ព័ត៌មានជាតិ
ការចូលរួមរបស់ប្រមុខការពារជាតិអាស៊ាន បញ្ជាក់ការទទួលខុសត្រូវខ្ពស់ ការពារអាស៊ាន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា វត្តមានរបស់រដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសសមាជិកអាស៊ាន នៅក្នុងកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

ការថ្លែងនេះ ធ្វើឡើងមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ការចូលរួមរបស់ប្រតិភូទាំងអស់ គឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នា ក្នុងការរក្សានូវមិត្តភាព ឯកភាពអាស៊ាន និងកិច្ចសហប្រតិបត្តិ ដើម្បីសន្តិភាព សន្តិសុខក្នុងតំបន់ និងរួមសាមគ្គីភាព ប្រឈមនឹងការប្រកួតប្រជែង នៃភូមិសាស្ត្រនយោបាយ រួមគ្នាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម សន្តិសុខ បច្ចេកទេស ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាតជាដើម។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ការអនុវត្តបាននូវការប្តេជ្ញាចិត្តនេះ ជួយជំរុញដំណើរការរួមគ្នាឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុភាព ប្រកបដោយចីរភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា រយៈពេលជាង២ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នា បានប្រឈមយ៉ាងធ្ងន់ធ្ងរទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យទាំងអស់។ សម្តេចពិជ័យសេនាបញ្ជាក់ថា យើងបានឃើញនូវតួនាទីយ៉ាងលេចធ្លោរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតកូវីដ-១៩។ ចំណែកប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ និងនាំមុខក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ជូនដល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


