ព័ត៌មានជាតិ
ក្រុមហ៊ុនឯកជនពីរសហការគ្នាក្នុងផ្តល់គម្រោងហិរញ្ញប្បទានសាជីវកម្មនៅកម្ពុជា
ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនផ្គត់ផ្គង់ថាមពលលើសកលលោក តូតាល់ អេនើជី បានចាប់ដៃគ្នាលើការផ្តល់ហិរញ្ញប្បទានសាជីវកម្មដែលនឹងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងការទូទាត់ឌីជីថលកាន់តែងាយស្រួល និងទូលំទូលាយដល់សាធារណជន។
ការសម្រេចបាននូវកិច្ចសហការនេះធ្វើឡើងតាមរយៈការចុះនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១ខែមេសានៅទីស្នាក់ការកណ្តាលរបស់អេស៊ីលីដា។

លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានថ្លែងនៅក្នុងកម្មវិធីនោះថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នានេះ មិនមែនជាលើកទី១នោះទេ កន្លងមក ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ បានចុះកិច្ចព្រមព្រៀង និង MoU មួយចំនួន និងបានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកទី១កាលពីឆ្នាំ២០២១។
«ដើម្បីពង្រឹង និងជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់គ្នាកន្លងមក ឲ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាកម្មហិរញ្ញវត្ថុបន្ថែមទៀត ទើប ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនតូតាល់ ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាលើកទី២នាពេលនេះ ដើម្បីផ្តល់នូវផ្តល់ជម្រើស ហិរញ្ញប្បទានគ្រប់ប្រភេទជូនដល់អតិថិជន សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម»។ នេះបើយោងតាមលោកស្រី សោភា។

លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថាតាមរយៈកិច្ចសហការនេះ សាធារណជនអាចធ្វើការទូទាត់តាមបែបឌីជីថល ម៉ាស៊ីន POS និងការបញ្ចូលទឹកប្រាក់ទៅក្នុងប័ណ្ណសមាជិករបស់ក្រុមហ៊ុនតូតាល់ ព្រមទាំងការទូទាត់វិក័យបត្ររបស់ស្ថានីយប្រេងឥន្ធនៈតូតាល់ លក់ដុំ និងលក់រាយទាំងអស់ នៅតាមបញ្ជរធនាគារ អេស៊ីលីដា ការទូទាត់ប្រាក់តាមរយៈអេស៊ី ស៊ូភើអេប និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដា អ៊ីនធើណែត ប្រកបដោយទំនុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
លោកស្រី សោភាថា៖« ភាពជាដៃគូនេះក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈរបស់ ក្រុមហ៊ុនតូតាល់ជាមួយនឹង សេវាឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទាន (វីសា/ម៉ាស្ទ័រ) ឥណទានសម្រាប់ពាណិជ្ជករ អេស៊ីលីដា ឥណទានសម្រាប់អ្នកចែកចាយ និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ជាមួយនឹងអត្រាការប្រាក់ពិសេស និងលក្ខខណ្ឌងាយស្រួល។ តាមរយៈនៃការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ យើងខ្ញុំប្តេជ្ញាផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ និងមធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ សម្រាប់បំពេញតម្រូវការរបស់អតិថិជន និងសាធារណជន»។

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥៤លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីស៊ូភើអេបសរុបចំនួនជាង ៤,៥៣ លាននាក់៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


