កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន Archives - Kampuchea Thmey Daily

ប្រមុខការពារជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូកនៅម៉ាឡេស៊ី ចុងខែនេះ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ដំណើរទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ប្រមុខការពារជាតិកម្ពុជា គឺ តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Dato’ Seri Mohamed Khaled bin Nordin ។

ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា ក្រោមប្រធានបទ “ការរួបរួមអាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព” កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង ក្នុងចំណោម ប្រទេសជាសមាជិកអាស៊ាន និងជាមួយប្រទេសបូក ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា នៅលើទឹកដីម៉ាឡេស៊ី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា  ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងជំនួប ក្រៅផ្លូវការ ចំនួនបួនទៀត រួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-ឥណ្ឌា ជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន (ASEAN-China Defence Ministers’ Lunchoen) និងជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក (ASEAN-US Defence Ministers’ High-Tea)។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន និងប្រទេសបូកជាដៃគូមួយចំនួន ដើម្បីពង្រឹង និងធ្វើឱ្យកាន់ តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

ប្រតិភូដែលអមដំណើរប្រមុខការពារជាតិកម្ពុជាទៅចូលរួមកិច្ចប្រជុំរួមមាន នាយឧត្តម សេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្ត្រីការពារជាតិអាស៊ានកម្ពុជា រួមជាមួយ នាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិមួយចំនួនទៀត៕

The post ប្រមុខការពារជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូកនៅម៉ាឡេស៊ី ចុងខែនេះ appeared first on Kampuchea Thmey Daily.

ខណៈពិភពលោកកាន់តែស្មុគស្មាញ ប្រមុខការពារជាតិកម្ពុជា ថា ទាមទារឱ្យអាស៊ានមានឯកភាពគ្នា
ខណៈពិភពលោកកំពុងតែបន្តកើនឡើងនូវភាពស្មុគស្មាញ មិនប្រាកដប្រជាកាន់តែខ្លាំង គឺទាមទារឱ្យប្រជាជាតិអាស៊ានមានការឯកភាពគ្នាជាធ្លុងមួយ ដើម្បីជាការឆ្លើយតបរួមគ្នាទៅនឹងបញ្ហាទាំងនេះ ពិសេសការគំរាមកំហែងផ្នែកភូមិសាស្ដ្រនយោបាយ។ នេះជាការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីការពារជាតិអាស៊ាន។

ប្រទេសម៉ាឡេស៊ី បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ ដែលបានរៀបចំធ្វើនៅទីក្រុងប៉េណាំង។ ក្នុងពិធីបើកនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ហើយបានថ្លែងចាត់ទុកមូលបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាប្រធាន គឺបានបង្ហាញពីសេចក្ដីប្រាថ្នារួមរបស់រដ្ឋជាសមាជិក ក្នុងការពង្រឹងភាពស្អិតរមួត និងសាមគ្គីភាពរបស់អាស៊ានក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា​ យើងជួបជុំគ្នានៅទីនេះ ក្នុងខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ការកើនឡើងនូវភាពស្មុគស្មាញ នៃស្ថានភាពភូមិសាស្ត្រនយោបាយ ល្បឿននៃការរីកចម្រើននៃបច្ចេកវិទ្យា និងការកើនឡើងនៃការគំរាមកំហែងឆ្លងដែន ដែលទាមទារឱ្យមានការឯកភាពគ្នា និងជាការឆ្លើយតបរួមគ្នា។

