ការទូទាត់់ប្រាក់តាមអនឡាញ Archives - Kampuchea Thmey Daily

ធនាគារធំលំដាប់កំពូលរបស់ម៉ាឡេស៊ីនឹងពង្រីកការវិនិយោគរបស់ខ្លួននៅម្ពុជា
ធនាគារ CIMB Group Holding Berhad ដែលជាធនាគារលំដាប់កំពូលនៃប្រទេសម៉ាឡេស៊ីបានដាក់ផែនការក្នុងការពង្រីកការវិនិយោគរបស់ខ្លួនតាមរយៈធនាគារបុត្រសម្ព័ន្ធ CIMB Plc ក្នុងការបង្កើតសាខាបន្ថែម និងនាំយកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទំនើប ងាយស្រួល និងមានសុវត្ថិភាពមកកាន់កម្ពុជា។

ថ្លែងក្នុងជំនួបជាមួយលោកស្រីបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក Tansri Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល និងលោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ បានលើកឡើងអំពីការពង្រីកបណ្តាក់ទុនវិនយោគរបស់ខ្លួននៅកម្ពុជា។

លោក Muhammad បានលើកឡើងំពីការរីកចំរើននៃប្រតិបត្តិការរបស់ធនាគារ CIMB Group Holding Berhad និងបានបញ្ជាក់ពីសារៈសំខាន់នៃទីផ្សារកម្ពុជាតាមរយៈប្រតិបត្តិការធនាគារបុត្រសម្ព័ន្ធ CIMB Plc ព្រមទាំងបញ្ជាក់ពីការតាំងចិត្តពង្រីកអាជីវកម្មនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។

លោកក៏បានលើកសសើរពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងបានជម្រាបជូនពីគម្រោងដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុឌីជីថលថ្មីៗនាពេលខាងមុខ។

​លោកស្រី ជា សិរី បានលើកទឹកចិត្តឱ្យ CIMB Group Holding Berhad បន្តការគាំទ្រធនាគារបុត្រសម្ព័ន្ធនៅកម្ពុជា និងពង្រីកប្រតិបត្តិការថែមទៀត ដោយបានរំលេចពីសក្តានុពលនៃនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។

​កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ធនាគារជាតិនៃកម្ពុជា (NBC) និង​ធនាគារកណ្ដាលម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(Cross-border QR Payment) ដំណាក់កាលទី២ ដើម្បីបង្កើនភាពងាយស្រួលការទូទាត់ និងលើកកម្ពស់ការដោះដូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ការប្រកាសដាក់ឱ្យដំណើការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ត្រូវបានធ្វើឡើងដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល នៃNBC  និង លោក Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី ​ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ​ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។

NBC បានឱ្យដឹងថា៖«ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា»។

«​ ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧ លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ»។ នេះបើយោងតាម NBC។

កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ NBC និងធនាគារកណ្តាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងម៉ាឡេស៊ី ដោយក្នុងនោះធនាគារ មេឃប៊ែង ជាធនាគារសម្រាប់ប្រតិបត្តិការ។

បើយោងតាម NBC ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរមាន ២ដំណាក់កាល ដោយដំណាក់កាលទី១ អនុញ្ញាតអ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័ត របស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំង ពាណិជ្ជករជាងពីរលានកន្លែងដូចជា ភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ ដែលបង្ហាញឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូតថ្នាក់ជាតិ របស់ប្រទេសម៉ាឡេស៊ី។ ដូច្នេះ  អ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ក្នុងប្រទេសម៉ាឡេស៊ី៕

The post ធនាគារធំលំដាប់កំពូលរបស់ម៉ាឡេស៊ីនឹងពង្រីកការវិនិយោគរបស់ខ្លួននៅម្ពុជា appeared first on Kampuchea Thmey Daily.

