្មានថៃ ខ្មែរនឹងដាច់ពោះស្លាប់មិនខាន។ គេទម្លាក់កម្រិតទំនាក់ទំនងការទូតជាឯកតោភាគីដល់កម្រិតលេខាទូតទី២។

ជាងនេះទៅទៀត ប្រជាជនថៃជ្រុលនិយមមួយចំនួន បានធ្វើទុកបុកម្នេញ រើសអើង និងប្រើអំពើហិង្សាសព្វបែយ៉ាងលើប្រជាជន និងពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ ទន្ទឹមនឹងនោះ អាជ្ញាធរថៃ និងក្រុមហ៊ុនថៃមួយចំនួន ក៏បានស្វែងរកលេស និងប្រើល្បិចកលដើម្បីបណ្ដេញពលករខ្មែរ ឱ្យត្រឡប់មកស្រុកវិញ ដោយគេរំពឹងថា ពលករទាំងនោះ នឹងអត់ការងារធ្វើ ក្លាយជាអ្នកសុំទាន ហើយចុងក្រោយត្រូវបង្ខំចិត្តត្រឡប់ទៅរកការងារនៅថៃវិញ។ កាន់តែធ្ងន់ធ្ងរទៀតនោះ កាលម្សិលមិញនេះ មានសមាជិកព្រឹទ្ធសភាថៃមួយរូប បានលើកសំណើឱ្យផ្តាច់ជំនួយ និងផ្ដាច់ទំនាក់ទំនងគ្រប់កម្រិត និងគ្រប់វិស័យជាមួយខ្មែរទៀតផង។

ប៉ុន្តែ ឥឡូវនេះ រយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅហើយ តើសេដ្ឋកិច្ចខ្មែរដួលរលំដូចគេថាទេ? តើប្រជាជនខ្មែរដាច់ពោះស្លាប់ទេ? តើពលករខ្មែរដែលត្រឡប់មកស្រុកវិញ ក្លាយជាអ្នកសុំទានដូចគេរំពឹងទេ? តើខ្មែរខ្វះប្រេងឥន្ធនៈ ឬគ្មានអ៊ីនធឺណិតប្រើដូចគេគិតទេ? តើខ្មែរឯកោពីពិភពលោកខាងក្រៅទេ? ដូច្នេះ តើនេះឬដែលគេហៅថា ខ្មែរបិទច្រមុះថៃ?

ការពិត ខ្មែរមិនដែលគិត និងមិនដែលធ្វើសកម្មភាពក្នុងគោលបំណងបិទច្រមុះថៃឡើយ។ ខ្មែរគ្រាន់តែធ្វើតបតាមអ្វីដែលថៃបានចាប់ផ្តើមមុនតែប៉ុណ្ណោះ ពោល គឺខ្មែរគ្រាន់តែយកនំថៃ ឱ្យថៃហូបវិញតែប៉ុណ្ណោះ។ គេបិទព្រំដែនជាឯកតោភាគី យើងគ្រាន់តែធ្វើតាមក្រោយប៉ុណ្ណោះ ហើយក៏មិនដែលនិយាយរឿងបើកព្រំដែនឡើងវិញម្តងណាឡើយ, ព័ត៌មានរឿងបិទរឿងបើក គឺចេញមកតែពីខាងភាគីថៃខ្លួនឯង។ គេប្រកាសកាត់អគ្គិសនី និងអ៊ីនធឺណិត យើងក៏ផ្តាច់ខ្លួនឯង មិនបាច់រង់ចាំឱ្យគេមកកាត់ទេ។ គេប្រកាសបិទការនាំចូលប្រេងឥន្ធនៈ យើងក៏បញ្ឈប់ការនាំចូលទាំងស្រុង។ គេប្រកាសបិទការនាំចូលស្បៀងអាហារ យើងក៏បញ្ឈប់ការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងកំប៉ុងពីគេវិញ។ រីឯ ពលករយើងវិញ មិនបានវិលត្រឡប់ទៅការងារធ្វើក្នុងប្រទេសថៃវិញដូចគេគិតឡើយ។ ពួកគាត់ភាគច្រើនមានការងារធ្វើក្នុងស្រុក និងបង្កើតមុខរបរផ្ទាល់ខ្លួន។ បើនិយាយពីទំនាក់ទំនងការទូតវិញ ខ្មែរមិនមែនមានទំនាក់ទំនងតែជាមួយថៃទេ ខ្មែរមានទំនាក់ទំនងជាមួយប្រទេសនានាជាច្រើនទាំងក្នុងតំបន់និងសកលលោក។ នេះ​មិន​មែនជាការបិទច្រមុះថៃទេ តែជាការឆ្លើយតបចំពោះសម្ពាធដែលគេបានដាក់មកលើយើង ពោល គឺថៃទេដែលបានបាចអង្កាមច្រាសខ្យល់មកលើយើងមុន។ ប្រជាជនថៃមួយចំនួន កំពុងច្រឡំសម័យកាល ដោយគេគិតថា ស្ថានភាពខ្មែរបច្ចុប្បន្ន គឺស្ថានខ្មែរក្រោយឆ្នាំ១៩៧៩។