ភាពស្មុគស្មាញ និងហានិភ័យផ្នែកភូមិសាស្ដ្រនយោបាយនៅមិនទាន់ធូរស្បើយទេ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗនៅក្នុងបរិបទនៃបញ្ហាដ៏លំបាកទាំងនេះ ការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ទាក់ទងនឹងបច្ចេកវិទ្យាដែលកំពុងមានការរីកចម្រើន ដូចជា បញ្ញាសិប្បនិម្មិតAI នៅតែជាបញ្ហា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់របស់អាស៊ាន។ នេះជាការបន្ថែមរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ សីហា បន្តថា ក្នុងបរិបទនេះ អាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ ដោយបង្ហាញថា ការរួបរួម និងកិច្ចសហប្រតិបត្តិការ មិនត្រឹមតែជាការគិតគូរប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់ សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាព។ លោក បានគូសរំលេចពីគំនិតផ្ដួចផ្ដើមរបស់កម្ពុជា តាំងពីឆ្នាំ២០២២ ដែលបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់រដ្ឋជាសមាជិកអាស៊ានវិស័យសំខាន់ៗចំនួន៣ គឺកិច្ចសហប្រតិបត្តិការលើការឃុំគ្រងជំងឺរាតត្បាត, ការពង្រឹងការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មថែរក្សាសន្តិភាព និងការជំរុញការសហការក្នុងផ្នែកអប់រំ នៃវិស័យការពារជាតិ។

ប្រមុខការពារជាតិកម្ពុជា សម្ដែងក្ដីសង្ឃឹមថា គំនិតផ្ដួចផ្ដើមទាំងនេះ នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងសមត្ថភាពស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការលើកកម្ពស់មុខមាត់អាស៊ានក្នុងឆាកអន្តរជាតិ ជាពិសេសទាក់ទងនឹងការចូលរួមរបស់ស្ត្រីអាស៊ាន ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

គួរជម្រាបថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ នៅម៉ាឡេស៊ី បានប្រព្រឹត្តទៅក្រោមមូលបទការរួបរួមគ្នារបស់អាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព បានផ្ដោតលើកិច្ចពិភាក្សាផ្លាស់ប្ដូរទស្សនៈការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើតមាន ព្រមទាំងគិតគូរលើការពង្រឹងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្រោមយន្តការ ADMM និង ADMM-Plus៕

The post ខណៈពិភពលោកកាន់តែស្មុគស្មាញ ប្រមុខការពារជាតិកម្ពុជា ថា ទាមទារឱ្យអាស៊ានមានឯកភាពគ្នា appeared first on Kampuchea Thmey Daily.

ប្រមុខការពារជាតិអាស៊ាននឹងជួបគ្នានៅម៉ាឡេស៊ី ជជែកពីបញ្ហាតំបន់ ពាក់ព័ន្ធការពង្រឹងសន្តិសុខ និងវិបុលភាពអាស៊ាន
បណ្ដារដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងជួបគ្នានៅប្រទេសម៉ាឡេស៊ី ដើម្បីជជែកពីបញ្ហាក្នុងតំបន់ ដែលពាក់ព័ន្ធនឹងការពង្រឹងសន្តិសុខ និងវិបុលភាពរបស់អាស៊ាន។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានចាកចេញពីភ្នំពេញហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំនេះ។

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការឯកភាពអាស៊ាន ដើម្បីសន្តិសុខ និងវិបុលភាព» ដោយនឹងផ្តោតលើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើតមាន ព្រមទាំងគិតគូលើការពង្រឹងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និង ADMM-Plus។

តាមការគ្រោងទុក រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិតក្នុងវិស័យការពារជាតិផងដែរ។

រូបភាពឯកសារ៖ ប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅឥណ្ឌូណេស៊ី ឆ្នាំ២០២៣

ដោយឡែក ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ក៏គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពារជាតិដែលជាផលប្រយោជន៍រួម ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី៕

The post ប្រមុខការពារជាតិអាស៊ាននឹងជួបគ្នានៅម៉ាឡេស៊ី ជជែកពីបញ្ហាតំបន់ ពាក់ព័ន្ធការពង្រឹងសន្តិសុខ និងវិបុលភាពអាស៊ាន appeared first on Kampuchea Thmey Daily.

ប្រមុខការពារជាតិកម្ពុជា​ នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឡាវ​
តបតាមការអញ្ជើញរបស់ប្រមុខការពារជាតិឡាវ, នាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ​ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៨ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

អមដំណើរលោកនាយឧត្តមសេនីយ៍ ទៀ​ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ចូលរួមកិច្ចប្រជុំខាងលើ រួមមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស រួមជាមួយលោក លោកស្រី នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អាស៊ាន៖ រួមគ្នាដើម្បី សន្តិភាព សន្តិសុខ និងភាពធន់» នឹងផ្តោតកិច្ចពិភាក្សារួមគ្នារិះរកវិធី ដើម្បីបង្កើនភាពជឿជាក់ ទំនុកចិត្ត និងលើកកម្ពស់សមត្ថភាពកងទ័ព ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងជាមួយប្រទេសជាដៃគូ សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់។

ក្នុងឱកាសកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធ រួមមាន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក ពិធីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-អូស្ត្រាលី ពិធីរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងពិធីប្រគល់តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្រាប់ឆ្នាំ២០២៥ ជូនម៉ាឡេស៊ី។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ក៏គ្រោងនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសបូកមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីលើវិស័យការពារជាតិបន្ថែមទៀត៕

The post ប្រមុខការពារជាតិកម្ពុជា​ នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឡាវ​ appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក
យោធាមីយ៉ាន់ម៉ា ដែលដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីពីរឆ្នាំមុន ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំយោធាថ្នាក់តំបន់ដែល ប្រទេសថៃ និងសហរដ្ឋអាមេរិក ធ្វើជាសហប្រធាន។

រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា លោក Mya Tun Oo

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) រយៈពេលប្រាំថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃទី ២០ខែកុម្ភៈ ក្នុងទីក្រុងបាងកក។

លោកវរសេនីយ៍ឯក Martin Meiners អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់កាសែត Myanmar Now ថា យោធាមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញដោយអនុលោមតាមពិធីសាររបស់អាស៊ាន។ លោកបន្តថា “ការ​ចូលរួម​ក្នុង​វេទិកា​អាស៊ាន​ គឺ​កំណត់​ដោយ​រដ្ឋជា​សមាជិក​អាស៊ាន​”។

ក្រៅពី​ប្រទេសជា​សមាជិក​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​, កិច្ច​ប្រជុំ​នេះក៏​នឹង​មាន​តំណាង​មក​ពី​ដៃគូ​សន្ទនាដូចជា​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ រុស្ស៊ី កូរ៉េ​ខាង​ត្បូង និង​អាមេរិកផងដែរ។

អាស៊ាន បានតស៊ូជាមួយរបៀបដោះស្រាយបញ្ហាមីយ៉ាន់ម៉ាជាយូរមកហើយ ខណៈឧត្តមសេនីយ៍កំពុងកាន់អំណាច មិនអាចបង្ហាញផែនការដើម្បីបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១ និងបង្កើតលក្ខខណ្ឌសម្រាប់កិច្ចសន្ទនាបាន។

សមាគមនេះ បានរារាំងអ្នកតំណាងជាន់ខ្ពស់របស់យោធាមីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ប៉ុន្តែក្រោយពេលពីរឆ្នាំនៃការបង្ហូរឈាម ប្រទេសជាសមាជិកមួយចំនួន បាននិងកំពុងអំពាវនាវឲ្យអាស៊ានចូលរួមជាមួយរដ្ឋាភិបាលឯកភាពជាតិ (NUG)។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៧ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធាពីមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ មីយ៉ាន់ម៉ា ដាក់ពន្ធនាគារជនជាតិរ៉ូហ៊ីងយ៉ា ១១២នាក់ ដែលព្យាយាមចាកចេញពីប្រទេស

The post មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាម៉េរិក ផ្ដោតវិធីសាស្រ្តរួមគ្នារក្សាសន្តិភាព វិបុលភាព ក្នុងតំបន់
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាម៉េរិក ដែលធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើការផ្ដោតយ៉ាងសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា ថ្លែងថា ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកនេះ គឺជាឱកាសជាប្រវត្តិសាស្រ្តមួយ ដែលផ្តល់នូវសារសំខាន់ និងអត្ថន័យជ្រាលជ្រៅ ក្នុងការពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យការពារជាតិ និងសន្តិសុខ។

