កូនចៅថ្នាក់ដឹកនាំ Archives - Kampuchea Thmey Daily

លោក គន់ គីម មានកូន៣នាក់ជាមន្រ្តីជាន់ខ្ពស់ និង៣នាក់ទៀត ជាអ្នកជំនួញ
លោក​ គន់ គីម កំពុងកាន់តំណែងជា​ទេសរដ្ឋមន្ដ្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ហើយកាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​តែងតាំង​តួនាទីបន្ថែមជា​អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ត​រាយ ជំនួសលោក ញឹម វណ្ណដា។ ក្រៅពីនេះ លោក គន់ គីម ក៏ជាសមាជិក​គណៈ​អចិន្រ្តៃយ៍​គណៈកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ​។ ​

បើក្រឡេកមកមើលក្រុមគ្រួសាររបស់លោក គន់ គីម គឺកូនៗរបស់លោកកំពុងបម្រើការជាមន្ត្រីរដ្ឋបាលសារធារណៈ ជាមន្ត្រីយោធានៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងមួយចំនួនជាអ្នកជំនួញ។ តើកូនរបស់លោក គន់ គីម រូបណាខ្លះកំពុងបម្រើការជាមន្ត្រីរាជការ ហើយកាន់តួនាទីអ្វីខ្លះ?

១/ លោក គីម រិទ្ធី

លោក គីម រិទ្ធី ជាកូនប្រុសច្បងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលកំពុងមានមុខតំណែងជាអភិបាលខេត្តព្រះវិហារ។ មុនពេលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ធ្លាប់បាន់កាន់តំណែងជាច្រើន ដូចជា អភិបាលរងខេត្តកណ្ដាល អគ្គនាយករងរដ្ឋបាលនៃក្រសួងមហាផ្ទៃ ស្នងការរងនគរបាលខេត្តកណ្ដាល និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយទោ។ លោក គីម រិទ្ធី បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកព្រហ្មទណ្ឌ នៅសហរដ្ឋអាមេរិក និងអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ នៅសាលាគោលនយោបាយ លី ក្វាន់យូ ប្រទេសសិង្ហបុរី។

២/ លោក គីម សុផារុន

លោក គីម សុផារុន ជាមន្ត្រីយោធា ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយទោ ហើយមានតួនាទីជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ បន្ថែមពីនេះ លោក គីម សុផារុន ក៏មានតួនាទីជាទីប្រឹក្សាគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ត​រាយ ដែលទទួលបន្ទុកជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករក និងសង្គ្រោះពេលមានគ្រោះមហន្តរាយ។ តាមរយៈតួនាទីនេះ លោក គីម សុផារុន តែងតែអមដំណើរបេសកកម្មការងារចុះផ្ទាល់ជាមួយឪពុករបស់លោក នៅពេលដែលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយនានានៅទូទាំងប្រទេស។

៣/ លោក គីម វីរៈ

លោក គីម វីរៈ ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវបានតែងតាំងកាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២២។ មុនក្លាយជាអគ្គលេខាធិការ លោក បានកាន់មុខតំណែងជាទីប្រឹក្សា និងជានាយកគម្រោងកម្មវិធីជាតិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាមួយគ្នានេះ លោក គីម វីរៈ ក៏ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយទោ ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។

ពាក់ព័ន្ធនឹងការសិក្សា លោក គីម វីរៈ បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ដោយលោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង និងភាពជាអ្នកដឹកនាំ នៅសាកលវិទ្យាល័យ webster។

ដោយឡែក កូនប្រុសស្រីរបស់លោក គន់ គីម មួយចំនួនទៀត គឺជាអ្នកជំនួញដែលកំពុងគ្រប់គ្រងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ដូចជា លោក គីម ផារ៉ា លោកស្រី គីម សុផារី និងលោក គីម រតនៈ៕

ដោយ៖ ធឿន វ៉ាន់សុង

The post លោក គន់ គីម មានកូន៣នាក់ជាមន្រ្តីជាន់ខ្ពស់ និង៣នាក់ទៀត ជាអ្នកជំនួញ appeared first on Kampuchea Thmey Daily.

តើកូនឥស្សរជនណាខ្លះ កំពុងកាន់តំណែងជាអភិបាល និងអភិបាលរងខេត្ត?
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅលើកិច្ចការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីធានាពង្រឹង និងពង្រីកកិច្ចការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះឲ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីបង្កភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ។ កាលពីពេលថ្មីៗនេះ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ ក៏ត្រូវបានធ្វើកែប្រែផងដែរ ដោយបន្ថែមចំនួនគណៈអភិបាលរងច្រើនជាងមុន។

ជាក់ស្ដែង ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំងយុវជនឲ្យកាន់តំណែងនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើន ក្នុងតួនាទីជាអភិបាល និងជាអភិបាលរងរាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ។ នៅក្នុងនោះ ក៏មានកូនៗរបស់ឥស្សរជនជាន់ខ្ពស់មួយចំនួន ត្រូវបានតែងតែងជាមេដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះផងដែរ។

តើមកដល់បច្ចុប្បន្ននេះ មានកូនរបស់ឥស្សរជនណាខ្លះ ដែលកំពុងកាន់តំណែងជាអភិបាល និងជាអភិបាលរងខេត្ត? ថ្ងៃនេះ «កម្ពុជាថ្មី» នឹងលើកបង្ហាញដូចខាងក្រោម ៖

