Connect with us

ព័ត៌មានជាតិ

តើកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កំពុងកាន់ការងារអ្វីខ្លះនៅក្នុងដៃ?

បានផុស

នៅ

លោក យឹម ឆៃលី បច្ចុប្បន្នមានមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី គឺលោកស្រី ទន់ ខុន។ លោក មានកូនៗដែលកំពុងកាន់មុខតំណែងទាំងក្នុងជួរកិច្ចការរដ្ឋ និងទាំងវិស័យឯកជនដែរ។  

តើកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កំពុងកាន់មុខតំណែង និងការងារអ្វីខ្លះនៅក្នុងដៃ? ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងបង្ហាញឲ្យស្គាល់តួនាទី មុខតំណែង និងការងារកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/. លោក យឹម លាង

លោក យឹម លាង បច្ចុប្បន្នកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជានាយរងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ កាលពីឆ្នាំ២០១១ លោកបានទទួលតំណែងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរក្របខណ្ឌរបស់លោក យឹម លាង ពីកងយោធពលខេមរភូមិន្ទឲ្យទៅបម្រើការងារក្នុងក្របខណ្ឌនគរបាលជាតិកម្ពុជា ក្នុងតួនាទីជាអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកដឹកនាំការពារ។ មុនផ្ទេរក្របខណ្ឌមកក្នុងនគរបាលជាតិនេះ លោក មានតួនាទីជានាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

២/. លោកស្រី យឹម ឆៃលីន

លោកស្រី ​យឹម​ ឆៃលីន ដែលមហាជនស្គាល់យ៉ាងច្បាស់ថា ជាភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី។ លោកស្រី ជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ​ដែលជាស្ថាប័នមនុស្សធម៌មួយតែងតែចុះជួយពិនិត្យ និងព្យា បាលជំងឺដល់ប្រជាជនក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រី ក៏ជា​នាយក​ក្រុម​ហ៊ុន TEHO INTER​NATIONAL​ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍គម្រោង​ខុនដូ ​The ​Bay ផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ពីមហាជននោះ គឺលោក​ស្រី យឹម ឆៃលីន ​ក្លាយ​ជា​ស្ត្រី​ខ្មែរ​ទី​១​ ដែល​បាន​ឈាន​ជើង​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត​ នៅទី​ក្រុង​កាន ​ប្រទេស​បារាំង កាលពីឆ្នាំ២០១៩។  

៣/. លោក យឹម លាត

លោក យឹម លាត មានតួនាទីជាតំណាងរាស្ត្រខេត្តកំពង់ធំ។  លោក ទទួលបានការអប់រំទូទៅនៅភ្នំពេញ ហើយក្រោយ មកឪពុកម្តាយរបស់លោកបានបញ្ជូនទៅសិក្សានៅអនុវិទ្យាល័យ JEAN MOULIN នៅប្រទេសបារាំង ឆ្នាំ១៩៩៧។ រយៈពេល ២ឆ្នាំ គឺឆ្នាំ២០០១ លោកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកសម្រាប់កម្រិតវិទ្យាល័យរបស់លោកនៅវិទ្យាល័យ FAIRMONT ACADEMY ហើយលោកបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៣។ លុះនៅឆ្នាំ២០០៩ លោក យឹម លាត បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ DEVRY សហរដ្ឋអាមេរិក។

ចំពោះការងារវិញ គឺលោកធ្លាប់បម្រើការងារនៅក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងមុខតំណែងជាអគ្គលេខាធិការរង។ បន្ទាប់មក លោក​បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំរបស់គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ​ឆ្នាំ​២០១៨។ ជាក្ដីសុបិន្តរបស់លោក យឹម លាត បានក្លាយជាការពិត ដោយលោក​ក្លាយជា​តំណាងរាស្ត្រ ហើយ​លោក​ជា​សមាជិក​មានវ័យ​ក្មេង​ជាងគេ​នៅ​ក្នុង​រដ្ឋសភា។ បច្ចុប្បន្នលោក ជាសមាជិកគណកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។

៤/. លោក យឹម លក្ខណ៍

លោក យឹម លក្ខណ៍ គឺជាកូនប្រុសពៅរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ លោក គឺជាអ្នកជំនួញដ៏ធំមួយរបស់កម្ពុជា តាមរយៈជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BIC គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ។ ជាមួយគ្នានេះ ភរិយារបស់លោក គឺលោកស្រី យឹម វិតសានី ជាអ្នកជំនួញជនជាតិថៃ ដែលមានក្រុមហ៊ុនក្នុងដៃច្រើនផងដែរនៅក្នុងប្រទេសថៃ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥៣ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥៥ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥៧ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម