កាហ្វេមណ្ឌលគិរី Archives - Kampuchea Thmey Daily

កសិករដាំកាហ្វេនៅមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលពីខែវិច្ឆិកា ខណៈតម្លៃកើនជាងឆ្នាំមុន
នៅខេត្តមណ្ឌលគីរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា កាហ្វេគឺជាដំណាំឧស្សាហកម្មដ៏មានសក្តានុពលមួយប្រភេទ ដែលប្រជាកសិករនិយមចូលចិត្តដាំនៅតាមចម្ការ និងសហគមន៍របស់ពួកគេ។ បន្ទាប់ពីការដាំដុះអស់រយៈពេលច្រើនខែមក កសិករបានចាប់ផ្តើមប្រមូលផលកាហ្វេចាប់តាំងពីខែវិច្ឆិកានេះ ដោយតម្លៃខ្ពស់ជាងឆ្នាំមុនបន្តិច។ កាហ្វេស្រស់លក់ក្នុងតម្លៃ ៤២០០ រៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅនឹងមុនលក់បានតម្លៃ ៤០០០ រៀលក្នុងមួយគីឡូក្រាម។

លោក ស្រឺយ ង៉ោក អាយុ៣៧ឆ្នាំ ប្រធានសហគមន៍ កាហ្វេប៊ូស្រាបានប្រាប់(កម្ពុជាថ្មី)ឱ្យដឹងនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ថា កាហ្វេក្នុងខេត្តមណ្ឌលគិរី កំពុងចាប់ផ្ដើមប្រូលផលពីដើមខែវិច្ឆិកានេះតទៅ ស្របពេលជាមួយតម្លៃទីផ្សារល្អជាងឆ្នាំមុនអាស្រ័យលើគុណភាពគ្រាប់កាហ្វេផងដែរ។ លោកបាននិយាយថា៖«ដោយសារគ្រាប់កាហ្វេនៅក្នុងខេត្តមណ្ឌលគិរីមានកគាំទ្រកាន់តែខ្លាំងធ្វើឱ្យតម្លៃក៏មានការកើនឡើងជាងឆ្នាំមុនបន្តិច គឺមួយគីឡូក្រាមគ្រាប់កាហ្វេស្រស់៤២០០រៀល ដោយឡែកធៀបនឹងឆ្នាំ២០២៤ បានត្រឹម ៤០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម»។

ដើម្បីឆ្លើយតបតម្រូវការទីផ្សារកើនឡើង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏បានចូលរួមការដាំដុះដំណាំកាហ្វេនេះ ដោយបានចុះឈ្មោះជាសមាជិកក្នុងសហគមន៍បន្តបន្ទាប់។ នាឆ្នាំ២០២៤ សមាជិកដាំដុះកាហ្វេមានត្រឹម ៨៦នាក់ ហើយក្នុងឆ្នាំ២០២៥ សមាជិកកើនឡើងរហូតដល់ទៅ ១២០នាក់ឯណោះ។ បច្ចុប្បន្ននេះ កសិករកំពុងនាំគ្នាសម្រុកដាំកាហ្វេប្រភេទពូជរ៉ូប៊ូស្តា(Robusta)បន្ថែមទៀត ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ ដោយសារប្រជាជននាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុក។ លោកបញ្ជាក់ទៀតថា៖«កសិករចាប់ផ្ដើមងាកមកដាំពូជកាហ្វេនេះ ដោយសារខេត្តមណ្ឌលគិរី អំណោយផលទៅលើអាកាសធាតុ ពិសេសដីក៏មានជីវជាតិខ្លាំង ស័ក្តិសមបំផុតជាមួយនឹងដំណាំកាហ្វេពូជ(Robusta)»។

ក្នុងនាម ប្រធានសហគមន៍ (កាហ្វេប៊ូស្រា) លើកទឹកចិត្តដល់កសិករក្នុងខេត្តមណ្ឌលគិរី បន្តពង្រីកផ្ទៃដីដាំដុះកាហ្វេបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន ពិសេសតម្លៃក៏មានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញ លើកកម្ពស់ជីវភាពគ្រួសារ។