ខ្មែរយើងជាប្រទេសតូចណាស់ មិនដែលមានបំណងទៅបិទច្រមុះ ឬបិទមាត់អ្នកណាឡើយ។ ប៉ុន្តែ ក្នុងពេលប្រឈមមុខនឹងការប្រមាថ និងសម្ពាធពីខាងក្រៅ និងភាពអាម៉ាស់របស់ប្រជាជាតិ យើងត្រូវតែប្រឹងរស់ ប្រឹងរីកចម្រើន និងប្រឹងរួបរួមគ្នាជាធ្លុងមួយ។ យើងមិនត្រូវបែកបាក់គ្នាក្នុងមហាគ្រួសារខ្មែរទេ។ យើងត្រូវប្រមូលផ្តុំកម្លាំងកាយ ប្រាជ្ញា ស្មារតី និងមនសិការជាតិ ដើម្បីកសាង និងពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យ។ មានតែភាពរឹងមាំរបស់ជាតិប៉ុណ្ណោះ ដែលអាចធ្វើឱ្យជាតិសាសន៍ដទៃលែងហ៊ានប្រមាថឈ្លានពានយើង និងធានាបាននូវឯករាជ្យ ស្វ័យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងបាន៕

ដោយ៖ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ

The post បទវិភាគ៖ «ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ!» appeared first on Kampuchea Thmey Daily.

បទវិភាគ៖ ចំណុចរបត់នៃជំហរកម្ពុជាក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ
បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍ស្ដីពី«ដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជាមួយប្រទេសថៃ» នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំស្ថាប័ន​នីតិបញ្ញត្តិ នីតិ​ប្រតិបត្តិ ព្រមទាំងមន្ត្រីរាជការតាមបណ្ដាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចេញ​ញត្តិគាំ​ទ្រ​ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលយ៉ាងព្រោងព្រាត។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីភាគីថៃបាន​សម្រេចដើរចេញពី​MOU ឆ្នាំ២០០១ ជាឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។

ការណ៍នេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាមានគោលជំហររួមគ្នា​ជាធ្លុងមួយ​ពីលើដល់​ក្រោម ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋសាមញ្ញ និងចាប់ពីមន្ត្រីរាជការរហូតដល់កង​កម្លាំង​ប្រដាប់អាវុធ ក្នុងការគាំទ្រដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយ​ព្រំដែន​ទឹក និងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា​ជាមួយប្រទេសថៃ។ ជានិច្ចកាល កម្ពុជា តែងតែ​គោរព​ច្បាប់អន្តរជាតិ និងជៀសវាងដាច់ខាតនូវការប្រើប្រាស់កម្លាំងបាយ ​ឬយោធា​ដើម្បី​ដោះស្រាយ​ជម្លោះ។

