កម្ពុជា-ហ្វីលីពីន Archives - Kampuchea Thmey Daily

កម្ពុជាបញ្ជាក់ជាថ្មីទៅកាន់ប្រធានអាស៊ានពីជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីទៅកាន់ហ្វីលីពីន ដែលជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំនេះ អំពីជំហរបស់កម្ពុជាក្នុងការបន្តជ្រើសរើសនូវយន្តការដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលកំពុងតែអូសបន្លាយ។

ការបញ្ជាក់របស់សម្ដេចតេជោបានធ្វើឡើងនៅក្នុងពេលដែលទទួលជួបលោកស្រី ហ្វើ្លរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ដើម្បីជម្រាបលា ខណៈដែលលោកស្រីឯកអគ្គរដ្ឋទូត ត្រូវចប់បេសកកម្មការទូតនៅកម្ពុជា។

ថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានបញ្ជាក់ទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតថា កម្ពុជាប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងផ្អែកលើយន្តការ ដែលមានស្រាប់រវាងភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក។

ឆ្លើយទៅនឹងជំហររបស់កម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ថា ក្នុងឋានៈហ្វីលីពីន ជាប្រធានអាស៊ានប្តូរវេន នឹងខិតខំប្រឹងប្រែងក្នុងការជួយជំរុញនូវការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃឱ្យប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា ហើយវិលទៅរកប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែននៃប្រទេសជាសមាជិកអាស៊ានទាំងពីរនេះ។

គួរកត់សម្គាល់ថា កម្ពុជាតែងតែបានបង្ហាញនូវការប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់ ហើយកម្ពុជាប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងដើម្បីកែប្រែព្រំដែន។

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបានបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញាសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា​ ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ពុជាបញ្ជាក់ជាថ្មីទៅកាន់ប្រធានអាស៊ានពីជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី appeared first on Kampuchea Thmey Daily.

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈវាយតម្លៃខ្ពស់លើវឌ្ឍនភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ចប់អាណត្តិ​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, បណ្តុះបណ្តាលវិជ្ជាជីវៈ, កសិកម្ម,​ វប្បធម៌,​ ការពារជាតិ និងសន្តិសុខ​ ជាដេីម។ ទន្ទឹមនឹងនេះ, លោកជំទាវក៏បានអបអរសាទរចំពោះការដាក់ចេញនូវវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជា និងហ្វីលីពីន ជាពិសេស កិច្ចសហការស្អិតរមួតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាលើការងារនេះ។ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​បន្តថា​ សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបទី៧០ឆ្នាំ

នៃការបង្កេីតទំនាក់ទំនងការទូត​ រវាងហ្វីលីពីន និងកម្ពុជា ដែលនេះជាពេលវេលាដ៏សំខាន់ ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកជំទាវឯកអគ្គរដ្ឋទូតបានក៏បានគូសបញ្ជាក់ថា​ ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹង​បន្ត​អនុវត្ត​បេសកកម្ម ​ប្រកប​ដោយ​តម្លាភាព និង​អព្យាក្រឹត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យរបស់លោកជំទាវឯក​អគ្គរដ្ឋទូត​ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកជំទាវ​ឯកអគ្គរដ្ឋទូត​ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា និងហ្វីលីពីន នៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ​ និង​ខ្លាំងក្លា ជាពិសេស, លើវិស័យកសិកម្ម និងទេសចរណ៍។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន​ ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

The post កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈវាយតម្លៃខ្ពស់លើវឌ្ឍនភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ appeared first on Kampuchea Thmey Daily.

កម្ពុជារំពឹងថាអាចពង្រីកកិច្ចសហប្រតិបត្តិការវិស័យទ័ពជើងគោក ជើងទឹក ជើងអាកាសជាមួយហ្វីលីពីនបានបន្ថែមទៀត
កម្ពុជារំពឹងថាអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយហ្វីលីពីនបន្ថែមទៀតទាំងកម្រិតកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស។ ក្ដីរំពឹងនេះ កើតមាននៅក្នុងជំនួបដែលសម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួប ឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងកម្ពុជា-ហ្វីលីពីន ជាពិសេសរវាងកងទ័ព និងកងទ័ពនៃប្រទេសទាំងពីរ។ នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា, អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ និងការកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេច ហ៊ុន ម៉ាណែត បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ហ្វីលីពីន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។