ផ្ទៃដីដាំដុះដំណាំកាហ្វេ ឆ្នាំ២០២៥ អនុវត្តបាន ៦២៧ ហិកតា កើន៩៨ ហិកតា។ ចំពោះតម្លៃលេខ១ លក់បាន ៤២០០ រៀល ចំណែកគ្រាប់កាហ្វេស្រស់លេខ២ ថ្លៃ ៣៤០០ទៅ ៣៥០០រៀល ហើយភាគច្រើនកសិករដាំកាហ្វេក្នុងខេត្តភាគច្រើនជាប្រភេទពូជរ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5,  និង TRS1 (ពូជថ្មីចុងក្រោយ)។ នេះបើតាមលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ៕

អត្ថបទ៖ រៀម សុខហេង

The post កសិករដាំកាហ្វេនៅមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលពីខែវិច្ឆិកា ខណៈតម្លៃកើនជាងឆ្នាំមុន appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនកែច្នៃកាហ្វេមណ្ឌលគិរី លើកទឹកចិត្តកសិករពង្រីកផ្ទៃដីដាំដុះកាហ្វេ ក្រោយទទួលស្គាល់គុណភាពកម្រិតពិភពលោក
ក្រុមហ៊ុនកែច្នៃកាហ្វេអឹមខេមណ្ឌលគិរី (MK) លើកទឹកចិត្តដល់ប្រជាកសិករក្នុងខេត្តភាគមិភាគឦសានមួយនេះ ពង្រីកផ្ទៃដីដាំដុះកាហ្វេ ឬងាកមកដាំដំណាំប្រភេទនេះ ដោយសារតម្រូវការទីផ្សារនៃការប្រើប្រាស់កាហ្វេនៅតែបន្តកើនឡើងក្នុងចំណោមប្រជាជនកម្ពុជាគ្រប់វ័យ។

ការលើកទឹកចិត្តនេះផងដែរ បន្ទាប់ពីគ្រាប់កាហ្វេរ៉ូប៊ូស្តាខេត្តមណ្ឌលគីរី កែច្នៃដោយក្រុមហ៊ុនក្នុងស្រុក ទទួលបាននូវការវាយតម្លៃថាជាកាហ្វេរ៉ូប៊ូស្តាប្រណីត (Fine Robusta) ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ពីវិទ្យាស្ថានវាយតម្លៃគុណភាពកាហ្វេអន្តរជាតិ CQI(Coffee Quality Institute) ដែលជាស្ថាប័នវាយតម្លៃគុណភាពកាហ្វេពិភពលោក។

លោក ណុន ឌីម៉ា អាយុ៣៥ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនកែច្នៃការហ្វេអឹមខេមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មីថា ដោយសង្កេតឃើញពីសន្ទុះនៃការកម្មង់ពីអតិថិជនដែលមានស្រាប់ និងស្របពេលដែលប្រជាពលរដ្ឋខ្មែរ នៅពេលបច្ចុប្បន្ននេះពហិការឈប់ប្រើទំនេញថៃផងនោះ ធ្វើឱ្យកាហ្វេអឹមខេមណ្ឌលគិរីមានការគាំទ្រកើនឡើងលើសជាងមុនជាបន្តបន្ទាប់។ ដោយឃើញស្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង ក្នុងនាមក្រុមហ៊ុនកែច្នៃកាហ្វេលើកទឹកចិត្ត និងជំរុញដល់កសិករដែលប្រកបរបរកសិកម្មដាំដំណាំការហ្វេទាំងអស់នៅខេត្តមណ្ឌលគិរី ដែលជាដំណាំកសិឧស្សាហកម្ម បង្កើនការដាំដុះ ឬពង្រីកផ្ទៃដីបន្ថែមទៀត។ លោកអះអាងថា៖«ពីព្រោះគ្រាប់កាហ្វេមណ្ឌលគិរីកំពុងមានតម្រូវការទីផ្សាខ្ពស់និងចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បន្តជួយគាំទ្រផលិតផលក្នុងស្រុកបន្ថែមទៀត និងកាត់បន្ថយទំនិញនាំចូល ជាពិសេសទំនេញប្រភពពីប្រទេសថៃ ហើយងាកមកគាំទ្រផលិតផលដោយស្នាដៃកូនខ្មែរ ដែលជាផ្នែកមួយជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅស្រុក ក៏ដូចជាលើកស្ទួយសេដ្ឋកិច្ចជាតិ។