ធនាគារធំរបស់ជប៉ុនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា
ធនាគារ Sumitomo Mitsui Banking Corporation (SMBC) បានលើកឡើងថា ខ្លួនបានដាក់ផែនការក្នុងការពង្រីកប្រតិប​ត្តការបន្ថែមដើម្បីចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ស្របពេលដែលប្រទេសទាំងពីរទើបតែដាក់ដំណើការនៃ​ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត ។

ការលើកឡើងរបស់ធនាគារលំដាប់កំពូលរបស់ជប៉ុនមួយនេះធ្វើឡើង ក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) បានអនុញ្ញាតឱ្យលោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC) និងសហការី  ពិភាក្សាការងារ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

លោក Katsufumi ក៏បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ធនាគារ SMBC នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងបានលើកឡើងពីការបន្តចូលរួមអភិវឌ្ឍវិស័យនេះបន្ថែមទៀតផងដែរ។

លោកស្រីបណ្ឌិត ជា សិរី បានសាទរចំពោះការរីកចំរើនរបស់ធនាគារ SMBC ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងគ្រឹះស្ថានធនាគារក្នុងស្រុកមួយចំនួន និងគាំទ្រដល់ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

លោកស្រីបណ្ឌិត​បានលើកទឹកចិត្តឱ្យមានការពង្រីកប្រតិបត្តិការនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ជាមួយគ្នានោះដែរភាគីទាំងពីរបានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ក៏ដូចជាគោលនយោបាយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។

កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រឹត្តការណ៍ពិព័ណពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន  ធនាគារជាតិនៃកម្ពុជា (NBC) និង ប្រទេសជប៉ុនបានដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ ក្នុងការសម្រួលដល់ការទូទាត់សម្រាប់ភ្ញៀវទេចរ ធុរជនិងវិនិយោគិនរវាងប្រទេសទាំងពីរ។

លោកស្រីបណ្ឌិត ជា សិរី  បានសរសេរនៅលើបណ្តាញផ្លូវការណ៍របស់ខ្លួនថា ការដាក់ឱ្យដំណើការនេះគឺជាពេលវេលាដ៏រំភើបមួយសម្រាប់ការទូទាត់ប្រាក់ KHQR របស់កម្ពុជាជាលើកដំបូងដើម្បីភ្ជាប់ជាមួយនឹងប្រព័ន្ធ QR របស់ប្រទេសជប៉ុន JPQR ​សម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។

លោកស្រីបណ្ឌិតថា៖«ដំណាក់កាលទី ១ នេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី Bakong, Acleda និង Sathapana app ស្កេន JPQR នៅប្រទេសជប៉ុន។ ដំណាក់កាលទី ២ សម្រាប់ JPQR ដើម្បីស្កេន KHQR នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ នេះ​គឺ​ជា​ការ​សហការ​គ្នាមិនមែនត្រឹមតែជាជោគជ័យនៃការភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យានៃប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាបម្រើជាស្ពានភ្ជាប់វប្បធម៌​ សេដ្ឋកិច្ច​ និងប្រជាជនរបស់យើង។ វាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះបច្ចេកវិទ្យាប្រើប្រាស់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងរួមបញ្ចូល និងដើម្បីធានាថាប្រជាជនកម្ពុជាត្រូវបានបំពាក់យ៉ាងពេញលេញក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលសកល»។

​យោងតាម NBC ការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០មក ដែលក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់សរុបមានចំនួន ៦០៧,៥លានប្រតិបត្តិការ ដោយក្នុងនោះទំហំទឹកប្រាក់នៃ​ប្រតិបត្តិការជាលុយរៀលមានចំនួន ១៨៣,៣ទ្រីលានរៀល និងជាដុល្លារអាមេរិកមានចំនួន ១០៤,៨ប៊ីលានដុល្លារ ហើយមានចំនួនគណនីប្រើប្រាស់ចំនួន​ ៣០លានគណនី ដែលអាចទូទាត់បានជាមួយនឹងពាណិជ្ជករក្នុងស្រុកចំនួន ៤,៥លានកន្លែង និងក្រៅស្រុកច្រើនជាង ២៤០លានកន្លែង ដូចជានៅប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងចិន  និងអនុញ្ញាតឱ្យ ភ្ញៀវទេសចរពីប្រទេសទាំងនោះអាចមកទូទាត់នៅតាម KHQR នៅកម្ពុជាបានយ៉ាងងាយស្រួល៕

