ព័ត៌មានជាតិ
ស្វីសលើកទឹកចិត្តកម្ពុជាឱ្យសម្រេចជោគជ័យក្នុងប្រតិបត្តិការបោសសម្អាត Online Scam
ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ស សុខា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងផ្ដល់ការលើកទឹកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសតាមរយៈក្រសួងមហាផ្ទៃ ដែលកំពុងអនុវត្តប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យទទួលបានជោគជ័យ ខណៈវាជាបញ្ហាដ៏ស្មុគស្មាញ។

លោកឯកអគ្គរដ្ឋទូតស្វីស បានលើកឡើងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុគស្មាញ និងមានភាពប្រទាក់ក្រឡា ហើយលោក ទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ពិតជាបានកំពុងជម្នះការលំបាកនេះ ពីព្រោះលោក ក៏ពិបាកស្រមៃដែរថា នឹងត្រូវធ្វើកិច្ចការអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ។

ទាក់ទិនប្រតិបត្តិការបោសសម្អាត Online Scams នេះ លោក ស សុខា បានប្រាប់លោកឯកអគ្គរដ្ឋទូត ថា មកដល់ពេលនេះ មានជនបរទេសប្រមាណ៣០ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត ខណៈមេខ្លោងមួយចំនួន ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស។
លោក គូសបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាបានម្ចាស់ការបោសសម្អាតបទល្មើសនេះជាលក្ខណៈទ្រង់ទ្រាយធំជាច្រើនកន្លែង ប៉ុន្តែ ជនល្មើសនៅសេសសល់មួយចំនួនបានសម្ងំធ្វើសកម្មភាពជាទ្រង់ទ្រាយតូច ដែលក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់។ បន្ថែមពីការអនុវត្តវិធានការចំពោះក្រុមឧក្រិដ្ឋជន លោក ថា រាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់វិធានការវះកាត់មន្ត្រីពាក់ព័ន្ធក្នុងបទល្មើសនេះផងដែរ ក្រោមរូបភាពឃាត់ខ្លួនបញ្ជូនទៅតុលាការ ដក និងផ្លាស់ប្ដូរមុខតំណែង។

ជាការកត់សម្គាល់ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា និងលោកឯកអគ្គរដ្ឋទូតស្វីស ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការលើការអនុវត្តកំណែទម្រង់ពីវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការមួយនេះបន្ថែមទៀត៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


