ការវាយប្រហារ Archives - Kampuchea Thmey Daily

អ៊ីស្រាអែល​វាយ​ប្រហារនៅ​លីបង់​​ សម្លាប់​មនុស្ស​ជាង​១០​នាក់ និង​របួសរាប់សិប​​នាក់
ក្រសួង​សុខាភិបាល​លីបង់លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ការ​វាយ​ប្រហារ​តាមអាកាស​របស់​អ៊ីស្រាអែលលើ​ភូមិ Kfarhata ភាគ​ខាងត្បូងប្រទេស​លីបង់​ ​បាន​សម្លាប់មនុស្ស៧នាក់​ កាលពីថ្ងៃអាទិត្យ ​រួមទាំង​កុមារ​អាយុ៤ឆ្នាំម្នាក់ ខណៈ​របួស​រាប់​សិប​​នាក់​។

យោង​តាមភ្នាក់​ងារ​សាព័ត៌មានរ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៦ ក្រសួងសុខាភិបាល​លីបង់ បាន​បន្ថែមថា៖ « ការវាយប្រហារមួយផ្សេងទៀតរបស់​អ៊ីស្រាអែលនៅ​ថ្ងៃដដែល​​លើ​សង្កាត់ Jnah ក្នុង​ទីក្រុង​ Beirut ក៏​បានសម្លាប់មនុស្ស​៤នាក់ និង​របួស ៣៩នាក់ផង​ដែរ​»។

អ៊ីស្រាអែល​វាយ​អ៊ីរ៉ង់​។ រូបភាព៖ Reuters

ខណៈ​គ្រិស្តបរិស័ទលីបង់​ជាង​មួយភាគបីនៃចំនួន​ប្រជាជន ​បាន​ប្រារព្ធពិធីបុណ្យ Easter Sunday តែ​ត្រូវ​​ចួប​ប្រទះ​នឹងថ្ងៃ​ដ៏អាក្រក់​បំផុត​មួយ​របស់​ខ្លួន​​ចាប់​តាំង​ពី​ការប្រយុទ្ធ​ជាមួយអ៊ីស្រាអែល​ផ្ទុះ​ឡើង​នៅ​ដើម​ខែ​មុន។

មិន​តែ​ប៉ុណ្ណោះ ពេញ​មួយថ្ងៃនៃ​ទីក្រុង​ Beirut បន្លឺឡើងដោយ​សំឡេង​វាយប្រហារនិង​មាន​យន្ត​ហោះ​ហោះនៅ​កម្ពស់​​ទាបៗ​ពី​លើផ្ទះ​របស់​ពួក​គេ​​ទៀត​ផង​។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​រាយការណ៍ថា តំបន់​ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី​ត្រូវ​បានវាយ​ប្រហារតាមអាកាស​ចំនួន​៨លើក។

កាល​ពី​ថ្ងៃអាទិត្យ កងទ័ពលីបង់​លើក​ឡើង​ថា ទាហាន​ម្នាក់សម្លាប់នៅ​ក្នុង​ការវាយប្រហាររបស់​អ៊ីស្រាអែលនៅ​ភាគខាងត្បូងប្រទេស​លីបង់។

គួរ​បញ្ជាក់​ថា ប្រទេសលីបង់ត្រូវបាន​អូសទាញចូល​ទៅ​ក្នុង​ជម្លោះ​មជ្ឈិមបូព៌ា ពេលដែលក្រុម​ហេសបូឡាគាំទ្រ​ដោយ​អ៊ីរ៉ង់ចាប់ផ្តើម​បាញ់​រ៉ុក្កែត​ទៅលើអ៊ីស្រាអែលនៅថ្ងៃទី០២ ខែមីនា ដើម្បី​ជួយ​ទីក្រុង​តេហេរ៉ង់​។

អ៊ីស្រាអែលបានបើកការវាយ​ប្រហារលើប្រទេសលីបង់និងឈ្លាន​ពាន​ភាគ​ខាងត្បូងនៃ​ប្រទេស​ ក្លាយ​ជាការរីករាលដាល​ដ៏ហិង្សាបំផុត​នៃ​សង្គ្រាម​រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់។

ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្ស ១ ៤៦១នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅ​លីបង់​គិតត្រឹមថ្ងៃ​អាទិត្យ វា​បាន​បង្កើនចំនួនអ្នកស្លាប់​ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ហើយ​មនុស្សជាង​មួយលាននាក់បាន​ផ្លាស់​ទីលំនៅ៕

ប្រែសម្រួល៖ ណឺ មិនា

The post អ៊ីស្រាអែល​វាយ​ប្រហារនៅ​លីបង់​​ សម្លាប់​មនុស្ស​ជាង​១០​នាក់ និង​របួសរាប់សិប​​នាក់ appeared first on Kampuchea Thmey Daily.