The post ធនាគារធំរបស់ជប៉ុនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជា-ម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២
ធនាគារជាតិនៃកម្ពុជា (NBC) និង​ធនាគារកណ្ដាលម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(Cross-border QR Payment) ដំណាក់កាលទី២ ដើម្បីបង្កើនភាពងាយស្រួលការទូទាត់ និងលើកកម្ពស់ការដោះដូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ការប្រកាសដាក់ឱ្យដំណើការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ត្រូវបានធ្វើឡើងដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល នៃNBC  និង លោក Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី ​ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។

NBC បានឱ្យដឹងថា៖«ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា»។

«​ ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧ លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ»។  នេះបើយោងតាម NBC។

កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ NBC និងធនាគារកណ្តាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងម៉ាឡេស៊ី ដោយក្នុងនោះធនាគារ មេឃប៊ែង ជាធនាគារសម្រាប់ប្រតិបត្តិការ។

បើយោងតាម NBC ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរមាន ២ដំណាក់កាល ដោយដំណាក់កាលទី១ អនុញ្ញាតអ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័ត របស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំង ពាណិជ្ជករជាងពីរលានកន្លែងដូចជា ភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ ដែលបង្ហាញឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូតថ្នាក់ជាតិ របស់ប្រទេសម៉ាឡេស៊ី។ ដូច្នេះ  អ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ក្នុងប្រទេសម៉ាឡេស៊ី៕

The post កម្ពុជា-ម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនឯកជនពីរសហការគ្នាក្នុងផ្តល់គម្រោង​ហិរញ្ញប្បទានសាជីវកម្មនៅកម្ពុជា
ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនផ្គត់ផ្គង់​ថាមពល​លើសកលលោក​ តូតាល់ អេនើជី  ​បាន​​​ចាប់​​​ដៃគ្នាលើការផ្តល់ហិរញ្ញប្បទានសាជីវកម្មដែលនឹងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងការទូទាត់ឌីជីថលកាន់តែងាយស្រួល និងទូលំទូលាយដល់សាធារណជន។

ការសម្រេចបាននូវកិច្ចសហការនេះធ្វើឡើងតាមរយៈការចុះនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១ខែមេសានៅទីស្នាក់ការកណ្តាលរបស់អេស៊ីលីដា។

លោកស្រី សុខ សោភា គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានថ្លែងនៅក្នុងកម្មវិធីនោះថា​  ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ មិនមែនជាលើកទី១នោះទេ កន្លងមក ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ បានចុះកិច្ចព្រមព្រៀង និង   MoU មួយចំនួន និងបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកទី១កាលពីឆ្នាំ២០២១។

«ដើម្បីពង្រឹង និងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នាកន្លងមក ឲ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាកម្មហិរញ្ញវត្ថុបន្ថែមទៀត ទើប ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើកទី២​​នាពេលនេះ ដើម្បីផ្តល់នូវ​ផ្តល់​ជម្រើស              ​ហិរញ្ញប្បទាន​គ្រប់ប្រភេទជូនដល់​អតិថិជន សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម​»។ នេះបើយោងតាមលោកស្រី សោភា។

លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថាតាមរយៈកិច្ចសហការនេះ សាធារណជនអាចធ្វើការ​ទូទាត់​តាមបែប​ឌីជីថល ម៉ាស៊ីន POS និងការបញ្ចូលទឹកប្រាក់ទៅក្នុងប័ណ្ណសមាជិករបស់ក្រុមហ៊ុនតូតាល់ ព្រមទាំងការទូទាត់វិក័យបត្ររបស់​ស្ថានីយប្រេងឥន្ធនៈតូតាល់ លក់ដុំ និង​លក់រាយ​ទាំងអស់ ​នៅតាម​បញ្ជរធនាគារ អេស៊ីលីដា ការទូទាត់ប្រាក់​តាមរយៈ​អេស៊ី ស៊ូភើអេប និង​ការទូទាត់ប្រាក់​តាមរយៈ​អេស៊ីលីដា អ៊ីនធើណែត ប្រកប​ដោយទំនុកចិត្ត ​សុវត្ថិភាព និង​​ប្រសិទ្ធភាពខ្ពស់។ ​

លោកស្រី ​សោភាថា៖« ភាពជាដៃគូនេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ ក្រុមហ៊ុនតូតាល់ជាមួយនឹង សេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន (វីសា/ម៉ាស្ទ័រ) ឥណទានសម្រាប់ពាណិជ្ជករ អេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល។ ​ តាមរយៈនៃការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ យើងខ្ញុំប្តេជ្ញាផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ និងមធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងសាធារណជន»។

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៤លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីស៊ូភើអេបសរុបចំនួនជាង ៤,៥៣ លាននាក់៕

The post ក្រុមហ៊ុនឯកជនពីរសហការគ្នាក្នុងផ្តល់គម្រោង​ហិរញ្ញប្បទានសាជីវកម្មនៅកម្ពុជា appeared first on Kampuchea Thmey Daily.

គយជំរុញការទូទាត់តាមប្រព័ន្ធ​អេឡិចត្រូនិកដើម្បីបង្កើនប្រសិទ្ធ​ភាពការប្រមូលចំណូល
អគ្គ​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានលើកឡើងថា ការការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) បានកំពុងដើរតួនាទីសំខាន់មិនត្រឹមតែសម្រួលដល់អ្នកបង់ពន្ធ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលផងដែរ។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពីការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) កាលពីថ្ងៃទី២៤ និងទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាជាតិគយ ​លោក សែ សុឃន ​ អគ្គនាយក​រង GDCE  វិធានការជំរុញការប្រើប្រាស់មុខងារ e-Payment ត្រូវបានដាក់ជាការងារអាទិភាពមួយផងដែរ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការងារប្រមូលចំណូលថវិកាជាតិ។

លោកសុឃន   បានលើកឡើងថា ការបង់ពន្ធគយតាម e-Payment បានផ្តល់អត្ថប្រយោជន៍ដល់ធុរជន អ្នកនាំចេញនាំចូល និងនីតិបុគ្គលជើងសាគយ មានភាពងាយស្រួល ឆាប់រហ័ស ត្រឹមត្រូវ កាត់បន្ថយហានិភ័យនៃការកាន់សាច់ប្រាក់ក្នុងដៃ និងចៀសវាងបាននូវការភាន់ច្រឡំចំនួនប្រាក់ពន្ធ ឬលេខគណនីធនាគារចំណូលគយជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការបង់ពន្ធ ។

ជាមួយគ្នានេះដែរ លោកថា​ សម្រាប់មន្រ្តីគយនិងរដ្ឋាករ ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង ពិនិត្យតាមដានប្រតិបត្តិការបង់ប្រាក់ រៀបចំរបាយការណ៍ និងបង្វែរចំណូលថវិកាជាតិបានទាន់ពេលវេលា។ ជាមួយគ្នានេះដេរ  GDCE ក៏បានដាក់ឱ្យដំណើរការនូវ dynamic KHQR ដែល​អាចធ្វើការស្គែនទូទាត់ពីគ្រប់ធនាគារពាណិជ្ជដែលជាសមាជិករបស់បាគង។