ផ្ទុយទៅវិញ ភាគីថៃតែងតែបង្ហាញនូវឥរិយាបថត្រឡប់ត្រឡិន ក្រឡាស់ពាក្យសន្យា និងប្រកាន់​ជំហរមិនច្បាស់លាស់ក្នុងការដោះស្រាយជម្លោះអធិបតេយ្យជាមួយកម្ពុជា មិនថាជម្លោះដែនទឹក ឬ​ជម្លោះ​ដែនគោកឡើយ។ ភាគីថៃមិនដែលគោរពតាមស្មារតីដែលប្រទេសទាំងពីរបាន​ឯកភាពគ្នារួច​មក​ហើយ​នោះទេ ពោល គឺមិនគោរពកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ឬអនុស្សរណៈ​នៃការ​យោគយល់គ្នា ដែលប្រទេសទាំងពីរជាហត្ថលេខីនោះឡើយ។ លើសពីនេះទៅទៀត ប្រទេសថៃ​ថែម​ទាំងបានប្រកាសលុបចោលជាឯកតោភាគីនូវMOU ឆ្នាំ២០០១ ដែលជាក្របខណ្ឌគតិយុត្តទ្វេភាគី​តែមួយ​គត់ ដែលប្រទេសទាំងពីរមានជាមូលដ្ឋានសម្រាប់ការចរចាតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងដែន​ទឹក​រវាងប្រទេសទាំងពីរ។ មូលហេតុគតិយុត្ត ​និងការរំលោភបំពានទាំងនេះហើយ ដែលបានជំរុញ​ឱ្យកម្ពុជាសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការដាក់ពាក្យប្ដឹងជាផ្លូវការ ដើម្បីបើកយន្តការ​ផ្សះផ្សាដោយ​ចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ការដែលកម្ពុជារុញរឿងក្តីនេះទៅកាន់ឆត្រ UNCLOS ភ្លាមៗ គឺបានប្តូរទីលានប្រកួត​ និងបង្ខំឱ្យថៃត្រូវតែ​ចូលខ្លួនមកដោះស្រាយនៅលើតុចរចាអន្តរជាតិ។ ថៃមិនអាចប្រើប្រាស់ទម្ងន់ជារដ្ឋធំ ដើម្បីគំរាម​កំហែង​កម្ពុជាជាឯកតោភាគី ​ឬអូសបន្លាយពេលវេលា ដើម្បីកេងចំណេញយុទ្ធសាស្ត្របានតទៅទៀតឡើយ ព្រោះ​បើទោះជាថៃចង់​ ឬមិនចង់ ថៃមានកាតព្វកិច្ចច្បាប់អន្តរជាតិដាច់ខាត ត្រូវតែចូលខ្លួនមកបកស្រាយ និងដោះស្រាយនៅក្នុងដំណើរការផ្សះផ្សានេះ។

យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមឆត្រ UNCLOS នេះ នឹងរួមចំណែក​យ៉ាង​សំខាន់​ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយប្រកប​ដោយ​យុត្តិធម៌ តម្លាភាព និងនិរន្តរភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហ​ប្រតិបត្តិការ​ល្អក្នុង​តំបន់ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វាក៏ជាច្រកចេញដ៏​ល្អ​ដែលជួយឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចគេចផុតពីសម្ពាធនយោបាយផ្ទៃក្នុងផងដែរ។ ទោះជា​យ៉ាងណា លទ្ធផលចុងក្រោយយ៉ាងណានោះ គឺវាចំណុះខ្លាំងទៅលើការប្តេជ្ញាចិត្ត ភាពស្មោះត្រង់ និង​សុឆន្ទៈពិតប្រាកដពីភាគីថៃ។

យើងសង្ឃឹមថា ភាគីថៃនឹងមិនដើរតាមដានប្រវត្តិសាស្ត្រចាស់ ដែលនាំមកនូវភាពអាម៉ាស់ជាអន្តរជាតិ ដូចករណីរឿងក្តីប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ នោះឡើយ។ នៅក្នុងសតវត្សរ៍ទី២១ នេះ ថៃមិន​អាច​ធ្វើខ្លួនជារដ្ឋទំនើង​ ឬរដ្ឋព្រៃ ដែលមិនស្គាល់ ​និងមិនគោរពច្បាប់ទម្លាប់អន្តរជាតិនោះបានទេ៕

ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិភាគ៖ ចំណុចរបត់នៃជំហរកម្ពុជាក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ appeared first on Kampuchea Thmey Daily.

បណ្ឌិត យង់ ពៅ គ្រោងបង្ហាញស្នាដៃសៀវភៅថ្មី បកស្រាយរឿងរ៉ាវកម្ពុជា-ថៃ
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ បានបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា នៅចុងឆ្នាំ២០២៦នេះ លោកនឹងចេញផ្សាយវណ្ណកម្មផ្ទាល់ខ្លួន ក្រោមចំណងជើង «កម្ពុជា-ថៃ៖ ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦-២០០៦)»។

