ព័ត៌មានជាតិ
ហ្វីលីពីនថាបានត្រៀមរួចស្រេច ដើម្បីបន្តដឹកនាំ AOT ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយអព្យាក្រឹត នាំសន្តិភាពយូរអង្វែងមកវិញ
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. គូសបញ្ជាក់ថា ហ្វីលីពីនត្រៀមរួចស្រេចក្នុងការបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានបន្តពីម៉ាឡេស៊ី ដើម្បីចូលរួមដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា-ថៃ ដោយអព្យាក្រឹត នាំមកវិញនូវសន្តិភាពយូរអង្វែង។ ការអះអាងរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីនបែបនេះ គឺឆ្លើយតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ក្នុងជំនួបសម្ដែងការគួរសម និងពិក្សាការងារនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួប ឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

តាមរយៈជំនួបនៅវិមានសន្តិភាព, នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។

ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អះអាងថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ។
ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ត្រូវបានបង្កើតឡើង ក្នុងបំណងដើម្បីផ្ទៀងផ្ទាត់ និងអនុវត្តន៍បទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ក្រោយពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធរវាងថៃ ជាមួយកម្ពុជា លើកទី១ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន បង្កើតឡើងដោយមានភាគីម៉ាឡេស៊ីជាអ្នកដឹកនាំ ហើយក្រុមនេះ មួយក្រុមមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងមួយក្រុមទៀតមានមូលដ្ឋាននៅក្នុងប្រទេសថៃ។
ក្នុងពេលចុះសង្កេតការណ៍នៅទីតាំងជាក់ស្ដែងកន្លងទៅ ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅខាងកម្ពុជា រងការរារាំងពីសំណាក់ភាគីថៃ តួយ៉ាងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភាគីថៃបានបំផ្ទុះអាវុធ គំរាមកំហែងសុវត្ថិភាពជាដើម៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