«មុខងារ e-Payment ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកគាំទ្រដល់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ»។ នេះបើយោងតាមលោក សុឃន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គណនីអ៊ីវ៉ាឡេតកើនដល់ ២០,៧ លានគណនី និងចំនួនពាណិជ្ជករដែលចុះឈ្មោះប្រើប្រាស់ខេអេចឃ្យូអរកូតកើនដល់ ៤,៥លានគណនី  ។​

ចំពោះការទូទាត់តម្លៃធំតាមប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS) សរុបមាន​៨២,៨ ពាន់ប្រតិបត្តការ ស្មើនឹង ៥០៧,៦ ទ្រីលានរៀលកើនឡើងជិត៣១%ធៀបនឹងឆ្នាំ២០២៣ ខណៈប្រព័ន្ធទូទាត់រាយតាមរយៈប្រព័ន្ធរីធេលផេ (Retial Pay) ជាប្រាក់រៀលមានចំនួន៧ពាន់ប្រតិបត្តិការថយចុះជាង៥៨%ធៀបនឹងឆ្នាំ២០២៣ និងទំហំព្រាក់ទូទាត់២៣៥,៧ប៊ីលានរៀលថយចុះជាង៤៦% ខណៈដែលប្រតិបត្តិការជាប្រាក់ដុល្លារមានចំនួន១៩ពាន់ប្រតិបត្តិការថយចុះជិត៥៩% និងទំហំប្រាក់ទូទាត់១២៩,៦លានដុល្លារថយចុះជិត៣៩%។​

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃ NBC បានលើកឡើងថា  ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ បានសម្រួលដល់ការទូទាត់ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចទាំងក្នុងប្រទេសនិងក្នុងតំបន់ ព្រមទាំងបានរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុទៀតផង ។

បើតាម GDCE គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានធនាគារពាណិជ្ជចំនួន ១២ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករ។ ក្នុងនោះ ធនាគារពាណិជ្ជចំនួន ៨ បានដាក់ឱ្យដំណើរការមុខងារ e-Payment ក្នុងការបង់ពន្ធគយ ហើយធនាគារពាណិជ្ជ ១ ​ទៀត កំពុងរៀបចំ​ដាក់ឱ្យដំណើរការមុខងារនេះដែរ។

ចាប់តាំងពីពី GDCE បានជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកដល់វិស័យឯកជន ធនាគារពាណិជ្ជដៃគូ និងមន្រ្តីគយនិងរដ្ឋាករមកពីគ្រប់អង្គភា​ព ​ប្រតិបត្តិការនៃការទូទាត់តាមរយៈមុខងារ e-Payment បានកើនឡើងជាបន្តបន្ទាប់ ដោយកើនឡើងពីជាង ៤០០ ប្រតិបត្តិការក្នុងខែឧសភា ឆ្នាំ២០២៤ ទៅជាង ២៣,០០០ ប្រតិបត្តិការ នៅខែមករា ឆ្នាំ២០២៥ ៕

The post គយជំរុញការទូទាត់តាមប្រព័ន្ធ​អេឡិចត្រូនិកដើម្បីបង្កើនប្រសិទ្ធ​ភាពការប្រមូលចំណូល appeared first on Kampuchea Thmey Daily.

NBC ជំរុញពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការបង់ ឬទូទាត់ប្រាក់ចៀសវាងនូវហានិភ័យផ្សេងៗ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានជំរុញឱ្យមន្ត្រីបុគ្គលិក និងប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលបង់ប្រាក់ ឬទូទាត់ប្រាក់សូមមើលឈ្មោះគណនី និងចំនួនទឹកប្រាក់ឱ្យបានច្បាស់លាស់ ព្រមទាំងរក្សាលេខសម្ងាត់ឱ្យបានត្រឹមត្រូវដើម្បីចៀសវាងនូវហានិភ័យណាមួយដូចជាការបន្លំឃ្យូអរកូត និងការលួចអត្តសញ្ញាណបន្លំធ្វើជាជនរងគ្រោះដើម្បីលួចយកប្រាក់ក្នុងគណនី ឬព័ត៌មានសំខាន់ៗ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាបច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅគ្រប់វិស័យ។