លោក ជា សុមេធី

១/ លោក ជា សុមេធី

លោក ជា សុមេធី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៥ រហូតដល់បច្ចុប្បន្ននេះ។ មុនកាន់តំណែងជាអភិបាលខេត្ត លោកធ្លាប់មានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ លោក ជា សុមេធី ជាកូនប្រុសពៅរបស់សម្ដេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា។

លោក ជាម ច័ន្ទសោភ័ណ្ឌ

២/ លោក ជាម ច័ន្ទសោភ័ណ្ឌ

លោក ជាម ច័ន្ទសោភ័ណ្ឌ បច្ចុប្បន្នកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ ដែលបានតែងតាំងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។ មុនពេលតែងតាំងនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលរងខេត្តត្បូងឃ្មុំ និងធ្លាប់ជាអភិបាលរងខេត្តបាត់ដំបង។ អភិបាលខេត្តត្បូងឃ្មុំរូបនេះ ជាកូនប្រុសរបស់លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភាជាតិ។

លោក ទៀ សីហា

៣/ លោក ទៀ សីហា

លោក ទៀ សីហា គឺជាអភិបាលខេត្តសៀមរាប ដែលត្រូវបានអង្គព្រះមហាក្សត្របង្គាប់តែងតាំង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៨ បន្ទាប់ពីលោកកាន់តំណែងជាអភិបាលរងខេត្តនេះ ក្នុងឆ្នាំ២០១៧។ លោក ទៀ សីហា ក៏ជាឧត្តមសេនីយ៍នៃក្របខណ្ឌកងយោធពលខេមរភូមិន្ទផងដែរ ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា គឺជាឪពុករបស់លោក។

លោកស្រី មិថុនា ភូថង

៤/ លោកស្រី មិថុនា ភូថង

លោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង។ លោកស្រី ត្រូវបានគេចាត់ទុកថា ជាស្ត្រីទី១ និងមានវ័យក្មេងជាងគេ ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងជាអភិបាលខេត្ត កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧។ លោកស្រី មិថុនា ភូថង ជាកូនស្រីរបស់លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាចៅស្រីរបស់លោក សាយ ភូថង អតីតសមាជិក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។

លោក សោម ពិសិដ្ឋ

៥/ លោក សោម ពិសិដ្ឋ

លោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប ដែលត្រូវបានតែងតាំងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីលោកកាន់តំណែងជាអភិបាលរងខេត្តនេះ។ លោក សោម ពិសិដ្ឋ ជាកូនប្រុសរបស់អតីតអភិបាលខេត្តកំពត លោក សោម ចិន ដែលបច្ចុប្បន្នជាតំណាងរាស្ត្រខេត្តកំពត។

លោក ប៉ែន កុសល្យ

៦/ លោក ប៉ែន កុសល្យ បច្ចុប្បន្នជាអភិបាលខេត្តឧត្តរមានជ័យ ដែលត្រូវបានតែងតាំង កាលអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីលោកកាន់តំណែងជាអភិបាលរងខេត្តត្បូងឃ្មុំ។ លោក ប៉ែន កុសល្យ ជាកូនប្រសារបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។

លោក គីម រឹទ្ធី

៧/ លោក គីម រឹទ្ធី

លោក គីម រឹទ្ធី ​ដែល​ជា​អតីត​អភិបាលរង​ខេត្ត​កណ្ដាល និង​ធ្លាប់​មាន​តួនាទី​ជា​អគ្គនាយករងនៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រ​ បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំងជា​អភិបាល​ខេត្ត​ព្រះវិហារ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ លោក គីម រឹទ្ធី ជាកូនប្រុសរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក ថង សាវុន

៨/ លោក ថង សាវុន

លោក ថង សាវុន ដែលជាអតីតអភិបាលខេត្តរតនៈគិរី តាំងពីឆ្នាំ២០១៤ ត្រូវបានផ្ទេរភារកិច្ចឲ្យកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី កាលពីខែកញ្ញា ឆ្នាំ២០២១។ លោក ជាកូនប្រុសរបស់លោក ប៊ូ ថង អតីតសមាជិកព្រឹទ្ធសភា។

លោក ម៉ៅ ធនិន

៩/ លោក ម៉ៅ ធនិន

លោក ម៉ៅ ធនិន ត្រូវបានមហាជនដាក់រហ័សនាមថា ប៉ាវចិនស្រុកខ្មែរ តាមរយៈស្នាដៃដឹកនាំ គ្រប់គ្រង ជាពិសេសការដោះស្រាយបញ្ហា និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋ អំឡុងពេលលោកកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់។ បច្ចុប្បន្ន លោកគឺជាអភិបាលខេត្តកំពត បន្ទាប់ពីលោកផ្ទេរភារកិច្ចពីខេត្តពោធិ៍សាត់ កាលពីខែកញ្ញា ឆ្នាំ២០២១។ លោក ម៉ៅ ធនិន ត្រូវបានស្គាល់យ៉ាងច្បាស់ថា ជាកូនប្រសារបស់លោកស្រី ហ៊ុន ប៊ុនធឿន និងជាក្មួយប្រសាររបស់សម្ដេច តេជោ ហ៊ុន សែន។

ជាមួយគ្នានេះ ថ្មីៗនេះ ក៏មានកូនៗរបស់ឥស្សរជនមួយចំនួន ត្រូវបានប្រកាសតែងតាំងជាអភិបាលរងនៅតាមបណ្ដាខេត្តមួយចំនួនផងដែរ រួមមាន៖  លោក ប៉េង ពោធិ៍សា គឺជាកូនប្រុសរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលរងខេត្តស្វាយរៀង។ លោក មីន កុម្ភៈ កូនប្រុសទី២ របស់លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ខណៈអភិបាលរងខេត្តព្រះសីហនុមួយរូបទៀត គឺលោក ឡុង ឌីម៉ង់ ត្រូវជាកូនរបស់លោក ឡុង វិសាឡូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ កូនប្រុសរបស់លោក នៃ ប៉េណា អតីតអនុប្រធានទី១ ព្រឹទ្ធសភា ចំនួនពីរនាក់ គឺលោក នៃ គង់ ជាអភិបាលរងខេត្តកំពត ខណៈលោក នៃ ចារី ជាអភិបាលរងខេត្តកំពង់ឆ្នាំង និងកូនប្រុសរបស់លោក ងួន ញិល គឺលោក ងួន រាសី ជាអភិបាលរងខេត្តកំពង់ធំ ជាដើម៕

ដោយ ៖ ធឿន វ៉ាន់សុង

The post តើកូនឥស្សរជនណាខ្លះ កំពុងកាន់តំណែងជាអភិបាល និងអភិបាលរងខេត្ត? appeared first on Kampuchea Thmey Daily.

មកស្គាល់កូនប្រុសស្រីទាំង ៤របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា
លោក ជា សុផារ៉ា ជាមន្រ្តីជាន់ខ្ពស់លេចធ្លោ​មួយ​រូបនៅ​ក្នុង​ជួររាជរដ្ឋាភិបាល ​និង​ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាមរយៈតួនាទីជាអតីត​អភិបាល​រាជធានី​ភ្នំពេញ​ ជា​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍ​ន៍ជបនបទ និង​បច្ចុប្បន្ន ​ជាឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់។

សម្រាប់ស្ថានភាពគ្រួសារវិញ គឺលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មាន​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​លោកស្រី តាន់ ម៉ាលី និង​មាន​កូនចំនួន ៤នាក់ (ស្រី៣ ប្រុស១)។ ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងបង្ហាញឲ្យស្គាល់កូនប្រុសស្រីទាំង ៤ របស់លោក ជា សុផារ៉ា ៖

លោកស្រី ជា សុផាកន្នី និងលោកស្រី ជា សុផាម៉ាដែន

១/. លោកស្រី ជា សុផាម៉ាដែន

លោក ជា សុផាម៉ាដែន កូនស្រីទី១ របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។ ស្វាមីរបស់លោកស្រី គឺលោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជានាយករងខុទ្ទកាល័យសម្ដេចវិបុលសេនាភក្តី សាយ ឈុំ។ លោកស្រី ជា សុផាម៉ាដែន មានអាជីវកម្មផ្ទាល់ខ្លួន គឺក្រុមហ៊ុន The Park Development។

លោក អ៊ាង សុផល្លែត និងលោកស្រី ជា សុផាកន្នី

២/. លោកស្រី ជា សុផាកន្នី

លោកស្រី ជា សុផាកន្នី កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ។ លោកស្រី ជាភរិយារបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន។ សម្រាប់កម្រិតវប្បធម៌ លោកស្រី បញ្ចប់សញ្ញាបត្រអនុបណ្ឌិតច្បាប់។ លោកស្រី ជា សុផាកន្នី គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់សាលារៀនអន្តរជាតិ ផារ៉ាហ្គន និងសាកលវិទ្យា ល័យអន្តរជាតិ ផារ៉ាហ្គន។ ជាមួយគ្នានេះ លោកស្រី ក៏ប្រកបវិជ្ជាជីវៈជាមេធាវី ផងដែរ។

លោក ម៉ឹង មករា និងលោកស្រី ជា ជុតិម៉ា

៣/. លោកស្រី ជា ជុតិម៉ា

លោកស្រី ជា ជុតិម៉ា មានស្វាមីឈ្មោះ ម៉ឹង មករា ដែលជាឧត្តមសេនីយ៍ត្រីនៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ នៅ ក្រសួងការពារជាតិ។ ប៉ុន្តែមិនមានប្រភពណាមួយបញ្ជាក់ឲ្យដឹងថា លោកស្រីកំពុងកាន់តួនាទី ឬធ្វើការងារផ្នែកអ្វីនោះឡើយ។

៤/. លោក ជា សុផាភាសា

លោក ជា សុផាភាសា ដែលភាគច្រើនគេស្គាល់លោកតាមរយៈឈ្មោះ ផារ៉ា មង្គល។ លោក ផារ៉ា មង្គល ជាកូនប្រុសតែម្នាក់របស់លោក ជា សុផារ៉ា។ បច្ចុប្បន្ននេះ លោកមានតួនាទីជានាយកខុទ្ទកាល័យរបស់ក្រសួងរៀបចំដែនដី ដែលឪពុករបស់លោកកាន់ជារដ្ឋមន្ត្រី។ មុនឆ្នាំ២០១៦ លោក ធ្លាប់បម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មុនផ្ទេរក្របខណ្ឌមកបម្រើការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

ដោយ៖ ធឿន វ៉ាន់សុង

The post មកស្គាល់កូនប្រុសស្រីទាំង ៤របស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា appeared first on Kampuchea Thmey Daily.

តើកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កំពុងកាន់ការងារអ្វីខ្លះនៅក្នុងដៃ?
លោក យឹម ឆៃលី បច្ចុប្បន្នមានមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី គឺលោកស្រី ទន់ ខុន។ លោក មានកូនៗដែលកំពុងកាន់មុខតំណែងទាំងក្នុងជួរកិច្ចការរដ្ឋ និងទាំងវិស័យឯកជនដែរ។

តើកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កំពុងកាន់មុខតំណែង និងការងារអ្វីខ្លះនៅក្នុងដៃ? ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងបង្ហាញឲ្យស្គាល់តួនាទី មុខតំណែង និងការងារកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖

លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ

១/. លោក យឹម លាង

លោក យឹម លាង បច្ចុប្បន្នកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជានាយរងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ កាលពីឆ្នាំ២០១១ លោកបានទទួលតំណែងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរក្របខណ្ឌរបស់លោក យឹម លាង ពីកងយោធពលខេមរភូមិន្ទឲ្យទៅបម្រើការងារក្នុងក្របខណ្ឌនគរបាលជាតិកម្ពុជា ក្នុងតួនាទីជាអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកដឹកនាំការពារ។ មុនផ្ទេរក្របខណ្ឌមកក្នុងនគរបាលជាតិនេះ លោក មានតួនាទីជានាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

លោកស្រី យឹម ឆៃលីន

២/. លោកស្រី យឹម ឆៃលីន

លោកស្រី ​យឹម​ ឆៃលីន ដែលមហាជនស្គាល់យ៉ាងច្បាស់ថា ជាភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី។ លោកស្រី ជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ​ដែលជាស្ថាប័នមនុស្សធម៌មួយតែងតែចុះជួយពិនិត្យ និងព្យា បាលជំងឺដល់ប្រជាជនក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រី ក៏ជា​នាយក​ក្រុម​ហ៊ុន TEHO INTER​NATIONAL​ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍គម្រោង​ខុនដូ ​The ​Bay ផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ពីមហាជននោះ គឺលោក​ស្រី យឹម ឆៃលីន ​ក្លាយ​ជា​ស្ត្រី​ខ្មែរ​ទី​១​ ដែល​បាន​ឈាន​ជើង​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត​ នៅទី​ក្រុង​កាន ​ប្រទេស​បារាំង កាលពីឆ្នាំ២០១៩។

លោក យឹម លាត តំណាងរាស្ត្រខេត្តកំពង់ធំ

៣/. លោក យឹម លាត

លោក យឹម លាត មានតួនាទីជាតំណាងរាស្ត្រខេត្តកំពង់ធំ។  លោក ទទួលបានការអប់រំទូទៅនៅភ្នំពេញ ហើយក្រោយ មកឪពុកម្តាយរបស់លោកបានបញ្ជូនទៅសិក្សានៅអនុវិទ្យាល័យ JEAN MOULIN នៅប្រទេសបារាំង ឆ្នាំ១៩៩៧។ រយៈពេល ២ឆ្នាំ គឺឆ្នាំ២០០១ លោកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកសម្រាប់កម្រិតវិទ្យាល័យរបស់លោកនៅវិទ្យាល័យ FAIRMONT ACADEMY ហើយលោកបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៣។ លុះនៅឆ្នាំ២០០៩ លោក យឹម លាត បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ DEVRY សហរដ្ឋអាមេរិក។

ចំពោះការងារវិញ គឺលោកធ្លាប់បម្រើការងារនៅក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងមុខតំណែងជាអគ្គលេខាធិការរង។ បន្ទាប់មក លោក​បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំរបស់គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ​ឆ្នាំ​២០១៨។ ជាក្ដីសុបិន្តរបស់លោក យឹម លាត បានក្លាយជាការពិត ដោយលោក​ក្លាយជា​តំណាងរាស្ត្រ ហើយ​លោក​ជា​សមាជិក​មានវ័យ​ក្មេង​ជាងគេ​នៅ​ក្នុង​រដ្ឋសភា។ បច្ចុប្បន្នលោក ជាសមាជិកគណកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។

លោក យឹម លក្ខណ៍

៤/. លោក យឹម លក្ខណ៍

លោក យឹម លក្ខណ៍ គឺជាកូនប្រុសពៅរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ លោក គឺជាអ្នកជំនួញដ៏ធំមួយរបស់កម្ពុជា តាមរយៈជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BIC គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ។ ជាមួយគ្នានេះ ភរិយារបស់លោក គឺលោកស្រី យឹម វិតសានី ជាអ្នកជំនួញជនជាតិថៃ ដែលមានក្រុមហ៊ុនក្នុងដៃច្រើនផងដែរនៅក្នុងប្រទេសថៃ៕

ដោយ៖ ធឿន វ៉ាន់សុង

The post តើកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កំពុងកាន់ការងារអ្វីខ្លះនៅក្នុងដៃ? appeared first on Kampuchea Thmey Daily.

