ក្រសួងមហាផ្ទៃ Archives - Kampuchea Thmey Daily

ចាប់​ពី​ពេលនេះពលរដ្ឋ​ដែលត្រូវ​ធ្វើ ឬ​​បន្ត​​អត្តសញ្ញាណបណ្ណ​​មិន​ចាំ​បាច់​ត្រលប់​ទី​លំនៅឋាន​ដើម​ឡើយ
ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ​២០២៦​នេះ ពលរដ្ឋ​ទូទៅ និង​ចំណាក​ស្រុក​ទាំង​អស់​អាច​ទៅ​ធ្វើ ឬ​បន្ត​​អត្តសញ្ញាណបណ្ណ​បាន​នៅ​គ្រប់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រាជធានី ទាំង​អស់​ដោយ​មិន​ចាំ​បាច់​ត្រលប់​ទៅ​ធ្វើ​នៅ​ទីកន្លែង​កំណើត​ឡើយ​។

ក្នុង​សេចក្ដីជូនដំណឹង​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ «ប្រជាពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​ទាំង​ពីរ​ភេទ អាច​ទៅ​ស្នើ​សុំ​ធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ញាតិ​ខ្មែរ ឬ​បន្ត​សុពល​ភាព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ នៅ​តាម​បណ្ដា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ខេត្ត​ណាមួយ​ក៏​បាន​ដោយ​ពុំ​ចាំ​បាច់​ត្រឡប់​ទៅ​លំនៅឋាន​ដើម​ឡើយ​។ ឧទាហរណ៍​ ប្រជាពលរដ្ឋ​មាន​លំនៅឋាន​អចិន្ត្រៃយ៍​នៅ​ខេត្ត​រតនគិរី ហើយ​បាន​ទៅ​ប្រកប​ការងារ​នៅ​ខេត្ត​ព្រៃ​វែង អាច​ស្នើ​សុំ​ផ្ដល់​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែងបាន»។

​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​អត្តសញ្ញាណបណ្ណ​​ត្រូវ​ភ្ជាប់​មក​ជាមួយ​ សេចក្ដី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត, ឯកសារ​សម្គាល់​ការ​ស្នាក់នៅ (សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិត​បញ្ជាក់​ទី​លំនៅ)។ សម្រាប់​អ្នក​បន្ត​អត្តសញ្ញាណបណ្ណ​សូម​ភ្ជាប់​មក​ជាមួយ​ អត្តសញ្ញាណបណ្ណ​សញ្ញាតិ​ខ្មែរ​ដែល​អស់​សុពលភាព ឬ​សុពលភាព​នៅ​តិច​ជាង​១៨០​ថ្ងៃ ហើយ​បើ​ក្នុង​ករណី​ផ្លាស់ប្ដូរ​អាសយដ្ឋានថ្មី​ (អចិន្ត្រៃយ៍) សូមភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​សម្គាល់​ការ​ស្នាក់​នៅ​ (សៀវភៅ​ស្នាក់នៅ​ សៀវភៅ​គ្រួសារ ឬ​លិខិត​បញ្ជាក់​ទី​លំនៅ​ នៃ​លំនៅ​ឋាន​ថ្មី)។

សម្រាប់​ការ​ស្នើ​សុំ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ ដែលបាត់បង់ ឬ​ខូច ត្រូវ​ភ្ជាប់​មក​ជាមួយ​បណ្ដឹង​អំពី​ការ​បាត់បង់ ឬ​អត្តសញ្ញាណបណ្ណ​ដែល​ខូច​នោះ​មក​ជាមួយ​។

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ការ​រៀបចំ​ថ្មី​នេះ​គឺ​ជា​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​ឱ្យ​កាន់​តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post ចាប់​ពី​ពេលនេះពលរដ្ឋ​ដែលត្រូវ​ធ្វើ ឬ​​បន្ត​​អត្តសញ្ញាណបណ្ណ​​មិន​ចាំ​បាច់​ត្រលប់​ទី​លំនៅឋាន​ដើម​ឡើយ appeared first on Kampuchea Thmey Daily.

