ចាន់ រតនា Archives - Kampuchea Thmey Daily

ខានវ៉ៃគុនខ្មែរច្រើនឆ្នាំ ចាន់ រតនា ត្រឡប់វិញឈ្នះខ្សែក្រវាត់មានប្រាក់ជាង២០លាន​រៀល
កីឡាករ​គុន​ខ្មែរចម្រុះ​កម្ពុជា ចាន់ រតនា ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី បន្ទាប់​ពី​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី​​បាន​យក​ឈ្នះ​ដៃ​គូ​២​នាក់​ក្នុង​មួយ​រាត្រី​ដើម្បី​​គ្រង​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ IPCC ដែល​មាន​ប្រាក់​រង្វាន់ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជាង​២០​លាន​រៀល។

នៅ​ជុំ​ទី​១ ចាន់ រតនា​ បាន​យក​ឈ្នះ​កីឡាករ​ចិន Ke Jingjun ដោយ​ពិន្ទុ​តាម​រយៈ​ការ​តស៊ូ​គ្នា​រហូត​​ដល់​៤​ទឹក។ សម្រាប់​ការ​ប្រកួត​៣​ទឹក​ដំបូង អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ដូច្នេះ​ការ​ប្រកួត​តម្រូវ​បន្ថែម​១​ទឹក។ នៅ​ទឹក​ទី៤ ចាន់ រតនា ទាត់​បាន​យ៉ាង​ល្អ​រហូត​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុជា​ឯកច្ឆន្ទៈ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ចាន់ រតនា បាន​​យក​ឈ្នះ​កីឡាករ​ម៉ុងហ្គោលី Bat Erdene ដោយ​ពិន្ទុ។ នៅ​ទឹក​ទី​២ អ្នក​លេង​គុន​ខ្មែរ​ទាត់​ត្រូវ​ពោះ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​កីឡាករ​ម៉ុងហ្គោលី៨ម្តង ហើយ​នៅ​ទឹក​ទី៣ កីឡាករ​ម៉ុងហ្គោលី​ដេញ​វាយ​សន្ធាប់​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ឲ្យ​គ្រោះ​ថ្នាក់ដល់​កីឡាករ​កម្ពុជា​ឡើយ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ ចាន់ រតនា ​បាន​ប្រើ​ក្បាច់​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា​នាគ​វាត់​កន្ទុយ​ ទាត់​កាប់​ពី​លើ​ជា​ដើម​ដែល​​នៅ​តែ​​ល្អ និង​មាន​ប្រសិទ្ធភាព​ដូច​កាល​រូប​គេ​ធ្លាប់​ប្រកួត​គុន​ខ្មែរ​កាល​ពី​ជាង​៦​ឆ្នាំ​មុន។ នេះ​ជា​លើក​ទី១​ហើយ​ដែលរូប​គេ​បាន​វិល​ត្រឡប់​មក​ប្រកួត​គុន​ខ្មែរ​វិញ បន្ទាប់​ពី​ធ្លាប់​ប្រកួត​គុន​ខ្មែរ​ចុង​ក្រោយ​តាំង​ពី​ឆ្នាំ​២០១៧។

ពិត​ជា​គួរ​ឲ្យ​សរសើរ ចាន់ រតនា អាច​តស៊ូ​២​ប្រកួត​ក្នុង​មួយ​រាត្រី ហើយ​អ្វី​ដែល​សំខាន់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ Bat Erdene ​ជា​ជើង​ឯក​ម៉ុងហ្គោលី មាន​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក WMO​ ខ្សែ​ក្រវាត់ ISKA អន្តរជាតិ និង​ចុង​ក្រោយ​បំផុត​ខ្សែ​ក្រវាត់កម្រិត​ពិភព​លោក I-1 GP24: Supreme នៅ​ទី​ក្រុង​ហុងកុង​ក្នុង​ពេល​ជា​មួយ ឈឿង ល្វៃ។

សម្រាប់​ការ​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​​ម៉ារ៉ាតុង IPCC នេះ ចាន់ រតនា នៅ​ជុំ​ទី១​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៨​លាន​រៀល នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៨​លាន​រៀល​បន្ថែម​ទៀត ព្រម​ទាំង​មាន​ប្រាក់​រង្វាន់ និង​ប្រាក់​តម្លៃ​ខ្លួន​បន្ថែម​ទៀត។ ដូច្នេះរូប​គេ​អាច​ទទួល​បាន​ហោចណាស់​២០​លាន​រៀល៕

អត្ថបទ៖ វីរបុត្រ

The post ខានវ៉ៃគុនខ្មែរច្រើនឆ្នាំ ចាន់ រតនា ត្រឡប់វិញឈ្នះខ្សែក្រវាត់មានប្រាក់ជាង២០លាន​រៀល appeared first on Kampuchea Thmey Daily.

