ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងនិងអារ៉ាប់រួមបង្ហាញគម្រោងក្នុងវិស័យការពារជាតិតម្លៃជាង៣៥ប៊ីលាន
កូរ៉េខាងត្បូងប្រកាសនៅថ្ងៃទី២៦ខែកុម្ភៈថា ប្រទេសកូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម (UAE) បានព្រមព្រៀងគ្នាបន្តគម្រោងនៃកិច្ចសហប្រតិបត្តិការរួមគ្នាមានតម្លៃជាង៦៥ប៊ីលានដុល្លារ រួមទាំងគំនិតផ្តួចផ្តើមលើវិស័យការពារជាតិជាង ៣៥ប៊ីលានដុល្លារ។ នេះបើតាម លោក Kang Hoon-sik ប្រធានសេនាធិការប្រធានាធិបតីកូរ៉េខាងត្បូង។

យោងតាមគេហទំព័រ The Cradle.co នៅថ្ងៃទី២៦ ខែកុម្ភៈ, លោក Kang ប្រាប់អ្នកយកព័ត៌មានពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheonនៃទីក្រុងសេអ៊ូល បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ថា៖«ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបន្តគម្រោងដែលមានតម្លៃជាង៦៥ប៊ីលានដុល្លារ រួមទាំងវិស័យការពារជាតិចំនួន៣៥ប៊ីលានដុល្លារ និងកិច្ចសហប្រតិបត្តិការវិនិយោគចំនួន៣០ប៊ីលានដុល្លារផងដែរ»។
លោក Kang បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួមក្នុងនាមជាបេសកជនពិសេសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ អំឡុងពេលនោះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការលើវិស័យការពារជាតិ។
លោកបន្តថា៖«កញ្ចប់ការពារជាតិចំនួន ៣៥ប៊ីលានដុល្លារនេះ គ្របដណ្តប់លើប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលគ្នា កម្លាំងប្រយុទ្ថដែនអាកាសទំនើប និងសមត្ថភាពដែនសមុទ្រ»។
យ៉ាងណា លោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងហ្នឹងរឿងនេះឡើយដោយហេតុផលសម្រាប់សន្តិសុខប៉ុណ្ណោះ។
លើសពីនេះ ទីក្រុងសេអ៊ូល និងទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការកម្មវិធីនុយក្លេអ៊ែរស៊ីវិលពេញលេញដោយផ្អែកលើបទពិសោធន៍របស់ពួកគេជាមួយរោងចក្រថាមពលនុយក្លេអ៊ែរ Barakah រួមទាំងការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរ សមត្ថភាពថែទាំ និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI ) ទៅក្នុងប្រតិបត្តិការរោងចក្រ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


