ការនាំចេញថៃ Archives - Kampuchea Thmey Daily

ថៃប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយបំផុតក្នុងរយៈពេល ៣០ ឆ្នាំ
ស្ថាប័នអ្នកជំនាញអន្តរជាតិសំខាន់ បាន​ព្យាករពីកំណើនសេដ្ឋកិច្ចថៃត្រឹ​មចន្លោះពី ១,៥-១,៨% សម្រាប់ឆ្នាំ ២០២៦​ ដែលអាចជាកំណើនដ៏ខ្សោយបំផុតរបស់​ថៃក្នុងរយៈពេល៣ទសវត្សរ៍ ​បើមិនរាប់បញ្ចូលទាំងឆ្នាំវិបត្តិផ្សេងៗ ដូចជាកូវីដ១៩ ជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍។

ឧបសគ្គ​ពីខាងក្រៅ​ធំៗ​រួមមាន ផលប៉ះពាល់​នៃ​ពន្ធ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក ​និងភាពស្រពេចស្រពិលនៃ​សេដ្ឋកិច្ចពិភពលោក និង​តម្លៃ​ប្រាក់​បាត​ខ្ពស់ ដែលកំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​នាំចេញ និង​ទេសចរណ៍​ ដែលសុទ្ធសឹងតែជាវិស័យចម្បងសម្រាប់ជំរុញកំណើន។ ក្រៅពីនេះ សេដ្ឋកិច្ចថៃត្រូវប្រឈមមុខនឹង​បញ្ហាចាក់ស្រែះផ្សេងៗទៀត​ រួមទាំង​បំណុលគ្រួសារខ្ពស់ ជម្លោះព្រំដែន កម្សោយតម្រូវការ ​​ការពឹងផ្អែកខ្លាំងរចនាសម្ព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី និងអស្ថិរភាពនយោបាយជាដើម។

ធនាគារកណ្តាលថៃព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងថយចុះមកត្រឹម ១,៦% ​នៅឆ្នាំ ២០២៦ ពីប្រហែល ២,២% ​នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការសកល​ និងឧបសគ្គជាបន្តបន្ទាប់ពីផលប៉ះពាល់គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការឡើងថ្លៃនៃប្រាក់បាត​។

សម្រាប់ឆ្នាំ ២០២៦ ដូចគ្នា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករ ១,៦% សម្រាប់កំណើន GDP ថៃ ហើយធនាគារពិភពលោកឯណោះវិញ ដាក់តួលេខត្រឹមប្រហែល ១,៧%។ ​​

​ក្នុងអត្រាដ៏​គួរឱ្យបារម្ភបំផុត ​មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច SCB (EIC) បាន​ព្យាករថា សេដ្ឋកិច្ចថៃនឹង​កើនឡើងត្រឹមតែ ១,៥% ប៉ុណ្ណេះ ​នៅឆ្នាំ ២០២៦ ធ្លាក់ចុះពី ២% ក្នុងឆ្នាំ ២០២៥ ដែលជាកំណើនទាបបំផុតក្នុងរយៈពេល ៣ ទសវត្សរ៍ ​លើកលែងតែអំឡុងពេលវិបត្តិចេញ។

អត្រាក្រោម ២% សម្រាប់ថៃ គឺទាបជាងខ្លាំងបើប្រៀបធៀបនឹង​ប្រទេសក្នុងតំបន់ដូចជាវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី។

ការនាំចេញរបស់ថៃ ប្រឈមមុខនឹងការធ្លាក់ចុះដល់ -១,៥% ក្នុងឆ្នាំ ២០២៦ ដោយសារតែពន្ធគយរបស់សហរដ្ឋអាមេរិក ការប្រកួតប្រជែងសកលកាន់តែ​តឹងតែង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ វិស័យទេសចរណ៍ ដែលធ្លាប់ជាក្បាលម៉ាស៊ីនកំណើន​ ​ក៏បានធ្លាក់ចុះ ៧,២៣% ដល់ ៣២,៩៧ លាន នៅឆ្នាំ ២០២៥។ ​ចំនួននេះ នឹង​កើនឡើងមកវិញដល់ ៣៤,១ លាននាក់នៅឆ្នាំ ២០២៦ ប៉ុន្តែនៅតែទាបជាងឆ្ងាយធៀបនឹងតួលេខ​ឆ្នាំ ២០១៩ មុនកូវីដ១៩ និងឆ្នាំ ២០២៤។