តាមការចេញផ្សាយរបស់សារព័ត៌មានហ្វីលីពីន ប្រទេសហ្វីលីពីនចាយថវិកាជាង៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៅលើវិស័យការពារជាតិ។ ក្នុងនោះកងទ័ពអាកាសរបស់ហ្វីលីពីនមានយន្តហោះចម្បាំង FA-50PH ប្រមាណ ១២គ្រឿង ជាយន្តហោះចម្បាំងដែលបញ្ជាទិញពីប្រទេសកូរ៉េខាងត្បូង។ តាមរបាយការណ៍ ហ្វីលីពីន គ្រោងទិញយន្តហោះចម្បាំងF-16 ពីសហរដ្ឋអាម៉េរិកចំនួន ២០គ្រឿង ដើម្បីពង្រឹងវិស័យការពារជាតិ។

កម្ពុជា ហ្វីលីពីន បានបង្កើតទំនងការទូតជាមួយគ្នាជាផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ ដែលឈានមកដល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់វ័យ៦៩ឆ្នាំហើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post កម្ពុជារំពឹងថាអាចពង្រីកកិច្ចសហប្រតិបត្តិការវិស័យទ័ពជើងគោក ជើងទឹក ជើងអាកាសជាមួយហ្វីលីពីនបានបន្ថែមទៀត appeared first on Kampuchea Thmey Daily.

មេទ័ពរបស់ហ្វីលីពីន នឹងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ
យកពេលបំពេញទស្សនកិច្ចនៅកម្ពុជា អគ្គមេបញ្ជាការទ័ពហ្វីលីពីន នឹងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។ ដំណើរចុះទៅកាន់តំបន់ព្រំដែនពេលនេះ ត្រូវបានបញ្ជាក់ឱ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកនាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយបើតាមគម្រោង នៅថ្ងៃទី១៣ ខែកុម្ភៈ ស្អែកនេះ លោកនាយឧត្តមសេនីយ៍ Romeo S Brawner Jr នឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ជាមួយនឹងការស្ដាប់ការធ្វើបទបង្ហាញពីក្រុមសង្កេតការណ៍អាស៊ាន (AOT) ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់។

លោកអគ្គមេបញ្ជាការទ័ពហ្វីលីពីន បានគូសបញ្ជាក់ថា អ្នកដឹកនាំ AOT គឺមានតួនាទីសំខាន់ និងការទទួលខុសត្រូវខ្ពស់ ដែលចាំបាច់ត្រូវធ្វើការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្ហាញដល់ភាគីទាំងពីរសុំការយល់ស្រប ហើយភាគីហ្វីលីពីន នឹងចាប់ផ្ដើមធ្វើកិច្ចការនេះ។ លើកឡើងចំពោះមុខអគ្គមេបញ្ជាការទ័ពកម្ពុជា លោកអគ្គមេបញ្ជការទ័ពហ្វីលីពីន អះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយធានាឱ្យបាននូវភាពអព្យាក្រឹត្យ។

ការអះអាងរបស់អគ្គមេបញ្ជាការទ័ពហ្វីលីពីន គឺធ្វើឡើងស្របតាមការស្នើសុំពីភាគីកម្ពុជា ដោយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើដល់អគ្គមេបញ្ជាការទ័ពហ្វីលីពីន ឱ្យបន្តជួយសម្របសម្រួលលើជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង ក៏ដូចជាការបន្តពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក វង្ស ពិសេន បានរាយការណ៍ប្រាប់សមភាគីហ្វីលីពីនពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទាំងអំឡុងក្រោយពេលឈប់បាញ់លើកទី១ និងលើកទី២ និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ផ្អែកតាមច្បាប់អន្តរជាតិ។ លោក ក៏បានអះអាងពីភាពផុយស្រួយនៃបទឈប់បាញ់ ខណៈភាគីថៃបាននិងកំពុងបន្តសកម្មភាពរំលោភបំពានមកលើទឹកដីរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បានអរគុណលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានផ្ដល់បទបង្ហាញយ៉ាងលម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យលោកបានយល់កាន់តែច្បាស់អំពីស្ថានភាពពិតជាច្រើន៕

The post មេទ័ពរបស់ហ្វីលីពីន នឹងចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ appeared first on Kampuchea Thmey Daily.

