កម្ពុជា-ស្វីស Archives - Kampuchea Thmey Daily

ឯកអគ្គរាជទូតកម្ពុជា រួមតំណាងប្រទេសសមាជិកអាស៊ាន បានជួបប្រធានាធិបតីស្វ៊ីស ដើម្បីពង្រឹងសហការរវាងស្វីស និងអាស៊ាន
លោក កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស រួមជាមួយនឹងឯកអគ្គរដ្ឋទូតបណ្តាប្រទេសសមាជិកអាស៊ាន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមកម្មវិធីទទួលទានអាហារការងារថ្ងៃត្រង់ប្រចាំឆ្នាំ ដែលបានរៀបចំដោយលោក Guy Parmelin ប្រធានាធិបតីស្វ៊ីស។ អាហារការងារថ្ងៃត្រង់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងស្វ៊ីស និងអាស៊ាន។

ក្នុងកម្មវិធីនោះ លោកប្រធានាធិបតី Parmelin បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគរវាងស្វ៊ីស និងអាស៊ាន ដោយបានសង្កត់ធ្ងន់ជាពិសេសលើការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃកិច្ចសហប្រតិបត្តិការ​រវាងអាស៊ាន និងសមាគមតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ច។

លោកប្រធានាធិបតី​ ក៏បានលើកឡើងអំពីវិស័យអាទិភាពសំខាន់ៗ រួមមាន ពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសធុនតូច និងមធ្យម (MSMEs) ឌីជីថលនីយកម្ម និងវិស័យសំខាន់ផ្សេងៗទៀត។

ឯកអគ្គរដ្ឋទូតបណ្តាប្រទេសសមាជិកអាស៊ាន បានសម្តែងការពេញចិត្តចំពោះការចូលរួមយ៉ាងសកម្មរបស់ស្វ៊ីសជាមួយអាស៊ាន ហើយបានកត់សម្គាល់ថា ភាពជាដៃគូ ដែលកំពុងរីកចម្រើន គឺនៅតែបន្តនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។

ឯកអគ្គរាជទូតកម្ពុជា លោក កែ សុវណ្ណ បានជម្រាបជូនលោកប្រធានាធិបតី Parmelin អំពីចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការខិតខំស្វែងរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសមាគមពាណិជ្ជកម្មសេរីអឹរ៉ុប (EFTA) និងបានស្នើសុំការគាំទ្រពីលោកប្រធានាធិបតី Parmelin ដើម្បីជំរុញគំនិតផ្តួចផ្តើមនេះ៕

The post ឯកអគ្គរាជទូតកម្ពុជា រួមតំណាងប្រទេសសមាជិកអាស៊ាន បានជួបប្រធានាធិបតីស្វ៊ីស ដើម្បីពង្រឹងសហការរវាងស្វីស និងអាស៊ាន appeared first on Kampuchea Thmey Daily.

ស្វីសគាំទ្រដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ
រដ្ឋាភិបាលស្វីសនៅតែបង្ហាញការគាំទ្រដល់ការដោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងយន្តការដែលបានព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ។ ការគាំទ្រនេះ ត្រូវបានបញ្ជាក់ឡើងដោយលោក ផេដ្រូ ហ្សាក់ឡិន (Pedro ZWAHLEN) ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំនៅកម្ពុជា។

លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក ផេដ្រូ ហ្សាក់ឡិន បានបង្ហាញការសោកស្ដាយ ដែលប្រទេសទាំងពីរ កម្ពុជា-ថៃ មានជម្លោះព្រំដែន រហូតឈានដល់ការប្រើប្រាស់អាវុធ។ តែយ៉ាងណា លោក បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី។

តាមការអះអាងរបស់លោកឯកអគ្គរដ្ឋទូត រដ្ឋាភិបាលស្វីស នឹងបន្តតាមដានកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ដល់ការប្រើប្រាស់យន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ។

ជាការកត់សម្គាល់ ការលើកឡើងខាងលើពីឯកអគ្គរដ្ឋទូតស្វីស បានធ្វើឡើងតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានស្នើភាគីស្វីសបន្តគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ជាពិសេសគាំទ្រយន្តការដោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានរំលឹកពីគោលជំហររបស់កម្ពុជា ដែលនៅតែបន្តដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ តាមគោលការណ៍សន្តិវិធី ផ្អែកទៅលើកិច្ចព្រមព្រៀង អនុសញ្ញា និងច្បាប់អន្តរជាតិ ហើយលោក បានគូសបញ្ជាក់ថា កម្ពុជាគ្មានគោលនយោបាយវាតទីនិយមឡើយ៕

The post ស្វីសគាំទ្រដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ appeared first on Kampuchea Thmey Daily.

