ព័ត៌មានជាតិ
ព្រហើនមែន! ថៃបំផ្ទុះអាវុធ ពេលដែលអ្នកសង្កេតការណ៍អាស៊ានកំពុងចុះពិនិត្យនៅតំបន់ថ្មដា ពោធិ៍សាត់
ភាគីថៃបានបំផ្ទុះអាវុធ ក្នុងពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងចុះសង្កេតការណ៍ពិនិត្យ និងផ្ទៀងផ្ទាល់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមអ្នកសង្កេតការណ៍ត្រូវបង្ខំចិត្តផ្អាកការផ្ទៀងផ្ទាត់ និងដកថយ ដើម្បីគេចចេញពីគ្រោះថ្នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា សរសេរដូច្នេះ៖«នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។ »។

ក្រសួងការពារជាតិកម្ពុជា មិនបានលម្អិតថា ការបំផ្ទុះអាវុធពីសំណាក់ភាគីថៃនោះ មានរយៈពេលប៉ុន្មាននាទី ហើយបាញ់ឡើងទៅលើមេឃ ឬបាញ់ចូលមកខាងភាគីកម្ពុជា ឬយ៉ាងណាទេ។
ការផ្ទុះអាវុធរបស់ភាគីថៃ នាថ្ងៃទី១៩ ខែវិច្ឆិកា នេះ គឺបន្ទាប់ពីកាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានមួយមកថា យោធាថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

តំបន់ច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលភាគីថៃបំផ្ទុះអាវុធនាថ្ងៃទី១៩ ខែវិច្ឆិកា នេះ គឺស្ថិតនៅចន្លោះទីតាំង ដែលក្រសួងការបរទេសកម្ពុជា ធ្លាប់លើកឡើងថា យោធាថៃមានបំណងប្រើកម្លាំងដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ភាគពាយ័ព្យនៃប្រទេសកម្ពុជា។

សកម្មភាពបំផ្ទុះនេះ កើតឡើងបន្ទាប់ពីកាលពីថ្មីៗនេះ មានសេចក្ដីរាយការណ៍របស់សារព័ត៌មានថៃថា ភាគីថៃសម្រុកធ្វើផ្លូវ យុទ្ធសាស្ត្រសម្រាប់ដឹកជញ្ជូនយុទ្ធោបករណ៍ ស្បៀង សំដៅមកតំបន់អូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធ្វើលេណដ្ឋាននៅទីតាំងជាប់ជាមួយព្រំដែនកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