ការហ្វេអឹមខេមណ្ឌលគិរី ជាក្រុមហ៊ុនកែច្នៃកាហ្វេខ្នាតមធ្យមមួយ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១មកម្លេះ ពោលគឺមានអាយុ១៥ឆ្នាំកន្លងមកហើយ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ លើសពីនេះ ក្រុមហ៊ុនរបស់លោកទទួលទិញតែកសិផល ពីកសិករនៅក្នុងតំបន់នេះតែប៉ុណ្ណោះ ដែលបានផលិតសម្រេចចែកចាយលើទីផ្សាផងដែរ។

លោកបានឱ្យដឹងថា គ្រាប់កាហ្វេដែលបានកែច្នៃផលិតនៅក្នុងក្រុមហ៊ុននេះ មានច្រើនជម្រើសតាមតម្រូវការអតិថិជនដូចជា កាហ្វេម្សៅឆុងស្រាប់ កាហ្វេលាយស្រាប់បែប៣+១ និងកាហ្វេគ្រាប់ ដែលអតិថិជនយកទៅកិនឆុងបែបម៉ាស៊ីន ផងដែរ៕

អត្ថបទ៖ រៀ សុខហេង

The post ក្រុមហ៊ុនកែច្នៃកាហ្វេមណ្ឌលគិរី លើកទឹកចិត្តកសិករពង្រីកផ្ទៃដីដាំដុះកាហ្វេ ក្រោយទទួលស្គាល់គុណភាពកម្រិតពិភពលោក appeared first on Kampuchea Thmey Daily.

កសិករកំពុងនាំគ្នាសម្រុកដាំដំណាំកាហ្វេ មណ្ឌលគិរី ស្របពេលដែលមានតម្រូវការទីផ្សារខ្ពស់និងតម្លៃល្អ
លោក ស្រឺយ ង៉ោក អាយុ៣៧ឆ្នាំជាមេសហគម (កាហ្វេប៊ូស្រា)បានឱ្យដឹងថា ដោយសារប្រជាជនកម្ពុជាងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង កាហ្វេមណ្ឌលគិរីកំពុងទទួលបានចំណែកទីផ្សារយ៉ាងសំខាន់ ខណៈកសិករកំពុងរៀបចំប្រមូលផលដំណាំរបស់ពួកគេក្នុងខែវិច្ឆិកាខាងមុខនេះ។ ទន្ទឹមនោះក្រោមអាកាសធាតុនារដូវវស្សា ក៏មានកសិករដែលមានដីទំនេរបាននាំគ្នាចាប់ផ្តើមដាំដុះដំណាំកាហ្វេ ដើម្បីឆ្លើយតបតម្រូវការទីផ្សារកើនឡើង។

បើតាមលោក ស្រឺយ ង៉ោក គិតត្រឹមខែកញ្ញាឆ្នាំ២០២៥នេះ មានសមាជិកនៅក្នុងសហគមន៍ កាហ្វេប៊ូស្រា បច្ចុប្បន្នសរុបទាំងអស់មានចំនួន៨៦គ្រួសារ ហើយសមាជិតទាំងអស់នោះពួកគេសុទ្ធសឹងតែមានចម្ការកាហ្វេចន្លោះពី១ទៅ៤ហិកតា។ លោកបន្តថា៖«ក្នុងនោះ ក៏មានកសិករផ្សេងទៀត គ្រោងនឹងមកចុះឈ្មោះចូលជាសមាជិកក្នុងសហគមន៍ ហើយពួកគេកំពុងនាំគ្នាសម្រុកដាំកាហ្វេប្រភេទពូជរ៉ូប៊ូស្តា(Robusta)បន្ថែមទៀត»។