លោកស្រីបណ្ឌិតបានថ្លែងបន្ត​ទៀតថា ស្របតាមនវានុវត្តន៍បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយនិងតម្លៃធំត្រូវបានធ្វើទំនើបកម្មជាលំដាប់ ហើយត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងការផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ព្រមទាំងបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនិងបរិយាបន្នហិរញ្ញវត្ថុ។

លោកស្រី បណ្ឌិតថាប្រព័ន្ធបាគងត្រូវបានតភ្ជាប់ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិនានា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង់ប្រាក់តាមឃ្យូអរកូតនៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រើប្រាស់ជាមួយក្រុមហ៊ុនយូញៀនផេ និងអាលីផេ។ «ការណ៍នេះបានសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។ម៉្យាងទៀត កម្មវិធីទូទាត់បាគងទេសចរត្រូវបានដាក់ឱ្យដំណើរការ និងបានសហការជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង Visa ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ដោយអនុញ្ញាតឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ទំនិញនិងសេវាតាមឃ្យូអរកូតបានយ៉ាងទូលំទូលាយ»។

លោកស្រីបណ្ឌិតបានបន្តទៀតថាសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល តាមរយៈការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបើកគណនី និងផ្តល់សេវាទូទាត់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាអ្នកប្រកបមុខរបរផ្ទាល់ខ្លួន ដែលកន្លងមកតែងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលមានចំណាយខ្ពស់និងមិនមានសុវត្ថិភាព។

យ៉ាងណាក៏ដោយ លោកស្រីបណ្ឌិត បានបន្ថែមថាការប្រើប្រាស់សេវាទំនើបក៏អាចនាំមកនូវហានិភ័យមួយចំនួនដូចជាការបន្លំឃ្យូអរកូត និងការលួចអត្តសញ្ញាណបន្លំធ្វើជាជនរងគ្រោះដើម្បីលួចយកប្រាក់ក្នុងគណនី ឬព័ត៌មានសំខាន់ៗ។ ហេតុដូច្នេះ​មន្រ្តីបុគ្គលិក​ត្រូវប្រុងប្រយ័ត្ននៅពេលបង់ប្រាក់ឬទូទាត់ សូមមើលឈ្មោះគណនីនិងចំនួនទឹកប្រាក់ឱ្យបានច្បាស់លាស់ ព្រមទាំងរក្សាលេខសម្ងាត់ឱ្យបានត្រឹមត្រូវ។

លោកស្រីបណ្ឌិតបានបញ្ជាក់ទៀតថាស្របតាមការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានពង្រឹងជាប្រចាំនូវអភិបាលកិច្ច និងការអភិវឌ្ឍធនធានមនុស្សទាំងចំណេះនិងជំនាញតាមរយៈការផ្តល់ឱកាសឱ្យមានការបន្តការសិក្សាទាំងក្នុងនិងក្រៅប្រទេស ការសិក្សាតាមប្រព័ន្ធអនឡាញ ការផ្លាស់ប្តូរតួនាទីនិងភារកិច្ចដើម្បីឱ្យទទួលបានចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែងបន្ថែម ជាមួយនឹងការបង្កើតអគ្គនាយកដ្ឋាននិងនាយកដ្ឋានកាន់តែចំជំនាញក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ៕

អត្ថបទ៖សំអឿន

The post NBC ជំរុញពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការបង់ ឬទូទាត់ប្រាក់ចៀសវាងនូវហានិភ័យផ្សេងៗ appeared first on Kampuchea Thmey Daily.