សម្ដេចពិជ័យសេនា បានកត់សម្គាល់ និងគាំទ្រចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទី១០ កាលពីដើមខែវិច្ឆិកា ដែលថ្នាក់ដឹកនាំអាស៊ានបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទូលំទូលាយ ដើម្បី ដោះស្រាយបញ្ហាសន្តិសុខរួម ការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការគិតគូរអំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ក៏ដូចជាការរិះរកនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្លើយតបនឹងបញ្ហាប្រឈមទាំងបច្ចុប្បន្ន និងអនាគត។ ការប្តេជ្ញាចិត្តទាំងនេះ ពិតជាឆ្លុះបញ្ចាំងពីស្មារតីរួមគ្នា នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងអាស៊ាន និងអាមេរិក។

សម្ដេចពិជ័យសេនា ទៀ បាញ់ គាំទ្រ និងអបអរសាទរចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យ ខ្លឹមសារ និងបម្រើផលប្រយោជន៍ទៅវិញទៅមក។ សម្ដេចបន្ដថា ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងកូវីដ-១៩ សហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាថវិកា សម្ភារៈវេជ្ជសាស្រ្ត និងវ៉ាក់សាំងជាច្រើនដល់បណ្តាប្រទេសអាស៊ាន ក្នុងនោះអាមេរិកក៏បានផ្តល់ជំនួយប្រមាណ ១៦ លានដុល្លារ និងវ៉ាក់សាំងជាង ៣ លានដូស តាមរយៈយន្តការកូវ៉ាក់ UNICEF និងWHO ដល់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្ដេចពិជ័យសេនា បានកោតសរសើរ ចំពោះតួនាទីប្រកបដោយការស្ថាបនា របស់សហរដ្ឋអាមេរិក ក្នុងការជំរុញកិច្ចសន្ទនា ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ តាមរយៈការចូលរួមក្នុងយន្តការសន្តិសុខដែលដឹកនាំដោយអាស៊ាន ដូចជា ARF និង ADMM បូក ក្នុងនោះសហរដ្ឋអាមេរិកបានចូលរួមធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM បូក ជាមួយរដ្ឋជាសមាជិកអាស៊ាន ចំនួនបីលើករួចមកហើយ រួមទាំងការធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM បូក ស្តីពី សន្តិសុខសមុទ្រ ជាមួយប្រទេសថៃ នៅក្នុងវដ្តបច្ចុប្បន្ននេះ។

កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាសហប្រធានក្រុមការងារជំនាញរបស់សហរដ្ឋអាមេរិក ប្រកបដោយការស្ថាបនា នៅគ្រប់សកម្មភាពរបស់ក្រុមការងារនេះ ជាបន្តបន្ទាប់ទៅទៀត។ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឆ្នាំ២០២២នេះ កម្ពុជាមានសុឆន្ទៈក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ មិនត្រឹមតែក្នុងរង្វង់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងបណ្តាដៃគូសន្ទនា ជាពិសេស សហរដ្ឋអាមេរិក ដែលជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់នៅក្នុងតំបន់។ កម្ពុជាស្វាគមន៍ ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពភាពអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពី ឥណ្ឌូប៉ាស៊ីហ្វិក។

ចំណែកលោក ឡយ អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លើកឡើងថា ជាការពិតណាស់ តាមរយៈការផ្លាស់ប្តូរទស្សនៈរបស់រដ្ឋមន្ត្រីការពារជាតិទាំងអស់ យើងបានឃើញនូវកិច្ចសហប្រតិបត្តិការការពារជាតិដ៏រឹងមាំរវាងរដ្ឋសមាជិកអាស៊ាន ជាមួយសហរដ្ឋអាមេរិក លើវិស័យជាច្រើនក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិ។ ជាមួយគ្នានេះដែរ យើងក៏បានឃើញនូវឆន្ទៈដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការបន្តជួយពង្រឹង និងបង្កើនសមត្ថភាពរបស់យោធានៃរដ្ឋសមាជិកអាស៊ាន តាមរយៈការកសាងសមត្ថភាព និងការផ្តល់ជំនួយសម្ភារៈ​ និងបច្ចេកទេសផ្សេងៗ ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាជនក្នុងតំបន់។