ចាន់ រតនា ប្រាប់ថា អ្នក​ចាត់​ការ​ខ្លួនបើកភ្លើងខៀវឲ្យប្រកួតគុនខ្មែរហើយ
អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ​នឹង​វិល​ត្រឡប់​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ឆាប់​ៗ បន្ទាប់​ពី​រូប​គេ​បាន​ប្រកួត​ល្បុក្កតោ​ក្នុង​កម្មវិធី«អ្នក​លេង​គុន​»​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

កីឡាករ​ដែល​មាន​បទ​ពិសោធ​គុន​ចម្រុះ​ច្រើន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​ចាត់​ការ​របស់​ខ្លួន​បាន​​បើក​ទ្វារ​ឲ្យ​ប្រកួត​គុន​ខ្មែរ​វិញ​ហើយ ប៉ុន្តែ​មិន​ទាន់​ច្បាស់​​​ពី​ពេល​វេលា​ចេញ​ប្រកួត​នៅ​ឡើយ​ទេ។ ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​គេ​នៅ​តែ​បន្ត​ហ្វឹក​ហាត់​ជា​ប្រចាំ និង​រក្សា​រាងកាយ​​ឲ្យ​មាន​សាច់​ដុំមាំមួន​ដដែល​ បើ​ទោះ​បី​ជា​រូប​គេ​មិន​បាន​ប្រកួត​នៅ​សង្វៀន​គុន​ចម្រុះ ONE Championship។

រតនា បាន​និយាយ​ថា ៖«ពេល​អត់​បាន​ប្រកួត​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​អត់បណ្តោយ​ខ្លួន​ឲ្យ​ឃ្លាត​​ឆ្ងាយ​ពី​កន្លែង​ហ្វឹក​ហាត់​ទេ ព្រោះ​យើង​ជា​កីឡាករ​ទោះ​ប្រកួតក្តី អត់​ប្រកួត​ក្តី​ក៏​ត្រូវ​តែ​ហ្វឹក​ហាត់​ជា​ប្រចាំ។ ជា​ពិសេស​យើង​ជាកីឡាករ​អាជីពមិន​ត្រូវ​បណ្តោយ​ខ្លួន អត់​ហ្វឹក​ហាត់ ដើរ​លេង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រាង​កាយ ឡើង​គីឡូ អីចឹង​វាប៉ះ​ពាល់​ដល់​ការ​ប្រឹង​ប្រែង​របស់យើង​ច្រើន​ឆ្នាំ​អត់​ន័យ»។

នៅ​ពេល​សួរ​ថា ហេតុ​បាន​ជា​ចង់ប្រកួត​គុន​ខ្មែរ​វិញ? កីឡាករ​ដែល​មាន​ជំនាញ​ល្បុក្កតោ គុន​ខ្មែរ និង​គុន​ចម្រុះ​រូប​នេះ​បាន​ឆ្លើយ​ថា ខ្លួន​នៅ​មាន​កាយ​សម្បទាមាំមួន​ និង​កម្លាំង​អាច​ប្រកួត​បាន ស្រប​ពេលវិស័យ​កីឡា​គុន​ខ្មែរ​កំពុង​រីក​ចម្រើន​ផង​នោះ​បាន​ធ្វើ​ឲ្យ​រូប​គេ​ចង់​ប្រកួត​វិញ។ ជា​ពិសេស​កីឡាករ​គុន​ខ្មែរ​មិន​មាន​ច្រើន ប៉ុន្តែ​សង្វៀន​ប្រកួត​សំបូរ​ដែល​អាច​ធ្វើ​ឲ្យ​​ទទួល​បាន​ឱកាស​ប្រកួត​​ច្រើន​ដែរ។

ចាន់ រតនា នៅ​មាន​កុងត្រាជា​មួយ​ស្ថាប័ន​ប្រដាល់​គុន​ចម្រុះ ONE Championship ប៉ុន្តែ​ការ​ប្រកួតពីរ​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០២០ និង​២០២២​មិន​បាន​ល្អ​ ធ្វើ​ឲ្យ​រូប​គេ​​មិន​ទទួល​បាន​ឱកាស​ប្រកួត​បន្ត​ទៀត។ ទោះ​បី​ជា​មិន​បាន​ចេញ​ប្រកួត កីឡាករ​រូប​នេះ​កំពុង​បង្ហាត់​ក្បាច់​គុន​ល្បុក្កតោដល់​ស្ថាប័ន​ឯកជន ជា​ពិសេស​មាន​ជន​បរទេស​ជា​ច្រើន​​បាន​ហ្វឹក​ហាត់​ជាមួយ។

សូម​បញ្ជាក់​ថា ចាន់ រតនា បាន​ប្រកួត​ឈ្នះ​កីឡាករ​ហ្វីលីពីន  John Rinon ដោយ​ពិន្ទុ​ បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក​យ៉ាង​ស្វិត​ស្វាញ​​ក្នុង​កម្មវិធី«អ្នក​លេង​គុន​»​កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣៕

អត្ថបទ៖ វីរបុត្រ

The post ចាន់ រតនា ប្រាប់ថា អ្នក​ចាត់​ការ​ខ្លួនបើកភ្លើងខៀវឲ្យប្រកួតគុនខ្មែរហើយ appeared first on Kampuchea Thmey Daily.