ប៉ាគី​ស្ថាន​​វាយ​ប្រហារ​​លើ​មន្ទី​ពេទ្យ​នៅ​អាហ្វហ្គានីស្ថានសម្លាប់​មនុស្ស​៤០០នាក់ របួស​២៥០នាក់​
អ្នក​នាំ​ពាក្យរដ្ឋាភិបាល​តាលីបង់នៅ​​អាហ្វហ្គានីស្ថាន បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​យោធា​​ប៉ាគីស្ថានបើក​ការវាយប្រហារតាម​អាកាស​​លើ​មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ញៀន​ថ្នាំ​​មួយ​កន្លែងនៅ​ទីក្រុង ​​Kabul មាន​មនុស្សយ៉ាងហោចណាស់ ៤០០​ស្លាប់ ​និងរងរបួស ​២៥០ ​នាក់។ នេះ​បើយោង​តាម​ភ្នាក់​ងារ​រ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២៦ ។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ប៉ាគី​ស្ថាន លើ​អាហ្វហ្គានីស្ថាន។ រូបភាព៖ Reuters

ប៉ាគីស្ថានបាន​បដិសេធការអះអាងខាង​លើ​​ថា៖ «វា​​មិនពិត ជា​រឿង​​បំភាន់​! ប៉ាគីស្ថាន​បាន​កំណត់​គោលដៅយ៉ាងច្បាស់ទៅ​លើ​ទី​តាំង​យោធា និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រភេរវ​កម្មប៉ុណ្ណោះ​ នៅ​យប់​ថ្ងៃចន្ទ​»។

ចំណែក​រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ប៉ាគីស្ថាន លោក Attaullah Tarar បង្ហោះ​លើ​បណ្តាញ​ X ថា​៖ « ការផ្ទុះបន្ទាប់​បន្សំ​ដែលអាចមើលឃើញ​បន្ទាប់​ពីការវាយ​ប្រហារ ​បង្ហាញយ៉ាងច្បាស់ពីវត្តមាននៃឃ្លាំងគ្រាប់រំសេវធំៗ»។

គួរ​បញ្ជាក់​ថា​ការ​វាយប្រហារតាមអាកាស​នេះ​កើតឡើង​ប៉ុន្មានម៉ោង​ បន្ទាប់​ពីប្រទេសចិន​និយាយថាចិន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ដើម្បី​បន្ត​កិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតាន​តឹងរវាង​ប្រទេស​រដ្ឋ​អ៊ី​ស្លាម​អាស៊ីខាងត្បូង ​ជំរុញ​ឱ្យប្រទេសទាំងពីរ​ជៀស​វាង​ការ​ពង្រីក​សង្គ្រាម និងវិលត្រឡប់​មក​តុចរចាវិញ​។

ជម្លោះ​នេះ​បានចាប់ផ្តើមកាល​ពីខែមុន​ វា​គឺ​ជាជម្លោះ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន​រវាងប្រទេសជិតខាង​ដែលមានព្រំដែន​ប្រវែង ២ ៦០០​គីឡូម៉ែត្រពី​គ្នា​។

យ៉ាង​ណា​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​​បានថមថយទៅវិញ ពេលមាន​ប្រទេស​ជា​មិត្ត​ រួម​ទាំងប្រទេសចិនសម្របសម្រួល និង​បញ្ចប់ការ​ប្រយុទ្ធមុន​ពេល​ផ្ទុះ​ឡើង​ម្តង​ទៀត​។

ការ​កើនឡើង​នៃ​ភាពតានតឹង​នេះ​​កើតឡើង ​ចំពេល​​មាន​អស្ថិរភាព​​កាន់តែ​​ខ្លាំង​ក្នុង​​តំបន់​​ជិតខាង​ ជា​​កន្លែង​ដែល​មាន​​ការវាយ​ប្រហារ​​របស់​​សហរដ្ឋអាមេរិក​-​អ៊ីស្រាអែល​លើ​​អ៊ីរ៉ង់។

