ក្រឡាប់ទូក Archives - Kampuchea Thmey Daily

មនុស្ស១៥នាក់​ស្លាប់​ក្នុងហេតុការណ៍​ទូកដឹក​ជន​ចំណាក​ស្រុក​​បុក​កប៉ាល់​ឆ្មាំ​សមុទ្រ​ក្រិក​
ឆ្មាំ​ឆ្នេរ​សមុទ្រ​ក្រិក​ បានឱ្យ​ដឹង​ថា ជន​ចំណាក​ស្រុក​ចំនួន​១៥នាក់ត្រូវ​បាន​​ស្លាប់​ បន្ទាប់​ពី​ទូក​របស់​ពួកគេ​​បុកគ្នា ជា​មួយ​នាវា​របស់​ឆ្មាំ​សមុទ្រ​ក្រិក​ ​បណ្តាលឱ្យ​ក្រឡាប់​ ហើយក៏​លិច​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។​

នាវាក្រិកអំឡុងពេលអាជ្ញាធរជួយ​សង្គ្រោះ។ Reuters

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​នៅ​កោះ​ Chios នៃ​សមុទ្រ Aegean កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ និង​ជា​ឧបទ្ទវ​ហេតុ​នៃ​ការលិច​នាវា​ដ៏អាក្រក់​បំផុត ​របស់​ប្រទេស​ក្រិក​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។

ឆ្មាំ​សមុទ្រ​ បាន​និយាយ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយថា​ ហេតុការណ៍នេះ​​បាន​កើត​ឡើង​ បន្ទាប់​​ពីទូក​ជន​ចំណាក​ស្រុក​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​កោះ​​ Chios ដោយ​បិទ​សញ្ញា​​មិន​អាចស្មាន​​ដឹង​ពី​សកម្មភាព នា​វា​ល្បាត​ឆ្មាំ​ឆ្នេរ​សមុទ្រ​ ហើយ​ផ្លាស់​ប្តូរ​ផ្លូវ​​ភ្លាម​ៗ​។

​សេចក្តី​ថ្លែង​ការណ៍បាន​បន្ត​ថា ទូក​ជនចំណាកស្រុក​បាន​ក្រឡាប់ បន្ទាប់​មក​ក៏​លិច​​​ទៅ​ក្នុង​ទឹក​​សមុទ្រ​ ដោយ​សារ​តែ​ដឹក​មនុស្ស​ច្រើន​ពេក លើស​ទម្ងន់​ដែល​ទូក​អាច​ផ្ទុក​បាន​ បណ្តាល​ឱ្យ​អ្នក​ដំណើរ​ទាំង​អស់ ធ្លាក់​ចូល​សមុទ្រ​ចម្ងាយ​ប្រហែល​ ២ទៅ​៣គីឡូ​ពី​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​តួក​គី។​

សារ​ព័ត៌មាន រ៉យទ័រ ​​បាន​រាយការណ៍​ថា អាជ្ញាធរ​​ក្រិក​​បាន​​រក​​ឃើញ​​សាកសព​​មនុស្ស ១៤នាក់ និង​​បាន​​សង្គ្រោះ​​មនុស្ស ២៥នាក់​ ក្នុង​នោះ​មាន​​ស្ត្រី ៧នាក់ ​បុរស ៧នាក់ និង​​អនីតិជន ១១នាក់​។

ចំណែក​ជន​ចំណាក​ស្រុក​ភាគ​ច្រើន​ជាជន​ជាតិ​អាហ្វហ្គានីស្ថាន​(Afghans) រួម​ទាំង​ជន​ជាតិ​ម៉ារ៉ុក(​Moroccan)​ ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ​និង​មាន​ស្រ្តី​ម្នាក់​បាន​ស្លាប់​។​

មន្ត្រី​ឆ្មាំ​ឆ្នេរសមុទ្របាន​លើក​ឡើង​ទៀត​ថា​ ទូក​ប្រវែង​ ៨​ម៉ែត្រ​នេះ​ផ្ទុក​លើស​ទម្ងន់ ដោយ​មាន​អ្នក​ដំណើរ​ចំនួន ៣៩នាក់​ នៅ​លើ​នោះ​។ ​ចំណែក​ប្រតិបត្តិការ​ស្វែងរក និង​ជួយ​សង្គ្រោះ​មាន​នាវារបស់​ឆ្មាំ​ឆ្នេរ​សមុទ្រ​ចំនួន​ប្រាំ​ និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ផង​ដែរ​។​