ស្វីសលើកទឹកចិត្តកម្ពុជាឱ្យសម្រេចជោគជ័យក្នុងប្រតិបត្តិការបោសសម្អាត Online Scam
ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ស សុខា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងផ្ដល់ការលើកទឹកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសតាមរយៈក្រសួងមហាផ្ទៃ ដែលកំពុងអនុវត្តប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យទទួលបានជោគជ័យ ខណៈវាជាបញ្ហាដ៏ស្មុគស្មាញ។

លោកឯកអគ្គរដ្ឋទូតស្វីស បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុគស្មាញ និងមានភាពប្រទាក់ក្រឡា ហើយលោក ទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ពិតជាបានកំពុងជម្នះការលំបាកនេះ ពីព្រោះលោក ក៏ពិបាកស្រមៃដែរថា នឹងត្រូវធ្វើកិច្ចការអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ។

ទាក់ទិនប្រតិបត្តិការបោសសម្អាត Online Scams នេះ លោក ស សុខា បានប្រាប់លោកឯកអគ្គរដ្ឋទូត ថា មកដល់ពេលនេះ មានជនបរទេសប្រមាណ៣០ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត ខណៈមេខ្លោងមួយចំនួន ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស។

លោក គូសបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបានម្ចាស់ការបោសសម្អាតបទល្មើសនេះជាលក្ខណៈទ្រង់ទ្រាយធំជាច្រើនកន្លែង ប៉ុន្តែ ជនល្មើសនៅសេសសល់មួយចំនួនបានសម្ងំធ្វើសកម្មភាពជាទ្រង់ទ្រាយតូច ដែលក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់។ បន្ថែមពីការអនុវត្តវិធានការចំពោះក្រុមឧក្រិដ្ឋជន លោក ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការវះកាត់មន្ត្រីពាក់ព័ន្ធក្នុងបទល្មើសនេះផងដែរ ក្រោមរូបភាពឃាត់ខ្លួនបញ្ជូនទៅតុលាការ ដក និងផ្លាស់ប្ដូរមុខតំណែង។

ជាការកត់សម្គាល់ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា និងលោកឯកអគ្គរដ្ឋទូតស្វីស ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើការអនុវត្តកំណែទម្រង់ពីវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយភាគីទាំងពីរ​ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការមួយនេះបន្ថែមទៀត៕

The post ស្វីសលើកទឹកចិត្តកម្ពុជាឱ្យសម្រេចជោគជ័យក្នុងប្រតិបត្តិការបោសសម្អាត Online Scam appeared first on Kampuchea Thmey Daily.

ស្វីសបញ្ជាក់ពីការបន្តគាំទ្រកម្ពុជាសម្រាប់ការលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
លោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដោយភាគីស្វីសបានបញ្ជាក់ពីការបន្តគាំទ្រដល់កម្ពុជាសម្រាប់ការលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជំនួបដែលធ្វើឡើងនៅលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី សក់ សេដ្ឋា បានជជែកជាមួយលោក Arno Wicki ជំនួយការអគ្គនាយក និងជាប្រធានផ្នែកសម្រាប់អាស៊ី-អាមេរិក នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ខណៈដែលលោកបានដឹកនាំក្រុមការងារមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា។

ភាគីទាំងពីរ បានជជែកពិភាក្សាអំពីកិច្ចការអាទិភាព ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាលើរបៀបវារៈនៃកំណែទម្រង់វិមជ្ឈការ ក៏ដូចជាការផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាពនៃការអនុវត្តអាទិភាពនយោបាយថ្មីៗទស្សនវិស័យរយៈពេលមធ្យមស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរកាអភិបាលកិច្ច និងវិស័យជាសក្តានុពលសម្រាប់កិច្ចសហការបច្ចេកទេសស៊ីជម្រៅ ដើម្បីជំរុញឱ្យការកែទម្រង់សំខាន់ៗទាំងនេះមានការរីកចម្រើនបន្ថែមទៀត។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ បានឯកភាពពីសារៈសំខាន់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់លើការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសនៅក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងដ៏កាចសាហាវនានា។

ភាគីស្វីស ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់នូវការអនុវត្តកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយទីភ្នាក់ងារស្វីស SDC ក៏បានបេ្តជ្ញាខ្ពស់ក្នុងការបន្តគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា៕

The post ស្វីសបញ្ជាក់ពីការបន្តគាំទ្រកម្ពុជាសម្រាប់ការលើកកម្ពស់ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ appeared first on Kampuchea Thmey Daily.

