Connect with us

ព័ត៌មានជាតិ

ភាគីថៃ ទទួលស្គាល់ការជូនដំណឹងអំពីជំហររបស់កម្ពុជា ក្នុងការប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា

បានផុស

នៅ

យោងតាមមន្ត្រីជាន់ខ្ពស់កម្ពុជា បានឲ្យដឹងថា ក្នុងជំនួបត្រីភាគីរវាង កម្ពុជា ថៃ និង ហ្វីលីពីន កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ ភាគីថៃ បានទទួលស្គាល់ការជូនដំណឹងរបស់កម្ពុជា អំពីជំហរក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែល បញ្ជាក់ថា កម្ពុជា និង ថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។

កម្ពុជា ក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីជូនដំណឹងជាផ្លូវការអំពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UNCLOS ផងដែរ។

យ៉ាងណាក៏ដោយ មកទល់ពេលនេះ កម្ពុជា នៅមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការពីភាគីថៃ អំពីការលុបចោលអនុស្សរណៈយោគយល់ឆ្នាំ ២០០១ នៅឡើយទេ ស្របតាមស្មារតីមាត្រា ៦៥ និង ៦៧ នៃអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីច្បាប់សន្ធិសញ្ញា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម