ព័ត៌មានជាតិ
កាហ្វេមណ្ឌលគិរី កំពុងមានទីផ្សារខ្ពស់ ខណៈកសិករនឹងប្រមូលទិន្នផលនៅខែវិច្ឆិកា
ដោយសារប្រជាជនកម្ពុជាងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង កាហ្វេមណ្ឌលគិរីកំពុងទទួលបានចំណែកទីផ្សារយ៉ាងសំខាន់ ខណៈកសិករកំពុងរៀបចំប្រមូលផលដំណាំរបស់ពួកគេក្នុងខែវិច្ឆិកាខាងមុខនេះ។ ការដាំដុះកាហ្វេកំពុងមានតម្រូវការការកើនឡើងជាលំដាប់នៅលើទីផ្សារ ដែលជំរុញដោយតម្លៃកើនឡើង ហើយកសិករក្នុងស្រុកមួយចំនួនចាប់ផ្តើមងាកទៅរកការដាំដុះកាហ្វេ។ ការដាំដំណាំកាហ្វេនេះ ក៏ស្របពេលជាមួយនឹងការកើនឡើងនៃការពេញនិយមពិសារកាហ្វេក្នុងចំណោមប្រជាជនក្នុងស្រុក។

លោក ចេះ ភា អាយុ៤២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងជាសមាជិក ជនជាតិដើមភាគតិចព្នង បានប្រាប់ “កម្ពុជាថ្មី” ថា គាត់មានចម្ការកាហ្វេមួយកន្លែង ដែលមានផ្ទៃដី ៤ ហិកតា។
គាត់ប្រមូលផលកាហ្វេស្រស់ចន្លោះពី ៧ ទៅ ៨ តោនក្នុងមួយហិកតា ហើយលក់ផលិតផលក្នុងតម្លៃ ១.០៧៥ ដុល្លារក្នុងមួយតោន។ កាហ្វេដែលគាត់ដាំគឺជាប្រភេទ Robusta ហើយរាល់ពេលប្រមូលផល កាហ្វេទាំងអស់ត្រូវបានលក់ទៅឱ្យឈ្មួញគ្មានសល់។
កសិកររូបនេះបានគូសបញ្ជាក់ថា ការដាំដុះដំណាំកាហ្វេមួយប្រភេទនេះមិនលំបាកក្នុងការដាំដុះនោះទេ ពោលគឺ គ្រាន់តែយើងស្រោចទឹកឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ សម្អាតស្មៅ និងដាក់ជីបន្តិចបន្តួចតែប៉ុណ្ណោះ។ បន្ទាប់ពីប្រកបដាំដុះដំណាំកាហ្វេរយៈពេលជាង៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យលោកមានជីវភាពកាន់តែធូធាពីមួយឆ្នាំទៅមួយឆ្នាំ។ កាហ្វេប្រភេទ Robusta របស់លោក នឹងត្រូវប្រមូលផលទិន្នផលខែវិច្ឆិកាខាងមុខនេះ ហើយរំពឹងថាតម្លៃទីផ្សារកាហ្វេនឹងមានការកើនឡើងជាបន្តបន្ទាប់ដែលអាចលើកស្ទួយជីវភាពរបស់កសិករឱ្យមានភាពធូរធា។

បន្ថែមពីលើនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋនៅស្រុកពេជ្រាដា បានចាប់ផ្តើមដាំកាហ្វេប្រភេទនេះក្នុងបរិមាណច្រើន ហើយតម្រូវការនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ នៅតែមានសន្ទុះខ្លាំង ដោយតម្លៃបានហក់ឡើងគួរសម្យ។ ក្នុងនាមលោកជាកសិករដាំកាហ្វេ លើកទឹកចិត្តដល់កសិករផ្សេងទៀត ឱ្យសាកល្បងដាំកាហ្វេប្រភេទនេះ ព្រោះវាងាយស្រួលដាំដុះ ត្រូវការការថែទាំតិចតួច ធន់នឹងអាកាសធាតុ និងសមស្របខ្លាំងសម្រាប់ខេត្តមណ្ឌលគិរី។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តមណ្ឌលគិរី ក៏បានឱ្យដឹងផងដែរថា ការដាំដុះដំណាំកាហ្វេ អនុវត្តបានចំនួន ៥២៩ហិកតាក្នុងឆ្នាំ(២០២៤)។ លោកបញ្ជាក់ថា កសិករដាំកាហ្វេក្នុងខេត្តភាគច្រើនជាប្រភេទពូជរ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5, TRS1 (ពូជថ្មីចុងក្រោយ ) ផងដែរ៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


