ព័ត៌មានជាតិ
សហគ្រាសចំនួនពីរនៅខេត្តមណ្ឌលគិរី ទទួលស្គាល់ផលិតកាហ្វេមានគុណភាព លក់ចែកចាយលើទីផ្សារ
មណ្ឌលគិរីដែលជាខេត្តនៅតំបន់ខ្ពង់រាប មានសហគ្រាសចំនួនពីរដែលកំពុងផលិតកែច្នៃកាហ្វេ សម្រាប់លក់ចែកចាយនៅលើទីផ្សារ។
លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា កាហ្វេមណ្ឌលគិរីមានកេរ្តិ៍ឈ្មោះល្បី ដោយសារតែគុណភាព និងរសជាតិទទួលស្គាល់ពីពលរដ្ឋទូទៅ។


ខណៈដែលខេត្តមណ្ឌលគីរីមានភូមិសាស្ត្រសមស្របសម្រាប់ដាំដុះដំណាំយុទ្ធសាស្រ្តនេះ លោក ងិន សុវិមាន បានបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តមានសហគ្រាសចំនួនពីរ ដែលមានលទ្ធភាពកែច្នៃកាហ្វេសម្រាប់លក់ចែកចាយនៅលើទីផ្សារ។
ក្នុងចំណោមសហគ្រាសចំនួនពីរដែលទទួលស្គាល់ពីអាជ្ញាធរខេត្ត លោក ងិន សុវិមាន បានលើកពីកាហ្វេ ចាយ ម៉ៅ នៅក្នុងខេត្តមណ្ឌលគិរី ដែលសហគ្រាសនេះមានទាំងចម្ការសម្រាប់ដាំកាហ្វេ រួមទាំងទីតាំងវេចខ្ចប់ ខណៈផលិតផលកាហ្វេរបស់សហគ្រាសមានការគាំទ្រ និងបានផ្គត់ផ្គង់ទៅទីផ្សារទាំងនៅក្នុងខេត្តនិងនៅរាជធានីភ្នំពេញ។
យ៉ាងណាមិញ បើតាមលោកអភិបាលរងខេត្ត ទោះបីកាហ្វេខេត្តមណ្ឌលគិរីទទួលស្គាល់គុណភាពអាចលក់លើទីផ្សារក្នុងស្រុកនិងនាំចេញបាន ប៉ុន្តែផ្ទៃដីដាំដុះនៅមានចំនួនតិច ហើយការផលិតកែច្នៃសម្រាប់លក់លើទីផ្សារក៏មិនទាន់បានទូលំទូលាយនៅឡើយ។

ពាក់ព័ន្ធដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ពូជកាហ្វេអារ៉ាបីកាឃើញថាមានការពេញនិយម ហើយត្រូវបានដាំដុះច្រើននៅខេត្តមណ្ឌលគិរី។
លោក ស៊ាន លៀងហី អ្នកបច្ចេកទេសដាំកាហ្វេអារ៉ាប៊ីកានៅចម្ការកាហ្វេ ភី ដា ក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ពូជកាហ្វេអារ៉ាបីកា ដើម្បីដាំដុះលូតលាស់បានល្អត្រូវការដាំនៅរយៈកម្ពស់ចាប់ពី ៧០០ ម៉ែត្រ ដល់ ១ ០០០ ម៉ែត្រ។
តាមការស្រាវជ្រាវ ពូជកាហ្វេអារ៉ាប៊ីកា ធន់អាកាសធាតុ និងទទួលទិន្នផលខ្ពស់ ខណៈដែលភូមិសាស្ត្រទឹកដីខេត្តមណ្ឌលគិរីសមស្របសម្រាប់ការដាំពូជកាហ្វេនាំចូលពីបរទេសនេះ។

បើតាមលោក ស៊ាន លៀងហី កាហ្វេពូជអារ៉ាប៊ីកា ការថែទាំត្រូវការប្រើប្រាស់ប្រភេទជីកំប៉ុសច្រើន ហើយពាក់ព័ន្ធកម្រិត PH ដី និងការប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ក៏ត្រូវការពិនិត្យពិច័យយ៉ាងហ្មត់ចត់ផងដែរ។
លោក ស៊ាន លៀងហី បានអះអាងថា កន្លងទៅមានក្រុមអ្នកជំនាញជប៉ុនបានចុះពិនិត្យ ហើយវាយតម្លៃថាកាហ្វេមណ្ឌលគិរី មានគុណភាពល្អអាចនាំចេញបាន៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