កម្ពុជា-ស្វីស បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស្វីស (SDC) បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១,៥ លាន​នាក់។

ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក Jean-Gabriel Duss នាយក​ប្រចាំ​តំបន់ នៃ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​តំបន់​មេគង្គ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស្វីស (SDC) កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៥ នៅ​ទីស្ដីការ​ក្រសួង។

នា​ឱកាស​នោះ លោក ហេង សួរ បាន​កោតសរសើរ​ចំពោះ SDC ដែល​តែងតែ​ជួយ​ដល់​កម្ពុជា ជា​ពិសេស​លើ​គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ១,៥ លាន​នាក់ តាំងពី​ដំណាក់កាល​ទី ១ ដំណាក់​កាល​ទី ២ និង​បន្ត​អនុវត្ត​រួមគ្នា​ថែមទៀត​សម្រាប់​ដំណាក់កាល​ទី ៣ ឆ្នាំ ២០២៤ – ២០២៨។

លោក ហេង សួរ បាន​សម្ដែង​ក្ដី​រីករាយ​ក្នុង​ការ​ធ្វើ​ការងារ​រួមគ្នា​ជា​ត្រីភាគី​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស្វីស (SDC) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដើម្បី​ពង្រឹង​ការ​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ជំនាញ សំដៅ​រួមចំណែក​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា កម្លាំង​ពលកម្ម​ជំនាញ​ចល័ត​ក្នុង​តំបន់ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ។

ជាមួយ​នេះ លោក Jean-Gabriel Duss ក៏បាន​បញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​អនុវត្ត​គម្រោង​ដំណាក់កាល​បន្ទាប់ នៃ​កម្មវិធី TVET ១,៥ លាន​នាក់ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ នៃ​រដ្ឋសភា សម្រាប់​ការ​កសាង​កម្លាំង​ពលកម្ម​ជំនាញ​ដែល​មាន​ការ​ប្រកួតប្រជែង និង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ពេល​អនាគត​ផង​ដែរ៕

អត្ថបទ ៖ ពិសី

The post កម្ពុជា-ស្វីស បន្តកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់ appeared first on Kampuchea Thmey Daily.

កម្ពុជា-ស្វីស បើកកិច្ចពិភាក្សាលើកទី៤ ត្រួសត្រាយផ្លូវ ពង្រឹងកិច្ចសហការនយោបាយ-សេដ្ឋកិច្ច ទ្វេភាគី
តំណាងកម្ពុជា និងតំណាងប្រទេសស្វីស បានបើកកិច្ចពិភាក្សាពិគ្រោះយោបល់លើកទី ៤ ដើម្បីត្រួសត្រាយផ្លូវ សំដៅដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងកម្រិតនយោបាយ និងសេដ្ឋកិច្ច ដែលជាផលប្រយោជន៍រួម។

កិច្ចពិគ្រោះយោបល់នយោបាយលើកទី៤ ត្រូវបានរៀបចំឡើងនៅថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ ២០២៥ ដោយភាគីកម្ពុជាដឹកនាំដោយលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភាគីស្វីស ដឹកនាំដោយលោក Heinrich Schellenberg ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធស្វីស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសបានបញ្ជាក់ថា៖« ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយនេះ និងកិច្ចសន្ទនាកម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការពហុសណ្ឋាន ជាពិសេស លើវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលជាផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ»។

លើសពីនេះ សហប្រធានទាំងពីរកម្ពុជា-ស្វីស ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់រួម និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។

កាលពីខែមេសា ឆ្នាំ ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចទៅកាន់ប្រទេសស្វីស ក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនោះ លោក ស សុខា បានជួបពិភាក្សាការងារជាមួយលោក Alexandre Fesel រដ្ឋលេខាធិការក្រសួងការបរទេសស្វីស ដោយភាគីស្វីស បានសន្យាបន្តគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនានា គាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត និងគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងរយៈពេលទំនាក់ទំនងការទូតកម្ពុជា-ស្វីស ជាង ៦០ ឆ្នាំមកនេះ ប្រទេសស្វីស បានផ្តល់ជំនួយគាំទ្រផ្នែកសុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខស្បៀង ការកសាងជំនាញ ការបោសសម្អាតមីន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពនៅកម្ពុជា៕

The post កម្ពុជា-ស្វីស បើកកិច្ចពិភាក្សាលើកទី៤ ត្រួសត្រាយផ្លូវ ពង្រឹងកិច្ចសហការនយោបាយ-សេដ្ឋកិច្ច ទ្វេភាគី appeared first on Kampuchea Thmey Daily.