លោកបណ្ឌិតបានឱ្យដឹងថា នៅក្នុងស្នាដៃនេះ នឹងបង្ហាញអ្នកអានឱ្យបានដឹងពី «ប្រវត្តិជម្លោះព្រំដែនរ៉ាំរ៉ៃរវាងកម្ពុជានិងថៃ» ចាប់តាំងពីដំណាក់កាលដំបូងៗអាណាព្យាបាលបារាំង រហូតមកដល់ឆ្នាំ២០០៦។ បន្ថែមពីនេះ សៀវភៅនេះ ក៏បង្ហាញជាទស្សនៈឆ្លុះបញ្ជាំងពីអតីតកាល ដែលនៅបន្តរាលដាលមកទល់បច្ចុប្បន្ន(២០២៦) ផងដែរ។

ក្នុងសំណេរនោះ លើកឡើងថា៖ “ការសិក្សាពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនៃជម្លោះអធិបតេយ្យរ៉ាំរ៉ៃ និងគ្រោះថ្នាក់នេះ អាចនាំមកនូវទស្សនៈនយោបាយដើម្បីពិចារណាលើការកែសម្រួល និងរៀបចំខ្លួនលើមូលដ្ឋានដែលមានស្រាប់ដើម្បីចៀសវាងជាន់ដានចាស់ នាំប៉ះពាល់ដល់អត្ថិភាពជាតិ”។

បណ្ឌិត យង់ ពៅ ក៏បានបញ្ជាក់ថា សៀវភៅ «កម្ពុជា-ថៃ ៖ ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦-២០០៦)» ក្រោយពីបោះពុម្ពរួច ជាដំបូងនឹងមានដាក់លក់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា។

ក្រោយពីបណ្ឌិត យង់ ពៅ ប្រកាសដំណឹងអំពីវណ្ណកម្មថ្មីរបស់លោក បានធ្វើឱ្យមហាជនជាច្រើនបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈការបញ្ចេញមតិក្រោមការបង្ហោះ ក៏បានស្តែងឱ្យឃើញពីការទន្ទឹងរង់ចាំចង់ឃើញស្នាដៃសៀវភៅនេះ លេចចេញជារូបរាងក្នុងពេលឆាប់ៗផងដែរ៕

The post បណ្ឌិត យង់ ពៅ គ្រោងបង្ហាញស្នាដៃសៀវភៅថ្មី បកស្រាយរឿងរ៉ាវកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

កម្ពុជាប្រគល់ជនជាតិថៃម្នាក់លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងដីកម្ពុជាទៅឱ្យថៃវិញ
ស្របតាមគោលការណ៍មនុស្សធម៌ ភាគីកម្ពុជា នៅថ្ងៃសុក្រ នេះ បានប្រគល់ជនជាតិថៃវ័យ៥៨ឆ្នាំម្នាក់ លួចឆ្លងដែនខុសច្បាប់ចូលជ្រៅមកក្នុងទឹកដីកម្ពុជាកាលពីចុងខែមេសាកន្លងទៅ ទៅឱ្យភាគីថៃវិញតាមច្រកព្រំដែនអន្តរជាតិជាំ ក្រោមការសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC ក្រោយពីការពិនិត្យតាមនីតិវិធី និងក្រោមវិធានការច្បាប់បានបញ្ជប់ទៅ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា៖«ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។»។

អ្នកនាំពាក្យគូសបញ្ជាក់ថា ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ឧត្តមសេនីត្រី និត ណារ៉ុង ទទួលបានការចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌។

«ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព។»។ នេះបើតាមការបន្ថែមរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

គួររម្លឹកថា បុរសវ័យ៥៨ឆ្នាំរូបនេះ ត្រូវឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា បន្ទាប់ពីចូលមកដល់ភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រោះការចូលមកដែនអធិបតេយ្យកម្ពុជា ដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។  ក្រោយការឃាត់ខ្លួនបុរសជនជាតិថៃនេះ កម្ពុជាបញ្ជាក់ជាថ្មីថា ការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ គឺជាកាតព្វកិច្ចមិនអាចបន្ធូរបន្ថយបានឡើយ តែទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែប្រកាន់ខ្ជាប់នូវស្មារតីសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ និងគោរពគោលការណ៍មនុស្សធម៌ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី និងទំនួលខុសត្រូវ ដោយឈរលើមូលដ្ឋានច្បាប់។

បើតាមអ្នកនាំពាក្យ ក្រៅតែពីការប្រគល់ខ្លួនបុរសជនជាតិថៃ ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា និងជាប្រធានលេខាធិការ RBC ភូមិភាគ២ថៃ ក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ធានាដល់ការគោរព និងការអនុវត្តឱ្យពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជាប្រគល់ជនជាតិថៃម្នាក់លួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងដីកម្ពុជាទៅឱ្យថៃវិញ appeared first on Kampuchea Thmey Daily.