វា​ជា​ការ​សងសឹក​របស់​​ទីក្រុង​​តេហេរ៉ង់ទៅ​មូល​ដ្ឋាន​ទ័ព​របស់​អាមេរិក​វិញ ដែល​​​ធ្វើ​ឱ្យ​មជ្ឈិមបូព៌ា​ធ្លាក់​​ចូលទៅក្នុង​វិបត្តិ​​៕

ប្រែសម្រួល៖ ណឺ មិនា

The post ប៉ាគី​ស្ថាន​​វាយ​ប្រហារ​​លើ​មន្ទី​ពេទ្យ​នៅ​អាហ្វហ្គានីស្ថានសម្លាប់​មនុស្ស​៤០០នាក់ របួស​២៥០នាក់​ appeared first on Kampuchea Thmey Daily.

​បារំាង​​អះអាង​ពី​ការ​ស្លាប់និ​ង​របួស​​ទាហាន​របស់ខ្លួន​ក្នុងការ​វាយ​ប្រហារ​​ពីក្រុម​គាំទ្រ​អ៊ីរ៉ង់​​នៅ​​​អ៊ីរ៉ាក់​
ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បាន​ធ្វើ​ឲ្យ​រីករាល​ដាល​​​​នៃ​​​​ភាព​អសន្តិសុខ​​​​​​​​នៅ​ស្ទើរ​ទាំង​តំបន់​​មជ្ឈិមបូព៌ា រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) ក៏បាន​ចេញ​មក​អះអាងពី​ការ​បាត់​បង់​​​​ជីវិតយោ​​ធា​របស់ខ្លួន​ម្នាក់ និង​​៦​នាក់​​ផ្សេង​ទៀត​​រង​របួស​​។​

​​​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​បើក​ការ​វាយប្រហារជា​ច្រើន​មក​លើ​មូល​មូល​ដ្ឋាន​ទ័ព​អាមេរិកនៅ​តាម​ប្រទេសក្នុងតំបន់ឈូង​សមុទ្រ ​ហើយ​ក្រុម​​សកម្មប្រយុទ្ធ​គាំទ្រ​ដោយ​អឺរ៉ង់​នៅ​​ក្នុង​ប្រទេសផ្សេង​ៗ​ទៀត មានលីបង់ អ៊ីរ៉ាក់ ជាដើម ក៏បាន​ធ្វើ​សកម្មភាព​ដើម្បី​​គាំទ្រ​អ៊ឺរ៉ង់​​ផង​ដែ​រ។ ​

យោងតាម France24 ផ្សាយ​ថ្ងៃទី​១៣ខែមីនា ឆ្នាំ​២០២៦ ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ X ថា​៖ «សមាជិក​កងកម្លាំង​ប្រដាប់​អាវុធរបស់ប្រទេសបារាំង​ម្នាក់​​ស្លាប់​ អំឡុង​ពេលមាន​ការ​​វាយប្រហារ​មួយ​នៅ​ក្នុង​តំបន់ Erbil នៃ​ប្រទេសអ៊ីរ៉ាក់ និង​មាន​ទាហានជាច្រើននាក់​ផ្សេង​ទៀត​រងរបួស​ផងដែរ»។

លោក​ អេម៉ានូអែល ម៉ាក្រុង និង​ទាហាន​បារំាង។ រូបភាព៖ Reuters

លោកម៉ាក្រុងបដិសេធ​​មិន​បក​ស្រាយ​លម្អិត​​​​ដោយ​ការ​ភ្ជាប់​ក្រុមណាមួយ​​នៅពីក្រោយការវាយប្រហារ​ដែល​បណ្តាល​​ឲ្យសមាជិក​យោធារបស់ខ្លួន​បាន​ស្លាប់​និង​របួស​នោះដែរ​​។

​ទោះបី​យ៉ាង​ណា មេបញ្ជាការ​​យោធាបារាំង បានឱ្យ​ដឹង​ថា​ ដ្រូន​​បានវាយប្រហារ​មូលដ្ឋានមួយ​កន្លែង​ដែល​កងទ័ព​កំពុង​ចូលរួមក្នុងការហ្វឹកហ្វឺន​ប្រឆាំង​ភេរវកម្ម​ជា​មួយសម​ភាគី​អ៊ីរ៉ាក់​។​