មក​ដឹង​តួនាទី​កូនប្រុស​ស្រី​ទាំង ៣ នាក់ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម
ក្នុង​ជីវ​ប្រវត្តិ​របស់​លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញ​ថា ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ជំទាវ ទេព បុប្ផា ប្រសិទ្ធ លោក​មាន​កូនប្រុស​ស្រី​ចំនួន ៣ នាក់ និង​កូនស្រី​ចិញ្ចឹម​ម្នាក់។

កូន​ប្រុស​ស្រី​ទាំង ៣ នាក់​របស់​លោក​មួយ​ចំនួន​កំពុង​កាន់​តួនាទី​​ក្នុង​ជួរ​រដ្ឋាភិបាល​ និងមួយ​ចំនួនទៀត​បម្រើការងារ​នៅក្នុង​​វិស័យ​​ឯកជន​។

លោក ចម បូរិទ្ធ

កូន​ប្រុស​របស់​លោក គឺ​លោក ចម បូរិទ្ធ ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​នៅ​ឆ្នាំ ២០១៨។

ដោយ​ឡែក លោក​ស្រី ចម ក្រស្នា បម្រើការងារ​ក្នុង​វិស័យ​ឯកជន ជា​អគ្គ​នាយិកា​ក្រុម​ហ៊ុន សោម៉ា ត្រេឌីង ខូអិលធីឌី។ ក្រុម​ហ៊ុន សោម៉ា ត្រេឌីង ខូអិលធីឌី គឺ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន សោម៉ា គ្រុប។

លោកស្រី ចម ក្រស្នា

លោក​ស្រីគឺជា​កូនប្រសារ​​សម្ដេច​វិបុល​បញ្ញា សុខ អាន អតីត​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ លោកស្រី​បាន​រៀបការ​ជាមួយ​លោក សុខ សូកេន កូនប្រុស​សម្ដេច​វិបុល​បញ្ញា សុខ អាន បច្ចុប្បន្ន​រដ្ឋលេខាធិការក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ដោយ​ឡែក​កូនស្រី​ម្នាក់​ទៀត​គឺ​លោកស្រី ចម និមល បច្ចុប្បន្ន​កំពុង​កាន់​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​សមាជិក​គណៈ​អចិន្រ្ដៃយ៍​គណៈកម្មាធិការកណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

លោកស្រី ចម និមល

លោក​ចម ប្រសិទ្ធ បាន​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ចុង​ឆ្នាំ​២០១៣ មុន​ផ្លាស់​ទៅ​ដឹកនាំ​នៅ​ក្រសួង​ឧស្សាហកម្ ម​និង​សិប្បកម្ម​ (បច្ចុប្បន្ន​ប្ដូរ​ឈ្មោះ​ជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍) នៅ​ដើម​ឆ្នាំ​២០១៤។

កាល​​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​បាន​សម្រេច​ស្នាដៃធំៗ​ ដូចជា​ជា​ប្រធាន​ក្រុម​អ្នក​ចរចា​​ឲ្យ​ប្រទេស​កម្ពុជាចូល​នៅ​អង្គការ​ពាណិជ្ជកម្ម​​ពិភពលោក​​។ ចូលរួមបង្កើត​គោល​នយោបាយ​​ពាណិជ្ជកម្ម​អឹម.អេហ្វ.អិន (MFN)​ និង ជី.អេស.ភី (GSP) ​​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ប្រទេស​ដែល​លូតលាស់​តិច​ជាង​គេ​ឲ្យ​ចូល​នៅ​ក្នុង​​សេដ្ឋកិច្ច​ពិភពលោក។

លោក​ក៏​បាន​ចូលរួម​​គម្រោង​ការ​​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ឆ្នាំ​២០០៥​ ដែល​មាន​គោលបំណង​ផលិត​កែច្នៃ​ទំនិញ​នាំ​ចេញ ដើម្បី​ទាក់ទាញ​ឧស្សាហកម្ម​​ពី​ប្រទេស​ជិត​ខាង៕

The post មក​ដឹង​តួនាទី​កូនប្រុស​ស្រី​ទាំង ៣ នាក់ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម appeared first on Kampuchea Thmey Daily.

មកដឹងប្រវត្តិសិក្សា និងបទពិសោធការងារកូនប្រុសទាំង៤ របស់សម្ដេច សុខ អាន សុទ្ធតែខ្លាំងៗដូចគ្នា
រយៈពេលជាង ៥ឆ្នាំកន្លងមកហើយដែលសម្តេច​វិបុល​បញ្ញា សុខ អាន អតីតឥស្សរជនដ៏ឆ្នើមរបស់កម្ពុជា បានទទួល មរណភាពកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។ បើទោះបីជាសម្ដេចវិបុលបញ្ញា សុខ អាន បានលាចាកលោកនេះយ៉ាង ណាក្ដី ប៉ុន្តែលោកបានបន្សល់ទុកអ្នកបន្តវេនចំនួន ៤រូប សុទ្ធសឹងតែមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ជ្រៅជ្រះ ហើយកំពុងកាន់តួនាទី និងមុខតំណែងនានានៅក្នុងជួររាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។

