Connect with us

កីឡា

អ្នកលេងគុនហ្វីលីពីន John Rinon ត្រៀមរួចរាល់ប៉ះអ្នកជំនាញគុនចម្រុះ ចាន់ រតនា

បានផុស

នៅ

កីឡាករ John Rinon Ornido សញ្ជាតិហ្វីលីពីន​វ័យ២០ឆ្នាំ ​បាន​ស្គាល់ច្បាស់​ពីសមត្ថភាពរបស់កីឡាករគុន​ចម្រុះ​ ចាន់ រតនា មុនពេលជួបគ្នា ក្នុងកម្មវិធី«អ្នកលេងគុន» នាថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

John Rinon ជាកីឡាករក្បាច់គុនចម្រុះ ប៉ុន្តែរូបគេបានហ្វឹកហាត់គុនល្បុក្កតោបាន៦ខែហើយមុនពេលចូលរួមក្នុងកម្មវិធីអ្នកលេងគុន។ រូប​គេ​ជា​កីឡាករ​វ័យក្មេង​មែន ប៉ុន្តែសមត្ថភាពខ្ពស់ ដោយ​ធ្លាប់​ប្រកួត​គុន​ចម្រុះ៤ដង​ ក្នុងនោះឈ្នះ៣ និងចាញ់១។ សម្រាប់​ការ​​ហ្វឹកហាត់​ល្បុក្កតោ​រយៈពេល៦ខែ កីឡាករ​ហ្វីលីពីន​រូប​នេះ​មានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ និង​បានស្គាល់​ច្រើន​ពីគុនល្បុក្កតោរបស់ខ្មែរ។​

កីឡាករ John បានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំតែងតែមើលការប្រកួតរបស់កីឡាករ ចាន់ រតនា។ ខ្ញុំបាន​ឃើញគ្រប់ចំណុច​ពី​អ្វី​ដែល​គាត់​មាន។ ខ្ញុំមើលឃើញការបំលាស់ទីរបស់គាត់គ្រប់ជំហាន ការវ៉ៃចេញ ចូល ការពារ​ គ្រប់ការប្រកួតផ្លូវការរបស់គាត់។ ខ្ញុំត្រៀមខ្លួនបានយ៉ាងល្អ​សម្រាប់​ការប្រកួតស្អែក។ ខ្ញុំបានរៀនសូត្រពីកីឡាករ រតនា​ ជាច្រើន»។

ស្ថិតក្នុងវ័យ២០ឆ្នាំ ទោះបីមិន​សូវ​មានបទពិសោធច្រើនមែន ប៉ុន្តែ John Rinon គ្មាន​អ្វី​បារម្ភ​ច្រើនទេ​ ដោយសាររូបគេមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន។

ក្នុងការប្រកួតស្អែកជាឱកាស​ថ្មី​មួយ​ទៀត​ដែល​កីឡាករ​ហ្វីលីពីនស្វែង​រក​ជ័យជម្នះ​លើ​ជើង​ខ្លាំង​កម្ពុជា និង​ដើម្បី​បង្កើន​បទ​ពិសោធ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម