ព័ត៌មានអន្ដរជាតិ
ថៃរៀបចំឥណទានការប្រាក់ទាប ២០០ ប៊ីលានបាត ដើម្បីជួយក្រុមហ៊ុននាំចេញប៉ះពាល់ដោយពន្ធខ្ពស់ ត្រាំ
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលថៃបានរៀបចំកញ្ចប់ឥណទានការប្រាក់ទាប ចំនួន ២០០ ប៊ីលានបាត (៦,១៦ ប៊ីលានដុល្លារ) ដើម្បីគាំទ្រដល់ក្រុមហ៊ុននាំចេញ ដែលរំពឹងថានឹងរងផលប៉ះពាល់ពីពន្ធខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation និងភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការប្រកាសពីកញ្ចប់ជំនួយនេះ ធ្វើឡើងក្រោយពីលោក ត្រាំ បានប្រកាសកាលពីសប្ដាហ៍មុនពីពន្ធខ្ពស់ ៣៦ ភាគរយ លើទំនិញថៃ ដោយគ្រោងចូលជាធរមាននៅថ្ងៃទី ១ សីហា ដើម្បីទុកពេលបន្ថែមសម្រាប់ការចរចា។ ឥឡូវនេះ មន្រ្តីថៃកំពុងជំរុញការចរចារបស់ខ្លួន រួមទាំងការបន្ថែមទំនិញអាមេរិកទៅក្នុងបញ្ជីលើកលែងពន្ធ ហើយលុបបំបាត់គោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធគយ និងមិនមែនពន្ធគយមួយចំនួន ដើម្បីស្របតាមការទាមទាររបស់អាមេរិក ក្នុងបំណងកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម។ នេះបើតាមការឱ្យដឹងរបស់លោក Pichai ក្នុងសិក្ខាសាលាពាណិជ្ជកម្មមួយ រៀបចំដោយកាសែត Krungthep Turakij នាថ្ងៃចន្ទនេះ។
លោក Pichai បាននិយាយថា មូលនិធិឥណទាន ២០០ ប៊ីលានដុល្លារ មានប្រភពពីធនាគាររដ្ឋផ្សេងៗ រួមទាំងធនាគារសន្សំរដ្ឋាភិបាល ធនាគារកសិកម្ម និងសហករណ៍កសិកម្ម និងធនាគារនាំចេញ-នាំចូលថៃ (EXIM)។ ធនាគារទាំងនេះ នឹងអនុញ្ញាតឱ្យធនាគារពាណិជ្ជទទួលបានឥណទានក្នុងអត្រាការប្រាក់ទាបបំផុតរហូតដល់ ០,០១ ភាគរយ ដែលអាចឱ្យពួកគេផ្ទេរប្រយោជន៍ដល់ក្រុមហ៊ុននាំចេញដែលរងផលប៉ះពាល់ពន្ធខ្ពស់របស់ ត្រាំ។

លោក Pichai បាននិយាយថា៖ «យើងនឹងគាំទ្រអាជីវកម្មគ្រប់ប្រភេទ។ បច្ចុប្បន្នយើងកំពុងប្រមូលទិន្នន័យពីគ្រប់វិស័យ ដូច្នេះយើងអាចដាក់ចេញនូវវិធានការហិរញ្ញវត្ថុបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព»។
រដ្ឋមន្រ្តីថៃដដែលបានគូសបញ្ជាក់ថា កញ្ចប់ឥណទានដដែលនឹងដាក់ចេញនៅពេលពន្ធខ្ពស់របស់ ត្រាំ ចូលជាធរមាន ខណៈក្រុមហ៊ុននាំចេញដែលរងផលប៉ះពាល់ដោយពន្ធ ត្រូវទាក់ទងទៅសហព័ន្ធឧស្សាហកម្មថៃ ដែលនឹងបែងចែកករណីរបស់ពួកគេ ដើម្បីធានាថា ការឆ្លើយតបរបស់រដ្ឋាភិបាលស្របតាមគោលដៅកំណត់ និងមានប្រសិទ្ធភាព។ លោកបន្តថា សហគ្រាសធុនមធ្យម និងធំ នឹងមានសិទ្ធិទទួលបានការគាំទ្រពីកញ្ចប់ឥណទាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