តើអ្នកបន្តវេននៃសម្ដេចវិបុលបញ្ញា សុខ អាន ឆ្លងកាត់ការសិក្សាបែបណាដែរ? ហើយមានបទពិសោធការងារអ្វីខ្លះ? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលម្អិតអំពីការសិក្សា និងបទពិសោធការងាររបស់អ្នកបន្តវេន ទាំង ៤រូបនេះដូចតទៅ៖

លោក សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

១/. លោក សុខ ពុទ្ធីវុធ ៖

លោក គឺជាយុវជនម្នាក់ដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិកចាប់ពីកម្រិតវិទ្យាល័យដោយនៅឆ្នាំ១៩៩៣ លោករៀននៅវិទ្យាល័យ Richmond រដ្ឋ Virginia។ បន្ទាប់មក នៅក្នុងឆ្នាំ១៩៩៨ លោក បានបន្តការសិក្សានៅវិទ្យាស្ថានយោធារដ្ឋ Virginia ដោយទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងធុរកិច្ច  និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅឆ្នាំ២០០២។ លោក សុខ ពុទ្ធីវុធ ក៏បន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅ EUROMED ប្រទេសបារាំង។

ក្រោយបញ្ចប់ការសិក្សានៅប្រទេសបារាំង គឺលោក សុខ ពុទ្ធីវុធ ធ្វើការនៅក្នុងធនាគារមួយនៅទីក្រុងឡុងដ៍ ចក្រភពអង់ គ្លេស ក្នុងឆ្នាំ២០០៤។ លុះនៅឆ្នាំ២០០៥ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយធ្វើការផ្នែកគណនេយ្យជាមួយក្រុមហ៊ុនប្រេងក្នុងស្រុកមួយ គឺក្រុមហ៊ុនកម្ពុជាតេលា។ នៅឆ្នាំ២០១៤ លោក ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ លោក កាន់តំណែងជាអនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយនៅឆ្នាំ២០១៨ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងជារដ្ឋលេខាធិការ​នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ បច្ចុប្បន្ន លោកក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវផងដែរ។

លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២/. លោក សុខ សូកាន ៖

លោក គឺជាអតីតនិស្សិតខ្មែរដែលសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មនៅសាកល​វិទ្យាល័យ ​មែ​លប៊ន ប្រទេស អូស្ត្រាលី នៅឆ្នាំ២០០២-២០០៧។ លោក សុខ សូកាន ក៏មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួនពីរផងដែរ គឺអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យជាតិសិង្ហបុរី ក្នុងឆ្នាំ២០១០-២០១១ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងគោលនយោបាយ នៅ​សាកល​វិទ្យាល័យ Columbia ​សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១១-២០១២។

សម្រាប់បទពិសោធការងារវិញ គឺកាលពី​ឆ្នាំ​២០១៣ លោក សុខ សូកាន ធ្លាប់បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​​។ តែការបោះឆ្នោតកាលណោះ លោក​មិន​ជាប់ឆ្នោត​ឡើយ​។​ លុះ​នៅ​ដើមឆ្នាំ​២០១៥ ទើបលោក​ចូលកាន់​តំណែង​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជាប្រចាំ​មណ្ឌល​តាកែវ ជំនួស​លោក​ សូ ឃុន ​ដែល​បានទទួល​មរណភាព​​។ ក្នុងតួនាទីជាសមាជិករដ្ឋសភានេះ លោកកាន់តំណែងជាអនុប្រធានគណកម្មការទី៩ នៃរដ្ឋសភា។ នៅចុងឆ្នាំ២០២០  លោកក៏ត្រូវផ្ទេរមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ

៣/. លោក សុខ សូកេន ៖

លោក ជាកូនប្រុសភ្លោះជាមួយនឹងលោក សុខ សូកាន។ សម្រាប់ការសិក្សា លោក សុខ សូកេន គឺលោកបញ្ចប់ថ្នាក់បណ្ឌិត​នៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ឆ្នាំ២០១៥។ ទន្ទឹមគ្នានេះ នៅឆ្នាំ២០១៣ ទទួលសញ្ញបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល​សាធារណៈនៅសាលា លី ក្វាន់យូ  នៃសាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។ នៅឆ្នាំ២០០៨ លោកទទួលបានវិញ្ញាបនបត្រអភិវឌ្ឍអចនលទ្រព្យ និងវិញ្ញាបន​បត្រ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុពី​សាកល​វិទ្យាល័យ THOMAS សហរដ្ឋអាមេរិក។ ឆ្នាំ២០០៣-២០០៧ លោកទទួលបានបរិញ្ញាបត្រវិស្វកម្មស៊ីវិល និងបរិញ្ញាបត្រពាណិជ្ជកម្មពី​សាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី។

ចំពោះប្រវត្តិការងារ គឺលោកឆ្លងកាត់ការងារជាច្រើន ដូចជា នៅឆ្នាំ២០០៨-២០០៩ បម្រើការងារនៅ ក្រសួងពាណិជ្ជកម្ម ជាមន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជានាយកស្ដីទីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។ នៅឆ្នាំ២០១០ លោកផ្ទេរមកបម្រើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាននាយកដ្ឋានវិភាគគម្រោង និងលើកទឹកចិត្ត (២០១០-២០១៤) និងជាអនុប្រធាននាយករដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជន(២០១៤-២០១៦)។ បន្ទាប់មក នៅឆ្នាំ២០១៦ លោកកាន់តំណែងជាអនុរដ្ឋលេលខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់ឆ្នាំ២០២០ ឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន សសយក វិស័យការបរទេស។

