ព័ត៌មានអន្ដរជាតិ
បារំាងអះអាងពីការស្លាប់និងរបួសទាហានរបស់ខ្លួនក្នុងការវាយប្រហារពីក្រុមគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់
ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានធ្វើឲ្យរីករាលដាលនៃភាពអសន្តិសុខនៅស្ទើរទាំងតំបន់មជ្ឈិមបូព៌ា រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ក៏បានចេញមកអះអាងពីការបាត់បង់ជីវិតយោធារបស់ខ្លួនម្នាក់ និង៦នាក់ផ្សេងទៀតរងរបួស។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបើកការវាយប្រហារជាច្រើនមកលើមូលមូលដ្ឋានទ័ពអាមេរិកនៅតាមប្រទេសក្នុងតំបន់ឈូងសមុទ្រ ហើយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអឺរ៉ង់នៅក្នុងប្រទេសផ្សេងៗទៀត មានលីបង់ អ៊ីរ៉ាក់ ជាដើម ក៏បានធ្វើសកម្មភាពដើម្បីគាំទ្រអ៊ឺរ៉ង់ផងដែរ។
យោងតាម France24 ផ្សាយថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បង្ហោះនៅលើបណ្តាញសង្គម X ថា៖ «សមាជិកកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបារាំងម្នាក់ស្លាប់ អំឡុងពេលមានការវាយប្រហារមួយនៅក្នុងតំបន់ Erbil នៃប្រទេសអ៊ីរ៉ាក់ និងមានទាហានជាច្រើននាក់ផ្សេងទៀតរងរបួសផងដែរ»។

លោកម៉ាក្រុងបដិសេធមិនបកស្រាយលម្អិតដោយការភ្ជាប់ក្រុមណាមួយនៅពីក្រោយការវាយប្រហារដែលបណ្តាលឲ្យសមាជិកយោធារបស់ខ្លួនបានស្លាប់និងរបួសនោះដែរ។
ទោះបីយ៉ាងណា មេបញ្ជាការយោធាបារាំង បានឱ្យដឹងថា ដ្រូនបានវាយប្រហារមូលដ្ឋានមួយកន្លែងដែលកងទ័ពកំពុងចូលរួមក្នុងការហ្វឹកហ្វឺនប្រឆាំងភេរវកម្មជាមួយសមភាគីអ៊ីរ៉ាក់។
យោធាបារាំងលើកឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា៖ «សមាជិកកងកម្លាំង៦នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។ វាមិនច្បាស់ទេថាតើទាហានដែលបានស្លាប់នោះស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះឬអត់»។
ចំណែក លោក ម៉ាក្រុងថា៖ « សង្គ្រាមនៅអ៊ីរ៉ង់មិនបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារបែបនេះបានទេ។ យើងមិនអាចទទួលយកបាន»។
គួរបញ្ជាក់ថា ទាហានមកពីប្រទេសជាច្រើន រួមទាំងអ៊ីតាលី និងបារាំង កំពុងបណ្តុះបណ្តាលក្នុងតំបន់ Kurdish ប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្តប្រឆាំងក្រុមជីហា។
លោក ម៉ាក្រុង លើកឡើងនៅពីថ្ងៃសុក្រថា៖ « វត្តមានរបស់ទាហាននៅប្រទេសអ៊ីរ៉ាក់គឺជាផ្នែកមួយនៃក្របខ័ណ្ឌដ៏តឹងរ៉ឹងនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។
ប្រធានាធិបតីបារាំងរូបនេះបញ្ជាក់ជំហរថាប្រទេសរបស់លោកនឹងនៅជាមួយប្រទេសក្នុងមជ្ឈិមបូព៌ា និងការពារពួកគេយ៉ាងតឹងរ៉ឹង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


