ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា-អេហ្ស៊ីប ប្រចាំប្រទេសកូរ៉េ ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហការបន្ថែម
នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hazem Ismail Ibrahim Zaki ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេហ្សុីប ប្រចាំសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យក្នុង ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ ក៏បានប្រាប់ទៅកាន់ លោក Hazem Ismail Ibrahim Zaki អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលេីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។
ជាមួយគ្នានេះ ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអេហ្សុីប ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ តែងតែបានជួយគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម បន្តការសិក្សា នៅសាកលវិទ្យាល័យ Al-Azhar ប្រទេសអេហ្ស៉ីប ជារៀងរាល់ឆ្នាំ៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