យោធាបារាំងលើក​ឡើង​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​​ថា៖ «​​​សមាជិក​កងកម្លាំង​៦នាក់​បាន​រងរបួសនៅក្នុងការវាយប្រហារនេះ​។ វា​មិន​ច្បាស់​ទេ​ថា​តើ​ទាហាន​ដែល​បាន​ស្លាប់​នោះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះឬអត់»។

ចំណែក​ លោក ម៉ាក្រុងថា៖ « សង្គ្រាមនៅអ៊ីរ៉ង់​មិនបង្ហាញ​ពីភាពត្រឹម​ត្រូវ​នៃការវាយ​ប្រហារបែបនេះបានទេ។ យើង​​មិន​អាច​ទទួល​យកបាន»។

គួរ​បញ្ជាក់​ថា​ ទាហានមកពីប្រទេសជាច្រើន រួមទាំងអ៊ីតាលី និងបារាំង ​កំពុង​បណ្តុះបណ្តាល​ក្នុង​តំបន់​ Kurdish ប្រទេស​អ៊ីរ៉ាក់ ដែល​ជាផ្នែកមួយ​នៃសម្ព័ន្ធមិត្ត​ប្រឆាំង​ក្រុម​ជីហា។

លោក ម៉ាក្រុង លើក​ឡើង​នៅ​ពីថ្ងៃសុក្រ​ថា៖ « វត្តមានរបស់ទាហាននៅ​ប្រទេស​អ៊ីរ៉ាក់​គឺជាផ្នែកមួយ​នៃក្របខ័ណ្ឌ​ដ៏តឹងរ៉ឹងនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។

ប្រធានាធិបតី​បារាំង​រូបនេះបញ្ជាក់​ជំហរ​ថា​​ប្រទេស​របស់​លោក​នឹង​នៅជាមួយ​ប្រទេស​ក្នុង​មជ្ឈិមបូព៌ា​ និង​ការពារ​ពួក​គេ​យ៉ាង​តឹងរ៉ឹង៕

ប្រែសម្រួល៖ ណឺ មិនា

The post ​បារំាង​​អះអាង​ពី​ការ​ស្លាប់និ​ង​របួស​​ទាហាន​របស់ខ្លួន​ក្នុងការ​វាយ​ប្រហារ​​ពីក្រុម​គាំទ្រ​អ៊ីរ៉ង់​​នៅ​​​អ៊ីរ៉ាក់​ appeared first on Kampuchea Thmey Daily.

ទាហាន​អា​មេរិក​៤នាក់ ​ក្នុងចំណោម ៦នាក់ស្លាប់​ដំណាល​​គ្នា ដោយ​​ដ្រូន​របស់​អ៊ីរ៉ង់នៅ​គុយ​វ៉ែត​
មន្ទីរ​បញ្ចកោណ​បានកំណត់អត្តសញ្ញាណ​ទាហាន​អា​មេរិក​ចំនួន​៤នាក់ ​ក្នុងចំណោមទាហានទាំង៦នាក់កាល​ពី​ថ្ងៃ​អង្គារ​ ថា​​ត្រូវ​បាន​សម្លាប់ក្នុង​ពេល​ដំណាល​គ្នា ដោយការ​វាយ​ប្រហារ​​​ដោយ​​ដ្រូន​របស់​អ៊ីរ៉ង់​នៅ​ប្រទេស​គុយ​វ៉ែត។ នេះ​បើយោង​តាម ABC News ចុះផ្សាយ​នៅ​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៦ ។

ទាហាន​ទាំង​៤ ដែល​បាន​ស្លាប់​នៅ​គុយ​វ៉ែត។ រូបភាព៖ Reuters

ក្នុង​នោះ​មាន​ លោកអនុសេនីយ៍ឯក លោក Cody A. Khork អាយុ ៣៥ឆ្នាំ ពលបាល​ឯក លោក Noah L. Tietjens អាយុ៤២ឆ្នាំ លោក​ស្រី Nicole M. Amor អាយុ ៣៩ឆ្នាំ និង លោក Declan J. Coady អាយុ ២០ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ប្រទេស​គុយវ៉ែត​ដោយសារការវាយប្រហារ​ដោយ​យន្តហោះ​គ្មានមនុស្សបើក(ដ្រូន)​ ​របស់​អ៊ីរ៉ង់​។

