ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារលើកទី២០ លើទូកសង្ស័យដឹកគ្រឿងញៀនសម្លាប់មនុស្ស៤នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៤ខែវិច្ឆិកា យោធាសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើកទី២០ របស់ខ្លួនលើទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ការ៉ាបៀនសម្លាប់មនុស្សបួននាក់ទៀត។

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទ ហើយគ្មានអ្នកនៅលើទូករស់រានមានជីវិតឡើយ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីការវាយប្រហារចំនួនពីរលើកមុនកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សប្រាំមួយនាក់ផ្សេងទៀតនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើឱ្យចំនួនមនុស្សសរុបស្លាប់នៅក្នុងយុទ្ធនាការនេះកើនដល់ ៨០ នាក់។
ប្រតិបត្តិការនេះប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាចម្បាំងដើម្បីកំណត់គោលដៅទូកដែលគេជឿថាកំពុងដឹកជញ្ជូនគ្រឿងញៀន ទោះបីជាអាមេរិកបានទទួលស្គាល់ថាពួកគេពេលខ្លះមិនដឹងអត្តសញ្ញាណរបស់អ្នកដែលនៅលើទូកមុនពេលវាយប្រហារក៏ដោយ។ លើសពីនេះក្រសួងយុត្តិធម៌អាមេរិកបានប្រាប់សភាថា រដ្ឋបាលមិនត្រូវការការយល់ព្រមបន្ថែមសម្រាប់យុទ្ធនាការនេះទេ ទោះបីជាមានការព្រួយបារម្ភពីអ្នកជំនាញផ្នែកច្បាប់ដែលព្រមានថាការវាយប្រហារទាំងនេះអាចរំលោភលើច្បាប់សហរដ្ឋអាមេរិក ឬអន្តរជាតិក៏ដោយ។
គួរបញ្ជាក់ថាយុទ្ធនាការនេះក៏បានបង្កឱ្យមានភាពតានតឹងជាមួយសម្ព័ន្ធមិត្តអាមេរិកផងដែរ។ ចក្រភពអង់គ្លេសបានបញ្ឈប់ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់លើទូកដែលសង្ស័យថាមានគ្រឿងញៀន ដើម្បីជៀសវាងការជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដែលខ្លួនចាត់ទុកថាខុសច្បាប់។ ប្រធានាធិបតីកូឡុំប៊ីក៏បានបញ្ឈប់កិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ដូចគ្នារហូតដល់ការវាយប្រហារបញ្ចប់ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