លើសពីនោះ បំណុលគ្រួសារខ្ពស់នៅតែដាក់បន្ទុកលើតម្រូវការក្នុងស្រុកថៃ និងជះឥទ្ធិពលលើការ​វិនិយោគ​របស់វិស័យឯកជន។ យោងតាមទិន្នន័យចុងក្រោយបំផុតពីធនាគារកណ្តាលថៃ (BOT) គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ បំណុលគ្រួសារថៃមានចំនួន ១៦,៣៥ ​ទ្រីលានបាត ស្មើនឹង ៨៧,៤% ធៀបនឹង GDP។ ទោះវាគឺជាសមាមាត្រទាបបំផុតក្នុងរយៈពេល៥ឆ្នាំក៏ពិតមែន​ វានៅតែស្ថិតនៅក្នុងអត្រាខ្ពស់ខ្លាំង។

​ឥឡូវនេះ សេដ្ឋវិទូថៃកំពុង​អំពាវនាវជាបន្ទាន់សម្រាប់កំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ ដើម្បីជំរុញការប្រកួតប្រជែង ដោយព្រមានថា បើគ្មានកំណែទម្រង់ទាំងនេះទេ ​ថៃ​នឹងប្រឈមបញ្ហាហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ចកាន់យូរអង្វែង៕

The post ថៃប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយបំផុតក្នុងរយៈពេល ៣០ ឆ្នាំ appeared first on Kampuchea Thmey Daily.

អាជីវកម្ម​ថៃ​ព្រួយបារម្ភកាន់តែខ្លាំងពីបញ្ហាប្រឈមសម្រាប់ការនាំចេញនៅឆ្នាំក្រោយ
អ្នកជំនាញ និងវិស័យឯកជនថៃ បាន​សម្ដែងក្ដីបារម្ភកាន់តែខ្លាំង ចំពោះបញ្ហាប្រឈមនានាសម្រាប់ការនាំចេញរបស់ថៃ ដែលរំពឹងនឹង​ចុះខ្សោយនៅឆ្នាំក្រោយ​ ដោយសារតែហានិភ័យទាំងក្នុង និងក្រៅស្រុក។

នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុណ

តាមការចុះផ្សាយរបស់់កាសែត The Nation កាលពីថ្ងៃពុធ (២៤​​ ធ្នូ) ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) បានព្រមានថា ការនាំចេញរបស់​ថៃក្នុងឆ្នាំ ២០២៦ ប្រឈមនឹងហានិភ័យនៃកំណើនយឺតយ៉ាវជាងមុន ដោយសារប្រាក់បាតឡើងថ្លៃ  និង​កំណើននៃការនាំចេញនៅឆ្នាំ ២០២៥ ខ្លាំងក្លា​។

ប្រធាន TNSC លោក Thanakorn Kasetsuwan បាន​លើកឡើងថា ការនាំចេញនៅឆ្នាំ ២០២៥ កើនឡើងខ្ពស់ខុសពីធម្មតា លើស ១០% ដែលអាចធ្វើឱ្យ​ថៃពិបាកពង្រីកការនាំចេញនៅឆ្នាំ ២០២៦ នៅពេលការបញ្ជាទិញចុះខ្សោយ។ ក្រុមប្រឹក្សារបស់លោកបាន​ព្យាករកំណើននាំចេញឆ្នាំ ២០២៦ ​ត្រឹមតែចន្លោះពី ២-៤%។

លោក Thanakorn បាន​សម្ដែងក្ដីបារម្ភថា ការនាំចេញរបស់ថៃនៅឆ្នាំក្រោយ​ ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនលើវិស័យ​ផ្សេងៗ ដូចជាការហក់ឡើងនៃប្រាក់បាត ​​ការបញ្ជាទិញ​ថយចុះ និងភាពមិនប្រាកដប្រជាលើពន្ធគយអាមេរិក​ ​និងស្ថានភាព​ពាណិជ្ជកម្មសកលជាដើម​។

លោក​គូសបញ្ជាក់ថា ​ការហក់ឡើងនៃប្រាក់បាត គឺជាហានិភ័យចម្បង។ គិតត្រឹមថ្ងៃចន្ទ ប្រាក់បាត​ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ៣១ បាត/ដុល្លារ​ ដែលជាអត្រាថ្លៃបំផុតធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ហើយគេរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត។

