ព័ត៌មានអន្ដរជាតិ
ពន្ធ ១៩ % អាចធ្វើឱ្យការនាំចេញថៃធ្លាក់ចុះជាង ២៧៥ ប៊ីលានបាត
ការនាំចេញរបស់ថៃរំពឹងថានឹងធ្លាក់ចុះប្រហែល ២៧៥ ប៊ីលានបាត គិតជាតម្លៃ នៅឆ្នាំក្រោយ ឬស្មើនឹង ១,៤៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុបថៃ (GDP) ដោយសារតែការដាក់ពន្ធ ១៩ ភាគរយ របស់សហរដ្ឋអាមេរិក។ នេះបើតាមការព្យាកររបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធាន UTCC លោក Thanavath Phonvichai បាននិយាយថា គោលនយោបាយពន្ធដាររបស់សហរដ្ឋអាមេរិករំពឹងថានឹងប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ ចំនួន ១១៥ ប៊ីលានបាតក្នុងរយៈពេល ៥ ខែខាងមុខ ដែលអាចធ្វើឱ្យ GDP ធ្លាក់ចុះ ០,៦២ ភាគរយ។
ចំពោះការធ្លាក់ចុះនៃការនាំចេញនៅឆ្នាំក្រោយ ២៧៥ ប៊ីលានបាត រាប់បញ្ជូលទាំងការខាតបង់ ២៥៦ ប៊ីលានបាត ពីការដំឡើងពន្ធ ១៩ ភាគរយ ដោយផ្ទាល់ និង ៦៤,៧ ប៊ីលានបាត ពីផលប៉ះពាល់ដោយប្រយោលនៃពន្ធលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។ យ៉ាងណាមិញ ថៃអាចធ្វើពិពិធកម្មទីផ្សារ ដោយជួញប៉ះប៉ូវបានប្រមាណ ៤៥,៣ ប៊ីលានបាត។

ការសិក្សារបស់ UTCC បានកំណត់វិស័យដែលងាយរងគ្រោះដោយពន្ធគយ ដែលជាចម្បងរួមមានឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ និងផលិតផលកៅស៊ូ។ វិស័យទាំងអស់នេះ មានចំណែកទីផ្សារច្រើននៅសហរដ្ឋអាមេរិក និងពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក។
យ៉ាងណាមិញ ផលប៉ះពាល់ផ្នែកប្រកួតប្រជែងប្រហែលមិនសូវជាខ្លាំងនោះទេ ដោយដៃគូប្រកួតប្រជែងភាគច្រើនក្នុងតំបន់ដូចជាម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងកម្ពុជា បានទទួលរងនូវកម្រិតអត្រាពន្ធប្រហាក់ប្រហែលគ្នា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