នារីបារាំងដ៏​ស្រស់​ស្អាត Ava Ruiz ហាត់ល្បុក្កតោដើម្បីស្គាល់វប្បធម៌ខ្មែរ
នារី​ជន​ជាតិ​បារាំងដ៏​ស្រស់ស្អាតឈ្មោះ​ Ava Ruiz បាន​ហ្វឹក​ហាត់​គុន​ល្បុក្កតោ​រយៈ​ពេល​ជាង​២​ខែ​ហើយជា​មួយមិត្ត​រួម​ការងារ​នៅ​គ្លីនិក​មួយ​ជា​កន្លែង​​ដែល​នាង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ដែល​មាន​កីឡាករ ចាន់ រតនា ជា​គ្រូ​បង្វឹក។

កញ្ញា Ava Ruiz ​បាន​ឲ្យ​ដឹង​ថា កញ្ញា​បាន​ឃើញ​ការ​សម្តែង​​​ក្បាច់​គុន​ល្បុក្កតោ​តាម​ Facebook ហើយក៏​មាន​អារម្មណ៍​ចង់​ស្គាល់​កាន់​តែ​ច្រើន។ អ្វី​ដែល​ជា​សំណាង​ទៀត​នោះ ​​ប្រធាន​គ្លីនិក​របស់​នាង​បាន​ស្គាល់​កីឡាករ ចាន់ រតនា ដែល​បាន​នាំបុគ្គលិក​ហាត់​ក្បាច់​គុន​ល្បុក្កតោ​​ទាំង​អស់​គ្នា។​

កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ កញ្ញា Ava Ruiz ​ បាន​ទៅ​មើល​ការ​ប្រកួត​គុន​ល្បុក្កតោ«អ្នក​លេង​គុន​»។ កញ្ញា​បាន​និយាយ​ថា ៖«នេះជា​លើកទី១​ដែល​ខ្ញុំ​បាន​មើល​ការ​ប្រកួត​គុន​ល្បុក្កតោ​​ផ្ទាល់​ភ្នែក។ កីឡាករ​ចុង​ក្រោយ​​​ជា​គ្រូ​បង្វឹក​របស់​ខ្ញុំ​។ ​ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។ ជា​អ្នក​ហ្វឹក​ហាត់​​​ដំបូង​ៗ ពេល​បាន​ឃើញ​ផ្ទាល់​អីចឹង ខ្ញុំ​ពិត​ជា​រីក​រាយ​​​ចំពោះ​ការ​ប្រកួត​​​​កម្រិត​ខ្ពស់។ ជា​ការ​ប្រកួត​ដ៏​ល្អ កីឡាករ​ទាំង​អស់​ប្រកួត​គួរ​ឲ្យ​ចាប់អារម្មណ៍»។

នារី​បារាំង​រូប​នេះ​បាន​ប្រាប់​​ថា លោក​គ្រូ ចាន់ រតនា ​បាន​សួរ​​​ថា​តើ​ចង់​​ប្រកួត​ល្បុក្កតោ​ទេ កញ្ញា​មិន​​​ចាប់អារម្មណ៍​នឹង​ការ​ប្រកួត​ទេ ប៉ុន្តែ​​ការ​​ហ្វឹក​ហាត់​របស់​នាងមាន​គោល​ដៅ​សំខាន់​ដើម្បី​សុខភាព ភាព​សប្បាយ​រីក​រាយ និង​ដើម្បីស្វែង​យល់​ពីក្បាច់​គុន​បុរាណ​ខ្មែរ។

កញ្ញា Ava Ruiz ​ បាន​និយាយ​ថា ៖«ការ​ហ្វឹក​ហាត់​​គឺ​ដើម្បី​សុខភាព ដើម្បី​ភាព​សប្បាយ​រីក​រាយ និង​ដើម្បី​ស្វែង​យល់​ពី​វប្បធម៌​ខ្មែរ​។ នេះ​ជា​គោល​ដៅ​សំខាន់​ដែល​ខ្ញុំ​បាន​ហ្វឹក​ហាត់​ល្បុក្កតោ។ មិត្ត​រួម​ការងារ​របស់​ខ្ញុំ​​ប្រហែល​​​១៥​នាក់​​បាន​ហ្វឹក​ហាត់​ល្បុក្កតោ​ជា​មួយ​គ្នា»។