លោកបន្តថា ការងាកមកដាំដំណាំកាហ្វេ ដោយសារដំណាំប្រភេទនេះកំពុងតែមានសក្ដានុពលខ្លាំងនិងតម្រូវការទីផ្សារកាន់តែមានការកើនឡើងជាបន្តបន្ទាប់ ពិសេសនោះលក់បានតម្លៃខ្ពស់ ដែលជួយឱ្យកសិកររកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ។ លោក ស្រឺយ ង៉ោក បាននបញ្ជាក់ទៀតថា៖« កសិករចាប់ផ្ដើមងាកមកដាំពូជកាហ្វេនេះ ដោយសារខេត្តមណ្ឌលគិរី អំណោយផលទៅលើអាកាសធាតុ ពិសេសដីក៏មានជីវជាតិខ្លាំង ស័ក្តិសមបំផុតជាមួយនឹងដំណាំកាហ្វេពូជ(Robusta) ដែលដាំដែលបានដាំដុះនៅពេលបច្ចុប្បន្ន»។

ពាក់ព័ន្ធដំណាំកាហ្វេនះ ក្នុងនាមប្រធានសហគមន៍ លោកតែងចុះត្រួតពិនិត្យដំកាហ្វេរបស់កសិករជាប់ជាប្រចាំ និងបានចែករំលែកបទពិសោធដល់កសិករដែលដាំនៅចម្ការផ្ទាល់ខ្លួនផងដែរ។ លើសពីនេះ ប្រជាពលរដ្ឋនៅក្នុងសហគម ក៏ធ្លាប់ទទួលបានកវគ្គបណ្ដុះបណ្ដាល បង្ហាញពីមន្ទីរជំនាញកមន្ទីរសិកម្មខេត្ត។ ជារឿយៗ ក្រុមការងារមន្ទីរជំនាញតែងតែចុះមកធ្វើបទបង្ហាញពីការដាំដុះបច្ចេកទេសការថែទាំធ្វើយ៉ាងណា ឱ្យដំណាំកាហ្វេទទួលបានសុខភាពល្អ ការលូតលាស់ នឹងទទួលបានទិន្នផលខ្ពស់ផងដែរ។

លោករំពឹងដែរថា ការប្រមូលផលកាហ្វេនៅខែវិច្ឆិកាខាងមុខនេះ កសិករនឹងទទួលបានទិនផលកាន់តែច្រើនបន្ថែមទៀត  ជាពិសេសតម្លៃអាចកើនឡើងខ្ពស់ជាងឆ្នាំមុន។ជាមួយគ្នានេះក៏សូមអំពាវនាវ ប្រជាពលរដ្ឋ ដែលមានដីទំនេរ មិនទាន់មានការដាំដុះដំណាំអ្វីអាចងាកមកសាកល្បងដាំដំណាំកាហ្វេមួយប្រភេទនេះ ងាយស្រួលក្នុងការដាំដុះ មិនលំបាកក្នុងការថែទាំច្រើន ខណៈបញ្ហាប្រឈមវិញ គឺមានតិចតួចបំផុតសម្រាប់ដំណាំមួយប្រភេទនេះ។

បើតាម លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ការដាំដុះដំណាំកាហ្វេ អនុវត្តបានចំនួន ៥២៩ ហិកតាក្នុងឆ្នាំ ២០២៤។ លោកបញ្ជាក់ថា កសិករដាំកាហ្វេក្នុងខេត្តភាគច្រើនជាប្រភេទពូជរ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5,  TRS1 (ពូជថ្មីចុងក្រោយ) ផងដែរ៕

អត្ថបទ៖ រៀម សុខហេង

The post កសិករកំពុងនាំគ្នាសម្រុកដាំដំណាំកាហ្វេ មណ្ឌលគិរី ស្របពេលដែលមានតម្រូវការទីផ្សារខ្ពស់និងតម្លៃល្អ appeared first on Kampuchea Thmey Daily.

កាហ្វេមណ្ឌលគិរី កំពុងមានទីផ្សារខ្ពស់ ខណៈកសិករនឹងប្រមូលទិន្នផលនៅខែវិច្ឆិកា
ដោយសារប្រជាជនកម្ពុជាងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង កាហ្វេមណ្ឌលគិរីកំពុងទទួលបានចំណែកទីផ្សារយ៉ាងសំខាន់ ខណៈកសិករកំពុងរៀបចំប្រមូលផលដំណាំរបស់ពួកគេក្នុងខែវិច្ឆិកាខាងមុខនេះ។ ការដាំដុះកាហ្វេកំពុងមានតម្រូវការការកើនឡើងជាលំដាប់នៅលើទីផ្សារ ដែលជំរុញដោយតម្លៃកើនឡើង ហើយកសិករក្នុងស្រុកមួយចំនួនចាប់ផ្តើមងាកទៅរកការដាំដុះកាហ្វេ។ ការដាំដំណាំកាហ្វេនេះ ក៏ស្របពេលជាមួយនឹងការកើនឡើងនៃការពេញនិយម​ពិសារកាហ្វេក្នុងចំណោមប្រជាជនក្នុងស្រុក។

លោក ចេះ ភា អាយុ៤២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងជាសមាជិក ជនជាតិដើមភាគតិចព្នង បានប្រាប់ “កម្ពុជាថ្មី” ថា គាត់មានចម្ការកាហ្វេមួយកន្លែង ដែលមានផ្ទៃដី ៤ ហិកតា។
គាត់​ប្រមូល​ផល​កាហ្វេ​ស្រស់​ចន្លោះ​ពី ៧ ទៅ ៨ តោន​ក្នុង​មួយ​ហិកតា ហើយ​លក់​ផលិតផល​ក្នុង​តម្លៃ ១.០៧៥ ដុល្លារ​ក្នុង​មួយ​តោន។ កាហ្វេ​ដែល​គាត់​ដាំ​គឺ​ជា​ប្រភេទ Robusta ហើយរាល់ពេលប្រមូលផល កាហ្វេទាំងអស់ត្រូវបានលក់ទៅឱ្យឈ្មួញគ្មានសល់។

កសិកររូបនេះបានគូសបញ្ជាក់ថា ការដាំដុះដំណាំកាហ្វេមួយប្រភេទនេះមិនលំបាកក្នុងការដាំដុះនោះទេ ពោលគឺ គ្រាន់តែយើងស្រោចទឹកឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ សម្អាតស្មៅ និងដាក់ជីបន្តិចបន្តួចតែប៉ុណ្ណោះ។ បន្ទាប់ពីប្រកបដាំដុះដំណាំកាហ្វេរយៈពេលជាង៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យលោកមានជីវភាពកាន់តែធូធាពីមួយឆ្នាំទៅមួយឆ្នាំ។ កាហ្វេប្រភេទ Robusta របស់លោក នឹងត្រូវប្រមូលផលទិន្នផលខែវិច្ឆិកាខាងមុខនេះ ហើយរំពឹងថាតម្លៃទីផ្សារកាហ្វេនឹងមានការកើនឡើងជាបន្តបន្ទាប់ដែលអាចលើកស្ទួយជីវភាពរបស់កសិករឱ្យមានភាពធូរធា។

