ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃប្រាប់បក្សនយោបាយទាំងអស់ថា ការទទួលយកថវិកាពីប្រភពបរទេស គឺខុសច្បាប់កម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃអង្គារ៍នេះ បានចេញមករំលឹកដល់គណបក្សនយោបាយទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការទទួលយកវិភាគទានពីប្រភពបរទេស ដោយការទទួលយកវិភាគនេះ គឺខុសទៅនឹងច្បាប់របស់កម្ពុជា។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មានដូច្នេះថា«រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយពីរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន»។
ការដែលក្រសួងចេញមកបញ្ជាក់បែបនេះគឺក្រោយមានព័ត៌មាន ដែលចុះផ្សាយដោយសារព័ត៌មាន The Sunday Guardian កាលពីពេលថ្មីៗនេះបានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេសឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា ដែលបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។

ក្រសួងមហាផ្ទៃ ថា ប្រសិនបើការផ្សព្វផ្សាយនេះគឺជាការពិត គណបក្សនយោបាយទាំងនោះនឹងអាចត្រូវបានប្រឈមទៅនឹងមុខច្បាប់ ខណៈច្បាប់ស្តីពីគណបក្សនយោបាយ បានចែងយ៉ាងច្បាស់ថា គណបក្សនយោបាយ ត្រូវបានហាមឃាត់មិនឱ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬក៏អង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។
ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីរកឃើញល្មើសច្បាប់ ដោយអាចប្តឹងរំលាយគណបក្សនយោបាយនោះទៅតុលាការកំពូលតែម្ដង។ ប៉ុន្តែយ៉ាងណា ក្រសួងមហាផ្ទៃលើកទឹកចិត្តចំពោះគណបក្សនយោបាយទាំងអស់ ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ ដើម្បីរួមចំណែក ពង្រឹងនីតិរដ្ឋ និងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