គួរ​បញ្ជាក់​ថា ទាហាន​ទាំង​អស់ត្រូវ​បាន​ចាត់​តាំងឱ្យ​ទៅ​កាន់​កង​បញ្ជា​ការ​ទ្រទ្រង់ទី១០៣ ដែល​ជាអង្គភាព​កងទ័ពបម្រុង​មាន​មូល​ដ្ឋាន​នៅ ​Des Moines រដ្ឋ Iowa។

ទាហាន​ទាំង៦នាក់បានស្លាប់​នៅក្នុងការវាយប្រហារដូចគ្នា​ នៅ​កំពង់​ផែ Shuaiba ក្នុង​ប្រទេសគុយវ៉ែត ​ជាកំពង់ផែពាណិជ្ជកម្ម​មួយ​ ដើរ​តួ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម ដែល​យោធាសហរដ្ឋអាមេរិក​ដឹក​ជញ្ជូន​យាន​យន្ត​យុទ្ធសាស្ត្រ និងសម្ភារៈផ្គត់ផ្គង់ចូលទៅក្នុងតំបន់​។

ចំណែក​អត្ត​សញ្ញាណ​​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវបានលាក់ទុក​មួយ​ថ្ងៃពេញ​ បន្ទាប់​ពី​សាច់ញាតិជិត​ស្និទ្ធ​បាន​ជូនដំណឹង។ សមា​ជិក​យោធា​ចំនួន ១៨នាក់បន្ថែមទៀត បាន​រងរបួសក្នុង​ការវាយប្រហារ​នេះ។

អ្នកទាំង ៦ នាក់​តំណាង​ឱ្យជនជាតិអាមេរិកដំបូងគេ ដែល​ស្លាប់​នៅ​ក្នុង​សមរភូមិក្នុងសង្គ្រាមរួមគ្នា​រវាង​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ប្រឆាំង​នឹង​អ៊ីរ៉ង់។

យុទ្ធ​នា​ការ​រួមគ្នារវាង​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​បាន​ចូលដល់ថ្ងៃ​ទី៤ នៅ​ថ្ងៃ​អង្គារ ដោយ​កង​កម្លាំងអាមេរិក​បានវាយប្រហារ​គោល​ដៅ​ជាង ១ ៧០០ ក្នុង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​ប្រយុទ្ធ​គ្នា​បាន​រីករាល​ដាល​ពាសពេញប្រទេស​យ៉ាងហោចណាស់១២។

លោក ដូណាល់ ត្រាំ និង​មន្ត្រី​ជាន់​ខ្ពស់នៃមន្ទីរបញ្ចកោណបាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់នឹង​អាច​កើនឡើង៕

ប្រែសម្រួល៖ ណឺ មិនា

The post ទាហាន​អា​មេរិក​៤នាក់ ​ក្នុងចំណោម ៦នាក់ស្លាប់​ដំណាល​​គ្នា ដោយ​​ដ្រូន​របស់​អ៊ីរ៉ង់នៅ​គុយ​វ៉ែត​ appeared first on Kampuchea Thmey Daily.

អាមេរិក បើកការវាយប្រហារលើកទី២០ លើទូកសង្ស័យដឹកគ្រឿងញៀនសម្លាប់មនុស្ស៤នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៤ខែវិច្ឆិកា យោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើកទី២០ របស់ខ្លួនលើទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ការ៉ាបៀនសម្លាប់មនុស្សបួននាក់ទៀត។

(រូបភាព៖ X)

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទ ហើយគ្មានអ្នកនៅលើទូករស់រានមានជីវិតឡើយ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារចំនួនពីរលើកមុនកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សប្រាំមួយនាក់ផ្សេងទៀតនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឱ្យចំនួនមនុស្សសរុបស្លាប់នៅក្នុងយុទ្ធនាការនេះកើនដល់ ៨០ នាក់។

ប្រតិបត្តិការនេះប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាចម្បាំងដើម្បីកំណត់គោលដៅទូកដែលគេជឿថាកំពុងដឹកជញ្ជូនគ្រឿងញៀន ទោះបីជាអាមេរិកបានទទួលស្គាល់ថាពួកគេពេលខ្លះមិនដឹងអត្តសញ្ញាណរបស់អ្នកដែលនៅលើទូកមុនពេលវាយប្រហារក៏ដោយ។ លើសពីនេះក្រសួងយុត្តិធម៌អាមេរិកបានប្រាប់សភាថា រដ្ឋបាលមិនត្រូវការការយល់ព្រមបន្ថែមសម្រាប់យុទ្ធនាការនេះទេ ទោះបីជាមានការព្រួយបារម្ភពីអ្នកជំនាញផ្នែកច្បាប់ដែលព្រមានថាការវាយប្រហារទាំងនេះអាចរំលោភលើច្បាប់សហរដ្ឋអាមេរិក ឬអន្តរជាតិក៏ដោយ។