ហ្វីលីពីនថាបានត្រៀមរួចស្រេច ដើម្បីបន្តដឹកនាំ AOT ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយអព្យាក្រឹត នាំសន្តិភាពយូរអង្វែងមកវិញ
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. គូសបញ្ជាក់ថា ហ្វីលីពីនត្រៀមរួចស្រេចក្នុងការបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានបន្តពីម៉ាឡេស៊ី ដើម្បីចូលរួមដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា-ថៃ ដោយអព្យាក្រឹត នាំមកវិញនូវសន្តិភាពយូរអង្វែង។ ការអះអាងរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីនបែបនេះ គឺឆ្លើយតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី​ ក្នុងជំនួបសម្ដែងការគួរសម និងពិក្សាការងារនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួប ឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

តាមរយៈជំនួបនៅវិមានសន្តិភាព, នាយករដ្ឋមន្ត្រីកម្ពុជា  ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។

ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អះអាងថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ត្រូវបានបង្កើតឡើង ក្នុងបំណងដើម្បីផ្ទៀងផ្ទាត់ និងអនុវត្តន៍បទឈប់បាញ់ឱ្យបានពេញលេញ និង​មានប្រសិទ្ធភាព  ក្រោយពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធរវាងថៃ ជាមួយកម្ពុជា លើកទី១ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន បង្កើតឡើងដោយមានភាគីម៉ាឡេស៊ីជាអ្នកដឹកនាំ ហើយក្រុមនេះ មួយក្រុមមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងមួយក្រុមទៀតមានមូលដ្ឋាននៅក្នុងប្រទេសថៃ។

ក្នុងពេលចុះសង្កេតការណ៍នៅទីតាំងជាក់ស្ដែងកន្លងទៅ ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅខាងកម្ពុជា រងការរារាំងពីសំណាក់ភាគីថៃ តួយ៉ាងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភាគីថៃបានបំផ្ទុះអាវុធ គំរាមកំហែងសុវត្ថិភាពជាដើម៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ហ្វីលីពីនថាបានត្រៀមរួចស្រេច ដើម្បីបន្តដឹកនាំ AOT ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយអព្យាក្រឹត នាំសន្តិភាពយូរអង្វែងមកវិញ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចូលរួមវេទិកាជាន់ខ្ពស់អាស៊ានស្ដីពី ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា
លោក សោម ចំណាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ចូលរួម​វេទិកា​ជាន់​ខ្ពស់​អាស៊ាន ស្ដីពី ការងារ​សមរម្យ​ក្នុង​សេដ្ឋកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា ដែល​រៀបចំ​ដោយ​ក្រសួង​មុខរបរ និង​ការងារ នៃ​សាធារណរដ្ឋ​ហ្វីលីពីន នៅ​ទីក្រុង​សេ​ប៊ូ សាធារណរដ្ឋ​ហ្វីលីពីន។

វេទិកា​ជាន់​ខ្ពស់​អាស៊ាន​នេះ មាន​គោលបំណង​ពិភាក្សា​លើ​បញ្ហា​ប្រឈម ការ​ស្វែងរក​ដំណោះ​ស្រាយ ក៏ដូចជា​ការ​ចែករំលែក​នូវ​វឌ្ឍនភាព ឧ​ត្ត​មា​នុ​វត្ត​ន៍ និង​នវានុវត្តន៍ ក្នុង​ការ​រៀបចំ​ការងារ​សមរម្យ​សម្រាប់​អ្នក​ធ្វើការ​តាម​ថ្នាល​បច្ចេកវិទ្យា ឱ្យ​មាន​ភាព​ធន់ បរិយាបន្ន និង​និរន្តរភាព។

ថ្លែង​ក្នុង​វេទិកា​នេះ លោក សោម ចំណាន បាន​គូស​បញ្ជាក់​អំពី​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ នៃ​រដ្ឋសភា និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ជំរុញ​ការងារ​សមរម្យ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ រួម​ទាំង​អ្នកធ្វើការ​ក្នុង​សេដ្ឋកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា ដើម្បី​ធានា​ថា​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល៕

The post មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចូលរួមវេទិកាជាន់ខ្ពស់អាស៊ានស្ដីពី ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា appeared first on Kampuchea Thmey Daily.

