កីឡា
ចាន់ រតនា ប្រាប់ថា អ្នកចាត់ការខ្លួនបើកភ្លើងខៀវឲ្យប្រកួតគុនខ្មែរហើយ
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នឹងវិលត្រឡប់ចូលសង្វៀនគុនខ្មែរវិញឆាប់ៗ បន្ទាប់ពីរូបគេបានប្រកួតល្បុក្កតោក្នុងកម្មវិធី«អ្នកលេងគុន»កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កីឡាករដែលមានបទពិសោធគុនចម្រុះច្រើនរូបនេះបានឲ្យដឹងថា អ្នកចាត់ការរបស់ខ្លួនបានបើកទ្វារឲ្យប្រកួតគុនខ្មែរវិញហើយ ប៉ុន្តែមិនទាន់ច្បាស់ពីពេលវេលាចេញប្រកួតនៅឡើយទេ។ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ រូបគេនៅតែបន្តហ្វឹកហាត់ជាប្រចាំ និងរក្សារាងកាយឲ្យមានសាច់ដុំមាំមួនដដែល បើទោះបីជារូបគេមិនបានប្រកួតនៅសង្វៀនគុនចម្រុះ ONE Championship។
រតនា បាននិយាយថា ៖«ពេលអត់បានប្រកួតពីរឆ្នាំចុងក្រោយនេះ ខ្ញុំអត់បណ្តោយខ្លួនឲ្យឃ្លាតឆ្ងាយពីកន្លែងហ្វឹកហាត់ទេ ព្រោះយើងជាកីឡាករទោះប្រកួតក្តី អត់ប្រកួតក្តីក៏ត្រូវតែហ្វឹកហាត់ជាប្រចាំ។ ជាពិសេសយើងជាកីឡាករអាជីពមិនត្រូវបណ្តោយខ្លួន អត់ហ្វឹកហាត់ ដើរលេងធ្វើឲ្យប៉ះពាល់ដល់រាងកាយ ឡើងគីឡូ អីចឹងវាប៉ះពាល់ដល់ការប្រឹងប្រែងរបស់យើងច្រើនឆ្នាំអត់ន័យ»។

នៅពេលសួរថា ហេតុបានជាចង់ប្រកួតគុនខ្មែរវិញ? កីឡាករដែលមានជំនាញល្បុក្កតោ គុនខ្មែរ និងគុនចម្រុះរូបនេះបានឆ្លើយថា ខ្លួននៅមានកាយសម្បទាមាំមួន និងកម្លាំងអាចប្រកួតបាន ស្របពេលវិស័យកីឡាគុនខ្មែរកំពុងរីកចម្រើនផងនោះបានធ្វើឲ្យរូបគេចង់ប្រកួតវិញ។ ជាពិសេសកីឡាករគុនខ្មែរមិនមានច្រើន ប៉ុន្តែសង្វៀនប្រកួតសំបូរដែលអាចធ្វើឲ្យទទួលបានឱកាសប្រកួតច្រើនដែរ។
ចាន់ រតនា នៅមានកុងត្រាជាមួយស្ថាប័នប្រដាល់គុនចម្រុះ ONE Championship ប៉ុន្តែការប្រកួតពីរលើកចុងក្រោយកាលពីឆ្នាំ២០២០ និង២០២២មិនបានល្អ ធ្វើឲ្យរូបគេមិនទទួលបានឱកាសប្រកួតបន្តទៀត។ ទោះបីជាមិនបានចេញប្រកួត កីឡាកររូបនេះកំពុងបង្ហាត់ក្បាច់គុនល្បុក្កតោដល់ស្ថាប័នឯកជន ជាពិសេសមានជនបរទេសជាច្រើនបានហ្វឹកហាត់ជាមួយ។

សូមបញ្ជាក់ថា ចាន់ រតនា បានប្រកួតឈ្នះកីឡាករហ្វីលីពីន John Rinon ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា៣ទឹកយ៉ាងស្វិតស្វាញក្នុងកម្មវិធី«អ្នកលេងគុន»កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