នារី​បារាំង​រូប​នេះ​​បន្ត​​ឲ្យ​ដឹង​ថា ការ​ហ្វឹក​ហាត់​រយៈ​ពេល​២​​ខែ​កន្លង​ទៅ ​ពិបាក​ខ្លាំង​ដែរពីដំបូង​ ប៉ុន្តែ​ក្រោយ​មក​មាន​អារម្មណ៍​មិន​មាន​អ្វី​ពិបាក​ទេ។ ផ្ទុយ​ទៅ​វិញ​កញ្ញា​ចូល​ចិត្ត និង​បាន​ក្លាយ​ជា​ពេល​វេលា​ដ៏​ល្អ​ជា​មួយ​មិត្ត​រួម​ការងារ និង​គ្រូ​បង្វឹក។

រហូត​ដល់​ពេល​នេះ Ava Ruiz បានស្នាក់​នៅ និង​ធ្វើ​ការ​ក្នុង​​ប្រទេស​កម្ពុជា​រយៈ​ពេល​២​ឆ្នាំ​ហើយ។ កញ្ញា​បាន​ប្រាប់​ថា ៖«ខ្ញុំ​​​ចូល​ចិត្ត​​​រស់​នៅ​​ប្រទេស​​កម្ពុជា ជា​ពិសេស​ពី​វប្បធម៌ ប៉ុន្តែអាកាស​ធាតុ​ក្តៅ​ជាង​នៅ​បារាំង តែខ្ញុំ​អាច​​ទ្រាំ​ទ្រ​បាន»។

នៅ​ពេល​សួរ​ថា តើ​អ្វី​ដែល​កញ្ញា​ពេញ​ចិត្ត​បំផុតនៅ​កម្ពុជា?  កញ្ញា​បាន​ឆ្លើយ​តប​ថា ៖«វ៉ូវ! នេះ​ជា​រឿង​​ពិបាក​មួយ ខ្ញុំ​អាច​និយាយ​បាន​ថា ប្រជា​ជន​ខ្មែរ​​មាន​ភាព​​កក់​ក្តៅ។ រាល់​ពេល​​ខ្ញុំ​​ជួប​ ពួក​គាត់​តែង​តែ​ញញឹម​ដាក់​ខ្ញុំជា​និច្ច។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​នៅ​កម្ពុជា»៕

អត្ថបទ៖ វីរបុត្រ

The post នារីបារាំងដ៏​ស្រស់​ស្អាត Ava Ruiz ហាត់ល្បុក្កតោដើម្បីស្គាល់វប្បធម៌ខ្មែរ appeared first on Kampuchea Thmey Daily.

កីឡាករហ្វីលីពីន John Mcleary ប្រាប់មូលហេតុដែលយំ ក្រោយចាញ់ ចាន់ រតនា
កីឡាករហ្វីលីពីន John Mcleary Ornido បាន​អង្គុយ​យំ​ក្នុង​បន្ទប់ ក្រោយ​ពេល​រូប​គេ​ចាញ់​​កីឡាករ​កម្ពុជា ចាន់ រតនា ក្នុង​ការ​ប្រកួត​ល្បុក្កតោ​អាជីព កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ការ​ប្រកួត​៣​ទឹក​ពេញ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​កីឡាករ​ម្ចាស់​ស្រុក ចាន់ រតនា មាន​ប្រៀប​ខាង​​ជំនាញ​វ៉ៃ​ឈរ​ ស្រប​ពេល John Mcleary មាន​ជំនាញ​ខាង​ក្បាច់​ឃ្លេ និង​បោក​ផ្តួល​​។ ទោះ​បី​ជា​យ៉ាង​ណា លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ឲ្យ​ឃ្លេ​ក្រោម​បាន​ត្រឹម​តែ​២០​វិនាទី​ប៉ុណ្ណោះ ដូច្នេះបើធ្វើ​អ្វី​មិន​បាន​ទេ​ត្រូវ​អាជ្ញា​កណ្តាល​បំបែក​ឲ្យ​ក្រោក​ឡើង​ប្រកួត​ឈរ​វិញ។ តាម​រយៈ​ការ​ប្រកួត​នេះ ចៅ​ក្រម​បានសម្រេច​ឲ្យ ចាន់ រតនា ឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។

នៅលើ​សង្វៀន​ចំពោះ​មុខ​អ្នក​គាំទ្រ John Mcleary Ornido មិន​បាន​បង្ហាញ​សញ្ញា​​អ្វី​ដែល​បញ្ជាក់​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ឡើយ ប៉ុន្តែ​នៅ​ពេល​​ចូល​ទៅ​ដល់​បន្ទប់ផ្លាស់​សម្លៀក​បំពាក់ រូប​គេ​បាន​អង្គុយ​យំ​ម្នាក់​ឯង។ កីឡាករ​បាន​ប្រាប់​សារព័ត៌មាន«កម្ពុជា​ថ្មី​»​ថា រូប​គេ​យំ​មិន​មែន​ដោយសារ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ចៅ​ក្រម​កាត់​សេចក្តី​ទេ ប៉ុន្តែ​យំ​ដោយសារ​មិន​អាច​យក​ជ័យជម្នះ​ជូន​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​បាន។

