កីឡា
ចាន់ រតនា កំពុងត្រៀមប្រកួតទាំងសេរី និងគុនចម្រុះនៅបារាំង
កីឡាករគុនចម្រុះកម្ពុជា ចាន់ រតនា កំពុងត្រៀមខ្លួនប្រកួតប្រដាល់សេរី និងគុនចម្រុះ (MMA) នៅប្រទេសបារាំង បន្ទាប់ពីស្ងប់ស្ងាត់ក្នុងការឡើងសង្វៀន ONE Championship។

ចាន់ រតនា ដែលមានភរិយា និងកូនស្រីទាំងពីរកំពុងស្ថិតនៅប្រទេសបារាំង បានប្រាប់ថា រូបគេបានទៅដល់ប្រទេសបារាំងជាងមួយសប្តាហ៍ហើយ។ ក្រោយពេលទៅដល់ រូបគេបានទាក់ទងខាងក្លឹបប្រដាល់ និងរៀបចំឲ្យមានការប្រកួត ស្របពេលដែលប្រទេសបារាំងបើកដំណើរការឡើងវិញ។
«គេកំពុងរៀបចំ តែមិនទាន់ដឹងថ្ងៃច្បាស់ទេ។ ប្រកួតទាំងពីរ គឺប្រដាល់សេរីផង និងប្រដាល់គុនចម្រុះផង។ នៅបារាំងទើបបើកការប្រកួតឡើងវិញ ដោយសារកូវីដ-១៩ តែឥឡូវគេបើកហើយ។ ខ្ញុំបានទៅដល់ក្លឹបស៊ាងហៃ នៅបារាំង។ ក្លឹបហ្នឹងធ្លាប់មានបង្ហាត់នៅខ្មែរយើង»។ ចាន់ រតនា បានបញ្ជាក់។
ទោះបីជាយ៉ាងណា អ្នកលេងគុនខ្មែររូបនេះមិនទាន់ហ្វឹកហាត់ពេញលេញទេនៅប្រទេសបារាំងដោយសារជាខែវិស្សមកាល ដូច្នេះក្លឹបបង្ហាត់ប្រដាល់មិនទាន់បើកបង្ហាត់ពេញលេញទេគឺទាល់ដល់ខែក្រោយទើបបើកពេញម៉ោងវិញ។

ការធ្វើដំណើរទៅប្រទេសបារាំងរបស់ ចាន់ រតនា ក៏ដើម្បីជួបប្រពន្ធកូនដែលកំពុងស្ថិតនៅទីនោះដែរ បន្ទាប់ពីពួកគាត់ចាកចេញពីប្រទេសកម្ពុជាតាំងពីឆ្នាំដើមឆ្នាំ២០២២។ ការប្រកួតចុងក្រោយរបស់កីឡាករគុនខ្មែររូបនេះកាលពីខែមីនា ឆ្នាំ២០២២ដែលពេលនោះចាញ់កីឡាករឥណ្ឌូនេស៊ី Eko Roni Saputra ក្នុងទឹកទី១៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


