ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានវាយប្រហារលើមន្ទីពេទ្យនៅអាហ្វហ្គានីស្ថានសម្លាប់មនុស្ស៤០០នាក់ របួស២៥០នាក់
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន បានឱ្យដឹងកាលពីថ្ងៃអង្គារថា យោធាប៉ាគីស្ថានបើកការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យព្យាបាលអ្នកញៀនថ្នាំមួយកន្លែងនៅទីក្រុង Kabul មានមនុស្សយ៉ាងហោចណាស់ ៤០០ស្លាប់ និងរងរបួស ២៥០ នាក់។ នេះបើយោងតាមភ្នាក់ងាររ៉យទ័រ ផ្សាយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។

ប៉ាគីស្ថានបានបដិសេធការអះអាងខាងលើថា៖ «វាមិនពិត ជារឿងបំភាន់! ប៉ាគីស្ថានបានកំណត់គោលដៅយ៉ាងច្បាស់ទៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រភេរវកម្មប៉ុណ្ណោះ នៅយប់ថ្ងៃចន្ទ»។
ចំណែករដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បង្ហោះលើបណ្តាញ X ថា៖ « ការផ្ទុះបន្ទាប់បន្សំដែលអាចមើលឃើញបន្ទាប់ពីការវាយប្រហារ បង្ហាញយ៉ាងច្បាស់ពីវត្តមាននៃឃ្លាំងគ្រាប់រំសេវធំៗ»។
គួរបញ្ជាក់ថាការវាយប្រហារតាមអាកាសនេះកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិននិយាយថាចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសរដ្ឋអ៊ីស្លាមអាស៊ីខាងត្បូង ជំរុញឱ្យប្រទេសទាំងពីរជៀសវាងការពង្រីកសង្គ្រាម និងវិលត្រឡប់មកតុចរចាវិញ។
ជម្លោះនេះបានចាប់ផ្តើមកាលពីខែមុន វាគឺជាជម្លោះដ៏អាក្រក់បំផុតមិនធ្លាប់មានរវាងប្រទេសជិតខាងដែលមានព្រំដែនប្រវែង ២ ៦០០គីឡូម៉ែត្រពីគ្នា។
យ៉ាងណាជម្លោះរវាងប្រទេសទាំងពីរបានថមថយទៅវិញ ពេលមានប្រទេសជាមិត្ត រួមទាំងប្រទេសចិនសម្របសម្រួល និងបញ្ចប់ការប្រយុទ្ធមុនពេលផ្ទុះឡើងម្តងទៀត។
ការកើនឡើងនៃភាពតានតឹងនេះកើតឡើង ចំពេលមានអស្ថិរភាពកាន់តែខ្លាំងក្នុងតំបន់ជិតខាង ជាកន្លែងដែលមានការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។
វាជាការសងសឹករបស់ទីក្រុងតេហេរ៉ង់ទៅមូលដ្ឋានទ័ពរបស់អាមេរិកវិញ ដែលធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងវិបត្តិ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