គួរ​បញ្ជាក់​ថា ប្រទេស​ក្រិក​​ជា​​ច្រក​​ផ្លូវទឹក​​​ដ៏​​ពេញ​​និយម​​សម្រាប់​​ជន​​ចំណាក​​ស្រុក និង​ជនភៀសខ្លួន​​មកពី​​មជ្ឈិមបូព៌ា អាហ្រ្វិក និង​អាស៊ី។

ក្នុងឆ្នាំ ២០១៥-២០១៦ ប្រទេស​នេះ​ក្លាយ​ជា​កន្លែង​ធ្វើ​ចំណាក​ស្រុក​របស់​អឺរ៉ុប ហើយ​មនុស្ស​ជិត ១ លាន​នាក់​បាន​ចុះចត​នៅ​លើ​កោះនេះ​​ រួម​ទាំងទីក្រុង​ Chios ដែល​ពលរដ្ឋខ្លះ​មក​ពី​ប្រទេស​តួកគី៕

ប្រែសម្រួល៖ ណឺ មិនា

The post មនុស្ស១៥នាក់​ស្លាប់​ក្នុងហេតុការណ៍​ទូកដឹក​ជន​ចំណាក​ស្រុក​​បុក​កប៉ាល់​ឆ្មាំ​សមុទ្រ​ក្រិក​ appeared first on Kampuchea Thmey Daily.

ទូកដឹក​ទេសចរ​​ក្រឡាប់​នៅ​ចិន​បណ្តាល​ស្លាប់៩នាក់និងរបួស៧០នាក់
មនុស្ស៩នាក់​បានស្លាប់និង៧០នាក់​ផ្សេ​ងទៀត​ត្រូវបានបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈមនុស្សម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកដឹក​ទេសចរពីរគ្រឿងបានក្រឡាប់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Xinhua នៅថ្ងៃទី៥ខែឧសភានេះ។

(រូបភាព៖ AP)

ទូក​ដឹក​អ្នក​ដំណើរទាំងពីរ​គ្រឿង​​នេះ​ បាន​ក្រឡាប់នៅ​លើ​ទន្លេ​ក្នុង​តំបន់​ទេសចរណ៍​មួយក្នុង​ទីក្រុង Qianxi ខេត្ត Guizhou នៅភាគនិរតីនៃប្រទេស​ចិន។ ហេតុការណ៍នេះបានបណ្ដាលឲ្យអ្នកដំណើរ៨៤នាក់ធ្លាក់ចូលទឹក។ មកដល់ព្រឹកថ្ងៃចន្ទនេះមនុស្ស៩នាក់បានស្លាប់ ៤នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព, ៧០នាកក់រងរបួសនិងមនុស្ស​១នាក់បានបាត់​ខ្លួន។

ទាក់ទងទៅនឹងហេតុការណ៍នេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់នៅក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការព្យាបាលអ្នករបួស។ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងវិធានការសុវត្ថិភាពនៅក្នុងតំបន់ទេសចរណ៍ និង កន្លែងសាធារណៈធំៗ ផ្សេងទៀត។

ឆ្លើយតបទៅនឹងហេតុការណ៍នេះឧបនាយករដ្ឋមន្ត្រីលោក Zhang Guoqing ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ចំពោះមូលហេុតដែលបណ្ដាលឲ្យមានហេតុការណ៍នេះមិន​ទាន់មានរបាយការណ៍​លម្អិតបញ្ជាក់នៅឡើយនោះ​ទេ។

គួរបញ្ជាក់ថាឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យក៏បានកើតឡើងក្នុងរយៈពេលជាងពីរខែបន្ទាប់ពីមនុស្ស ១១នាក់បានស្លាប់នៅក្នុងការហេុការណ៍ទូកដឹកអ្នកដំណើរបុកកប៉ាល់ឧស្សាហកម្មនៅក្នុងខេត្ត Hunan ផងដែរ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ទូកដឹក​ទេសចរ​​ក្រឡាប់​នៅ​ចិន​បណ្តាល​ស្លាប់៩នាក់និងរបួស៧០នាក់ appeared first on Kampuchea Thmey Daily.