បន្ថែមពីលើនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋនៅស្រុកពេជ្រាដា បានចាប់ផ្តើមដាំកាហ្វេប្រភេទនេះក្នុងបរិមាណច្រើន ហើយតម្រូវការនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ នៅតែមានសន្ទុះខ្លាំង ដោយតម្លៃបានហក់ឡើងគួរសម្យ។ ក្នុងនាមលោក​ជាកសិករដាំកាហ្វេ លើកទឹកចិត្តដល់កសិករផ្សេងទៀត ឱ្យសាកល្បងដាំកាហ្វេប្រភេទនេះ ព្រោះវាងាយស្រួលដាំដុះ ត្រូវការការថែទាំតិចតួច ធន់នឹងអាកាសធាតុ និងសមស្របខ្លាំងសម្រាប់ខេត្តមណ្ឌលគិរី។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី ក៏បានឱ្យដឹងផងដែរថា ការដាំដុះដំណាំកាហ្វេ អនុវត្តបានចំនួន ៥២៩ហិកតាក្នុងឆ្នាំ(២០២៤)។ លោកបញ្ជាក់ថា កសិករដាំកាហ្វេក្នុងខេត្តភាគច្រើនជាប្រភេទពូជរ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5,  TRS1 (ពូជថ្មីចុងក្រោយ ) ផងដែរ៕

អត្ថបទ៖រៀម សុខហេង

The post កាហ្វេមណ្ឌលគិរី កំពុងមានទីផ្សារខ្ពស់ ខណៈកសិករនឹងប្រមូលទិន្នផលនៅខែវិច្ឆិកា appeared first on Kampuchea Thmey Daily.

សហគ្រាស​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី ទទួលស្គាល់​ផលិត​កាហ្វេ​មានគុណភាព ​​លក់ចែកចាយ​​លើ​ទីផ្សារ
មណ្ឌលគិរី​ដែល​ជា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប មាន​សហគ្រាស​ចំនួន​ពីរ​ដែល​កំពុង​ផលិត​កែច្នៃ​កាហ្វេ​ សម្រាប់​លក់​ចែកចាយ​នៅ​​លើ​ទីផ្សារ។

លោក ងិន សុវិមាន អភិបាលរង​ខេត្ត​មណ្ឌលគិរី​បាន​គូស​បញ្ជាក់​ថា កាហ្វេ​មណ្ឌលគិរីមាន​កេរ្តិ៍ឈ្មោះ​​ល្បី​ ដោយសារ​តែគុណភាព និង​រសជាតិទទួលស្គាល់ពីពលរដ្ឋ​ទូទៅ។

ខណៈ​ដែល​ខេត្ត​មណ្ឌលគីរី​មាន​ភូមិសាស្ត្រ​សមស្រប​សម្រាប់​ដាំ​ដុះ​ដំណាំ​យុទ្ធសាស្រ្ត​នេះ លោក ងិន សុវិមាន បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​មាន​សហគ្រាស​ចំនួន​ពីរ​ ដែល​មានលទ្ធភាព​កែច្នៃ​កាហ្វេ​សម្រាប់​លក់​ចែកចាយ​​នៅ​លើ​ទីផ្សារ។

ក្នុង​ចំណោម​សហគ្រាស​ចំនួន​ពីរ​ដែល​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខេត្ត លោក ងិន សុវិមាន​ បាន​លើក​ពី​កាហ្វេ​ ចាយ ម៉ៅ ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​សហគ្រាស​នេះ​មាន​ទាំង​ចម្ការ​សម្រាប់​ដាំ​កាហ្វេ រួមទាំង​ទីតាំងវេច​ខ្ចប់ ខណៈ​ផលិតផល​​កាហ្វេ​របស់​សហគ្រាស​មាន​ការ​គាំទ្រ​ និង​បាន​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ទាំង​នៅ​ក្នុង​ខេត្ត​និង​នៅ​រាជធានី​ភ្នំពេញ។

យ៉ាងណាមិញ បើ​តាមលោកអភិបាល​រងខេត្ត ទោះបី​កាហ្វេ​ខេត្ត​មណ្ឌលគិរី​​​ទទួលស្គាល់​គុណភាព​អាចលក់លើទីផ្សារក្នុងស្រុកនិង​នាំចេញបាន​ ប៉ុន្តែ​ផ្ទៃដី​ដាំដុះ​នៅ​មានចំនួន​​តិច ហើយ​ការ​ផលិតកែច្នៃសម្រាប់លក់លើ​ទីផ្សារ​ក៏​មិន​ទាន់​បាន​ទូលំទូលាយ​នៅ​ឡើយ។

ពាក់ព័ន្ធ​ដំណាំកាហ្វេនៅ​ខេត្ត​មណ្ឌលគិរី ពូជ​កាហ្វេ​អារ៉ាបីកា​ឃើញថា​មានការ​ពេញនិយម​ ហើយ​ត្រូវ​បាន​ដាំដុះ​ច្រើន​​​នៅ​ខេត្ត​មណ្ឌលគិរី។

លោក ស៊ាន លៀងហី អ្នក​បច្ចេកទេស​ដាំ​កាហ្វេ​អារ៉ាប៊ីកា​នៅ​ចម្ការ​កាហ្វេ​ ភី ដា ​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ពូជ​កាហ្វេ​អារ៉ាបីកា​ ដើម្បី​ដាំដុះលូតលាស់​បានល្អ​ត្រូវ​ការ​ដាំ​នៅ​រយៈ​កម្ពស់​ចាប់ពី ៧០០ ម៉ែត្រ ដល់ ១ ០០០ ម៉ែត្រ។

តាម​ការ​ស្រាវជ្រាវ ពូជ​កាហ្វេ​អារ៉ាប៊ីកា ធន់​អាកាស​ធាតុ និង​ទទួល​ទិន្នផល​ខ្ពស់ ខណៈ​ដែល​​ភូមិសាស្ត្រ​ទឹកដី​​ខេត្ត​មណ្ឌលគិរី​សមស្រប​សម្រាប់​ការ​ដាំ​ពូជ​កាហ្វេ​នាំ​ចូលពី​បរទេស​​នេះ។

បើ​តាម​លោក ស៊ាន លៀងហី កាហ្វេ​ពូជ​​អារ៉ាប៊ីកា ការ​ថែទាំ​ត្រូវការ​ប្រើប្រាស់​ប្រភេទ​ជីកំប៉ុស​ច្រើន​ ហើយ​ពាក់ព័ន្ធ​កម្រិត PH ដី និង​ការ​ប្រើប្រាស់​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត ​ក៏​ត្រូវ​ការ​ពិនិត្យ​ពិច័យ​យ៉ាង​ហ្មត់ចត់​ផង​ដែរ។

លោក ស៊ាន លៀងហី បាន​អះអាង​ថា កន្លងទៅ​មាន​​ក្រុម​អ្នក​ជំនាញ​ជប៉ុន​បាន​ចុះ​ពិនិត្យ ហើយ​វាយ​តម្លៃ​ថា​កាហ្វេ​មណ្ឌលគិរី មាន​គុណភាព​ល្អ​អាច​នាំ​ចេញ​បាន៕

The post សហគ្រាស​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី ទទួលស្គាល់​ផលិត​កាហ្វេ​មានគុណភាព ​​លក់ចែកចាយ​​លើ​ទីផ្សារ appeared first on Kampuchea Thmey Daily.

កាហ្វេ​អារ៉ាប៊ីកា​ដាំ​រយៈកម្ពស់​ជាង ៧០០ ម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​គុណភាព​រសជាតិ​ពី​អ្នក​ជំនាញ​ការ​ជប៉ុន
កាហ្វេ​អារ៉ាបីកា​ដែល​ជា​ពូជ​កាហ្វេ​ដ៏​ពេញនិយម​មួយនៅលើ​ពិភពលោក ត្រូវ​បាន​ដាំដុះ​​នៅ​ខេត្ត​មណ្ឌលគិរី ដែល​កំពុង​ហុច​ផល​ ខណៈ​ដែល​គុណភាព​និង​រសជាតិមានការ​ទទួល​ស្គាល់​​ពី​អ្នក​ជំនាញ​ការ​ជប៉ុន។

