កិច្ចសហប្រតិបត្តិការការ Archives - Kampuchea Thmey Daily

កម្ពុជា-អាមេរិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈទីក្រុង​វ៉ាស៊ីនតោនគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី
កម្ពុជា និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈភាគីអាមេរិកបានបង្ហាញការយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាការទូត និងការគោរពច្បាប់អន្តរជាតិ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី Aleksandra Zittle ភារធារីស្តីទីថ្មីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក​ ប្រាក់ សុខុន បានស្វាគមន៍លោកស្រី Aleksandra Zittle ដែលបានវិលត្រឡប់មកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទី២ ដោយបង្ហាញជំនឿថា បេសកកម្មរបស់លោកស្រីនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយូរអង្វែង និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ សន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ភាគីទាំងពីរក៏បានកត់សម្គាល់ពីសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោកស្រី Aleksandra Zittle ក៏បានអបអរសាទរកម្ពុជា ដែលត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។ ជាមួយគ្នានេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិរក្សប្រាសាទភ្នំបាខែង ក្នុងឧទ្យានបុរាណអង្គរ។

ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក​ ប្រាក់ សុខុន បានជម្រាបជូនភាគីអាមេរិកអំពីការវិវត្តថ្មីៗ និងបញ្ជាក់ជាថ្មីថា កម្ពុជាប្តេជ្ញាដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោក​ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបន្តគាំទ្រសន្តិភាព ស្ថិរភាព និងការចូលរួមប្រកបដោយស្ថាបនាក្នុងតំបន់ រួមទាំងការផ្តល់ជំនួយហិរញ្ញវត្ថុផងដែរ។

ជាការឆ្លើយតប លោកស្រី Aleksandra Zittle បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសលើវិស័យសន្តិសុខ។ លោកស្រីក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងស្វាគមន៍ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត។

ជំនួបនេះបានបញ្ចប់ដោយភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការរក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

The post កម្ពុជា-អាមេរិក ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈទីក្រុង​វ៉ាស៊ីនតោនគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី appeared first on Kampuchea Thmey Daily.

​​កូរ៉េខាង​ត្បូង​និង​អារ៉ាប់​រួម​​បង្ហាញគម្រោង​ក្នុង​វិស័យ​ការពារ​ជាតិ​​តម្លៃ​ជាង៣៥ប៊ីលាន​
កូរ៉េខាងត្បូងប្រកាស​​​នៅ​​​​​ថ្ងៃ​ទី២៦ខែ​កុម្ភៈ​ថា ប្រទេសកូរ៉េខាងត្បូង និង​​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) បាន​​ព្រមព្រៀង​​គ្នា​​បន្ត​​គម្រោង​នៃ​​កិច្ច​​​សហប្រតិបត្តិការ​​រួមគ្នា​​​​មាន​​តម្លៃ​​ជាង៦៥​ប៊ី​លាន​ដុល្លារ រួម​ទាំង​​គំនិត​​ផ្តួច​ផ្តើម​លើ​វិស័យ​​ការពារ​ជាតិ​​ជាង ៣៥ប៊ីលាន​ដុល្លារ។ នេះ​បើ​តាម លោក Kang Hoon-sik ប្រធាន​​សេនាធិការ​​ប្រធានាធិបតី​​កូរ៉េខាងត្បូង។

លោក លោក Kang Hoon-sik និង​លោក Mohammed bin Zayed Al Nahyan។ រូបភាព៖ The Cradle

យោងតាមគេហទំព័រ The Cradle.co នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ, លោក Kang ​ប្រាប់​​អ្នក​យកព័ត៌មាន​ពេល​​មក​ដល់​​អាកាសយាន​ដ្ឋាន​​អន្តរ​ជាតិ Incheon​នៃ​​ទីក្រុង​សេអ៊ូល​ បន្ទាប់​ពីដំណើរ​​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​​ទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ថា៖«ប្រទេស​​ទាំង​ពីរ​​បាន​​ព្រមព្រៀងគ្នា​បន្ត​គម្រោង​​ដែលមាន​តម្លៃ​ជាង៦៥ប៊ីលាន​ដុល្លារ រួម​ទាំង​​វិស័យ​​​ការពារជាតិ​​ចំនួន៣៥ប៊ី​លាន​​ដុល្លារ ​និង​​កិច្ចសហប្រតិបត្តិការ​វិនិយោគ​​ចំនួន៣០ប៊ី​លាន​ដុល្លារផង​ដែរ​»។