គួរបញ្ជាក់ថាយុទ្ធនាការនេះក៏បានបង្កឱ្យមានភាពតានតឹងជាមួយសម្ព័ន្ធមិត្តអាមេរិកផងដែរ។ ចក្រភពអង់គ្លេសបានបញ្ឈប់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់លើទូកដែលសង្ស័យថាមានគ្រឿងញៀន ដើម្បីជៀសវាងការជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដែលខ្លួនចាត់ទុកថាខុសច្បាប់។ ប្រធានាធិបតីកូឡុំប៊ីក៏បានបញ្ឈប់កិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ដូចគ្នារហូតដល់ការវាយប្រហារបញ្ចប់ផងដែរ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

The post អាមេរិក បើកការវាយប្រហារលើកទី២០ លើទូកសង្ស័យដឹកគ្រឿងញៀនសម្លាប់មនុស្ស៤នាក់ appeared first on Kampuchea Thmey Daily.

អាមេរិក វាយប្រហារលើទូកសង្ស័យដឹកគ្រឿង ញៀនសម្លាប់មនុស្ស ៦នាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែ វិច្ឆិការ សហរដ្ឋអាមេរិកបានសម្លាប់មនុស្ស៦នាក់បន្ថែមទៀតនៅក្នុងការវាយប្រហារតាមអាកាសលើទូកពីរគ្រឿងដែលខ្លួនអះអាងថាកំពុងរត់ពន្ធគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក។

(រូបភាព៖ Reuters)

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Pete Hegseth បាននិយាយថា ការវាយប្រហារទាំងនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយបានបំផ្លាញទូកទាំងពីរគ្រឿង ដោយសម្លាប់មនុស្សគ្រប់គ្នានៅលើទូក ហើយគ្មានកងទ័ពអាមេរិកណាម្នាក់រងរបួសទេ។

គួរបញ្ជាក់ថាការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការមួយដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញាក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រយុទ្ធប្រឆាំងនឹង «ក្រុមជួញដូរគ្រឿងញៀនភេរវករ» នៅអាមេរិកឡាទីន ប៉ុន្តែអ្នករិះគន់និយាយថា រដ្ឋាភិបាលអាមេរិកមិនបានបង្ហាញភស្តុតាងច្បាស់លាស់ថា ទូកទាំងនោះកំពុងដឹកគ្រឿងញៀន ឬមានទំនាក់ទំនងជាមួយភេរវករនោះទេ។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្ស ៧៦ នាក់ត្រូវបានសម្លាប់ និងនាវាចំនួន ២០ គ្រឿងត្រូវបានបំផ្លាញ។

ក្រុមសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិបានថ្កោលទោសការវាយប្រហារទាំងនេះ ដោយហៅពួកគេថាជាការសម្លាប់ខុសច្បាប់ ឬ ក្រៅប្រព័ន្ធតុលាការ។ លើសពីនេះក្រុមគ្រួសាររបស់អ្នកដែលត្រូវបានសម្លាប់ក៏បាននិយាយដែរថា ជនរងគ្រោះមួយចំនួនគ្រាន់តែជាអ្នកនេសាទប៉ុណ្ណោះ។ អ្នករស់រានមានជីវិតពីរនាក់ដែលមកពីប្រទេសអេក្វាឌ័រ និងកូឡុំប៊ី ត្រូវបានបញ្ជូនទៅផ្ទះវិញរួចហើយ ហើយមិនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយឡើយ។

ក្នុងពេលជាមួយគ្នានេះ យោធាអាមេរិកបានបញ្ជូននាវាកងទ័ពជើងទឹកបន្ថែមទៀតទៅកាន់តំបន់ការ៉ាប៊ីន ហើយមានគម្រោងបន្ថែមក្រុមនាវាផ្ទុកយន្តហោះដ៏ធំមួយក្នុងពេលឆាប់ៗនេះ។ សហរដ្ឋអាមេរិកនិយាយថា នេះគឺដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន ប៉ុន្តែប្រទេសវេណេស៊ុយអេឡាជឿថា ការបង្កើតកម្លាំងនេះពិតជាមានបំណងដាក់សម្ពាធ ឬដកមេដឹកនាំរបស់ខ្លួន គឺលោក Nicolas Maduro ចេញទៅវិញទេ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