ការឡើងថ្លៃនៃប្រាក់បាត ជាទូទៅធ្វើឱ្យ​ទំនិញថៃឡើងថ្លៃសម្រាប់អ្នកទិញបរទេស ដែលប៉ះពាល់ដល់ការប្រកួតប្រជែង​ និងការបញ្ជាទិញ។ លើសពីនេះ វាក៏អាចធ្វើឱ្យ​ប្រាក់ចំណេញរបស់អ្នកនាំចេញ​ធ្លាក់ចុះផងដែរ ប្រសិនបើគេប្ដូរប្រាក់ទាំងនោះទៅជាបាត។

លោក Thanakorn បាន​និយាយថា ក្នុងកម្រិតអត្រាតម្លៃប្រាក់បាតនាពេលបច្ចុប្បន្ន ការនាំចេញថៃនៅតែកើនឡើងចន្លោះពី ២-៤% នៅឆ្នាំក្រោយ ប៉ុន្តែទាបជាងឆ្នាំមុនៗ និងមិនស្មើនឹង​កម្រិតអ្វីដែលវិស័យឯកជនថៃចង់បាន ដើម្បីឱ្យ​កំណើន​សេដ្ឋកិច្ចដើរអូសជើងរបស់ថៃស្ទុះឡើង។

ពាក់ព័ន្ធនឹង​ការបញ្ជាទិញខ្សោយ លោកបាន​រំពឹងថា នឹងប៉ះពាល់កាន់តែខ្លាំងសម្រាប់ទំនិញកសិកម្មដែលមិនកែច្នៃដូចជា ស្រូវអង្ករ និងជ័រកៅស៊ូធម្មជាតិ ដែលមាននិន្នាការខ្សោយរួចស្រាប់ហើយ។

មែនទែនទៅ មិនមែនតែលោក Thanakorn ទេ ដែលបង្ហាញពីក្ដីបារម្ភចំពោះការនាំចេញថៃនៅឆ្នាំក្រោយ។ ក្រៅពីបញ្ហាដែលបានលើកឡើងពីខាងដើម ជម្លោះព្រំដែនថៃ-កម្ពុជា កាត់ផ្ដាច់ស្ទើរតែទាំងស្រុងសម្រាប់ការនាំចេញទំនិញថៃមកកម្ពុជាតាមព្រំដែនគោករាប់តាំងពីចុងខែមិថុនាមក។

អ្នកជំនាញថៃបាន​ព្រួយបារម្ភថា ​ស្ថានភាពនេះ អាចរំពឹងបន្តរហូតដល់ឆមាសទី១ ឆ្នាំ ២០២៦ ដែលធ្វើឱ្យអាជីវកម្ម​រងការខាតបង់រាប់ពាន់លានដុល្លារ៕

The post អាជីវកម្ម​ថៃ​ព្រួយបារម្ភកាន់តែខ្លាំងពីបញ្ហាប្រឈមសម្រាប់ការនាំចេញនៅឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

ក្នុងសេណារីយ៉ូអាក្រក់បំផុត ការនាំចេញថៃអាចធ្លាក់ចុះដល់ – ៣,១% នៅឆ្នាំក្រោយ
ក្រសួងពាណិជ្ជកម្មថៃបាន​ព្យាករថា ការនាំចេញរបស់ថៃនៅឆ្នាំ ២០២៦ អាចមានចាប់ពីកំណើន ១,១% ក្នុងសេណារីយ៉ូល្អបំផុត និងធ្លាក់ចុះរហូតដល់ -៣,១%  ក្នុងសេណារីយ៉ូអាក្រក់បំផុត ដោយហានិភ័យចម្បងគឺ​វិធានការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងភាពខ្លាំងនៃប្រាក់បាត​។

តាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ស៊ូផាជី ស៊ូធមពុន (Suphajee Suthumpun) បានព្រមានថា ការនាំចេញ​ថៃ​ឆ្នាំក្រោយ​ ប្រឈមមុខនឹងហានិភ័យធ្លាក់ចុះយ៉ាងខ្លាំង ​ប្រសិនបើស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺនទៅៗ ​ហើយ​ភាពតានតឹងពាណិជ្ជកម្មកើនឡើង។