កីឡាករ​បាន​និយាយ​ថា ៖«ពិតណាស់ ការប្រកួតនេះ ខ្ញុំបានឃ្លាត​ឆ្ងាយ​ពីក្រុមគ្រួសារ អត់បានរៀនសូត្រ។ តាមពិតទៅ ខ្ញុំត្រូវរៀន តែ​ខ្ញុំ​ទុក​ចោល​ការ​សិក្សា​។​ ខ្ញុំមានគ្រួសារដែលកំពុងរង់ចាំនៅផ្ទះ»។

«អ្នកគាំទ្រពិតជាអស្ចារ្យ ចៅក្រមដាក់ពិន្ទុមិន​អី​​ទេ។ ខ្ញុំបាន​ប្រឹង​អស់ពីលទ្ធភាពហើយ តែមិនអាចសម្រេចបំណង​បាន​។ អីចឹង​ហើយបានជាខ្ញុំយំ។ ចាញ់គឺចាញ់ គ្មានអ្វីត្រូវតវ៉ា​ទេ​ ចាញ់គឺចាញ់ហើយ។ កីឡាតែងតែមានឈ្នះចាញ់»។ កីឡាករហ្វីលីពីន John Mcleary Ornido បាន​បញ្ជាក់។

កីឡាករ John Mcleary ​បាន​រៀប​រាប់​ថា រូប​គេ​​ធ្វើ​បាន​ល្អ​បំផុត​​ជា​មួយ​កីឡាករ​ ចាន់ រតនា ​ដែល​មានបទពិសោធច្រើន។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​របស់​ខ្លួន​ដែល​បាន​ប្រកួត​ជា​មួយ​កីឡាករ​​មាន​បទ​ពិសោធ​ច្រើន  និង​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ប្រកួត​ជា​មួយ​កីឡាករ​នៅ​ប្រទេស​ផ្សេង ជា​ពិសេស​សម្រាប់​ក្បាច់​គុន​របស់​ប្រទេស​នោះ​ថែម។

នៅ​ពេល​សួរ​ថា តើ​លោក​យល់​យ៉ាង​ណា​អំពី​ការ​ប្រកួត​ល្បុក្កតោ​ដែល​ជា​ក្បាច់​គុន​បុរាណ​ខ្មែរ? កីឡាករ​​បាន​ឆ្លើយ​ថា ៖«វា​ជាផ្នែកមួយនៃប្រវត្តិ​ប្រវត្តិ​សាស្ត្រ​។ ប្រវត្តិសាស្ឆត្រ​របស់​ប្រទេស​កម្ពុជា។ យើងអាចនិយាយថា យើងប្រកួតក្បាច់គុនសតវត្ស៍ទី៩។ នោះពិតជាល្អណាស់។ វាពិតជាអស្ចារ្យណាស់ដែលបានប្រកួតជាមួយកីឡាករនៅប្រទេសផ្សេងចំពោះកីឡារបស់ពួកគេ»។

ប្រសិន​បើ​មាន​ឱកាស​​ជួប​លើក​ក្រោយ​ទៀត កីឡាករ John Mcleary សង្ឃឹម​ថា រូប​គេ​អាច​ផ្តួល​ ចាន់ រតនា​បាន។ «ប្រសិនបើយើងជួបគ្នាទៀត ខ្ញុំជឿថា ខ្ញុំនឹងផ្តួលគាត់បាន។ ខ្ញុំនឹងឃ្លេគាត់ឲ្យចុះចាញ់»៕

អត្ថបទ៖ វីរបុត្រ

The post កីឡាករហ្វីលីពីន John Mcleary ប្រាប់មូលហេតុដែលយំ ក្រោយចាញ់ ចាន់ រតនា appeared first on Kampuchea Thmey Daily.

អ្នកលេងគុនហ្វីលីពីន John Rinon ត្រៀមរួចរាល់ប៉ះអ្នកជំនាញគុនចម្រុះ ចាន់ រតនា
កីឡាករ John Rinon Ornido សញ្ជាតិហ្វីលីពីន​វ័យ២០ឆ្នាំ ​បាន​ស្គាល់ច្បាស់​ពីសមត្ថភាពរបស់កីឡាករគុន​ចម្រុះ​ ចាន់ រតនា មុនពេលជួបគ្នា ក្នុងកម្មវិធី«អ្នកលេងគុន» នាថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

John Rinon ជាកីឡាករក្បាច់គុនចម្រុះ ប៉ុន្តែរូបគេបានហ្វឹកហាត់គុនល្បុក្កតោបាន៦ខែហើយមុនពេលចូលរួមក្នុងកម្មវិធីអ្នកលេងគុន។ រូប​គេ​ជា​កីឡាករ​វ័យក្មេង​មែន ប៉ុន្តែសមត្ថភាពខ្ពស់ ដោយ​ធ្លាប់​ប្រកួត​គុន​ចម្រុះ៤ដង​ ក្នុងនោះឈ្នះ៣ និងចាញ់១។ សម្រាប់​ការ​​ហ្វឹកហាត់​ល្បុក្កតោ​រយៈពេល៦ខែ កីឡាករ​ហ្វីលីពីន​រូប​នេះ​មានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ និង​បានស្គាល់​ច្រើន​ពីគុនល្បុក្កតោរបស់ខ្មែរ។​

