ព័ត៌មានជាតិ
ប្រមុខការពារជាតិអាស៊ាននឹងជួបគ្នានៅម៉ាឡេស៊ី ជជែកពីបញ្ហាតំបន់ ពាក់ព័ន្ធការពង្រឹងសន្តិសុខ និងវិបុលភាពអាស៊ាន
បណ្ដារដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងជួបគ្នានៅប្រទេសម៉ាឡេស៊ី ដើម្បីជជែកពីបញ្ហាក្នុងតំបន់ ដែលពាក់ព័ន្ធនឹងការពង្រឹងសន្តិសុខ និងវិបុលភាពរបស់អាស៊ាន។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានចាកចេញពីភ្នំពេញហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំនេះ។

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការឯកភាពអាស៊ាន ដើម្បីសន្តិសុខ និងវិបុលភាព» ដោយនឹងផ្តោតលើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងកើតមាន ព្រមទាំងគិតគូលើការពង្រឹងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និង ADMM-Plus។
តាមការគ្រោងទុក រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិតក្នុងវិស័យការពារជាតិផងដែរ។

ដោយឡែក ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ក៏គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពារជាតិដែលជាផលប្រយោជន៍រួម ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