ក្នុងសេណារីយ៉ូធម្មតា ការនាំចេញថៃ​អាចនឹងធ្លាក់ចុះប្រហែលដល់់ -១% មកនៅត្រឹម ៣៣០,៦ ប៊ីលាន​ដុល្លារ។ លោកស្រី ស៊ូផាជី បានពន្យល់ថា ដៃគូពាណិជ្ជកម្មជាច្រើនបានបង្កើនការទិញទំនិញ​ពីថៃនៅឆ្នាំនេះ ដើម្បី​បញ្ចៀសការដំឡើងពន្ធ​របស់អាមេរិក​ ដូច្នេះការបញ្ជាទិញនៅឆ្នាំ ២០២៦ ទំនងជានឹងធ្លាក់ចុះ ពីព្រោះពួកគេមានស្តុក​ច្រើន​រួចទៅហើយ។ ក្នុងពេលជាមួយគ្នានេះ សេដ្ឋកិច្ចពិភពលោក និងដៃគូពាណិជ្ជកម្មសំខាន់ៗ​ ក៏រំពឹងថានឹងថយចុះ ដែល​ស៊ីគ្នាទៅនឹង​ទស្សនវិស័យដែលខ្សោយសម្រាប់​​ពាណិជ្ជកម្ម​ពិភពលោក។

ក្នុងសេណារីយ៉៉ូអាក្រក់បំផុត ការនាំចេញអាចនឹងធ្លាក់ចុះដល់ – ៣,១% មកនៅត្រឹមប្រហែល ៣២៣,៦  ប៊ីលានដុល្លារអាមេរិក ប្រសិនបើរបាំងពាណិជ្ជកម្ម និងពន្ធគយរបស់សហរដ្ឋអាមេរិកកាន់តែធ្ងន់ធ្ងរទៅៗ និងរីករាលដាលជាងការរំពឹងទុក ដែលរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់សកល និង​ទម្លាក់ពាណិជ្ជកម្មពិភពលោក។

ការធ្លាក់ចុះយ៉ាងខ្លាំង​ក្នុងប្រទេស​មានសេដ្ឋកិច្ចធំៗ ជាពិសេសសហរដ្ឋអាមេរិក និងចិន នឹងបង្កើនសម្ពាធនេះ។ ក្នុងករណីនេះ ភាពខ្លាំងនៃប្រាក់បាត​នឹងប៉ះពាល់ដល់​ប្រាក់់ចំណេញ និងភាពប្រកួតប្រជែងរបស់អ្នកនាំចេញ ខណៈ​តម្លៃទំនិញទាបនឹងកាត់បន្ថយតម្លៃនាំចេញសរុបរបស់ប្រទេសថៃ។

ទោះបីជាយ៉ាងនេះក៏ដោយ លោកស្រីមិនបាន​លើកឡើងយ៉ាងណាទេថាតើជម្លោះព្រំដែនជាមួយ​កម្ពុជា ដែលបាន​តានតឹងជាថ្មីម្ដងទៀត​ឥឡូវនេះ នឹង​ប៉ះពាល់យ៉ាងណាដល់ប្រទេសថៃ។ កន្លងមក សេដ្ឋវិទូថៃបាន​លើកឡើងថា ប្រសិនបើបញ្ហាព្រំដែនអូសបន្លាយរយៈពេលយូរទៅមុខ ថៃប្រឈមមុខនឹង​ការ​ខាត​បង់​​ការនាំចេញទៅ​កម្ពុជាទាំងស្រុង​​នៅឆ្នាំ ២០២៦ ដែលមាន​ប្រមាណ ១៣០ ប៊ីលាន​បាត​ (​៤,០២ ប៊ីលាន​ដុល្លារ) ឬស្មើនឹង​ ១% នៃការនាំចេញសរុបរបស់ថៃ។ ការខាតបង់បែបនេះ កើតឡើងចំពេលដែលសេដ្ឋកិច្ចថៃដើរអូសជើង ចាញ់គូប្រជែងក្នុងតំបន់ រួចស្រាប់ទៅហើយ៕

The post ក្នុងសេណារីយ៉ូអាក្រក់បំផុត ការនាំចេញថៃអាចធ្លាក់ចុះដល់ – ៣,១% នៅឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