កម្ពុជា-ហ្វីលីពីន នឹងបន្តរីកចម្រើនជាមួយគ្នាលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា
អនុប្រធានព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន បានលើកឡើងថា កម្ពុជា និងហ្វីលីពីន នឹងបន្តរីកចម្រើនជាមួយគ្នាលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

ការលើកឡើងរបស់ភាគីទាំងពីរ គឺបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ខណដែលក្នុងជំនួបនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសភា កសិកម្ម អប់រំ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងលោកស្រី Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ដែលកាន់តែរឹងមាំ បន្ទាប់ពីមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតកំពូលរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីហ្វីលីពីននាពេលថ្មីៗនេះ។

លោកអនុប្រធានព្រឹទ្ធសភា បានលើកឡើងដោយកត់សម្គាល់ថា ហ្វីលីពីន ជាសមាជិកដ៏សំខាន់ក្នុងតំបន់អាស៊ាន ដែលជាកម្លាំងចលករមួយអាចជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងអាស៊ានឱ្យកាន់តែរឹងមាំ និងធន់នឹងវិបត្តិខាងក្រៅបាន។ ជាក់ស្តែង កំណើននៃការនាំចេញអង្ករ គ្រាប់ធញ្ញជាតិ ផលិតផលកសិកម្ម និងទំនិញជាច្រើនមុខទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារហ្វីលីពីន។

ចំពោះមុខបញ្ហារបស់អន្តរជាតិ និងទាំងក្នុងតំបន់អាស៊ាន លោកអនុប្រធានព្រឹទ្ធសភា និងលោកស្រីឯកអគ្គរដ្ឋទូត យល់ស្របថា ហ្វីលីពីន និងកម្ពុជា ត្រូវចាប់យកឱកាសក្នុងបញ្ហាប្រឈមក្នុងស្ថានភាពពិភពលោកបែបនេះ ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងបន្តការរីកចម្រើនជាមួយគ្នាលើវិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត៕

The post កម្ពុជា-ហ្វីលីពីន នឹងបន្តរីកចម្រើនជាមួយគ្នាលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម បច្ចេកវិទ្យា appeared first on Kampuchea Thmey Daily.

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ហ្វីលីពីនត្រៀមលក្ខណៈរួចរាល់ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាសន្តិភាពប្រទេសទាំងពីរ
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកហ្វឺឌីណាន់ ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន បានបង្ហាញនូវការគាំទ្រចំពោះបទឈប់បាញ់ និងបានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ហ្វីលីពីន ដើម្បីចូលរួមជួយជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាព នៃប្រទេសទាំងពីរ។លោកហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ  ប្រធានាធិបតីហ្វីលីពីន បង្ហាញការពីការត្រៀមលក្ខណៈរបស់ហ្វីលីពីនដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៨ ខែកញ្ញា  ក្នុងពេលបំពេញទស្សនកិច្ចផ្លុវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ។

ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបវរធិបតីមានប្រសាសន៍ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំ, ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និង ហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងឧត្តមប្រយោជន៍រួម។

ជាការឆ្លើយតប, លោកប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និង សម្តេចបវរធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាល។ លោកប្រធានាធិបតីបានឯកភាពចំពោះការលើកឡើងរបស់សម្តេចបវរធិបតី អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយឯកឧត្តមបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ការពង្រឹងទំនាក់ទំនងរវាងកងទ័ព និងកងទ័ព, ពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកប្រធានាធិបតីបានបន្ថែមថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង។

ក្នុងជំនួបនោះ, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីលើវិស័យអាទិភាពមួយចំនួន រួមមាន៖ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ថាមពល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាដើម។

ទន្ទឹមនឹងនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈយន្តការពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។

ជាមួយគ្នានោះ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់លោកប្រធានាធិបតីដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងអរគុណហ្វីលីពីន ដែលចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ក៏ដូចជាការបង្កើនក្រុមអ្នកសង្កេតការណ៍អន្តរកាលនៅកម្ពុជា ផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សាគ្នាប្រកបដោយលទ្ធផលជាផ្លែផ្កា, ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី គឺ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីសេវាអាកាសចរណ៍, ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, និង ៣. លិខិតប្តូរសារ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

The post ជម្លោះព្រំដែនកម្ពុជា-ថៃ៖ហ្វីលីពីនត្រៀមលក្ខណៈរួចរាល់ ដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាសន្តិភាពប្រទេសទាំងពីរ appeared first on Kampuchea Thmey Daily.