កម្ពុជា-ចិននឹងបន្តពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែទូលំទលាយ​ ​
ទេសាភិបាល ធនាគារជាតិនៃកម្ពុជាលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល បានស្នើដល់ភាគីចិនបន្តពង្រីកការតភ្ជាប់នៃការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីគាំទ្រដល់ការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងវិស័យទេចរណ៍។

ការលើកឡើងបែបនេះរបស់លោកស្រីបណ្ឌិត ជា សិរីធ្វើឡើងកាលពីថ្ងសទី៩​ ខែធ្នូនេះក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Wang Wenbin ​ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

លោកស្រី ទេសាភិបាល បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អលើវិស័យហិរញ្ញវត្ថុ ខណៈធនាគារជាតិនៃកម្ពុជា ជាមួយ ធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួន ព្រមទាំងបានលើកឡើងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ប្រព័ន្ធទូទាត់ឆ្លងដែនត្រូវបានតភ្ជាប់ ជាពិសេស ប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិនៃប្រទេសទាំងពីរ។

លោកស្រីបណ្ឌិត ទេសាភិបាលបានលើកឡើងថា៖«ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិនអាចប្រើប្រាស់កម្មវិធីទូស័ព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។

​ លោកស្រីបណ្ឌិតបានស្នើសុំការគាំទ្រពីភាគីចិនក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ។

លោកឯកអគ្គរដ្ឋទូត Wang Wenbin បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរ។ លោកទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា នេះ ធនាគារចិន បានដាក់ឱ្យដំណើការនូវធនាគារទូទាត់ប្រាក់យ៉ន់(RMB Clearing Bank)​ ​ជាផ្លូវការនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ។

លោកស្រី Zhong Jie ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍នៅក្នុងកម្មវិធីនោះ​ថា ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា​រយៈពេល ១២ ឆ្នាំ​ជាប់​គ្នា។ យោងតាមស្ថិតិរបស់ចិន ពាណិជ្ជកម្មទ្វេភាគីពីខែមករា និងខែតុលាឆ្នាំនេះឈានដល់ ១៤,៤ ពាន់លានដុល្លារ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី​បន្ត​ថា ការ​នាំ​ចូល​របស់​ប្រទេស​ចិន​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើង ២០% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្ថិតិ​កម្ពុជា​ក៏​បង្ហាញ​ដែរ​ថា ចិន​ជា​ប្រភព​វិនិយោគ​បរទេស​ធំ​បំផុត​របស់​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ សហគ្រាសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគនៅកម្ពុជាដែលមានតម្លៃជិត៣ពាន់លានដុល្លាររួចទៅហើយ។

​លោកស្រីថា៖«ការបង្កើតនូវធនាគារទូទាត់ប្រាក់យ៉ន់នេះ នឹងជួយសម្រួលដល់ការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំងពីរសម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។ វា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កាន់​តែ​ច្រើន ហើយ​ដើរ​តួនាទី​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ»៕

The post កម្ពុជា-ចិននឹងបន្តពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនឱ្យកាន់តែទូលំទលាយ​ ​ appeared first on Kampuchea Thmey Daily.

ធនាគារទូទាត់ប្រាក់យ៉ន់ត្រូវបានដាក់ឱ្យដំណើការនៅកម្ពុជា
ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកម្ពុជា និងចិន ធនាគារទូទាត់ប្រាក់យ៉ន់(RMB Clearing Bank)​ ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការនៅកម្ពុជានៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ដែលការណ៍នឹងរួមចំណែកដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ។

​លោក Lin Jingzhen នាយកប្រតិបត្តិ និងជាអនុប្រធានប្រតិបត្តិនៃធនាគារចិនបានមានប្រសាសន៍ថា កាលពីខែធ្នូ ឆ្នាំ 2023 ក្រោមការណែនាំ និងការគាំទ្រពីធនាគារកណ្តាលនៃប្រទេសទាំងពីរ ធនាគារចិនត្រូវបានតែងតាំងជាធនាគារទូទាត់នៅកម្ពុជា។