ផលិតកម្ម​រោងចក្រ​ថៃធ្លាក់ចុះនៅខែសីហា ដោយសារ​កំណើន​នាំចេញចុះខ្សោយ​
​ផលិតកម្ម​រោងចក្ររបស់ប្រទេសថៃបានធ្លាក់ចុះ​កាលពីខែ​សីហា ​ដោយសារការចុះខ្សោយ​នៃកំណើន​ការនាំចេញ និងវិស័យទេសចរណ៍ ខណៈការឡើងថ្លៃប្រាក់បាត​បន្តដាក់សម្ពាធលើសេដ្ឋកិច្ច។ ​នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ក្រសួងឧស្សាហកម្មថៃ បាននិយាយក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារថា សន្ទស្សន៍​ផលិតកម្មរោងចក្រថៃ (MPI) បាន​ធ្លាក់ចុះ ​៤,១៩ ភាគរយ នៅខែសីហា ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួង​បន្តថា ​កម្សោយ​ឧស្សាហកម្មរថយន្ត​ និងការធ្លាក់ចុះនៃ​ទំនុកចិត្ត​ឧស្សាហកម្ម គឺជាកត្តាអវិជ្ជមាន​រួមចំណែកដល់ការធ្លាក់ចុះនេះ។ បើ​តាមសហព័ន្ធឧស្សាហកម្មថៃ (FTI) ផលិតកម្មរថយន្ត​​ថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តក្នុងតំបន់ បានធ្លាក់ចុះ ៦,១ ភាគរយ នៅខែសីហា​។

ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មនៃក្រសួងឧស្សាហកម្មថៃ លោក Passakorn Chairat បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា តួលេខធ្លាក់ចុះ ៤,១ ភាគរយ នៃផលិតកម្មរោងចក្រ គឺ «​គួរឱ្យព្រួយបារម្ភណាស់​»។

ទិន្នន័យស្ដីពីការធ្លាក់ចុះផលិតកម្មរោងចក្រ ចេញផ្សាយឡើងក្រោយពេលដែលរដ្ឋាភិបាលថ្មីរបស់លោក អានុទីន ឆាវីរៈកុល ប្ដេជ្ញាលើការជំរុញ​សេដ្ឋកិច្ចដែលដើរអូសជើងរបស់ថៃ ដែល​រងនូវហានិភ័យផ្សេងៗរួមទាំងពន្ធអាមេរិក បំណុលគ្រួសារ និង​វិបត្តិទេសចរណ៍ ដែលជះឥទ្ធិពលលើការនាំចេញ និង​តម្រូវការក្នុងស្រុក​។

បើតាមក្រសួងពាណិជ្ជកម្ម​ ការនាំចេញរបស់ថៃ បាន​កើនឡើង ៥,៨ ភាគរយ កាលពីខែសីហា ធៀប​នឹង​រយៈពេលដូចគ្នាឆ្នាំមុន ​ប៉ុន្តែតួលេខនេះ ​ស្ថិតនៅក្នុង​កម្រិតយឺតយ៉ាវបំផុតជិត១ឆ្នាំ ដោយសារតែកំណើនថ្លៃប្រាក់បាត និង​ពន្ធ ១៩ ភាគរយ របស់សហរដ្ឋអាមេរិក​៕

The post ផលិតកម្ម​រោងចក្រ​ថៃធ្លាក់ចុះនៅខែសីហា ដោយសារ​កំណើន​នាំចេញចុះខ្សោយ​ appeared first on Kampuchea Thmey Daily.

ពន្ធ ១៩ % អាច​ធ្វើឱ្យ​ការនាំចេញថៃធ្លាក់ចុះជាង ២៧៥ ប៊ីលាន​បាត
​ការនាំចេញរបស់ថៃរំពឹង​ថា​នឹងធ្លាក់ចុះប្រហែល ២៧៥ ប៊ីលាន​បាត គិតជាតម្លៃ នៅឆ្នាំក្រោយ​ ឬស្មើនឹង​ ១,៤៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុបថៃ (GDP) ដោយសារតែការដាក់ពន្ធ ១៩ ភាគរយ របស់សហរដ្ឋ​អាមេរិក​។ ​នេះ​បើតាម​ការ​ព្យាកររបស់​សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ។​

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធាន UTCC លោក​ Thanavath Phonvichai បាននិយាយថា គោលនយោបាយពន្ធដាររបស់សហរដ្ឋអាមេរិក​រំពឹង​ថានឹងប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ ចំនួន ១១៥ ​ប៊ីលានបាតក្នុងរយៈពេល ៥ ខែខាងមុខ ដែលអាចធ្វើឱ្យ​ GDP ធ្លាក់ចុះ ០,៦២ ភាគរយ​។ ​