លោក សុខ សង្វារ អ​នុរដ្ឋលេខាធិការក្រសួងទេសចរណ៍

៤/. លោក សុខ សង្វារ ៖

លោក សុខ សង្វារ កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោក ជាកូនប្រុសពៅ របស់សម្ដេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ ថេង អាយអាន្នី។ នៅឆ្នាំ១៩៩៨ លោក សុខ សង្វារ ត្រូវបានក្រុមគ្រួសារជញ្ជូនទៅរៀននៅប្រទេសបារាំង ដែលកាលណោះលោកទើបតែមានវ័យ ១១ឆ្នាំ ប៉ុណ្ណោះ។ ក្នុងរយៈពេលស្នាក់នៅ និងរៀនសូត្រនៅប្រទេសបារាំងនេះ លោក បានបញ្ចប់សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិនៅអនុវិទ្យាល័យ ឡឺសឺគ្រៃ (LE SEGRAIS) ទីក្រុងម៉ានឡាវ៉ាឡេ នៅឆ្នាំ២០០២ និងបញ្ចប់សញ្ញាបត្រមធ្យមទុតិយភូមិ ផ្នែកសេដ្ឋកិច្ច និងសង្គម ដោយទទួលបាននិទ្ទេសកត្តិយស ពីវិទ្យា ល័យ ស្តានីសឡាស (STANISLAS) ទីក្រុងប៉ារីស នៅឆ្នាំ២០០៥។ នៅឆ្នាំ២០០៥-២០០៨ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច និងទេសចរណ៍ នៅវិទ្យាស្ថាន GLION និងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ឆ្នាំ២០១២-២០១៣។

សម្រាប់បទពិសោធការងារវិញ លោក សុខ សង្វារ បម្រើការងារនៅក្នុងសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដោយនៅឆ្នាំ២០០៦ លោក បម្រើការងារនៅសណ្ឋាគារ RAFFLES ប្រទេសសឹង្ហបុរី និងនៅឆ្នាំ២០០៧ ផ្លាស់ប្ដូរទៅបម្រើការនៅសណ្ឋាគារ GRAND HYATT ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ក្រោយមក វិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ២០០៨ គឺលោក សុខ សង្វារ ក៏ត្រូវបានតែងតាំងតួនាទីជាបន្ត បន្ទាប់នៅក្នុងកិច្ចការរដ្ឋ ដូចជា៖ ឆ្នាំ២០០៩-២០១៣ ជាអនុប្រធាននាយកដ្ឋានឧស្សាហកម្ម ទេសចរណ៍ នៃក្រសួងទេសចរណ៍ ឆ្នាំ២០១៣-២០២០ ជាប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍ អង្គរ ឆ្នាំ២០១៥-២០២០ កាន់តំណែងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា និងនៅឆ្នាំ២០២០ ដល់ បច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុកការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេចរណ៍ ក្រៅប្រទេស។

ក្រៅពីនេះ លោក សុខ សង្វារ ក៏បានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់អង្គរ ICC Angkor និងមូនិធិបូជនីយដ្ឋានពិភពលោក ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

The post មកដឹងប្រវត្តិសិក្សា និងបទពិសោធការងារកូនប្រុសទាំង៤ របស់សម្ដេច សុខ អាន សុទ្ធតែខ្លាំងៗដូចគ្នា appeared first on Kampuchea Thmey Daily.

មកស្គាល់​កូន​ប្រុស​ស្រី សម្តេច​ពញាចក្រី ហេង សំរិន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៥ សព្វថ្ងៃជាប្រធាន​រដ្ឋសភា​ជាតិ​ពីឆ្នាំ ២០០៦ ដល់សព្វថ្ងៃ។ សម្តេច​ក៏​ជា​តំណាងរាស្រ្ត​មណ្ឌល​កំពង់ចាម​គណបក្សប្រជាជនកម្ពុជា។

បើ​តាម​ជីវ​ប្រវត្តិ​ សម្តេច​ និង​សម្តេច​ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែ​មករា ឆ្នាំ ១៩៥៦ និង​មាន​កូន​ប្រុស​ស្រី​ចំនួន ៥ នាក់ (ស្រី ០៤ នាក់ និង​ប្រុស ០១ នាក់) តែ​ម្នាក់​បាន​ស្លាប់​ជំនាន់​ប៉ុលពត)។

កូន​ប្រុស​ស្រី​ទាំង ០៥ នាក់​សម្ដេច​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន។

១/ លោកស្រី ហេង ពៅ (ស្រី)

២/ លោកស្រី ហេង សំអូន (ស្រី)

៣/ លោកស្រី ហេង សុខា (ស្រី) ស្លាប់​ពេល​រត់​ភៀស​ខ្លួន​ជំនាន់​ប៉ុលពត

៤/ លោក ហេង សំណាង (ប្រុស)

៥/ លោកស្រី ហេង សំអាន (ស្រី)

​ប្រភព​មិន​បាន​បញ្ជាក់​កូន​ប្រុស​ស្រី​ សម្ដេច​ពញា​ចក្រី ហេង សំរិន និង​សម្តេច​ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បច្ចុប្បន្ន​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ប្រកប​មុខ​របរ​អ្វី​នោះ​ទេ៕

The post មកស្គាល់​កូន​ប្រុស​ស្រី សម្តេច​ពញាចក្រី ហេង សំរិន appeared first on Kampuchea Thmey Daily.