ស្វីស ប្រកាសធ្វើការជិតស្និទ្ធជាមួយកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកល​
ស្វីស ប្រកាសធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកលលោក។ ការប្រកាសនេះ បានធ្វើឡើងតាមរយៈមន្ត្រីការទូតរបស់ស្វីសប្រចាំនៅអង្គការសហប្រជាជាតិ​ នាទីក្រុងញូយ៉ក។

ក្នុងឱកាសជួបជាមួយលោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ លោកស្រី Pascale Baeriswyl តំណាងអចិន្ត្រៃយ៍ស្វីសប្រចាំ​នៅអង្គការសហប្រជាជាតិ បានអបអរសាទរកម្ពុជា ដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ឆ្នាំ២០២៥-២០២៦។

លោកស្រី Pascale Baeriswyl បានបញ្ជាក់ប្រាប់តំណាងអចិន្ត្រៃយ៍កម្ពុជា ថា ស្វីសបានត្រៀមរួចជាស្រេច​បង្កើនកិច្ចប្រតិបត្តិការឱ្យកាន់តែល្អថែមទៀតជាមួយកម្ពុជា ពិសេសកិច្ចសហការជិតស្និទ្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនិម្មាបនកម្មកសាងសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា បានចែករំលែកនូវការងារអាទិភាពមួយចំនួនរបស់កម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងបានគូសបញ្ជាក់ពីការរួមចំណែករបស់កម្ពុជាក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាពសកល តាមរយៈការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។

គួរជម្រាបថា រយៈពេល ៦៩ឆ្នាំ ជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាពពិភពលោក តាមមធ្យោបាយបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មនៅក្រៅប្រទេស។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវប្រមាណ៩ ៨២៤នាក់ ទៅចូលរួមបំពេញបេសកកម្មថែរក្សាសុខសន្តិភាពប្រកបដោយជោគជ័យ ក្នុងប្រទេសស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ស៊ុប, ស៊ីរី, ម៉ាលី ជាដើម។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាកម្ពុជា​ បានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឱ្យកងទ័ពជានារីទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ កាលពីថ្មីៗនេះ កម្ពុជា ក៏បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ ធឿន វ៉ាន់សុង

The post ស្វីស ប្រកាសធ្វើការជិតស្និទ្ធជាមួយកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកល​ appeared first on Kampuchea Thmey Daily.

ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយកម្ពុជា រហូតសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការជាមួយ លោកស្រី Patricia Danzi អគ្គនាយកទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ក្នុងជំនួបនេះ លោកស្រី Patricia Danzi បានគូសបញ្ចាក់ថា ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា រហូតសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងស្វីស រយៈពេលជាង ៦០ឆ្នាំ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ជាការគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោកបានចាត់ទុកការសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ គឺជាផ្នែកមួយនៃរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនស្វីស។

ទន្ទឹមនេះ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ជាពិសេស ការផ្តល់ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការរួមចំណែកសម្រាប់វិស័យសកម្មភាពមីនសកល។

ចំណែក លោកស្រី Patricia Danzi បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាសម្រាប់ការរួមចំណែកវិស័យសកម្មភាពមីនសកល និងការអនុវត្តនៃអនុសញ្ញាអូតាវ៉ា។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ពិសេសមុនបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺការដើរដង្ហែក្បួនសម្រាប់ពិភពលោកមួយដែលគ្មានមីន ដែលត្រូវបានចាត់ទុកជាសារមួយយ៉ាងសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងសម្រាប់វិស័យសកម្មភាពមីនសកល។

លោកស្រីបន្តថា ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា រហូតដល់កម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានផលប៉ះពាល់ដោយសារមីន ព្រមទាំងបានទទួលស្គាល់ចំពោះការលំបាក និងភាពស្មុគស្មាញនៃស្ថានភាពចម្ការមីននៅកម្ពុជា ដែលតម្រូវឱ្យបន្តពន្យាពេលការបោសសម្អាតមីនផងដែរ៕

The post ប្រទេសស្វីស នឹងបន្តភាពជាដៃគូជាមួយកម្ពុជា រហូតសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន appeared first on Kampuchea Thmey Daily.