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី
ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី១១ខែកុម្ភៈនេះថា មនុស្ស៤នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូក​ល្បឿន​លឿនមួយគ្រឿងដឹកអ្នកដំណើរ៥១នាក់ បានក្រឡាប់នៅក្នុងខេត្ត Kalimantan ភាគខាងជើងប្រទេសឥណ្ឌូណេស៊ី។

(រូបភាព៖ Facebook)

លោក Dede Hariana ប្រធានអង្គភាពជួយសង្គ្រោះ បានឱ្យដឹងថា ទូកល្បឿនលឿន Iksa Express ត្រូវបានវាយប្រហារដោយរលកធំៗ ហើយ​ក៏​ក្រឡាប់ ពេលកំពុងធ្វើដំណើរចេញពីខេត្ត Bulungan Regency កាលពីថ្ងៃចន្ទ។ ទូក​នេះ​ដឹក​មនុស្សសរុប​៥១នាក់​ក្នុងនោះមនុស្ស៤នាក់បានស្លាប់​និង​​៣នាក់​នៅ​បាត់ខ្លួន​នៅ​​ឡើយ​​។

ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សចំនួន​៤៤នាក់ចេញដោយសុវត្តិភាព ខណៈដែលសាកសពអ្នកស្លាប់ទាំង៤​នាក់ត្រូវ​បាន​បញ្ជូនទៅមន្ទីរពេទ្យទូទៅ Bulungan។ ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនទាំងបីនាក់នៅតែបន្តនៅថ្ងៃអង្គារនេះ ដោយមានការចូលរួមពីក្រុមជួយសង្គ្រោះដែលដឹកនាំដោយការិយាល័យស្វែងរក និងជួយសង្គ្រោះ។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី ក៏បានព្រមានអ្នកធ្វើដំណើរឱ្យប្រុងប្រយ័ត្នក្នុងអំឡុងពេលធ្វើដំណើរតាមសមុទ្រ ដោយសារអាកាសធាតុ​ប្រែប្រួល​ខ្លាំងអាចបណ្តាលឱ្យមានរលកខ្ពស់ និងខ្យល់បក់ខ្លាំងផងដែរ៕

(រូបភាព៖ Xinhua)

(រូបភាព៖ Bernama)

អត្ថបទ៖ ប៊ុន សុភាព

The post ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី appeared first on Kampuchea Thmey Daily.

ដំរីទឹកក្រឡាប់ទូកកាណូនៅប្រទេសម៉ាឡាវី ស្លាប់ក្មេងម្នាក់ និងបាត់មនុស្ស ២៣ នាក់
កូនក្មេងអាយុ ១ ខួបម្នាក់បានស្លាប់ និងមនុស្ស ២៣ នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីមានដំរីទឹកមួយក្បាលក្រឡាប់ទូកកាណូនៅទន្លេនៃប្រទេសម៉ាឡាវី ។

ខណៈទូកកាណូឈើនោះកំពុងផ្ទុកមនុស្ស ៣៧ នាក់ឆ្លងកាត់ទន្លេ Shire ទៅ Mozambique វាបានបុកជាមួយដំរីទឹកមួយក្បាលនៅស្រុក Nsanje កាលពីថ្ងៃច័ន្ទ ទី ១៥ កន្លងផុតទៅ ។

ចំពោះករណីខាងលើ មនុស្ស ១៣ នាក់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ប៉ុន្តែ ២៣ នាក់ទៀតសង្ស័យថាបាត់បង់ជីវិត ព្រោះការស្វែងរកមានរយៈពេលលើស ២៤ ម៉ោងហើយ ។

អ្នកស្រី Abida Mia រដ្ឋមន្ត្រីរដ្ឋាភិបាល អង្គុយនៅខាងមុខ ឆ្វេងដៃ ជាមួយប្រជាជនដែលកំពុងរង់ចាំដំណឹង