ភាគីថៃ ទទួលស្គាល់ការជូនដំណឹងអំពីជំហររបស់កម្ពុជា ក្នុងការប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា
យោងតាមមន្ត្រីជាន់ខ្ពស់កម្ពុជា បានឲ្យដឹងថា ក្នុងជំនួបត្រីភាគីរវាង កម្ពុជា ថៃ និង ហ្វីលីពីន កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ ភាគីថៃ បានទទួលស្គាល់ការជូនដំណឹងរបស់កម្ពុជា អំពីជំហរក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។

ប្រភពដដែល បញ្ជាក់ថា កម្ពុជា និង ថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។

កម្ពុជា ក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីជូនដំណឹងជាផ្លូវការអំពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UNCLOS ផងដែរ។

យ៉ាងណាក៏ដោយ មកទល់ពេលនេះ កម្ពុជា នៅមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការពីភាគីថៃ អំពីការលុបចោលអនុស្សរណៈយោគយល់ឆ្នាំ ២០០១ នៅឡើយទេ ស្របតាមស្មារតីមាត្រា ៦៥ និង ៦៧ នៃអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីច្បាប់សន្ធិសញ្ញា៕

The post ភាគីថៃ ទទួលស្គាល់ការជូនដំណឹងអំពីជំហររបស់កម្ពុជា ក្នុងការប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា appeared first on Kampuchea Thmey Daily.

ល្បែងនយោបាយ និងច្បាប់អន្តរជាតិ៖ តថភាពផ្លូវច្បាប់ និងភូមិសាស្ត្រនយោបាយ ក្នុងសំណុំរឿងតំបន់ត្រួតស៊ីគ្នាកម្ពុជា-ថៃ
ការសម្រេចចិត្តជាឯកតោភាគីរបស់ភាគីថៃក្នុងការលុបចោលអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MOU ៤៤) បានធ្វើឱ្យរលកនៃការជជែកដេញដោលនៅកម្ពុជាផ្ទុះឡើងសារជាថ្មី។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺការប្រែក្រឡាស់យ៉ាងលឿននៃវោហារសាស្ត្រនយោបាយ៖ ពីអតីតកាលដែលធ្លាប់មានការទាមទារយ៉ាងទទូចឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងនេះដោយចោទថា «ធ្វើឱ្យបាត់បង់អធិបតេយ្យភាព» ស្រាប់តែពេលនេះបែរជាលេចចេញនូវក្តីបារម្ភ និងការបំភិតបំភ័យថា «ថៃនឹងប្រើកម្លាំងយោធាដណ្តើមកាន់កាប់តំបន់សមុទ្រនេះតែម្នាក់ឯង»ទៅវិញ។ តើការគំរាមកំហែងនេះជារឿងពិត ឬគ្រាន់តែជាល្បែងនយោបាយប្រជាភិថុតិ? ដើម្បីស្វែងយល់ពីមូលហេតុស៊ីជម្រៅ គេចាំបាច់ត្រូវបែងចែកឱ្យដាច់ពីគ្នារវាង “ការពិតផ្នែកច្បាប់ និងការទូត” និង”យុទ្ធសាស្ត្រនយោបាយ” ព្រមទាំងហ៊ានទទួលស្គាល់នូវចំណុចខ្វះខាតរបស់អ្នកអនុវត្តគោលនយោបាយផងដែរ។

១. ការពិត និងបរិបទផ្លូវច្បាប់នៃ MOU ២០០១

ដើម្បីវាយតម្លៃពីផលចំណេញ ឬខាតបង់ យើងត្រូវយល់ពីគោលការណ៍ច្បាប់ដែលគ្របដណ្ដប់លើកិច្ចព្រមព្រៀងនេះជាមុនសិន៖

យន្តការបណ្ដោះអាសន្ន៖ MOU ២០០១ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនស្ថាពរនោះទេ ប៉ុន្តែ វា គឺជាកិច្ចព្រមព្រៀងជាក្របខ័ណ្ឌ (Framework Agreement)។ គោលដៅចម្បង គឺដើម្បីបង្កើតយន្តការចរចាលើការអភិវឌ្ឍរួមគ្នា (JDA) នូវធនធានប្រេង និងឧស្ម័ន ព្រមទាំង ការកំណត់ព្រំដែនសមុទ្រក្នុងតំបន់ត្រួតស៊ីគ្នា(OCA) ដែលមានទំហំប្រមាណ ២៧,០០០ គីឡូម៉ែត្រការ៉េ។