ចំពោះការ​ធ្លាក់ចុះនៃការនាំចេញ​នៅឆ្នាំក្រោយ ២៧៥ ប៊ីលាន​បាត រាប់បញ្ជូលទាំងការខាតបង់​ ២៥៦ ប៊ីលាន​បាត ពីការដំឡើងពន្ធ ១៩ ភាគរយ ដោយ​ផ្ទាល់ និង​ ៦៤,៧ ប៊ីលាន​បាត ពីផលប៉ះពាល់ដោយ​ប្រយោលនៃពន្ធលើ​ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់​សកល។ យ៉ាងណាមិញ ថៃ​អាច​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ដោយ​ជួញប៉ះប៉ូវ​បាន​ប្រមាណ ៤៥,៣ ប៊ីលាន​បាត។ ​

ការសិក្សារបស់ UTCC បានកំណត់វិស័យដែលងាយរងគ្រោះដោយពន្ធគយ ដែលជាចម្បងរួមមាន​ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ និងផលិតផលកៅស៊ូ។ វិស័យទាំងអស់នេះ មាន​ចំណែកទីផ្សារច្រើន​នៅសហរដ្ឋអាមេរិក​ និងពឹង​ផ្អែកខ្លាំង​លើទីផ្សារអាមេរិក​។ ​

​យ៉ាង​ណា​មិញ​ ​ផលប៉ះពាល់ផ្នែក​ប្រកួតប្រជែង​ប្រហែល​មិន​សូវជាខ្លាំង​នោះទេ​ ដោយ​ដៃគូប្រកួតប្រជែង​ភាគច្រើន​ក្នុងតំបន់ដូចជា​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងកម្ពុជា បាន​ទទួល​រងនូវកម្រិតអត្រាពន្ធប្រហាក់ប្រហែលគ្នា៕

The post ពន្ធ ១៩ % អាច​ធ្វើឱ្យ​ការនាំចេញថៃធ្លាក់ចុះជាង ២៧៥ ប៊ីលាន​បាត appeared first on Kampuchea Thmey Daily.

ថៃរៀបចំឥណទានការប្រាក់ទាប ២០០ ប៊ីលាន​បាត ដើម្បីជួយក្រុមហ៊ុន​នាំចេញប៉ះពាល់ដោយពន្ធខ្ពស់​ ត្រាំ
ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាន​ឱ្យ​ដឹង​នៅ​ថ្ងៃចន្ទ​នេះ​ថា រដ្ឋាភិបាលថៃបានរៀបចំកញ្ចប់​ឥណទាន​ការប្រាក់ទាប ​ចំនួន ២០០ ​ប៊ីលានបាត (៦,១៦ ប៊ីលាន​ដុល្លារ) ដើម្បីគាំទ្រដល់ក្រុមហ៊ុននាំចេញ ដែលរំពឹងថានឹងរងផលប៉ះពាល់ពីពន្ធ​ខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation និងភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការប្រកាសពីកញ្ចប់ជំនួយនេះ ធ្វើឡើងក្រោយ​ពីលោក ត្រាំ បាន​ប្រកាសកាលពីសប្ដាហ៍មុនពីពន្ធខ្ពស់ ៣៦ ភាគរយ លើទំនិញថៃ ដោយគ្រោង​ចូលជាធរមាន​នៅថ្ងៃទី ១ សីហា ដើម្បីទុកពេលបន្ថែមសម្រាប់ការចរចា។ ឥឡូវនេះ មន្រ្តីថៃកំពុង​ជំរុញការចរចារបស់ខ្លួន រួមទាំងការ​បន្ថែម​ទំនិញអាមេរិក​ទៅ​ក្នុងបញ្ជីលើកលែងពន្ធ ​ហើយ​លុបបំបាត់គោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធគយ និងមិនមែនពន្ធគយមួយ​ចំនួន​​ ដើម្បីស្របតាមការទាមទាររបស់អាមេរិក ក្នុងបំណងកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម។ នេះបើតាមការឱ្យដឹងរបស់លោក ​Pichai ​ក្នុងសិក្ខាសាលាពាណិជ្ជកម្មមួយ រៀបចំដោយកាសែត​ Krungthep Turakij ​នាថ្ងៃចន្ទនេះ​។