លោក ស៊ាន លៀងហី អ្នក​បច្ចេកទេស​ដាំ​កាហ្វេ​អារ៉ាប៊ីកា​នៅ​ចម្ការ​កាហ្វេ​ភីដា​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ពូជ​កាហ្វេ​អារ៉ាបីកា​ត្រូវ​ការ​ដាំ​ដុះ​នៅ​រយៈ​កម្ពស់​ចាប់ពី ៧០០ ម៉ែត្រ ដល់ ១ ០០០ ម៉ែត្រ ទើប​ដំណាំកាហ្វេ​លូត​លាស់​បាន​ល្អ។

លោកថា តាម​ការ​ស្រាវជ្រាវ ពូជ​កាហ្វេ​អារ៉ាប៊ីកាធន់​អាកាស​ធាតុ ហើយ​​​ភូមិសាស្ត្រ​ទឹកដី​​ខេត្ត​មណ្ឌលគិរី​សមស្រប​សម្រាប់​ការ​ដាំ​ពូជ​កាហ្វេ​នាំ​ចូលពី​បរទេស​​នេះ។ យ៉ាងណាមិញ ខេត្ត​មណ្ឌលគិរីជា​តំបន់​ព្រៃ​​ភ្នំ ហើយ​បញ្ហា​ប្រឈម​គឺ​​ខ្វះខាត​ប្រភព​ទឹក​។ នេះបើតាម លោក​ស៊ាន លៀងហី។

កន្លងទៅ​ក្រុម​អ្នក​ជំនាញ​ជប៉ុន​បាន​ចុះ​ពិនិត្យ​នៅ​ចម្ការ ហើយ​វាយ​តម្លៃ​ថា​កាហ្វេ​នៅ​ចម្ការ​របស់​លោក​មាន​គុណភាព​អាច​នាំ​ចេញ​បាន។ លោក ស៊ាន លៀងហី បានប្រាប់​ថា ​ទិន្នផល​កាហ្វេ​ដែល​ដាំ​បាន​នៅ​មាន​កម្រិត​តិច​តួច​​ ហើយ​ការ​នាំចេញ​មាន​ការ​​ពិបាក​បន្តិច​តាម​តម្រូវការ​ទីផ្សារ។ ​

លើផ្ទៃដី​ដាំ​​កាហ្វេ​​ប្រមាណ ១៥ ហិកតា លោក​ ស៊ាន សាងហី ប្រាប់​ថា ក៏​មាន​ផែនការ​ពង្រីក​បន្ថែម​នៅ​ឆ្នាំ​បន្ត​បន្ទាប់​​ចន្លោះ ១០ ហិកតាបន្ថែម​​ទៀត ខណៈ​ការ​ផ្គត់ផ្គង់​បច្ចុប្បន្ន​បានសម្រាប់​តែ​​ទីផ្សារ​ក្នុង​ស្រុក​ប៉ុណ្ណោះ​។

​លោក ស៊ាន លៀងហី បានបន្ត​ថា ការ​ដាំកាហ្វេ​ពូជ​​អារ៉ាប៊ីកា ការ​ថែទាំ​ត្រូវការ​ប្រើប្រាស់​ប្រភេទ​ជី​កំប៉ុស​ច្រើន​ជាង​ជី​គីមី ហើយ​ពាក់ព័ន្ធ​កម្រិត PH ដី និង​ការ​ប្រើប្រាស់​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិតក៏​ត្រូវ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័តុ្ន​ផង​ដែរ។ ជាមួយ​គ្នា​នេះ បើតាមលោក ស៊ាន សាងហី លោក​ក៏​​កំពុង​តែ​សាកល្បង​ដាំ​ដុះ​ពូជ​កាហ្វេ​ប្រភេទ​មួយ​ទៀត​គឺរូបូស្តាលើ​ផ្ទៃដីទំហំ​​ប្រហែល ៥ ហិកតា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អតិថិជន​ក្នុងស្រុក​៕

The post កាហ្វេ​អារ៉ាប៊ីកា​ដាំ​រយៈកម្ពស់​ជាង ៧០០ ម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​គុណភាព​រសជាតិ​ពី​អ្នក​ជំនាញ​ការ​ជប៉ុន appeared first on Kampuchea Thmey Daily.