ព័ត៌មានជាតិ
ជំនួបក្រៅផ្លូវការរវាងនាយករដ្ឋមន្រ្តី កម្ពុជា-ថៃ៖ សម្តេច ហ៊ុន ម៉ាណែត លើក ៤ចំណុច ផ្តោតសំខាន់ដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលមានស្រាប់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា សម្តេចបានជួបជជែកក្រៅផ្លូវការជាមួយលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្សី ដោយបានលើកឡើងពីជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីបានលើកឡើងថា សម្រាប់បញ្ហាព្រំដែនសមុទ្រ ភាគីទាំងពីរគួរបន្តដោះស្រាយតាមរយៈយន្តការ Compulsory Conciliation ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលកំពុងដំណើរការ។
ចំពោះបញ្ហាព្រំដែនគោក សម្តេចធិបតីបញ្ជាក់ថា កម្ពុជានៅតែជ្រើសរើសយន្តការទ្វេភាគីដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។
ទន្ទឹមនេះ កម្ពុជាបានជំរុញឱ្យភាគីថៃតែងតាំងប្រធាន JBC របស់ខ្លួន និងចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានចុះហត្ថលេខា។
សម្តេចធិបតីក៏បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក គឺមិនមានភាពចាំបាច់ក្នុងការលើកយកមកពិភាក្សានាពេលនេះទេ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