The post អាមេរិក វាយប្រហារលើទូកសង្ស័យដឹកគ្រឿង ញៀនសម្លាប់មនុស្ស ៦នាក់នៅមហាសមុទ្រប៉ាស៊ីហ្វិក appeared first on Kampuchea Thmey Daily.

តាំងពីប្រកាសរៀបចំការបោះឆ្នោតរបបយោធាមីយ៉ាន់ម៉ាបង្កើនការវាយប្រហារសម្លាប់ជនស៊ីវិលជាង១០០នាក់
ចាប់តាំងប្រកាសត្រៀមរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះ របបយោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយលោក ឧត្តមសេនីយ មីន អ៊ុងឡាំង បានបង្កើនការវាយប្រហារទាំងលើដីនិងតាមអាកាសរបស់ខ្លួនទ្វេដងដើម្បីដណ្ដើមយកទឹកដីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធមកវិញ ខណៈការវាយប្រហារទាំងនោះបានសម្លាប់ជនស៊ីវិលជាង១០០នាក់។

ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ា

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី២៥ខែកញ្ញា របបយោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសចំនួន ២៧ លើកទូទាំង ២០ ទីក្រុងក្នុងរយៈពេលមួយខែ។ ការ​វាយ​ប្រហារ​ទាំង​នេះ រួមមាន​វាយ​លុក​លើដី​សម្លាប់​ជន​ស៊ី​វិល​ជាង​១០០​នាក់ និង​របួស​ជាង​១២០​នាក់ ក្នុង​នោះ​មាន​កុមារ ស្ត្រី និង​ព្រះសង្ឃ។

ជាមួយគ្នាការវាយប្រហារតាមអាកាសជាច្រើនបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ដូចជាការទម្លាក់គ្រាប់បែកលើសាលារៀននៅ Kyauktaw ក្នុងរដ្ឋ Rakhine ដែលបានសម្លាប់សិស្សានុសិស្សចំនួន ២០ នាក់ និងការវាយប្រហារតាមអាកាសនៅទីក្រុង Shwegu ក្នុងរដ្ឋ Kachinបណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់។ លើសពីនេះអគារសាសនា សាលារៀន និងមន្ទីរពេទ្យក៏ត្រូវបានរបបនេះកំណត់គោលដៅផងដែរ ដែលជំរុញឱ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។

ផ្ទះជនស៊ីវិលរងការវាយប្រហារ

អ្នកវិភាគនិយាយថា របបយោធាកំពុងប្រើអំណាចផ្លូវអាកាសដើម្បីធ្វើភេរវកម្មដលើជនស៊ីវិល បង្អាក់ការគ្រប់គ្រងរបស់ក្រុមប្រឆាំង និងរឹតបន្តឹងការគ្រប់គ្រងទឹកដីនៅមុនការបោះឆ្នោត។ ទោះបីជាមានការថ្កោលទោសយ៉ាងទូលំទូលាយក៏ដោយ ក៏ប្រទេសចិន រុស្ស៊ី ឥណ្ឌា និងរដ្ឋជិតខាងមួយចំនួននៅតែបន្តគាំទ្រផែនការបោះឆ្នោតរបស់របបនេះ។

អ្នកស្រុក និងក្រុមប្រដាប់អាវុធជនជាតិភាគតិចទទូចថា ការវាយប្រហារបានធ្វើប្រជាជនរងគ្រោះកាន់តែធ្ងន់ធ្ងរ ប៉ុន្តែបានពង្រឹងការប្តេជ្ញាចិត្តដើម្បីទប់ទល់នឹងរបបផ្តាច់ការនិងបដិសេធការបោះឆ្នោត៕

កងទ័ពរបបយោធាមីយ៉ាន់ម៉ា

អត្ថបទ៖ ប៊ុន សុភាព

The post តាំងពីប្រកាសរៀបចំការបោះឆ្នោតរបបយោធាមីយ៉ាន់ម៉ាបង្កើនការវាយប្រហារសម្លាប់ជនស៊ីវិលជាង១០០នាក់ appeared first on Kampuchea Thmey Daily.