លោកបានមានប្រសាសន៍ថា​ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងRCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នានា​ បានធ្វើឱ្យមានការការកើនឡើងខ្លាំងនៃយតម្រូវការសម្រាប់ការសម្របសម្រួលការទូទាត់​ជាប្រាក់យ៉ន់។

លោកថា៖«ធនាគារ​ចិននឹងប្រើប្រាស់តួនាទីរបស់ធនាគារទូទាត់ប្រាក់យ៉ន់នេះឱ្យសកម្ម ដើម្បីផ្តល់ឱ្យអ្នកចូលរួមទីផ្សារនូវជម្រើសរូបិយប័ណ្ណទូទាត់ចម្រុះ បង្កើតបណ្តាញទូទាត់ឆ្លងប្រទេសដ៏ងាយស្រួល និងមានសុវត្ថិភាព កាត់បន្ថយការចំណាយលើការផ្លាស់ប្តូររូបិយប័ណ្ណ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគឈានទៅដល់​កម្រិត​ថ្មី​មួយទៀត»​។

​លោក Lin បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតធនាគារចិនសាខាភ្នំពេញក្នុងឆ្នាំ ២០១០ ខ្លួនបានផ្តល់ប្រាក់កម្ចីជាង ២ ពាន់លានដុល្លារចាក់បញ្ចូលក្នុងទីផ្សារកម្ពុជា។

លោកស្រី Zhong Jie ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា​រយៈពេល ១២ ឆ្នាំ​ជាប់​គ្នា។ យោងតាមស្ថិតិរបស់ចិន ពាណិជ្ជកម្មទ្វេភាគីពីខែមករា និងខែតុលាឆ្នាំនេះឈានដល់ ១៤,៤ ពាន់លានដុល្លារ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី​បន្ត​ថា ការ​នាំ​ចូល​របស់​ប្រទេស​ចិន​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើង ២០% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្ថិតិ​កម្ពុជា​ក៏​បង្ហាញ​ដែរ​ថា ចិន​ជា​ប្រភព​វិនិយោគ​បរទេស​ធំ​បំផុត​របស់​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ សហគ្រាសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគនៅកម្ពុជាដែលមានតម្លៃជិត៣ពាន់លានដុល្លាររួចទៅហើយ។

​លោកស្រីថា៖«ការបង្កើតនូវធនាគារទូទាត់ប្រាក់យ៉ន់នេះ នឹងជួយសម្រួលដល់ការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំងពីរសម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។ វា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កាន់​តែ​ច្រើន ហើយ​ដើរ​តួនាទី​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ»។

​លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការបង្កើតធនាគារទូទាត់ប្រាក់យ៉ន់នៅកម្ពុជានេះ ​កើតចេញពីគំនិតផ្តួចផ្តើមដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរ គឺធនាគារជាតិនៃកម្ពុជា និងធនាគារប្រជាជននៃ ប្រទេសចិនបន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងប៉េកាំងកាលពីខែវិច្ឆិកាឆ្នាំមុន។

លោកបានថ្លែងថា៖«ការបើកដំណើរការធនាគារទូទាត់ប្រាក់ RMB នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង ដូចដែលបានបង្ហាញដោយទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់យើង។ ដូច​យើង​ដឹង​ហើយ​ថា ទំនាក់ទំនង​មិត្តភាព​រវាង​ចិន​និង​កម្ពុជា​មាន​ឫសគល់​យ៉ាង​ជ្រៅ​រាប់​សតវត្សរ៍។ ការតភ្ជាប់ដ៏យូរអង្វែងនេះបានវិវត្តទៅជាភាពជាដៃគូនាពេលបច្ចុប្បន្ន ដែលត្រូវបានកត់សម្គាល់ដោយការដោះដូរពាណិជ្ជកម្មដ៏រឹងមាំ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាដើម»៕

The post ធនាគារទូទាត់ប្រាក់យ៉ន់ត្រូវបានដាក់ឱ្យដំណើការនៅកម្ពុជា appeared first on Kampuchea Thmey Daily.