លោកបន្តថា កម្ពុជា ក៏ដូចជារដ្ឋសមាជិកអាស៊ានផ្សេងទៀត ប្តេជ្ញាចិត្តជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង រវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្រោមភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងឈរលើគោលការណ៍ឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីសន្តិសុខ សន្តិភាព និងវិបុលភាពរួមគ្នា៕

អត្ថបទ៖ កុសល

The post រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាម៉េរិក ផ្ដោតវិធីសាស្រ្តរួមគ្នារក្សាសន្តិភាព វិបុលភាព ក្នុងតំបន់ appeared first on Kampuchea Thmey Daily.

ការចូលរួមរបស់ប្រមុខការពារជាតិអាស៊ាន បញ្ជាក់ការទទួលខុសត្រូវខ្ពស់ ការពារអាស៊ាន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា វត្តមានរបស់រដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

ការថ្លែងនេះ ធ្វើឡើងមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ការចូលរួមរបស់ប្រតិភូទាំងអស់ គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នា ក្នុងការរក្សានូវមិត្តភាព ឯកភាពអាស៊ាន និងកិច្ចសហប្រតិបត្តិ ដើម្បីសន្តិភាព សន្តិសុខក្នុងតំបន់ និងរួមសាមគ្គីភាព ប្រឈមនឹងការប្រកួតប្រជែង នៃភូមិសាស្ត្រនយោបាយ រួមគ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម សន្តិសុខ បច្ចេកទេស ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាតជាដើម។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ការអនុវត្តបាននូវការប្តេជ្ញាចិត្តនេះ ជួយជំរុញដំណើរការរួមគ្នាឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុភាព ប្រកបដោយចីរភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា រយៈពេលជាង២ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នា បានប្រឈមយ៉ាងធ្ងន់ធ្ងរទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យទាំងអស់។ សម្តេចពិជ័យសេនាបញ្ជាក់ថា យើងបានឃើញនូវតួនាទីយ៉ាងលេចធ្លោរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតកូវីដ-១៩។ ចំណែកប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ និងនាំមុខក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជូនដល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ កោះកែវ

The post ការចូលរួមរបស់ប្រមុខការពារជាតិអាស៊ាន បញ្ជាក់ការទទួលខុសត្រូវខ្ពស់ ការពារអាស៊ាន appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងពិភាក្សា ៦ ចំណុចសំខាន់
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ បានចាប់ផ្ដើមហើយ នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងស្តាប់របាយការណ៍ស្ដីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេប នៃលទ្ធផលរបស់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាអនុម័តលើគំនិតផ្តួចផ្តើមថ្មីៗ និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រួមមាន៖

ទី១ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន។

ទី២ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្រ្តីរក្សាសន្តិភាពអាស៊ាន។

ទី៣ ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន។

ទី៤ លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យាក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

ទី៥ ចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្ដារឡើងវិញ ក្រោយកូវីដ-១៩។

៦ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម។

នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងកត់សម្គាល់លើឯកសារពិភាក្សាចំនួន២ រួមមាន៖ ទី១ ឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ និងទី២ ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។

កិច្ចប្រជុំ ក៏នឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌា សុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌ និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយប្រទេសបូក មួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

ក្នុងអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុនជារូបវន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ក្នុងទម្រង់ប្រព័ន្ធវីដេអូផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជាមានការប្ដេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ តាមមូលបទ “សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។

ឆ្លៀតក្នុងឱកាស នៃកិច្ចប្រជុំនេះ ប្រធានប្រតិភូ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទ៖ កោះកែវ

The post កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងពិភាក្សា ៦ ចំណុចសំខាន់ appeared first on Kampuchea Thmey Daily.