មនុស្ស៧០នាក់ស្លាប់ ក្នុងការវាយប្រហារដ៏សាហាវលើវិហារឥស្លាមនៅស៊ូដង់
យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន AP កងទ័ព និងក្រុមជំនួយរបស់ប្រទេសស៊ូដង់បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃសុក្រលើវិហារឥស្លាមមួយនៅទីក្រុង El Fasher បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០នាក់ក្នុងអំឡុងពេលអធិស្ឋាន។

វិហារដែលរងការវាយប្រហារ

ការប្រហារដ៏សាហាវនេះត្រូវបានចោទទៅលើកងកម្លាំងគាំទ្ររហ័ស (RSF) ជាអ្នកប្រព្រឹត្ត ដែលបានបំផ្លាញអគារទាំងស្រុង។ មកដល់ពេលនេះនៅតែមានការភ័យខ្លាចថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ព្រោះអ្នកខ្លះស្ថិតនៅក្រោមគំនរបាក់បែកនោះឡើយ។

បើតាមរូបភាពផ្កាយរណបបានបង្ហាញពីតំបន់ធំៗ ដែលត្រូវបានបំផ្លាញ រួមទាំងជំរុំជនភៀសខ្លួន Abu Shouk ផងដែរ។ ជំរំនេះត្រូវបានគេសន្និដ្ឋានថាជាជម្រកសម្រាប់ជនភៀសខ្លួនចំនួន ៤៥ ម៉ឺននាក់ ប៉ុន្តែឥឡូវនេះវាត្រូវបានកាន់កាប់ដោយ RSF ។ របាយការណ៍ពីសកម្មជនក្នុងតំបន់បាននិយាយថា ជនស៊ីវិលកំពុងត្រូវបានចាប់ពង្រត់ សម្លាប់ និងថែមទាំងទទួលរងនូវអំពើហិង្សាផ្លូវភេទក្នុងអំឡុងពេលនៃការវាយប្រហារទាំងនេះទៀតផង។

គួរបញ្ជាក់ថាការវាយប្រហារនេះគឺជាផ្នែកមួយនៃការវាយលុកជាបន្តបន្ទាប់របស់ RSF នៅទីក្រុង El Fasher ដែលមានការប្រយុទ្ធគ្នាយ៉ាងសាហាវជាមួយកងទ័ពរបស់ស៊ូដង់ចាប់តាំងពីខែមេសាមកម្លេះ។

រូបភាពផ្កាយរណបង្ហាញការខូចខាត

យោងតាមអង្គការសហប្រជាជាតិ ជនស៊ីវិលជាង ៣៣០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ូដង់ត្រឹមពាក់កណ្ដាលឆ្នាំ ២០២៥ ហើយចំនួនពិតប្រាកដគឺប្រហែលជាខ្ពស់ជាងនេះច្រើន។ នៅ​ទីក្រុង El Faher ដែល​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ មនុស្ស​កំពុង​តែ​អស់​អាហារ ទឹកស្អាត និង​ថ្នាំពេទ្យ ហើយនៅសល់មន្ទីរពេទ្យតែមួយគត់នៅក្នុងទីក្រុងដែលអាចធ្វើការវះកាត់បាន និងមានអ្នកជំងឺលើសលប់។

ក្រុមសិទ្ធិមនុស្សព្រមានថា ជនស៊ីវិលនៅ El Fasher មិនមានសុវត្ថិភាពទេ។ ប្រសិនបើពួកគេស្នាក់នៅ ពួកគេប្រឈមមុខនឹងការទម្លាក់គ្រាប់បែក ការអត់ឃ្លាន និងអំពើហិង្សាពី RSF ។ ប្រសិនបើពួកគេព្យាយាមចាកចេញ ពួកគេប្រថុយនឹងការប្រហារជីវិត ចាប់ពង្រត់ ឬវាយប្រហារតាមផ្លូវធ្វើដំណើរ៕

ជនរងគ្រោះស្លាប់ក្នុងការវាយប្រហារ

អត្ថបទ៖ ប៊ុន សុភាព

The post មនុស្ស៧០នាក់ស្លាប់ ក្នុងការវាយប្រហារដ៏សាហាវលើវិហារឥស្លាមនៅស៊ូដង់ appeared first on Kampuchea Thmey Daily.