ខែលការពារអធិបតេយ្យភាព៖ តាមគោលការណ៍ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងនេះ មានចែងយ៉ាងច្បាស់អំពី “Non-Prejudice Clause” ដែលមានន័យថា រាល់សកម្មភាព ឬការចរចាទាំងឡាយក្រោម MOU នេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការទាមទារអធិបតេយ្យភាពរបស់ភាគីណាមួយឡើយ។ ដូច្នេះ វាគ្រាន់តែជាកិច្ចព្រមព្រៀងដើម្បីបើកផ្លូវទាញយកផលប្រយោជន៍សេដ្ឋកិច្ចសិន ខណៈរឿងព្រំដែនជាបញ្ហាស្មុគស្មាញដែលត្រូវទុកដោះស្រាយតាមក្រោយ។

២. ការវិភាគលើការផ្លាស់ប្តូរវោហារសាស្ត្រនយោបាយរបស់អ្នករិះគន់

ការប្រែប្រួលសំឡេងងរិះគន់ អាចត្រូវបានបកស្រាយតាមរយៈល្បែងយុទ្ធសាស្ត្រនៃការប្រកួតប្រជែងនយោបាយ៖

កាលពីអតីតកាល ហេតុអ្វីទាមទារឲ្យលុបចោល? ក្នុងបរិបទនយោបាយកម្ពុជា បញ្ហាព្រំដែនជារឿងរសើប និងងាយស្រួលបំផុតក្នុងការទាញយកការគាំទ្រពីមហាជន។ ការចោទប្រកាន់ថា កិច្ចព្រមព្រៀងនេះធ្វើឲ្យបាត់បង់អធិបតេយ្យភាព គឺជាយុទ្ធសាស្ត្រទាក់ទាញស្មារតីជាតិនិយម ដោយកេងចំណេញលើភាពស្មុគស្មាញនៃបច្ចេកទេសច្បាប់ ដែលមហាជនទូទៅពិបាកនឹងយល់បានពេញលេញ។

បច្ចុប្បន្ន ហេតុអ្វីបែរជាព្រួយបារម្ភ? ការដែលថៃលុបចោល MOU ២០០១ បានធ្វើឲ្យវោហារសាស្ត្រប្រែក្រឡាស់ដោយសារកត្តាសំខាន់២ គឺទី១. ការបាត់បង់យន្តការទ្វេភាគីដែលធ្លាប់ដើរតួជា “ខែលផ្លូវច្បាប់” ចងរដ្ឋាភិបាលថៃមិនឲ្យធ្វើសកម្មភាពឯកតោភាគី។ ទី២. ជាការផ្លាស់ប្តូរគោលដៅវាយប្រហារនយោបាយ។ ពេលមាន MOU គេ

វាយប្រហារថាចុះកិច្ចព្រមព្រៀងនាំឲ្យខាតបង់ តែពេលថៃលុបចោល គេបែរមកបន្ទោសរដ្ឋាភិបាលថាទន់ខ្សោយផ្នែកការទូត។

Crude oil pumping station in the Apsara area of Block A in the Cambodian sea, highlighting the offshore energy ambitions amid uncertainty over the future of MoU44. MME

៣. ចំណែកការទទួលខុសត្រូវរបស់រដ្ឋាភិបាល៖ ភាពចន្លោះប្រហោងនៃយុទ្ធសាស្ត្រទំនាក់ទំនង

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យការវិភាគនេះមានភាពយុត្តិធម៌ គេត្រូវទទួលស្គាល់ថា ការដែលវោហារសាស្ត្របំភិតបំភ័យទាំងនេះ អាចជ្រៀតចូលទៅក្នុងផ្នត់គំនិតមហាជនបានយ៉ាងងាយស្រួល ក៏ជាការឆ្លុះបញ្ចាំងពីភាពខ្សោយនៃយុទ្ធសាស្ត្រទំនាក់ទំនង និងតម្លាភាពរបស់រដ្ឋាភិបាលផងដែរ។