លោក Pichai បាននិយាយថា មូលនិធិ​ឥណទាន ២០០ ប៊ីលាន​ដុល្លារ ​មាន​ប្រភពពីធនាគារ​រដ្ឋផ្សេងៗ រួម​ទាំង​ធនាគារសន្សំរដ្ឋាភិបាល ធនាគារកសិកម្ម និងសហករណ៍កសិកម្ម និងធនាគារនាំចេញ-នាំចូល​ថៃ (EXIM)។ ធនាគារទាំងនេះ នឹងអនុញ្ញាតឱ្យធនាគារពាណិជ្ជ​ទទួល​បាន​ឥណទានក្នុងអត្រាការប្រាក់ទាប​បំផុតរហូតដល់ ០,០១ ភាគរយ ដែលអាច​ឱ្យ​ពួកគេផ្ទេរប្រយោជន៍ដល់ក្រុមហ៊ុននាំចេញដែល​រង​ផល​ប៉ះ​ពាល់ពន្ធខ្ពស់របស់ ត្រាំ។ ​

លោក Pichai បាននិយាយថា៖ «យើងនឹងគាំទ្រអាជីវកម្មគ្រប់ប្រភេទ។ បច្ចុប្បន្នយើងកំពុងប្រមូលទិន្នន័យពីគ្រប់វិស័យ ដូច្នេះយើងអាចដាក់ចេញនូវវិធានការហិរញ្ញវត្ថុបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព»។

រដ្ឋមន្រ្តីថៃដដែល​បាន​គូសបញ្ជាក់ថា កញ្ចប់ឥណទានដដែល​នឹង​ដាក់ចេញនៅពេល​ពន្ធខ្ពស់របស់ ត្រាំ ចូលជាធរមាន​ ខណៈ​​ក្រុមហ៊ុន​នាំចេញដែលរងផលប៉ះពាល់ដោយ​ពន្ធ ​ត្រូវទាក់ទងទៅសហព័ន្ធឧស្សាហកម្មថៃ ដែលនឹង​បែងចែកករណីរបស់ពួកគេ​ ដើម្បីធានាថា ការឆ្លើយតបរបស់រដ្ឋាភិបាល​ស្របតាមគោលដៅកំណត់​ និងមានប្រសិទ្ធភាព។ លោក​បន្តថា សហគ្រាសធុនមធ្យម និងធំ នឹងមានសិទ្ធិទទួលបានការគាំទ្រពីកញ្ចប់ឥណទាន៕

The post ថៃរៀបចំឥណទានការប្រាក់ទាប ២០០ ប៊ីលាន​បាត ដើម្បីជួយក្រុមហ៊ុន​នាំចេញប៉ះពាល់ដោយពន្ធខ្ពស់​ ត្រាំ appeared first on Kampuchea Thmey Daily.

ក្រសួងពាណិជ្ជកម្មថៃ ដាក់ចេញវិធានការជំរុញការនាំចេញរបស់ប្រទេស
ក្រសួងពាណិជ្ជកម្មថៃ បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន ៧ និងផែនការសកម្មភាពចំនួន ២៥ ដើម្បីជំរុញការនាំចេញកសិផលរបស់ប្រទេសថៃទូទាំងពិភពលោក ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយការផ្គត់ផ្គង់លើសតម្រូវការក្នុងស្រុក និងបង្កើនប្រាក់ចំណូលរបស់កសិករ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃព្រហស្បតិ៍។

លោករដ្ឋមន្ត្រី Pichai Naripthaphan បាននិយាយកាលពីថ្ងៃពុធថា ក្រសួងកំពុងធ្វើការជាមួយភ្នាក់ងារផ្សេងៗដើម្បីបង្កើនផលិតកម្ម ទីផ្សារ ការនាំចេញ ការកែច្នៃ និងការសម្របសម្រួលពាណិជ្ជកម្មសម្រាប់​ផ្លែឈើគោលដៅ ៩៥០ ០០០ ​តោន​។ វាក៏រួមបញ្ចូលផងដែរនូវយុទ្ធនាការ​ក្នុងការជំរុញ​តម្រូវការផ្លែឈើក្នុងស្រុក។

លោកបានបន្ថែមថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ​ត្រូវបានចាត់ភារកិច្ចឱ្យចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយផ្សេងៗ ដោយសហការជាមួយ​កន្លែងលក់រាយធំ ៗ រួមមានផ្សារទំនើប Siam Paragon, Central, The Mall និង CP Axtra ដើម្បីពង្រីកបណ្តាញលក់ដោយផ្ទាល់ទៅអ្នកប្រើប្រាស់សម្រាប់កសិករ។

លោក Pichai បានបន្តទៀតថា ចំពោះគោលនយោបាយពាណិជ្ជកម្ម ក្រសួងកំពុងពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប កូរ៉េខាងត្បូង និងអាស៊ាន-កាណាដា ក្នុងគោលបំណងបញ្ចប់កិច្ចចរចាទាំងអស់នៅចុងឆ្នាំនេះ។  ក្រោយបញ្ចប់ហើយ​ ប្រទេសថៃនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាង ៥០ ដែលផ្តល់ឱ្យអ្នកនាំចេញ និងអ្នកវិនិយោគថៃនូវការប្រកួតប្រជែងក្នុងទីផ្សារថ្មី៕

The post ក្រសួងពាណិជ្ជកម្មថៃ ដាក់ចេញវិធានការជំរុញការនាំចេញរបស់ប្រទេស appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីថៃ៖ អាមេរិក​នឹង​រឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira បាន​និយាយថា សហរដ្ឋអាមេរិកបានកំណត់គោលដៅផលិតផលចន្លោះពី ៥០-៦០ មុខ ​សម្រាប់ការរឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើម​ ​ក្នុងបំណង​បញ្ចៀសការប្រើប្រាស់​​ថៃជាប្រទេស​ឆ្លងកាត់ ដើម្បីគេចវេស​វិធានការពន្ធគយរបស់សហរដ្ឋអាមេរិក​។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក​រដ្ឋមន្រ្តីបានបន្ថែម​ថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ជាពិសេសចំពោះការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ដើម្បីទប់ស្កាត់ការគេចវេសនៃច្បាប់ពាណិជ្ជកម្ម ជាពិសេសការប្រើប្រាស់ខុស​នៃសិទ្ធិពាណិជ្ជកម្ម​ ដែលអាមេរិក​ផ្តល់ទៅឱ្យ​ថៃក្នុងការនាំចេញទំនិញទៅកាន់ប្រទេស​របស់ខ្លួន ​ដោយ​មិនចាំបាច់បំពេញតាមតម្រូវការលក្ខណៈវិនិច្ឆ័យប្រភពដើម​។

បើតាម​បាងកកប៉ុស្តិ៍ លោក Pichai បាននិយាយថា រដ្ឋាភិបាលថៃនឹងអនុវត្តវិធានការចំនួន៣ ដើម្បីដោះស្រាយការចេញឯកសារ C/O មិនត្រឹមត្រូវ។

​ទី១ រដ្ឋាភិបាល​នឹងកំណត់អត្តសញ្ញាណផលិតផលគោលដៅ ​ដែលកំណត់ដោយសហរដ្ឋអាមេរិក និងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងនៃរោងចក្រផលិតទំនិញទាំងនោះ។ ​ទី២​ រដ្ឋាភិបាលនឹងវាយតម្លៃថ្លៃដើមផលិតទំនិញដោយស្នើសុំ C/O ដើម្បីកំណត់ភាគរយនៃវត្ថុធាតុដើមក្នុងស្រុក និងថាតើវាគោរពតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការចេញ C/O ដែរឬទេ។

ចុងក្រោយ​បង្អស់ រដ្ឋាភិបាល​នឹង​កំណត់​ក្រសួងពាណិជ្ជកម្ម​អាជ្ញាធរតែមួយគត់ ដែលទទួលខុសត្រូវក្នុងការចេញ C/Os ដោយជំនួសប្រព័ន្ធបច្ចុប្បន្ន ដែលសហព័ន្ធឧស្សាហកម្មថៃ និងសភាពាណិជ្ជកម្មថៃ ក៏មាន​សិទ្ធិចេញ​​ការអនុញ្ញាត​ផងដែរ។ ការផ្លាស់ប្តូរ នេះមានគោលបំណងធានានូវការគ្រប់គ្រង និងការទទួលខុសត្រូវកាន់តែច្រើន។

គួរគូស​បញ្ជាក់ថា ដូចទៅនឹង​ប្រទេស​ជាច្រើនទៀតដែរ​ ថៃដែលរងពន្ធគយបដិការ ៣៦ ភាគរយ ពីសហរដ្ឋអាមេរិក​ កំពុងចរចាជាមួយ​រដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ ដោយសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹង​សម្រេចបានឡើង​មុន​ដើមខែកក្កដា ​ពោលគឺមុនពេល​​ពន្ធនេះ​ចូល​ធរមានសារ​ជាថ្មី ក្រោយ​​ការផ្អាករយៈពេល​ ៩០ ថ្ងៃ ផុតកំណត់។

The post រដ្ឋមន្រ្តីថៃ៖ អាមេរិក​នឹង​រឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល appeared first on Kampuchea Thmey Daily.