ក្រសួងមហាផ្ទៃកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំត្រីភាគីជាមួយឡាវ និងវៀតណាម
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបប្រជុំត្រីភាគីជាមួយឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (VANTHONG KONGMANY) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីនៃក្រសួងនគរបាលវៀតណាម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលក្រសួងមហាផ្ទៃកម្ពុជា ធ្វើជាម្ចាស់ផ្ទះពេលនេះ ជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានរៀបចំឡើងនៅប្រទេសវៀតណាម កាលពីឆ្នាំ២០២៤។

កិច្ចប្រជុំនេះមានគោលបំណងផ្ដោតលើការពង្រឹងពង្រីកក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដែលនឹងផ្តល់ឱកាសឱ្យភាគីទាំង៣ បានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងប្រសិទ្ធភាពការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូល ពិសេសលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការថែរក្សាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងធានាសន្តិសុខ និងសណ្តាប់ធ្នាប់ប្រទេសរៀងខ្លួន និងក្នុងតំបន់។

ជាការកត់សម្គាល់ មុនមានកិច្ចប្រជុំត្រីភាគី នាថ្ងៃនេះ កាលពីរសៀលម្សិលមិញ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ក៏បានជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយនឹងសមភាគីឡាវ និងសមភាគីវៀតណាមផងដែរ៕

The post ក្រសួងមហាផ្ទៃកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំត្រីភាគីជាមួយឡាវ និងវៀតណាម appeared first on Kampuchea Thmey Daily.

ឡាវសុំបទពិសោធពីកម្ពុជាពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្រសួងសន្តិសុខសាធារណៈឡាវ បានស្នើសុំការចែករំលែកបទពិសោធពីក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈបច្ចុប្បន្នក្រុមឧក្រិដ្ឋជនបានព្យាយាមពួនសម្ងំប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសឡាវ តាមទីតាំងតូចៗក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

សំណើនេះ ត្រូវបានធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី បានសម្ដែងការសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនាមសេនាធិការស្នូល ដែលបាននិងកំពុងបន្តបោសសម្អាតបទល្មើសមួយនេះយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ដោយមើលឃើញពីជោគជ័យនេះ លោក បានស្នើឱ្យមានការចាត់មន្ត្រីជំនាញក្រសួងមហាផ្ទៃកម្ពុជា ជួយសហការចែករំលែកបទពិសោធអំពីការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាដល់មន្ត្រីជំនាញក្រសួងសន្តិសុខសាធារណៈឡាវ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានឯកភាព និងគាំទ្រពេញទំហឹងចំពោះសំណើនេះ។ លោក បានបញ្ជាក់ទៅកាន់សមភាគីឡាវ ថា ក្រសួងមហាផ្ទៃកម្ពុជា ក៏មានបំណងឈានទៅបង្កើតយន្តការសហប្រតិបត្តិការប្រចាំការមួយក្នុងក្របខណ្ឌមន្ត្រីជំនាញអនុវត្តច្បាប់កម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធ ពាក់ព័ន្ធការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសមានការប្រទាក់ក្រឡា ទាំងជាមួយប្រទេសក្បែរខាង និងនៅលើពិភពលោក។

លោក បានបន្តប្រាប់ភាគីឡាវ ថា បន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រាយធំបានធ្វើឡើងយ៉ាងក្ដៅគគុកនោះ ពេលនេះនៅកម្ពុជា ពួកឧក្រិដ្ឋជននៅសេសសល់ ក៏កំពុងព្យាយាមប្រើវិធីសាស្រ្តថ្មីៗ ដើម្បីប្រព្រឹត្តបទល្មើសដែរ ដោយខ្លះជួលទីតាំងតូចៗ ដូចជាផ្ទះសំណាក់ និងផ្ទះធម្មតារបស់ពលរដ្ឋ សម្ងំប្រព្រឹត្តបទល្មើសជាដើម។ តែបែបនេះក្ដី លោក ស សុខា បានគូសបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាគ្រប់មូលដ្ឋានបានកំពុងម្ចាស់ការស្រាវជ្រាវ និងបោសសម្អាតទីតាំងតូចតាចនោះជាបន្តបន្ទាប់ ដោយមានកិច្ចសហការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។

តាមការបញ្ជាក់របស់លោក ស សុខា ទៅកាន់សមភាគីឡាវ រហូតមកដល់ពេលនេះ មានជនបរទេសប្រមាណជាជាង៣៦ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា រួមទាំងអ្នកស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញដោយខ្លួនឯង បន្ទាប់ពីការចុះបង្ក្រាប និងរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសចូលមកស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏សង្កត់ធ្ងន់ជាថ្មីអំពីការប្ដេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបោសសម្អាតបទល្មើសមួយនេះ ស្ដារកេរ្តិ៍ឈ្មោះ និងជួយសង្គ្រោះមនុស្សជាតិលើពិភពលោក។

ជាការកត់សម្គាល់ ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន ការសហការសម្របសម្រួលជូនពលរដ្ឋរស់នៅតំបន់ព្រំដែនទាំងសងខាង ការសហការ និងគាំទ្រដំណើរការបោះបង្គោលព្រំដែន សភាពការណ៍តំបន់ និងពិភពលោក និងសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ ដែលក្រសួងមហាផ្ទៃកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងពេលនេះ៕

The post ឡាវសុំបទពិសោធពីកម្ពុជាពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យពង្រឹងការងារសន្តិសុខនៅក្នុងពន្ធនាគារ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញឱ្យបណ្ដាពន្ធនាគារទាំងអស់បន្តពង្រឹងការងារដឹកនាំ គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ លោក បានសង្កត់ធ្ងន់ដល់ការបន្តពង្រឹងការងារសន្តិសុខនៅក្នុងពន្ធនាគារ។

លើកឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថា ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងលើការងារសន្តិសុខនៅក្នុងពន្ធនាគារ ដោយទប់ស្កាត់រាល់ការនាំចូលនូវវត្ថុហាមឃាត់ ពិសេសទូរស័ព្ទដៃ គ្រឿងញៀន និងការប្រព្រឹត្តបទល្មើសក្នុងពន្ធនាគារ។

លោក បានជំរុញលើការងារបែងចែកចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ និងការរៀបចំបែងចែកការឃុំឃាំង ស្របតាមចំណាត់ថ្នាក់សន្តិសុខ បែបបទ នីតិវិធី ហើយត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ភាពចង្អៀតណែន និងបណ្តុះបណ្តាលជំនាញមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។ បន្ថែមពីនេះ គឺត្រូវបន្តពិនិត្យមើល និងពន្លឿនការងាររៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសការធ្វើបច្ចុប្បន្នភាពនីតិវិធីពន្ធនាគារ បម្រើឱ្យការងារគ្រប់គ្រងពន្ធនាគារ។

យោងតាមរបាយការណ៍របស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ បានគូសរំលេចពីលទ្ធផលការងារសំខាន់ៗរបស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមានស្ថានភាពជនជាប់ឃុំ ការអនុវត្តនីតិវិធីពន្ធនាគារ ការងារអប់រំថែទាំសុខភាព ការងារសំណង់ ការងារអប់រំកែប្រែ ការងារសន្តិសុខ ស្តារនីតិសម្បទា និងកិច្ចការរដ្ឋបាល ព្រមទាំងបានណែនាំដល់បណ្តាអង្គភាពពាក់ព័ន្ធឱ្យបន្តអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ៕

The post មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យពង្រឹងការងារសន្តិសុខនៅក្នុងពន្ធនាគារ appeared first on Kampuchea Thmey Daily.

ជំនួបរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបា ជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា។ ជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ បានផ្ដល់ឱកាសភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីសាវតានៃទំនាក់ទំនងទ្វេភាគី លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

រំលឹកពីប្រវត្តិទំនាក់ទំនងប្រទេសទាំងពីរ លោក ស សុខា បានសម្ដែងការដឹងគុណចំពោះមរតកចំណងការទូត ក្រោមស្នាព្រះហស្តព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក ហ្វីដេ កាស្ត្រូ អតីតមេដឹកនាំកំពូលគុយបា ពិសេសនៅក្រោយការដួលរលំនៃរបបខ្មែរក្រហម គុយបាបានរួមចំណែកជួយជ្រោមជ្រែងការស្ដារ និងកសាងប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកនោះ ហើយដែលថ្នាក់ដឹកនាំបន្តវេនជំនាន់នេះ ប្ដេជ្ញាពូនជ្រុំឱ្យបានរឹងមាំ និងប្រកបដោយផ្លែផ្កា។

ភ្ជាប់ការរំលឹកពីចំណងការទូត លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និយាយជារួម និងដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា។ លោកស្រី បានអរគុណលោក ស សុខា ដែលតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការសម្របសម្រួលជូនប្រជាពលរដ្ឋគុយបា ដែលជួបបញ្ហាពាក់ព័ន្ធនឹងលិខិតឆ្លងដែន។

លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានកំពុងដំណើរការកិច្ចប្រជុំ Hotline ជាទៀងទាត់ ជាមួយបណ្ដាស្ថានទូតនៅកម្ពុជា រួមទាំងស្ថានឯកអគ្គរដ្ឋទូតគុយបា។ លោកស្រីចាត់ទុកកិច្ចប្រជុំនេះថា ជាការផ្ដល់ឱកាសឱ្យគ្រប់ភាគីទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបង្កលក្ខណៈងាយស្រួលផ្សេងៗទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដែលលោកស្រីចាត់ទុកជាគំរូ និងផ្ដល់ការលើកទឹកចិត្តខ្ពស់។

ពាក់ព័ន្ធវិស័យសន្តិសុខ  លោក ស សុខា និងលោកស្រីឯកអគ្គរដ្ឋទូត បានឯកភាពគ្នាជំរុញការពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានបន្ថែមទៀត ដើម្បីឈានទៅបង្កើតបានក្របខណ្ឌទ្វេភាគីសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំង ដែលស្ថិតក្រោមក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ជាអាទិ៍ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង ក្នុងបរិបទមនុស្សជាតិប្រឈមនឹងបញ្ហាស្មុគស្មាញជាបន្តបន្ទាប់ ជាពិសេសបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកប្រមុខក្រសួងមហាផ្ទៃ ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាផង បានអរគុណអតីតឯកអគ្គរដ្ឋទូតគុយបា ក្រុមគ្រូបង្វឹក និងកីឡាករគុយបា ដែលបានចូលរួមចំណែកជ្រោមជ្រែងក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ឱ្យទទួលបានលទ្ធផលល្អ គឺទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍សុីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឆ្លើយតបសំណូមពររបស់លោក ស សុខា លោកស្រីឯកអគ្គរដ្ឋទូតគុយបាថ្មី បានសន្យាបន្តជួយជ្រោមជ្រែងវិស័យកីឡានេះ ទន្ទឹមគ្នានិងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតឱ្យកាន់តែរីកចម្រើន៕

The post ជំនួបរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបា ជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ appeared first on Kampuchea Thmey Daily.

បណ្ដឹងជាង៩០ បានចូលដល់ដៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្នុងខែឧសភា
អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងសរុប៩៣បណ្ដឹង ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់អគ្គាធិការដ្ឋាន ដែលក្នុងនោះមានបណ្តឹងស្ទួន១៥បណ្ដឹងនិងបណ្តឹងគ្មានប្រភព៨បណ្ដឹង។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន ថា មានពាក្យបណ្ដឹងសរុបចំនួន២៥៧បណ្ដឹង។

របាយការណ៍ បានឱ្យដឹងថា បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋជាមួយនឹងអង្គភាព និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទី-ភារកិច្ចរបស់មន្ត្រីរាជការ។

បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន៥៦របាយការណ៍។ ធៀបនឹងខែមេសា របាយការណ៍បំភ្លឺសរុបកើនឡើង២៤របាយការណ៍ និងរបាយការណ៍បំភ្លឺកំពុងចាត់ការមាន៧៤របាយការណ៍។ អគ្គាធិការដ្ឋានក៏បានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីចាត់ចែងពាក្យបណ្ដឹង៥២បណ្ដឹង និងរបាយការណ៍បំភ្លឺ ៣៥របាយការណ៍ផងដែរ។

ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានដោះស្រាយបណ្ដឹង៧៧បណ្ដឹង។

តាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ក្នុងចំណោមពាក្យបណ្ដឹងសរុប២៥៧បណ្ដឹង អគ្គាធិការដ្ឋាន សម្រេចដោះស្រាយបណ្ដឹងបាន៥០% ដែលចំនួននេះ ថយចុះ២០% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងខែមេសាកន្លងទៅ។ ចំណែក ពាក្យបណ្ដឹងនៅសេសសល់១៨០បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត៕

The post បណ្ដឹងជាង៩០ បានចូលដល់ដៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្នុងខែឧសភា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាជំរុញប្រទេសអាស៊ានរួមគ្នាទប់ស្កាត់និងបង្រ្កាបទល្មើសអន្តោប្រវេសន៍ រួមទាំងស្កេមអនឡាញ
ឧនាយករដ្ឋមន្ត្រីកម្ពុជា លោក ស សុខា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមានការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងចង្កោមប្រទេសសមាជិកអាស៊ានក្នុងការប្រឆាំងនឹងបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ខណៈបទល្មើសទាំងនេះបានបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

លោក ស សុខា បានសង្កតធ្ងន់ដល់ការលេចឡើងថ្មីនូវបទល្មើសមិនប្រពៃណី ជាពិសេសនោះគឺបទល្មើសបច្ចេកវិទ្យា រាប់ទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយទៅជាហានិភ័យចំពោះប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

លោកបានលើកឡើងនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន នៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថា ប្រទេសជាសមាជិកអាស៊ានទាំង១១ ត្រូវរួមគ្នាអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ទម្រង់នៃបទល្មើស។

រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា ក៏បានជំរុញឱ្យអាស៊ានលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល ដែលត្រូវតាមឱ្យទាន់យុគសម័យឌីជីថលដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងកាន់តែទំនើប។

តាមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានកំណត់យកប្រធានបទសំខាន់លើការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ាន ដែលមានសុវត្ថិភាព និងសមាហរណកម្ម សម្រាប់ការងារគ្រប់គ្រងព្រំដែន អន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល ពិសេសបទល្មើសថ្មីៗដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប៕

The post រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាជំរុញប្រទេសអាស៊ានរួមគ្នាទប់ស្កាត់និងបង្រ្កាបទល្មើសអន្តោប្រវេសន៍ រួមទាំងស្កេមអនឡាញ appeared first on Kampuchea Thmey Daily.

ក្រសួងមហាផ្ទៃប្រាប់បក្សនយោបាយទាំងអស់ថា ការទទួលយកថវិកាពីប្រភពបរទេស គឺខុសច្បាប់កម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃអង្គារ៍នេះ បានចេញមករំលឹកដល់គណបក្សនយោបាយទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការទទួលយកវិភាគទានពីប្រភពបរទេស ដោយការទទួលយកវិភាគនេះ គឺខុសទៅនឹងច្បាប់របស់កម្ពុជា។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មានដូច្នេះថា«រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយពីរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន»។

ការដែលក្រសួងចេញមកបញ្ជាក់បែបនេះគឺក្រោយមានព័ត៌មាន ដែលចុះផ្សាយដោយសារព័ត៌មាន The Sunday Guardian កាលពីពេលថ្មីៗនេះបានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេសឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា ដែលបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។

ក្រសួងមហាផ្ទៃ ថា ប្រសិនបើការផ្សព្វផ្សាយនេះគឺជាការពិត គណបក្សនយោបាយទាំងនោះនឹងអាចត្រូវបានប្រឈមទៅនឹងមុខច្បាប់ ខណៈច្បាប់ស្តីពីគណបក្សនយោបាយ បានចែងយ៉ាងច្បាស់ថា គណបក្សនយោបាយ ត្រូវបានហាមឃាត់មិនឱ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬក៏អង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។

ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញល្មើសច្បាប់ ដោយអាចប្តឹងរំលាយគណបក្សនយោបាយនោះទៅតុលាការកំពូលតែម្ដង។ ប៉ុន្តែយ៉ាងណា ក្រសួងមហាផ្ទៃលើកទឹកចិត្តចំពោះគណបក្សនយោបាយទាំងអស់ ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ ដើម្បីរួមចំណែក ពង្រឹងនីតិរដ្ឋ និងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ៕

The post ក្រសួងមហាផ្ទៃប្រាប់បក្សនយោបាយទាំងអស់ថា ការទទួលយកថវិកាពីប្រភពបរទេស គឺខុសច្បាប់កម្ពុជា appeared first on Kampuchea Thmey Daily.