ព័ត៌មានអន្ដរជាតិ
ក្រសួងពាណិជ្ជកម្មថៃ ដាក់ចេញវិធានការជំរុញការនាំចេញរបស់ប្រទេស
ក្រសួងពាណិជ្ជកម្មថៃ បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន ៧ និងផែនការសកម្មភាពចំនួន ២៥ ដើម្បីជំរុញការនាំចេញកសិផលរបស់ប្រទេសថៃទូទាំងពិភពលោក ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយការផ្គត់ផ្គង់លើសតម្រូវការក្នុងស្រុក និងបង្កើនប្រាក់ចំណូលរបស់កសិករ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃព្រហស្បតិ៍។

លោករដ្ឋមន្ត្រី Pichai Naripthaphan បាននិយាយកាលពីថ្ងៃពុធថា ក្រសួងកំពុងធ្វើការជាមួយភ្នាក់ងារផ្សេងៗដើម្បីបង្កើនផលិតកម្ម ទីផ្សារ ការនាំចេញ ការកែច្នៃ និងការសម្របសម្រួលពាណិជ្ជកម្មសម្រាប់ផ្លែឈើគោលដៅ ៩៥០ ០០០ តោន។ វាក៏រួមបញ្ចូលផងដែរនូវយុទ្ធនាការក្នុងការជំរុញតម្រូវការផ្លែឈើក្នុងស្រុក។
លោកបានបន្ថែមថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ត្រូវបានចាត់ភារកិច្ចឱ្យចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយផ្សេងៗ ដោយសហការជាមួយកន្លែងលក់រាយធំ ៗ រួមមានផ្សារទំនើប Siam Paragon, Central, The Mall និង CP Axtra ដើម្បីពង្រីកបណ្តាញលក់ដោយផ្ទាល់ទៅអ្នកប្រើប្រាស់សម្រាប់កសិករ។
លោក Pichai បានបន្តទៀតថា ចំពោះគោលនយោបាយពាណិជ្ជកម្ម ក្រសួងកំពុងពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប កូរ៉េខាងត្បូង និងអាស៊ាន-កាណាដា ក្នុងគោលបំណងបញ្ចប់កិច្ចចរចាទាំងអស់នៅចុងឆ្នាំនេះ។ ក្រោយបញ្ចប់ហើយ ប្រទេសថៃនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាង ៥០ ដែលផ្តល់ឱ្យអ្នកនាំចេញ និងអ្នកវិនិយោគថៃនូវការប្រកួតប្រជែងក្នុងទីផ្សារថ្មី៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