កន្លងមក រដ្ឋាភិបាលហាក់មានភាពយឺតយ៉ាវក្នុងការប្រាស្រ័យទាក់ទង និងមិនបានពន្យល់ពីទិដ្ឋភាពបច្ចេកទេសច្បាប់នៃ MOU ២០០១ នេះឱ្យបានទូលំទូលាយ និងជាប្រចាំដល់សាធារណជននោះទេ។ ការរក្សាព័ត៌មានកិច្ចការព្រំដែនជាអាថ៌កំបាំងហួសហេតុ និងការខ្វះយន្តការអប់រំសាធារណៈបែបវិទ្យាសាស្ត្រ និងច្បាប់ បានបង្កើតជាចន្លោះប្រហោងព័ត៌មាន (Information Vacuum) ដែលអនុញ្ញាតឱ្យក្រុមអ្នករិះគន់ អាចកេងចំណេញនយោបាយបាន។ ភាពជោគជ័យនៃការទូត មិនមែនពឹងផ្អែកតែលើតុចរចាជាមួយបរទេសនោះទេ តែទាមទារឱ្យមានការកសាងទំនុកចិត្តតាមរយៈភាពច្បាស់លាស់ជាមួយប្រជាពលរដ្ឋខ្លួនឯងជាមុនសិន។

៤. តើការគំរាមកំហែងផ្នែកយោធាជារឿងពិត ឬជាការបំភិតបំភ័យ?

ការព្រួយបារម្ភដែលថា ថៃអាចនឹងប្រើកម្លាំងយោធាដណ្ដើមកាន់កាប់ដីត្រួតស៊ីគ្នា ដោយផ្អែកលើបទពិសោធន៍ដែលយោធាថៃធ្លាប់ប្រើកម្លាំងនៅតាមតំបន់ព្រំដែនគោកកន្លងមក គឺជារឿងដែលងាយធ្វើឲ្យមហាជនជឿ។ ប៉ុន្តែ យុទ្ធសាស្ត្រយោធា និងភូមិសាស្ត្រនយោបាយនៅក្នុង “លំហសមុទ្រ” មានលក្ខណៈខុសប្លែកទាំងស្រុងពី “ដែនគោក”។ ការអះអាងនេះ មានលក្ខណៈជាការបំភិតបំភ័យ (Fearmongering) ច្រើនជាងការពិតជាក់ស្តែង ដោយផ្អែកលើកត្តាស្នូលចំនួន៤៖

ដែនកំណត់នៃភូមិសាស្ត្ររូបវន្ត និងការឈរជើងយោធា៖ នៅលើដែនគោក កងទ័ពអាចដណ្តើមទីតាំង ជីកលេ​ណដ្ឋាន សង់ប៉ុស្តិ៍យាមបានដោយងាយ។ ផ្ទុយទៅវិញ ដែនសមុទ្រ គឺជាលំហទឹកចំហ។ ការដាក់ពង្រាយនាវាចម្បាំងដើម្បី “កាន់កាប់ និងបិទខ្ទប់” ផ្ទៃទឹកទំហំជាង ២៧,០០០ គីឡូម៉ែត្រការ៉េ ទាមទារការចំណាយធនធានហិរញ្ញវត្ថុ និងភស្តុភារយ៉ាងធំធេង ដែលជាយុទ្ធសាស្ត្រមិនអាចទ្រទ្រង់បាន។

សេដ្ឋកិច្ច និងប្រតិកម្មរបស់ក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍ (MNCs)៖ គោលដៅចម្បងនៃតំបន់នេះ គឺដើម្បីបូមយកប្រេង និងឧស្ម័ន ដែលទាមទារបច្ចេកវិទ្យាជឿនលឿន និងទុនវិនិយោគរាប់ពាន់លានដុល្លារពីក្រុមហ៊ុនប្រេងអន្តរជាតិ។ គ្មានក្រុមហ៊ុនអន្តរជាតិណាមួយ ហ៊ានបោះទុនសាងសង់រោងចក្របូមប្រេងនៅក្នុងតំបន់ដែលមានជម្លោះយោធា ឬគ្មានភាពច្បាស់លាស់ផ្នែកច្បាប់នោះឡើយ។