សម្តេច សាយ ​ឈុំ មាន​កូន​ប្រុស​ស្រី​ពីរ​នាក់ មាន​ម្នាក់​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន
សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ជា​មន្រ្តី​ជាន់ខ្ពស់​ដែល​កំពុង​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា។ លោក​ក៏​ជា​ឥស្សរជន​កំពូល​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ចលនា​តស៊ូ​រំដោះ​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍។

មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ​មាន​កូន​ប្រុស​ស្រី​ចំនួន​ពីរ​នាក់។ កូន​ប្រុស​របស់​សម្តេច​គឺ​លោក សាយ សំអាល់ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។ ចំណែក​កូនស្រី​ច្បង​ប្រភព​មិន​បាន​បញ្ជាក់​តួនាទី ឬ​កំពុង​ប្រកប​ការងារ​អ្វី​នោះ​ទេ។

សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ

លោក​សាយ សំអាល់ ដែល​ជា​កូនពៅ​របស់​សម្តេច​វិបុលសេនា​​ភក្តី ជា​រដ្ឋមន្រ្តី​វ័យក្មេង​បំផុត​ក្នុង​ពេល​ចូល​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ក្នុង​រដ្ឋាភិបាល​អណ្ណតិ​ទី ៥។ លោក​ទទួល​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក្នុង​វ័យ ៣៣ ​​ឆ្នាំ (២០១៣) ជំនួស​តំណែង​លោកបណ្ឌិត ម៉ុក ម៉ារ៉េត អតីត​រដ្ឋមន្ដ្រី​ចាស់។

មន្រ្តី​វ័យ​ក្មេង​រូប​នេះ​ជា​បញ្ញវន្ត ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ប្រទេស​លោក​ខាង​លិច​ផ្នែក​ជំនាញ​ជីវសាស្ត្រ​ពី​ប្រទេស​អូស្ត្រាលី។ លោក​សាយ សំអាល់ បាន​រៀប​អាពាហ៍ពិពាហ៍ និង​មាន​កូន​០៣នាក់​ជា​ចំណង​ដៃ។

និយាយ​ពី​សមិទ្ធផល​ការងារ លោក​សាយ សំ​អាល់ បាន​ធ្វើ​ទំនើបកម្ម​នៅ​ក្នុង​ក្រសួងលើ​ការ​កែទម្រង់​ និង​ការ​រៀបចំ​ដំឡើង​ប្រាក់ខែ​ដល់​ឧ​ទ្យា​នុ​រក្ស។ សមិទ្ធផល​ដ៏​លេចធ្លោក​គឺ​អាគារ​ទីស្តីការក្រសួង​ថ្មី​បាន​លេច​រូបរាង​ឡើង​ក្នុង​អណ្ណត្តិ​រដ្ឋមន្រ្តី​វ័យ​ក្មេង​រូប​នេះ។

ទីស្តីការ​ក្រសួង​បរិស្ថាន

លើ​កិច្ចការ​ការពារ​បរិស្ថាន​វិញ ក្រោម​ការ​ដឹកនាំ​លោក​សាយ សំ​អាល់ បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ក្រោម ២៧ ក្រុមហ៊ុន ដែល​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋយក​​​មក​គ្រប់គ្រងវិញ។

លោក​សាយ សំ​អាល់ ក៏​ជា​អ្នក​ស្នើ​សុំ​ឲ្យ​មានការ​បែងចែក​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ច្បាស់លាស់​ជាមួយ​ក្រសួងកសិកម្ម។ ក្រ​សូង​បរិស្ថាន​បាន​ផ្ទេរ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៧៣​កន្លែង និង​តំបន់​អភិរក្ស​ព្រៃឈើ១៨កន្លែង​ទៅកាន់​ក្រសួងកសិកម្ម។ គិត​មក​ពេលនេះ ក្រសួងបរិស្ថាន​កំពុង​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ចំនួន៤៥កន្លែង​ស្មើ​ជិត៦លាន​ហិកតា និង​របៀង​អភិរក្ស​ជីវៈចម្រុះ១,៤លាន​ហិកតា​ទៀត។

លោក​គឺជា​រដ្ឋមន្ត្រី​ដែល​លេចធ្លោ​និង​វ័យក្មេង​ជាងគេ​នៅ​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំងអស់​ ហើយក៏​​ធ្លាប់​ទទួល​បាន​ការ​កោត​សរសើ​រ​​ដោយ​ផ្ទាល់មាត់​ជា​សាធារណៈ​ពី​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

The post សម្តេច សាយ ​ឈុំ មាន​កូន​ប្រុស​ស្រី​ពីរ​នាក់ មាន​ម្នាក់​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន appeared first on Kampuchea Thmey Daily.