Connect with us

ព័ត៌មានជាតិ

បណ្ដឹងជាង៩០ បានចូលដល់ដៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្នុងខែឧសភា

បានផុស

នៅ

អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងសរុប៩៣បណ្ដឹង ក្នុងរយៈពេលមួយខែឧសភា ឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់អគ្គាធិការដ្ឋាន ដែលក្នុងនោះមានបណ្តឹងស្ទួន១៥បណ្ដឹងនិងបណ្តឹងគ្មានប្រភព៨បណ្ដឹង។ ចំនួននេះ បើគិតទាំងបណ្តឹងនៅសល់ផងនោះ អគ្គាធិការដ្ឋាន ថា មានពាក្យបណ្ដឹងសរុបចំនួន២៥៧បណ្ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ បានឱ្យដឹងថា បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ ប្រជាពលរដ្ឋជាមួយនឹងអង្គភាព និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទី-ភារកិច្ចរបស់មន្ត្រីរាជការ។

បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន៥៦របាយការណ៍។ ធៀបនឹងខែមេសា របាយការណ៍បំភ្លឺសរុបកើនឡើង២៤របាយការណ៍ និងរបាយការណ៍បំភ្លឺកំពុងចាត់ការមាន៧៤របាយការណ៍។ អគ្គាធិការដ្ឋានក៏បានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីចាត់ចែងពាក្យបណ្ដឹង៥២បណ្ដឹង និងរបាយការណ៍បំភ្លឺ ៣៥របាយការណ៍ផងដែរ។

ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានដោះស្រាយបណ្ដឹង៧៧បណ្ដឹង។

តាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ក្នុងចំណោមពាក្យបណ្ដឹងសរុប២៥៧បណ្ដឹង អគ្គាធិការដ្ឋាន សម្រេចដោះស្រាយបណ្ដឹងបាន៥០% ដែលចំនួននេះ ថយចុះ២០% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងខែមេសាកន្លងទៅ។ ចំណែក ពាក្យបណ្ដឹងនៅសេសសល់១៨០បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម