Connect with us

ព័ត៌មានជាតិ

លោក គន់ គីម មានកូន៣នាក់ជាមន្រ្តីជាន់ខ្ពស់ និង៣នាក់ទៀត ជាអ្នកជំនួញ

បានផុស

នៅ

លោក​ គន់ គីម កំពុងកាន់តំណែងជា​ទេសរដ្ឋមន្ដ្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស ហើយកាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​តែងតាំង​តួនាទីបន្ថែមជា​អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ត​រាយ ជំនួសលោក ញឹម វណ្ណដា។ ក្រៅពីនេះ លោក គន់ គីម ក៏ជាសមាជិក​គណៈ​អចិន្រ្តៃយ៍​គណៈកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើក្រឡេកមកមើលក្រុមគ្រួសាររបស់លោក គន់ គីម គឺកូនៗរបស់លោកកំពុងបម្រើការជាមន្ត្រីរដ្ឋបាលសារធារណៈ ជាមន្ត្រីយោធានៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងមួយចំនួនជាអ្នកជំនួញ។ តើកូនរបស់លោក គន់ គីម រូបណាខ្លះកំពុងបម្រើការជាមន្ត្រីរាជការ ហើយកាន់តួនាទីអ្វីខ្លះ?

១/ លោក គីម រិទ្ធី

លោក គីម រិទ្ធី ជាកូនប្រុសច្បងរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលកំពុងមានមុខតំណែងជាអភិបាលខេត្តព្រះវិហារ។ មុនពេលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ធ្លាប់បាន់កាន់តំណែងជាច្រើន ដូចជា អភិបាលរងខេត្តកណ្ដាល អគ្គនាយករងរដ្ឋបាលនៃក្រសួងមហាផ្ទៃ ស្នងការរងនគរបាលខេត្តកណ្ដាល និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយទោ។ លោក គីម រិទ្ធី បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកព្រហ្មទណ្ឌ នៅសហរដ្ឋអាមេរិក និងអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ នៅសាលាគោលនយោបាយ លី ក្វាន់យូ ប្រទេសសិង្ហបុរី។

២/ លោក គីម សុផារុន

លោក គីម សុផារុន ជាមន្ត្រីយោធា ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយទោ ហើយមានតួនាទីជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។ បន្ថែមពីនេះ លោក គីម សុផារុន ក៏មានតួនាទីជាទីប្រឹក្សាគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ត​រាយ ដែលទទួលបន្ទុកជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករក និងសង្គ្រោះពេលមានគ្រោះមហន្តរាយ។ តាមរយៈតួនាទីនេះ លោក គីម សុផារុន តែងតែអមដំណើរបេសកកម្មការងារចុះផ្ទាល់ជាមួយឪពុករបស់លោក នៅពេលដែលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយនានានៅទូទាំងប្រទេស។

៣/ លោក គីម វីរៈ 

លោក គីម វីរៈ ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវបានតែងតាំងកាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២២។ មុនក្លាយជាអគ្គលេខាធិការ លោក បានកាន់មុខតំណែងជាទីប្រឹក្សា និងជានាយកគម្រោងកម្មវិធីជាតិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជាមួយគ្នានេះ លោក គីម វីរៈ ក៏ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយទោ ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ។

ពាក់ព័ន្ធនឹងការសិក្សា លោក គីម វីរៈ បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ដោយលោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង និងភាពជាអ្នកដឹកនាំ នៅសាកលវិទ្យាល័យ webster។

ដោយឡែក កូនប្រុសស្រីរបស់លោក គន់ គីម មួយចំនួនទៀត គឺជាអ្នកជំនួញដែលកំពុងគ្រប់គ្រងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ដូចជា លោក គីម ផារ៉ា លោកស្រី គីម សុផារី និងលោក គីម រតនៈ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សេដ្ឋកិច្ច២ ថ្ងៃ មុន

អតីតនិស្សិត IT ម្នាក់ ចាប់មុខរបរ​ចិញ្ចឹមកង្កែប រកប្រាក់ចំណូលបានប្រមាណជាង ១ពាន់ដុល្លារ ក្នុងមួយខែ

Sokha Hotels

ព័ត៌មានពេញនិយម