កីឡាករ John បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំតែងតែមើលការប្រកួតរបស់កីឡាករ ចាន់ រតនា។ ខ្ញុំបាន​ឃើញគ្រប់ចំណុច​ពី​អ្វី​ដែល​គាត់​មាន។ ខ្ញុំមើលឃើញការបំលាស់ទីរបស់គាត់គ្រប់ជំហាន ការវ៉ៃចេញ ចូល ការពារ​ គ្រប់ការប្រកួតផ្លូវការរបស់គាត់។ ខ្ញុំត្រៀមខ្លួនបានយ៉ាងល្អ​សម្រាប់​ការប្រកួតស្អែក។ ខ្ញុំបានរៀនសូត្រពីកីឡាករ រតនា​ ជាច្រើន»។

ស្ថិតក្នុងវ័យ២០ឆ្នាំ ទោះបីមិន​សូវ​មានបទពិសោធច្រើនមែន ប៉ុន្តែ John Rinon គ្មាន​អ្វី​បារម្ភ​ច្រើនទេ​ ដោយសាររូបគេមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន។

ក្នុងការប្រកួតស្អែកជាឱកាស​ថ្មី​មួយ​ទៀត​ដែល​កីឡាករ​ហ្វីលីពីនស្វែង​រក​ជ័យជម្នះ​លើ​ជើង​ខ្លាំង​កម្ពុជា និង​ដើម្បី​បង្កើន​បទ​ពិសោធ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ៕

អត្ថបទ៖ ផា រតនា

The post អ្នកលេងគុនហ្វីលីពីន John Rinon ត្រៀមរួចរាល់ប៉ះអ្នកជំនាញគុនចម្រុះ ចាន់ រតនា appeared first on Kampuchea Thmey Daily.

ចាន់​ រតនា​ កំពុង​​ត្រៀម​​ប្រកួត​​​​ទាំង​សេរី​​​ និង​​គុន​ចម្រុះ​​នៅ​​បារាំង
​កីឡាករ​គុន​ចម្រុះ​​​កម្ពុជា ចាន់ រតនា កំពុង​ត្រៀម​ខ្លួន​ប្រកួត​​ប្រដាល់​សេរី​ និង​គុន​ចម្រុះ​ (MMA) នៅ​​​ប្រទេស​បារាំង បន្ទាប់​ពី​ស្ងប់​ស្ងាត់​ក្នុង​ការ​ឡើង​សង្វៀន​ ONE Championship។

<gwmw style="display:none;">

ចាន់ រតនា ដែល​​មាន​ភរិយា និង​កូន​ស្រី​ទាំង​ពីរ​​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង បាន​ប្រាប់​ថា រូប​គេ​បាន​ទៅ​ដល់​ប្រទេស​បារាំង​​ជាង​មួយ​សប្តាហ៍ហើយ។ ក្រោយ​ពេល​ទៅ​ដល់ រូប​គេ​បាន​ទាក់​ទង​ខាង​​ក្លឹប​ប្រដាល់ និង​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ ស្រប​ពេល​ដែល​ប្រទេស​បារាំង​បើក​ដំណើរ​ការ​ឡើង​វិញ។

«​គេ​កំពុង​រៀប​ចំ តែ​មិន​ទាន់​ដឹង​ថ្ងៃ​ច្បាស់​ទេ។ ប្រកួត​ទាំង​ពីរ គឺ​ប្រដាល់​សេរី​ផង និង​ប្រដាល់​គុន​ចម្រុះ​ផង។ នៅ​បារាំង​ទើប​បើក​ការ​ប្រកួត​ឡើង​វិញ ដោយ​សារកូវីដ-១៩ តែ​ឥឡូវ​គេ​បើក​ហើយ។ ខ្ញុំ​បាន​ទៅ​ដល់​ក្លឹប​ស៊ាងហៃ នៅ​បារាំង​​។ ក្លឹប​ហ្នឹង​ធ្លាប់​មាន​បង្ហាត់​នៅ​ខ្មែរ​យើង»។ ចាន់ រតនា បាន​បញ្ជាក់​។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​មិន​ទាន់​ហ្វឹក​ហាត់​ពេញ​លេញ​ទេ​នៅ​ប្រទេស​បារាំង​ដោយ​សារ​ជា​ខែ​វិស្សមកាល ដូច្នេះ​ក្លឹប​បង្ហាត់​ប្រដាល់​មិន​ទាន់​បើក​បង្ហាត់​​ពេញ​លេញ​ទេគឺ​ទាល់​ដល់​ខែ​ក្រោយ​ទើប​បើក​ពេញ​ម៉ោង​វិញ។

