Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យពង្រឹងការងារសន្តិសុខនៅក្នុងពន្ធនាគារ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញឱ្យបណ្ដាពន្ធនាគារទាំងអស់បន្តពង្រឹងការងារដឹកនាំ គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ លោក បានសង្កត់ធ្ងន់ដល់ការបន្តពង្រឹងការងារសន្តិសុខនៅក្នុងពន្ធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់អគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ លោក ហេង ហាក់ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថា ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងលើការងារសន្តិសុខនៅក្នុងពន្ធនាគារ ដោយទប់ស្កាត់រាល់ការនាំចូលនូវវត្ថុហាមឃាត់ ពិសេសទូរស័ព្ទដៃ គ្រឿងញៀន និងការប្រព្រឹត្តបទល្មើសក្នុងពន្ធនាគារ។

លោក បានជំរុញលើការងារបែងចែកចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ និងការរៀបចំបែងចែកការឃុំឃាំង ស្របតាមចំណាត់ថ្នាក់សន្តិសុខ បែបបទ នីតិវិធី ហើយត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ភាពចង្អៀតណែន និងបណ្តុះបណ្តាលជំនាញមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។ បន្ថែមពីនេះ គឺត្រូវបន្តពិនិត្យមើល និងពន្លឿនការងាររៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសការធ្វើបច្ចុប្បន្នភាពនីតិវិធីពន្ធនាគារ បម្រើឱ្យការងារគ្រប់គ្រងពន្ធនាគារ។

យោងតាមរបាយការណ៍របស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ បានគូសរំលេចពីលទ្ធផលការងារសំខាន់ៗរបស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមានស្ថានភាពជនជាប់ឃុំ ការអនុវត្តនីតិវិធីពន្ធនាគារ ការងារអប់រំថែទាំសុខភាព ការងារសំណង់ ការងារអប់រំកែប្រែ ការងារសន្តិសុខ ស្តារនីតិសម្បទា និងកិច្ចការរដ្ឋបាល ព្រមទាំងបានណែនាំដល់បណ្តាអង្គភាពពាក់ព័ន្ធឱ្យបន្តអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម