ព័ត៌មានអន្ដរជាតិ
ថៃប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយបំផុតក្នុងរយៈពេល ៣០ ឆ្នាំ
ស្ថាប័នអ្នកជំនាញអន្តរជាតិសំខាន់ បានព្យាករពីកំណើនសេដ្ឋកិច្ចថៃត្រឹមចន្លោះពី ១,៥-១,៨% សម្រាប់ឆ្នាំ ២០២៦ ដែលអាចជាកំណើនដ៏ខ្សោយបំផុតរបស់ថៃក្នុងរយៈពេល៣ទសវត្សរ៍ បើមិនរាប់បញ្ចូលទាំងឆ្នាំវិបត្តិផ្សេងៗ ដូចជាកូវីដ១៩ ជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍។

ឧបសគ្គពីខាងក្រៅធំៗរួមមាន ផលប៉ះពាល់នៃពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងភាពស្រពេចស្រពិលនៃសេដ្ឋកិច្ចពិភពលោក និងតម្លៃប្រាក់បាតខ្ពស់ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យនាំចេញ និងទេសចរណ៍ ដែលសុទ្ធសឹងតែជាវិស័យចម្បងសម្រាប់ជំរុញកំណើន។ ក្រៅពីនេះ សេដ្ឋកិច្ចថៃត្រូវប្រឈមមុខនឹងបញ្ហាចាក់ស្រែះផ្សេងៗទៀត រួមទាំងបំណុលគ្រួសារខ្ពស់ ជម្លោះព្រំដែន កម្សោយតម្រូវការ ការពឹងផ្អែកខ្លាំងរចនាសម្ព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី និងអស្ថិរភាពនយោបាយជាដើម។
ធនាគារកណ្តាលថៃព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងថយចុះមកត្រឹម ១,៦% នៅឆ្នាំ ២០២៦ ពីប្រហែល ២,២% នៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការសកល និងឧបសគ្គជាបន្តបន្ទាប់ពីផលប៉ះពាល់គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការឡើងថ្លៃនៃប្រាក់បាត។
សម្រាប់ឆ្នាំ ២០២៦ ដូចគ្នា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករ ១,៦% សម្រាប់កំណើន GDP ថៃ ហើយធនាគារពិភពលោកឯណោះវិញ ដាក់តួលេខត្រឹមប្រហែល ១,៧%។

ក្នុងអត្រាដ៏គួរឱ្យបារម្ភបំផុត មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ច SCB (EIC) បានព្យាករថា សេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹមតែ ១,៥% ប៉ុណ្ណេះ នៅឆ្នាំ ២០២៦ ធ្លាក់ចុះពី ២% ក្នុងឆ្នាំ ២០២៥ ដែលជាកំណើនទាបបំផុតក្នុងរយៈពេល ៣ ទសវត្សរ៍ លើកលែងតែអំឡុងពេលវិបត្តិចេញ។
អត្រាក្រោម ២% សម្រាប់ថៃ គឺទាបជាងខ្លាំងបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ដូចជាវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី។
ការនាំចេញរបស់ថៃ ប្រឈមមុខនឹងការធ្លាក់ចុះដល់ -១,៥% ក្នុងឆ្នាំ ២០២៦ ដោយសារតែពន្ធគយរបស់សហរដ្ឋអាមេរិក ការប្រកួតប្រជែងសកលកាន់តែតឹងតែង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ វិស័យទេសចរណ៍ ដែលធ្លាប់ជាក្បាលម៉ាស៊ីនកំណើន ក៏បានធ្លាក់ចុះ ៧,២៣% ដល់ ៣២,៩៧ លាន នៅឆ្នាំ ២០២៥។ ចំនួននេះ នឹងកើនឡើងមកវិញដល់ ៣៤,១ លាននាក់នៅឆ្នាំ ២០២៦ ប៉ុន្តែនៅតែទាបជាងឆ្ងាយធៀបនឹងតួលេខឆ្នាំ ២០១៩ មុនកូវីដ១៩ និងឆ្នាំ ២០២៤។
លើសពីនោះ បំណុលគ្រួសារខ្ពស់នៅតែដាក់បន្ទុកលើតម្រូវការក្នុងស្រុកថៃ និងជះឥទ្ធិពលលើការវិនិយោគរបស់វិស័យឯកជន។ យោងតាមទិន្នន័យចុងក្រោយបំផុតពីធនាគារកណ្តាលថៃ (BOT) គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៥ បំណុលគ្រួសារថៃមានចំនួន ១៦,៣៥ ទ្រីលានបាត ស្មើនឹង ៨៧,៤% ធៀបនឹង GDP។ ទោះវាគឺជាសមាមាត្រទាបបំផុតក្នុងរយៈពេល៥ឆ្នាំក៏ពិតមែន វានៅតែស្ថិតនៅក្នុងអត្រាខ្ពស់ខ្លាំង។
ឥឡូវនេះ សេដ្ឋវិទូថៃកំពុងអំពាវនាវជាបន្ទាន់សម្រាប់កំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ ដើម្បីជំរុញការប្រកួតប្រជែង ដោយព្រមានថា បើគ្មានកំណែទម្រង់ទាំងនេះទេ ថៃនឹងប្រឈមបញ្ហាហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ចកាន់យូរអង្វែង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


