ព័ត៌មានអន្ដរជាតិ
ទូកដឹកទេសចរក្រឡាប់នៅចិនបណ្តាលស្លាប់៩នាក់និងរបួស៧០នាក់
មនុស្ស៩នាក់បានស្លាប់និង៧០នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្សម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកដឹកទេសចរពីរគ្រឿងបានក្រឡាប់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី៥ខែឧសភានេះ។

ទូកដឹកអ្នកដំណើរទាំងពីរគ្រឿងនេះ បានក្រឡាប់នៅលើទន្លេក្នុងតំបន់ទេសចរណ៍មួយក្នុងទីក្រុង Qianxi ខេត្ត Guizhou នៅភាគនិរតីនៃប្រទេសចិន។ ហេតុការណ៍នេះបានបណ្ដាលឲ្យអ្នកដំណើរ៨៤នាក់ធ្លាក់ចូលទឹក។ មកដល់ព្រឹកថ្ងៃចន្ទនេះមនុស្ស៩នាក់បានស្លាប់ ៤នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព, ៧០នាកក់រងរបួសនិងមនុស្ស១នាក់បានបាត់ខ្លួន។
ទាក់ទងទៅនឹងហេតុការណ៍នេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់នៅក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការព្យាបាលអ្នករបួស។ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងវិធានការសុវត្ថិភាពនៅក្នុងតំបន់ទេសចរណ៍ និង កន្លែងសាធារណៈធំៗ ផ្សេងទៀត។
ឆ្លើយតបទៅនឹងហេតុការណ៍នេះឧបនាយករដ្ឋមន្ត្រីលោក Zhang Guoqing ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ចំពោះមូលហេុតដែលបណ្ដាលឲ្យមានហេតុការណ៍នេះមិនទាន់មានរបាយការណ៍លម្អិតបញ្ជាក់នៅឡើយនោះទេ។
គួរបញ្ជាក់ថាឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យក៏បានកើតឡើងក្នុងរយៈពេលជាងពីរខែបន្ទាប់ពីមនុស្ស ១១នាក់បានស្លាប់នៅក្នុងការហេុការណ៍ទូកដឹកអ្នកដំណើរបុកកប៉ាល់ឧស្សាហកម្មនៅក្នុងខេត្ត Hunan ផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