លោក Kang បាន​​ធ្វើដំណើរ​ទៅកាន់ប្រទេស​​អារ៉ាប់រួម​ក្នុងនាម​​ជា​​បេសកជន​​ពិសេស​​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជា​យុទ្ធសាស្ត្រ អំឡុង​ពេល​នោះ ភាគី​​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​​អនុស្សរណៈ​យោគ​យល់​​គ្នា (MoU) ស្តី​ពី​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​​លើ​វិស័យ​ការ​ពារជាតិ។

លោក​បន្ត​ថា៖​«កញ្ចប់​​ការពារ​ជាតិ​​ចំនួន ៣៥​ប៊ី​លាន​​ដុល្លារ​​នេះ គ្រប​ដណ្តប់​​លើប្រព័ន្ធ​​ការពារ​ដែនអាកាស​​រួម​បញ្ចូល​គ្នា កម្លាំង​ប្រយុទ្ថ​​ដែន​​​អាកាស​​ទំនើប និង​​សមត្ថភាព​​ដែនសមុទ្រ»។

យ៉ាងណា លោក​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​​បន្ថែមទាក់​ទង​ហ្នឹង​រឿង​នេះ​ឡើយ​ដោយ​ហេតុផល​សម្រាប់​​សន្តិសុខប៉ុណ្ណោះ​។

លើសពីនេះ ទីក្រុង​សេអ៊ូល និង​ទីក្រុង​​​​អាប៊ូដាប៊ី (Abu Dhabi) ប្តេជ្ញា​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​​កម្មវិធី​នុយក្លេអ៊ែរស៊ីវិល​ពេញ​លេញដោយ​ផ្អែកលើបទពិសោធន៍​របស់​ពួកគេ​ជាមួយរោងចក្រថាមពលនុយក្លេអ៊ែរ Barakah រួម​ទាំង​ការ​ផ្គត់​ផ្គង់​ឥន្ធនៈ​នុយក្លេអ៊ែរ សមត្ថភាព​ថែទាំ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត​ (AI ) ទៅ​ក្នុងប្រតិបត្តិការរោងចក្រ៕

ប្រែសម្រួល៖ ណឺ មិនា

The post ​​កូរ៉េខាង​ត្បូង​និង​អារ៉ាប់​រួម​​បង្ហាញគម្រោង​ក្នុង​វិស័យ​ការពារ​ជាតិ​​តម្លៃ​ជាង៣៥ប៊ីលាន​ appeared first on Kampuchea Thmey Daily.

ឯកអគ្គរាជទូតកម្ពុជា-អេហ្ស៊ីប ប្រចាំប្រទេសកូរ៉េ ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហការបន្ថែម
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hazem Ismail Ibrahim Zaki ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេហ្សុីប ប្រចាំសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យក្នុង ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ ក៏បានប្រាប់ទៅកាន់ លោក Hazem Ismail Ibrahim Zaki  អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលេីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។

ជាមួយគ្នានេះ ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអេហ្សុីប ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ តែងតែបានជួយគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា​ ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម​ បន្តការសិក្សា នៅសាកលវិទ្យាល័យ​ Al-Azhar ប្រទេសអេហ្ស៉ីប ជារៀងរាល់ឆ្នាំ៕

The post ឯកអគ្គរាជទូតកម្ពុជា-អេហ្ស៊ីប ប្រចាំប្រទេសកូរ៉េ ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហការបន្ថែម appeared first on Kampuchea Thmey Daily.

កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ
នាព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងវិស័យគន្លឹះ ជាពិសេស វិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។ ឯកឧត្តមឧបការីក៏បានពិភាក្សាជាមួយសម្ដេចបវរធិបតី អំពីការតាមដានការអនុវត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី និងលោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមធ្វើជាសាក្សី ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងលោកនាយករដ្ឋមន្រ្តី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានោះ សម្ដេចបវរធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមនេះ ដោយពិតប្រាកដ និងដោយស្មោះត្រង់ ក្នុងបំណងធ្វើយ៉ាងណាធានាបាននូវសុខសន្តិភាព និងស្ថិរភាព រវាងកម្ពុជា-ថៃ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីក៏បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកអំពីការវាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលខិតខំស្វះស្វែងបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។ ជាមួយនឹងការពេញចិត្ត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump, កម្ពុជា បានគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី សម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕

The post កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ appeared first on Kampuchea Thmey Daily.

ដំណើរទស្សនកិច្ចប្រធានាធិបតីហ្វីលីនពីនមកកាន់កម្ពុជា ជាឱកាសពង្រឹងទំនាក់ទំនង ហើយជាសញ្ញាជំរុញឱ្យថៃគោរពបទឈប់បាញ់
អ្នកជំនាញភូមិសាស្ត្រនយោបាយ ចាត់ទុកដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. មកកាន់ប្រទេសកម្ពុជា គឺជាឱកាសដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជាតិទាំងពីរ។ លើសពីនេះ ដំណើរទស្សនកិច្ចរបស់លោកសង្ឃឹមថានឹងដើរតួជាសំឡេងដ៏សំខាន់មួយនៅក្នុងអាស៊ាន ដើម្បីជំរុញឱ្យភាគីថៃឱ្យគោរពបទឈប់បាញ់ក្នុងជម្លោះព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា។
តាមគម្រោង លោកប្រធានាធិបតី Marcos Jr. គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ត្រនយោបាយ សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានសារសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ វាក៏បង្ហាញពីឱកាសមួយសម្រាប់កម្ពុជាក្នុងការសហការជាមួយប្រធានាធិបតីហ្វីលីពីន ដើម្បីលើកទឹកចិត្តប្រទេសថៃឱ្យអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ប្រកបដោយប្រសិទ្ធភាព និងដោយស្មោះត្រង់។
ដោយមើលឃើញថា ទាំងកម្ពុជា និងហ្វីលីពីន គឺជាសមាជិកអាស៊ាន ដូចនេះគឺជាសំឡេងរួមមួយក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ និងរួមគ្នាដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

លោកបញ្ជាក់ថា៖«ក្នុងស្ថានភាពនេះ ហ្វីលីពីន និងប្រទេសជាសមាជិកដទៀតដែរ គឺជាសំឡេងមួយក្នុងចំណោមសមាជិកអាស៊ានដែលរួមចំណែកជំរុញឱ្យប្រទេសថៃ និងកម្ពុជាដើរទៅផ្លូវសន្តិវិធី តាមរយៈយន្តការការទូត ហើយយើងរំពឹងថាសំឡេងមួយនេះ បូកជាមួយសំឡេងដែលស្រឡាញ់សន្តិភាព យុត្តិធម៌ និងជាចំណែកដ៏សំខាន់ក្នុងការដាក់សម្ពាធទៅកាន់ប្រទេសថៃឱ្យមានភាពស្មោះត្រង់ និងសុចរិតភាព ក្នុងការអនុវត្តនូវបទឈប់បាញ់»។

លោកបណ្ឌិត គិន ភា

ជាទូទៅ ការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរគឺបង្ហាញពីវឌ្ឍនភាពក្នុងទំនាក់ទំនងទ្វេភាគី។ កន្លងមក នាយករដ្ឋមន្ត្រីកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ហើយឥឡូវនេះ ដំណើរទស្សនកិច្ចរបស់ប្រធានា ធិបតីហ្វីលីពីន មកកាន់កម្ពុជានាពេលខាងមុខ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកការពង្រឹងទំនាក់ទំនង។ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ និងសន្តិសុខ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសតាមរយៈការលើកកម្ពស់ការហោះហើរត្រង់។

លោក គិន ភា បញ្ជាក់ថា ជាងនេះទៅទៀត ដំណើរទស្សនកិច្ចលើកនេះ គូសបញ្ជាក់ពីភាពជោគជ័យនៃយុទ្ធសាស្ត្រពិពិធកម្មការទូតរបស់កម្ពុជា ពីព្រោះកម្ពុជាកំពុងតែធ្វើឱ្យតួនាទី និងមុខមាត់របស់ខ្លួនកាន់តែលេចត្រដែតឡើងនៅក្នុងតំបន់ និងកិច្ចការអន្តរជាតិ ហើយការទូតរបស់យើងកាន់តែមានបុរេសកម្ម និងប្រសិទ្ធភាពជាងមុន។ ដែលនេះបង្ហាញពីវិធីសាស្រ្តការទូតយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាការគាំទ្ររបស់ខ្លួនសម្រាប់ប្រទេសជាមិត្ត ចំពេលមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

កបណ្ឌិត យង់ ពៅ

ចំណែកអ្នកជំនាញភូមិសាស្រ្តនយោបាយលោកបណ្ឌិត យង់ ពៅ កត់សម្គាល់ថា ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនៃសមាជិកប្រទេសអាស៊ាន តាមទម្លាប់ត្រូវតែមានដំណើរទស្សនកិច្ចទៅវិញទៅមកកម្រិតថ្នាក់ដឹកនាំ និងកម្រិតកំពូល។ សម្រាប់លោកយល់ថា៖« ដំណើរបំពេញទស្សនកិច្ចនាឱកាសនេះ គឺចំពេលវេលាដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពតានតឹងដោយសារតែភាគីថៃ បានធ្វើសង្គ្រាមវៃប្រហារកម្ពុជានៅតាមព្រំដែន ដូច្នេះចង់មិនចង់ដំណើរទស្សនកិច្ចនេះ ក៏ជាសញ្ញា និងជារបៀបវារៈមួយដែលរដ្ឋាភិបាលកម្ពុជានឹងលើកឡើងនូវរបៀបវារៈនូវជម្លោះព្រំដែន»។

លោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីហ្វីលីពីននឹងចូលរួមពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្ពុជា និងរួមគ្នាដោះស្រាយនូវហេតុការណ៍ដែលបានកើតឡើងក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ។ លើសពីនេះ អ្នកជំនាញមើលឃើញថា ទាំងអស់នេះក៏ជាសញ្ញាការទូត និងគំនាបការទូតទៅដល់ភាគីថៃ ពីព្រោះថៃធ្វើសង្គ្រាម ថៃបំពានបទឈប់បាញ់ បំពានសន្ធិសញ្ញាអន្តរជាតិ ថៃមិនទុកអាស៊ាន និងអង្គការសហប្រជាជាតិនៅក្នុងកែវភ្នែក។
លោកថា៖« អញ្ចឹងទាំងអស់នេះ យើងនឹងបានលើកបញ្ហានេះជាមួយនឹងប្រធានាធិបតីហ្វីលីពីន ដែលជាសម្ពាធអន្តរជាតិមួយ និងជាសញ្ញាណវិជ្ជមានដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ ជាពិសេសអាស៊ានតែម្តង»។

លោកបន្ថែមថា៖«ព្រោះយើងដឹងថានៅអាស៊ាន ហ្វីលីពីន និងថៃ ជាសម្ព័ន្ធមិត្តរបស់អាមេរិក ចឹងអាចជាអ្នកសម្រប​សម្រួលមួយបន្ថែមទៀតសម្រាប់ជម្លោះនេះ ដោយសារតែជាប្រទេសសម្ព័ន្ធមិត្តអាមេរិកជាមួយគ្នា»។ លោកសង្ឃឹមថា ប្រធានាធិបតីហ្វីលីពីន បានឃើញនូវហេតុការណ៍ជាក់ស្តែង ទទួលរបាយការណ៍ជាក់ស្តែង និងជួយសម្របសម្រួលធ្វើម៉េចឱ្យថៃគោរពបទឈប់បាញ់ពេញលេញ និងបញ្ជូនយោធិនកម្ពុជាទាំង ១៨ រូបដែលចាប់ទៅដោយខុសច្បាប់ពីភាគីថៃត្រឡប់មកវិញ។

សូមរំលឹកថា កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីនម្ដងរួចមកហើយ ដោយសម្រេចបានលទ្ធផលផ្លែផ្កាត្រចះត្រចង់ផ្ដល់ជាប្រយោជន៍រួមដល់ប្រជាជនកម្ពុជា-ហ្វីលីពីន។ នាឱកាសនោះ កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើវិស័យចំនួន៨ ដូចជាពន្ធដា ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ កសិកម្ម ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ទេសចរណ៍ និងព័ត៌មានបច្ចេកវិទ្យា៕

The post ដំណើរទស្សនកិច្ចប្រធានាធិបតីហ្វីលីនពីនមកកាន់កម្ពុជា ជាឱកាសពង្រឹងទំនាក់ទំនង ហើយជាសញ្ញាជំរុញឱ្យថៃគោរពបទឈប់បាញ់ appeared first on Kampuchea Thmey Daily.

កម្ពុជា-ឥណ្ឌា បន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព
នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងសុខាភិបាល លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានបន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូ រវាងប្រទេសទាងពីរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល។

លោក ឈាង រ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូត ដែលបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។ លោកបញ្ជាក់ជូនថា «យើងបន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងកម្ពុជា-ឥណ្ឌា ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្ត លើវិស័យឯកជន ដើម្បីទទួលបានការគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាលនៅកម្ពុជា»។

លោកថានេះ គឺជាការចូលរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចំណែក លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដោយបានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើការអភិវឌ្ឍន៍សុខភាពឌីជីថល ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដូចជាការវិនិយោគបង្កើតមន្ទីរពេទ្យកម្រិតអន្តរជាតិដែលមានគុណភាពខ្ពស់ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល៕

The post កម្ពុជា-ឥណ្ឌា បន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព appeared first on Kampuchea Thmey Daily.

កម្ពុជា-អ៊ីរ៉ង់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយគ្នា
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកAli Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ដោយប្រទេសទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយគ្នាកាន់តែប្រសើរ។

នៅក្នុងជំនួបនេះ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ជំហររបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីរ៉ង់ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងលទ្ធភាពនៃការវិនិយោគលើការនាំចូលផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំងផងដែរ។ បន្ថែមពីនេះ លោក Ali Akbar Nazari ក៏បានវាយតម្លៃខ្ពស់លើការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងនោះ វិស័យសុខាភិបាលរបស់កម្ពុជា ក៏មានការរីកចម្រើនឆាប់រហ័សផងដែរ។

ក្នុងឱកាសនេះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងបានបញ្ជាក់ថា នឹងពិនិត្យមើលលទ្ធភាព រៀបចំកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

The post កម្ពុជា-អ៊ីរ៉ង់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយគ្នា appeared first on Kampuchea Thmey Daily.

កម្ពុជា-ឡាវ-វៀតណាម គូសរំលេចពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ
ក្នុងជំនួបត្រីភាគីរវាងមេដឹកនាំកម្ពុជា-ឡាវ-វៀតណាម, ប្រមុខរដ្ឋាភិបាលទាំងបី បានគូសបញ្ជាក់អំពីសារសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងបើទោះ​បីជាកម្ពុជាបានសម្រេចដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណក្នុងចំណោមប្រទេសទាំងបីកាលពីពេលថ្មីៗនេះក៏ដោយ។

កិច្ចប្រជុំការងារត្រូវបានធ្វើឡើងអំឡុងពេល កិច្ចប្រជុំកំពូល អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ។

ប្រមុខរដ្ឋាភិបាលទាំងបី ក៏បានចែករំលែកបទពិសោធអំពីការអភិវឌ្ឍប្រទេសរៀងៗខ្លួន និងបានគូសបញ្ជាក់ពីសារសំខាន់នៃការបន្តការជួបប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន វិស័យសេដ្ឋកិច្ចនិងវិនិយោគ ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ព្រមទាំងការអប់រំនិងបណ្តុះបណ្តាល ជាដើម។
បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីទាំងបី ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់មួយចំនួន រួមទាំងដំណើរការកសាងសហគមន៍អាស៊ាន។

គួរជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍មក ដល់រាជធានីភ្នំពេញវិញ នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៤។

បេសកកម្មរយៈពេល៤ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជំនួបពិភាក្សាទ្វេភាគី និងត្រីភាគី ជំនួបសំណេះសំណាល ក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នតំបន់ និងអន្តរជាតិ និងជំនួបសម្តែង ការគួរសមជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួនជាង ៣០៕

The post កម្ពុជា-ឡាវ-វៀតណាម គូសរំលេចពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ appeared first on Kampuchea Thmey Daily.