សេរីភាពនាវាចរណ៍ និងរបៀបវារៈសកល (UNCLOS 1982)៖ ឈូងសមុទ្រថៃ គឺជាសរសៃឈាមនៃផ្លូវនាវាចរណ៍អន្តរជាតិ។ ការដាក់ពង្រាយកម្លាំងយោធាជើងទឹក ដើម្បីទន្ទ្រានកាន់កាប់ នឹងរំខានដល់ “សេរីភាពនាវាចរណ៍” (Freedom of Navigation)។ ទង្វើនេះ គឺជាបន្ទាត់ក្រហម ដែលនឹងប្រទាញការធ្វើអន្តរាគមន៍ភ្លាមៗពីសំណាក់មហាអំណាចធំៗ និងរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរក្រោមច្បាប់សមុទ្រ ដែលអាចឈានទៅរកទណ្ឌកម្មសេដ្ឋកិច្ច។

ការអន្តរជាតូបនីយកម្មនៃវិវាទ៖ ការលុបចោល MOU ពីសំណាក់ថៃ មិនមែនមានន័យថាកម្ពុជាបាត់បង់សិទ្ធិនោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែបង្ខំឲ្យបញ្ហានេះឆ្លងផុតពីក្របខ័ណ្ឌចរចាទ្វេភាគី ធ្លាក់ទៅក្នុងយន្តការយុត្តាធិការអន្តរជាតិទាំងស្រុងប៉ុណ្ណោះ។ កម្ពុជានៅតែមានសិទ្ធិអំណាចពេញលេញក្នុងការទាមទារ និងតតាំងក្តីនៅតុលាការអន្តរជាតិ។

សេចក្តីសន្និដ្ឋាន

ជារួម ការផ្លាស់ប្តូរវោហារសាស្ត្រនេះ គឺជារឿងធម្មតាក្នុងការលេងល្បែងនយោបាយដែលតែងតែយកបញ្ហាជាតិនិយម និងភាពភ័យខ្លាចមកធ្វើជាឧបករណ៍ ចំណែកឯរដ្ឋាភិបាល ក៏ត្រូវកែប្រែភាពទន់ខ្សោយក្នុងការផ្តល់ព័ត៌មានពិតប្រាកដដល់ប្រជាជនផងដែរ។ ការអះអាងថាថៃ នឹងប្រើកម្លាំងយោធាដើម្បីដណ្តើមយកប្រេងតែម្នាក់ឯង គឺជាវោហារសាស្ត្របំភិតបំភ័យដែលផ្ទុយពីតថភាពច្បាប់អន្តរជាតិ និងសេដ្ឋកិច្ចសកល។

អ្វីដែលសំខាន់បំផុតសម្រាប់កម្ពុជានៅពេលនេះ គឺមិនមែនការភ័យស្លន់ស្លោតាមពាក្យចចាមអារ៉ាមនោះទេ ប៉ុន្តែ គឺការបន្តពង្រឹងឯកសារផ្លូវច្បាប់ និងយុទ្ធសាស្ត្រទូតអន្តរជាតិ។ ក្នុងកាលៈទេសៈដែលផលប្រយោជន៍ និងអធិបតេយ្យភាពជាតិត្រូវតម្កល់ជាអាទិភាពកំពូល គ្រប់និន្នាការនយោបាយទាំងអស់ ចាំបាច់ត្រូវតែរួមគិត រួមធ្វើ និងបង្ហាញនូវស្មារតីឯកភាពជាតិជាធ្លុងមួយ។ អ្នកនយោបាយគ្រប់ភាគីគប្បីបង្ហាញនូវភាពស្មោះត្រង់ពិតប្រាកដចំពោះជាតិ និងប្រជាជន ដោយជៀសវាងដាច់ខាតនូវការយកបញ្ហាព្រំដែនដ៏រសើបនេះ ទៅធ្វើជាឧបករណ៍សម្រាប់ប្រជែងយកប្រៀបខាងនយោបាយ។ ការប្រកាន់យកជំហរច្បាប់អន្តរជាតិជាត្រីវិស័យ និងការរួបរួមស្មារតីខ្មែរតែមួយ គឺជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងរឹងមាំបំផុត ក្នុងការធានាបាននូវអធិបតេយ្យភាព និងផលប្រយោជន៍ជាតិយូរអង្វែងនៅលើឆាកអន្តរជាតិ៕

ដោយ៖ មេធាវី ឡុង បញ្ញាវុឌ្ឍ

The post ល្បែងនយោបាយ និងច្បាប់អន្តរជាតិ៖ តថភាពផ្លូវច្បាប់ និងភូមិសាស្ត្រនយោបាយ ក្នុងសំណុំរឿងតំបន់ត្រួតស៊ីគ្នាកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.