ជាមួយគ្នានេះដែរ ប្រជាជនក្នុងតំបន់បានរាយការណ៍ទៅដល់អ្នកស្រី Abida Mia រដ្ឋមន្ត្រីរដ្ឋាភិបាលថា ដំរីទឹកតែងតែបង្កបញ្ហាជាញឹកញយក្នុងតំបន់នេះ ថែមទាំងមានការអំពាវនាវឱ្យអាជ្ញាធរផ្លាស់ប្ដូរទីតាំងសត្វដំរីទឹកមួយចំនួនទៀតផង ៕

ប្រភព ៖ skynews

ចុចអាន ៖ កូឡុំប៊ី ត្រូវចំណាយប្រាក់រាប់លានដុល្លារ ដឹកជញ្ជូនដំរីទឹករបស់ស្ដេចគ្រឿងញៀនទៅបរទេស

The post ដំរីទឹកក្រឡាប់ទូកកាណូនៅប្រទេសម៉ាឡាវី ស្លាប់ក្មេងម្នាក់ និងបាត់មនុស្ស ២៣ នាក់ appeared first on Kampuchea Thmey Daily.

នាំគ្នាជម្លៀសចេញពីទឹកជំនន់ បែរជាត្រូវក្រឡាប់ទូក ស្លាប់៧៦នាក់ នៅ នីហ្សេរីយ៉ា
មនុស្សចំនួន៧៦នាក់ត្រូវបានរាយការណ៍ថា បាត់បង់ជីវិត បន្ទាប់ពីឧបទ្ទវហេតុក្រឡាប់ទូក នៅភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា។

ទូកដែលផ្ទុកមនុស្សយ៉ាងតិច៨០នាក់ បានក្រឡាប់លិចកាលពីថ្ងៃសុក្រទី០៧ខែតុលា នៅក្នុងតំបន់ Ogbaru នៃរដ្ឋ Anambra។

ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារ ខណៈពួកគេព្យាយាមស្វែងរកទីទួលសុវត្ថិភាព បន្ទាប់ពីសហគមន៍របស់ពួកគេត្រូវបានជន់លិចដោយទឹកជំនន់។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា អ្នកជិះលើទូកកំពុងធ្វើដំណើរទៅកាន់ផ្សារ Nkwo ក្នុងតំបន់ Ogbakuba មុនពេលវាក្រឡាប់។ មន្ត្រី​មួយ​ចំនួន​ទៀត​និយាយ​ថា ទូក ​ខូច​ម៉ាស៊ីន ហើយ​ ​បុក​ស្ពាន​មួយ​មុន​នឹងលិច។

លោក Thickman Tanimu អ្នកសម្របសម្រួលនៅភាគអាគ្នេយ៍ របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “កម្រិតទឹកគឺខ្ពស់ណាស់ ហើយមានគ្រោះថ្នាក់ខ្លាំងពេកសម្រាប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ”។

អភិបាលក្រុង Anambra លោក Charles Soludo បានបន្ថែមថា ឧបទ្ទវហេតុនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្រុក និងរដ្ឋាភិបាល។

គួរបញ្ជាក់ថា គ្រោះថ្នាក់ទូក គឺជារឿងធម្មតានៅក្នុងប្រទេសនីហ្សេរីយ៉ា ទោះបីជាហេតុការណ៍ភាគច្រើន ត្រូវបានស្តីបន្ទោសលើការផ្ទុកលើសទម្ងន់ ឬវិធានការសុវត្ថិភាពមិនល្អក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ករណីលិចទូក ១គ្រឿង នៅខេត្តព្រះសីហនុ ៖ មនុស្សប្រុសម្នាក់ទៀត ត្រូវបានជួយសង្រ្គោះ និងរកឃើញសាកសពស្ត្រីម្នាក់

The post នាំគ្នាជម្លៀសចេញពីទឹកជំនន់ បែរជាត្រូវក្រឡាប់ទូក ស្លាប់៧៦នាក់ នៅ នីហ្សេរីយ៉ា appeared first on Kampuchea Thmey Daily.