ព័ត៌មានជាតិ
NBC ជំរុញពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការបង់ ឬទូទាត់ប្រាក់ចៀសវាងនូវហានិភ័យផ្សេងៗ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានជំរុញឱ្យមន្ត្រីបុគ្គលិក និងប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលបង់ប្រាក់ ឬទូទាត់ប្រាក់សូមមើលឈ្មោះគណនី និងចំនួនទឹកប្រាក់ឱ្យបានច្បាស់លាស់ ព្រមទាំងរក្សាលេខសម្ងាត់ឱ្យបានត្រឹមត្រូវដើម្បីចៀសវាងនូវហានិភ័យណាមួយដូចជាការបន្លំឃ្យូអរកូត និងការលួចអត្តសញ្ញាណបន្លំធ្វើជាជនរងគ្រោះដើម្បីលួចយកប្រាក់ក្នុងគណនី ឬព័ត៌មានសំខាន់ៗ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាបច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅគ្រប់វិស័យ។
លោកស្រីបណ្ឌិតបានថ្លែងបន្តទៀតថា ស្របតាមនវានុវត្តន៍បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយនិងតម្លៃធំត្រូវបានធ្វើទំនើបកម្មជាលំដាប់ ហើយត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្នុងការផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព ព្រមទាំងបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនិងបរិយាបន្នហិរញ្ញវត្ថុ។
លោកស្រី បណ្ឌិតថាប្រព័ន្ធបាគងត្រូវបានតភ្ជាប់ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិនានា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបង់ប្រាក់តាមឃ្យូអរកូតនៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រើប្រាស់ជាមួយក្រុមហ៊ុនយូញៀនផេ និងអាលីផេ។ «ការណ៍នេះបានសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។ម៉្យាងទៀត កម្មវិធីទូទាត់បាគងទេសចរត្រូវបានដាក់ឱ្យដំណើរការ និងបានសហការជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង Visa ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ ដោយអនុញ្ញាតឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ទំនិញនិងសេវាតាមឃ្យូអរកូតបានយ៉ាងទូលំទូលាយ»។

លោកស្រីបណ្ឌិតបានបន្តទៀតថាសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល តាមរយៈការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបើកគណនី និងផ្តល់សេវាទូទាត់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាអ្នកប្រកបមុខរបរផ្ទាល់ខ្លួន ដែលកន្លងមកតែងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដែលមានចំណាយខ្ពស់និងមិនមានសុវត្ថិភាព។
យ៉ាងណាក៏ដោយ លោកស្រីបណ្ឌិត បានបន្ថែមថាការប្រើប្រាស់សេវាទំនើបក៏អាចនាំមកនូវហានិភ័យមួយចំនួនដូចជាការបន្លំឃ្យូអរកូត និងការលួចអត្តសញ្ញាណបន្លំធ្វើជាជនរងគ្រោះដើម្បីលួចយកប្រាក់ក្នុងគណនី ឬព័ត៌មានសំខាន់ៗ។ ហេតុដូច្នេះមន្រ្តីបុគ្គលិកត្រូវប្រុងប្រយ័ត្ននៅពេលបង់ប្រាក់ឬទូទាត់ សូមមើលឈ្មោះគណនីនិងចំនួនទឹកប្រាក់ឱ្យបានច្បាស់លាស់ ព្រមទាំងរក្សាលេខសម្ងាត់ឱ្យបានត្រឹមត្រូវ។

លោកស្រីបណ្ឌិតបានបញ្ជាក់ទៀតថាស្របតាមការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានពង្រឹងជាប្រចាំនូវអភិបាលកិច្ច និងការអភិវឌ្ឍធនធានមនុស្សទាំងចំណេះនិងជំនាញតាមរយៈការផ្តល់ឱកាសឱ្យមានការបន្តការសិក្សាទាំងក្នុងនិងក្រៅប្រទេស ការសិក្សាតាមប្រព័ន្ធអនឡាញ ការផ្លាស់ប្តូរតួនាទីនិងភារកិច្ចដើម្បីឱ្យទទួលបានចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែងបន្ថែម ជាមួយនឹងការបង្កើតអគ្គនាយកដ្ឋាននិងនាយកដ្ឋានកាន់តែចំជំនាញក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