<gwmw style="display:none;">

ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​របស់​ ចាន់ រតនា ក៏​ដើម្បី​ជួប​ប្រពន្ធ​កូន​ដែល​កំពុង​ស្ថិត​នៅ​ទី​នោះ​ដែរ បន្ទាប់​ពី​ពួក​គាត់​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​ដើម​ឆ្នាំ​២០២២។ ការ​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​គុន​ខ្មែរ​រូប​នេះ​កាល​ពី​ខែ​មីនា ឆ្នាំ​២០២២​ដែល​ពេល​នោះ​ចាញ់​កីឡាករ​ឥណ្ឌូនេស៊ី Eko Roni Saputra ក្នុង​ទឹក​ទី​១៕

អត្ថបទ៖ វីរបុត្រ<gwmw style="display:none;">

The post ចាន់​ រតនា​ កំពុង​​ត្រៀម​​ប្រកួត​​​​ទាំង​សេរី​​​ និង​​គុន​ចម្រុះ​​នៅ​​បារាំង appeared first on Kampuchea Thmey Daily.

ចាន់ រតនា ទទួលស្គាល់មូលហេតុធ្វើឲ្យចាញ់ Eko Roni យ៉ាងឆាប់រហ័ស
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានចាញ់កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra យ៉ាងឆាប់រហ័សក្នុងដើមទឹកទី ១ នៃព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT កាលពី​ថ្ងៃ​សុក្រ ទី​១១ នៅ​ប្រទេស​សិង្ហ​បុរី​។

​ជុំវិញ​បរាជ័យ​យ៉ាង​ឆាប់រហ័ស​ហួស​ពី​ការរំពឹងទុក​នេះ ​ត្រូវបាន ចាន់ រតនា បាន​ប្រាប់​ក្រោយពេល​ប្រកួត​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​រូបគេ​ចាញ់​យ៉ាង​ឆាប់រហ័ស​បែបនេះ​ គឺ​បណ្តាលមកពី​រូបគេ​មើលស្រាល​ដៃគូ​។ ចាន់ រតនា បាន​រៀបរាប់ថា ៖«​មូលហេតុ​ចម្បង​មកពី​ខ្ញុំ​ធ្វេសប្រហែស​។ ខ្ញុំ​មើលស្រាល​ការចាប់​របស់គេ​ពេក​។ ធ្វើ​ឲ្យ​ដៃ​របស់គាត់​ឃ្លេ​ដល់​បំពង​-​ក​របស់ខ្ញុំ​ពេញ​។ តាមពិតទៅ​ដៃ​របស់គាត់​ធំ​អីចឹង ឃ្លេ​មិនសូវ​ដល់​បំពង​-​ក ទេ បើ​បាន​ការពារ តែ​ខ្ញុំ​ប្រហែស​ធ្វើ​ឲ្យ​ដៃ​របស់គាត់​ចូលដល់​បំពង​-​ក​ពេញ​»​។

​សម្រាប់​កម្លាំង​ស៊ុ​ហ្វ និង​កាយសម្បទា​របស់ Eko Roni មិនសូវ​ខ្លាំង និង​រឹងមាំ​ដូច​ដៃគូ​មុន​គឺ​កីឡាករ​ចិន​ឡើយ ហើយ​អាច​ទប់ទល់​បាន​សម្រាប់​កម្លាំង​ស៊ុ​ហ្វ និង​កាយសម្បទា​។ «​បើ​និយាយ​កម្លាំង និង​រាងកាយ គឺ​មិន​ដូច​ដៃគូ​ខ្ញុំ​មុន​គឺ Xie Wei ទេ​។ បើ​ខ្ញុំ​ដោះ​ឃ្លេ​របស់គាត់​បាន ខ្ញុំ​អាច​ទប់ទល់ ហើយក៏​មានសង្ឃឹម​ឈ្នះ​ច្រើន​ដែរ​»​។ ចាន់ រតនា បាន​បន្ថែម​។

​ការពិត​នៅលើ​សង្វៀន​បង្ហាញថា ចាន់ រតនា បានចាប់ផ្តើម​ការប្រកួត​នៅ​ទឹក​ទី ​១ ​ដោយ​មិនមាន​ការវាស់ស្ទង់​ឡើយ​ពោលគឺ​ចូល​ទាត់ និង​ទាត់​តែម្តង ខណៈ​កីឡាករ​ឥណ្ឌូណេស៊ី Eko Roni ក៏បាន​ទាត់ ព្រមទាំង​ប្រើ​កណ្តាប់ដៃ​ដ៏​មាន​ប្រសិទ្ធភាព​ដែរ​។ បន្ទាប់មក​កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ ​ចូល​អោប ហើយ​នៅពេល ចាន់ រតនា ក្រោកឈរ រូបគេ​បាន​អោប​ពីក្រោយ និង​កាច់​ផ្តួល​។ ពេលនោះ​ហើយ​រូបគេ​មានឱកាស​ចាប់​ឃ្លេ​ដៃ​ទាំងពីរ​បង្ខំ​ឲ្យ​អ្នកលេង​គុន​ខ្មែរ​គោះ​ដៃ​សុំ​ចាញ់​តែម្តង​នូវ​នាទី​១:៤០​ក្នុង​ទឹក​ទី​១​។

