ព័ត៌មានជាតិ
ធនាគារធំលំដាប់កំពូលរបស់ម៉ាឡេស៊ីនឹងពង្រីកការវិនិយោគរបស់ខ្លួននៅម្ពុជា
ធនាគារ CIMB Group Holding Berhad ដែលជាធនាគារលំដាប់កំពូលនៃប្រទេសម៉ាឡេស៊ីបានដាក់ផែនការក្នុងការពង្រីកការវិនិយោគរបស់ខ្លួនតាមរយៈធនាគារបុត្រសម្ព័ន្ធ CIMB Plc ក្នុងការបង្កើតសាខាបន្ថែម និងនាំយកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែទំនើប ងាយស្រួល និងមានសុវត្ថិភាពមកកាន់កម្ពុជា។

ថ្លែងក្នុងជំនួបជាមួយលោកស្រីបណ្ឌិតជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក Tansri Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល និងលោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ បានលើកឡើងអំពីការពង្រីកបណ្តាក់ទុនវិនយោគរបស់ខ្លួននៅកម្ពុជា។
លោក Muhammad បានលើកឡើងំពីការរីកចំរើននៃប្រតិបត្តិការរបស់ធនាគារ CIMB Group Holding Berhad និងបានបញ្ជាក់ពីសារៈសំខាន់នៃទីផ្សារកម្ពុជាតាមរយៈប្រតិបត្តិការធនាគារបុត្រសម្ព័ន្ធ CIMB Plc ព្រមទាំងបញ្ជាក់ពីការតាំងចិត្តពង្រីកអាជីវកម្មនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។
លោកក៏បានលើកសសើរពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងបានជម្រាបជូនពីគម្រោងដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុឌីជីថលថ្មីៗនាពេលខាងមុខ។
លោកស្រី ជា សិរី បានលើកទឹកចិត្តឱ្យ CIMB Group Holding Berhad បន្តការគាំទ្រធនាគារបុត្រសម្ព័ន្ធនៅកម្ពុជា និងពង្រីកប្រតិបត្តិការថែមទៀត ដោយបានរំលេចពីសក្តានុពលនៃនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្ដាលម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(Cross-border QR Payment) ដំណាក់កាលទី២ ដើម្បីបង្កើនភាពងាយស្រួលការទូទាត់ និងលើកកម្ពស់ការដោះដូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ការប្រកាសដាក់ឱ្យដំណើការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ត្រូវបានធ្វើឡើងដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល នៃNBC និង លោក Dato’ Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។

NBC បានឱ្យដឹងថា៖«ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនបន្ថែមទៀត សម្រាប់ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា ដោយផ្ដល់នូវបទពិសោធន៍ក្នុងការទូទាត់ឆ្លងដែនដែលឆាប់រហ័ស និងងាយស្រួល តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា»។
« ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧ លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារបានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ»។ នេះបើយោងតាម NBC។

កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ NBC និងធនាគារកណ្តាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងម៉ាឡេស៊ី ដោយក្នុងនោះធនាគារ មេឃប៊ែង ជាធនាគារសម្រាប់ប្រតិបត្តិការ។
បើយោងតាម NBC ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរមាន ២ដំណាក់កាល ដោយដំណាក់កាលទី១ អនុញ្ញាតអ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័ត របស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំង ពាណិជ្ជករជាងពីរលានកន្លែងដូចជា ភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ ដែលបង្ហាញឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូតថ្នាក់ជាតិ របស់ប្រទេសម៉ាឡេស៊ី។ ដូច្នេះ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ក្នុងប្រទេសម៉ាឡេស៊ី៕
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


