ព័ត៌មានអន្ដរជាតិ
ទាហានអាមេរិក៤នាក់ ក្នុងចំណោម ៦នាក់ស្លាប់ដំណាលគ្នា ដោយដ្រូនរបស់អ៊ីរ៉ង់នៅគុយវ៉ែត
មន្ទីរបញ្ចកោណបានកំណត់អត្តសញ្ញាណទាហានអាមេរិកចំនួន៤នាក់ ក្នុងចំណោមទាហានទាំង៦នាក់កាលពីថ្ងៃអង្គារ ថាត្រូវបានសម្លាប់ក្នុងពេលដំណាលគ្នា ដោយការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់នៅប្រទេសគុយវ៉ែត។ នេះបើយោងតាម ABC News ចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងនោះមាន លោកអនុសេនីយ៍ឯក លោក Cody A. Khork អាយុ ៣៥ឆ្នាំ ពលបាលឯក លោក Noah L. Tietjens អាយុ៤២ឆ្នាំ លោកស្រី Nicole M. Amor អាយុ ៣៩ឆ្នាំ និង លោក Declan J. Coady អាយុ ២០ឆ្នាំ បានស្លាប់កាលពីថ្ងៃសៅរ៍ នៅប្រទេសគុយវ៉ែតដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) របស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា ទាហានទាំងអស់ត្រូវបានចាត់តាំងឱ្យទៅកាន់កងបញ្ជាការទ្រទ្រង់ទី១០៣ ដែលជាអង្គភាពកងទ័ពបម្រុងមានមូលដ្ឋាននៅ Des Moines រដ្ឋ Iowa។
ទាហានទាំង៦នាក់បានស្លាប់នៅក្នុងការវាយប្រហារដូចគ្នា នៅកំពង់ផែ Shuaiba ក្នុងប្រទេសគុយវ៉ែត ជាកំពង់ផែពាណិជ្ជកម្មមួយ ដើរតួជាមជ្ឈមណ្ឌលភស្តុភារកម្ម ដែលយោធាសហរដ្ឋអាមេរិកដឹកជញ្ជូនយានយន្តយុទ្ធសាស្ត្រ និងសម្ភារៈផ្គត់ផ្គង់ចូលទៅក្នុងតំបន់។
ចំណែកអត្តសញ្ញាណពីរនាក់ផ្សេងទៀតត្រូវបានលាក់ទុកមួយថ្ងៃពេញ បន្ទាប់ពីសាច់ញាតិជិតស្និទ្ធបានជូនដំណឹង។ សមាជិកយោធាចំនួន ១៨នាក់បន្ថែមទៀត បានរងរបួសក្នុងការវាយប្រហារនេះ។
អ្នកទាំង ៦ នាក់តំណាងឱ្យជនជាតិអាមេរិកដំបូងគេ ដែលស្លាប់នៅក្នុងសមរភូមិក្នុងសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
យុទ្ធនាការរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចូលដល់ថ្ងៃទី៤ នៅថ្ងៃអង្គារ ដោយកងកម្លាំងអាមេរិកបានវាយប្រហារគោលដៅជាង ១ ៧០០ ក្នុងប្រទេសអ៊ីរ៉ង់ ខណៈការប្រយុទ្ធគ្នាបានរីករាលដាលពាសពេញប្រទេសយ៉ាងហោចណាស់១២។
លោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណបានព្រមានថា ចំនួនអ្នកស្លាប់នឹងអាចកើនឡើង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