​នេះ​ជា​បរាជ័យ​លើក​នេះ ​គឺជា​ពីរលើក​ជាប់​គ្នា​សម្រាប់ ចាន់ រតនា បន្ទាប់​បាន​ចាញ់​កីឡាករ​ចិន Xie Wei ក្នុង​ទឹក​ទី​ ៣ ​កាលពី​ចុងឆ្នាំ​ ២០២០ ​។ ទោះជា​យ៉ាងណា អ្នកលេង​គុន​ខ្មែរ​រូបនេះ ​នៅតែ​ប្ដេជ្ញា​បន្ត​ហ្វឹកហាត់​តាមរយៈ​គំនិត​វិជ្ជមាន​ជានិច្ច និង​ទុកជា​មេរៀន​ក្នុង​ជីវិត​៕

The post ចាន់ រតនា ទទួលស្គាល់មូលហេតុធ្វើឲ្យចាញ់ Eko Roni យ៉ាងឆាប់រហ័ស appeared first on Kampuchea Thmey Daily.

កីឡាករ Xie Wei ថានឹងបញ្ចប់ ចាន់ រតនា នៅទឹកទី២នាយប់នេះ
តារាគុនចម្រុះចិន Xie Wei បានដាក់គោលដៅផ្ដួល ចាន់ រតនា នៅត្រឹមទឹកទី២ យប់នេះ នៅ​ប្រទេស​សិង្ហបុរី។

Xie Wei នឹងជួប រតនា នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ ដែលផ្សាយផ្ទាល់ពីផេកហ្វេសប៊ុក និង YiuTube ផ្លូវ​ការ​របស់ ONE Championship ចាប់ពីម៉ោង ៧:៣០ យប់តទៅ។

Xie Wei បានឲ្យដឹងថា ៖«ខ្ញុំមានកិត្តិយសខ្លាំងណាស់ក្នុងការប្រកួតនៅសង្វៀនលំដាប់ពិភពលោក និង​ប្រកួតតំណាងឲ្យប្រទេសរបស់ខ្ញុំ។ ខ្ញុំបានឆ្លងកាត់បទពិសោធន៍ដ៏លំបាកមួយក្នុងលោកពីសង្វៀន ONE HERO SERIES នៅចិន និងមានឱកាសធំបំផុតនៅសង្វៀនលំដាប់ពិភពលោក ONE Championship» ។

តារាគុនចម្រុះចិន បានសង្កត់ធ្ងន់ទៀតថា ៖ «ពេលនេះ ខ្ញុំគិតថា ខ្ញុំល្អជាងលើកមុន។ ខ្ញុំបានរៀបចំនិង​ត្រៀម​ខ្លួនប្រកួត ៣ ទឹកឲ្យល្អបំផុតជាមួយគូប្រកួតរបស់ខ្ញុំនាពេលនេះ។ ខ្ញុំហ៊ានទាយថា ខ្ញុំនឹងបញ្ចប់ ចាន់ រតនា ត្រឹមទឹកទី២។ បច្ចុប្បន្ននេះ ក្ដីស្រមៃរបស់ខ្ញុំគឺកើនចំណាត់ថ្នាក់នៅទម្ងន់ flyweight ។ ហើយ​បន្ទាប់​ទៀត ខ្ញុំនឹងចាប់ផ្ដើមក្ដីសុបិនធំទៅថ្ងៃមុខ»។

ជាមួយគ្នានោះ តារាគុនចម្រុះទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​ សែលកាត ចាន់ រតនា យល់ឃើញថា ការប្រកួត​របស់ខ្លួននាយប់នេះនេះនឹងមិនបាន៣ទឹកពេញទេ ហើយក៏ជាគោលបំណងដែលខ្លួនចង់បានដែរ។

ចាន់ រតនា បញ្ជាក់ ៖««ការប្រកួតនេះនឹងមានម្នាក់សន្លប់។ បើមិនគេទេ គឺយើង។ ខ្ញុំស្គាល់ច្បាស់ហើយ Xie Wei ជាកីឡាករអន្ទះសាម្នាក់។ គ្រាន់តែសំឡេងកណ្តឹងរោទិ៍ឡើងភ្លាម គាត់ច្បាស់ជា​រុលសម្រុក​ចូល​វ៉ៃហើយ»៕

The post កីឡាករ Xie Wei ថានឹងបញ្ចប់ ចាន់ រតនា នៅទឹកទី២នាយប់នេះ appeared first on Kampuchea Thmey Daily.